Sunday, November 2, 2014

horology [haw-ROL-uh-Jee,hoh]

noun
the art or science of making timepieces or of measuring time.
Examples:

From a scientific perspective, the theory and practice of horology touches on all forms of scientific endeavor--it has always been especially important in the histories of astronomy and navigation.
Jonathan Betts, Time Restored, 2006
Thus I alternated between cookery and horology, clapping the pudding in the large oven and then sitting down once more to watch the clock until an incendiary sausage, bursting into flame with mighty sputterings, recalled me suddenly to the culinary department.
Richard Austin Freeman, Mr. Polton Explains, 1940
Origin:

Horology shares roots with the word hour in the Greek term hṓrā, which means "time, season, hour." It entered English in the early 1800s.

កំពូលអ្នកនិយាយរឿងកំប្លែង

បន្ទាប់ពីទំនេរពីការងារ បុគ្គលិកទាំងប្រុសទាំងស្រីតែងនាំគ្នាអង្គុយស្តាបលោកប្រធាននិយាយរឿងកំប្លែង។ ថ្ងៃមួយលោកប្រាធាននិយាយរឿងកំប្លែងឲ្យបុគ្គលិកស្តាប់តាមធម្មតា។ គ្រប់រឿងដែលលោកប្រធាននិយាយធ្វើឲ្យពួកបុគ្គលិកខ្លះសើចចុកពោះ ខ្លះសើចហូរទឹកភ្នែក កីប៉ុន្តែមានបុគ្គលិកម្នាក់កញ្ញា ពិសី មិនសើចទាល់តែសោះ។ ឃើញដូច្នេះលោកប្រធានខឹងក៏សួរ៖ "រឿងកំប្លែងសើចអស់សំណើចយ៉ាងនេះ ម្តេចក៏នាងមិនសើច??" 
លោកប្រធានស្អែកនេះ ខ្ញុំនិងលាឈប់ពីការងារហើយ ដូច្នេះខ្ញុំមិនចាំបាច់ធ្វើពុតសើទៀតទេ..." ពិសីតប៕

ស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នេក?

បើស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែក ចុះហេតុធីបានជាអ្នកមានសង្សារហើយនៅមើលស្រីស្អាតចង់ជ្រុះគ្រាប់ភ្នែកទៀង???

រឿង៖ មេរៀនសុខភាព

អ្នកគ្រូ៖ ការទទួលទានត្រី
សិស្ស៖ ល្អសំរាប់ភ្នែកយើង
អ្នកគ្រូ៖ ចុះបើមិនទទួលត្រី
សិស្ស៖ ល្អសំរាប់ត្រី! ព្រោះវាអត់ងាប់!
អ្នកគ្រូ៖ អុញ!!!

រឿង៖ នៅឋាននរក

ពូព្រីង ដោយប្រព្រឹត្តអំពើមិនល្អ ក្រោយពេលស្លាប់ទៅបានទៅដល់ឋាននរក។ នៅឋាននរកគាត់បានទៅជួបនឹងយមរាជ ហើយយមរាជថាគេមានបន្ទប់បីសំរាប់ឲ្យ ពូព្រីងជ្រើសរើសថាត្រូវយកបន្ទប់មួយណា។ យករាជ បាននាំពូព្រីងទៅបន្ទប់ (១) ពូព្រីង  បានឃើញក្នុងបន្ទប់មានបុរសចំណាស់ខ្លួនកខ្វក់ ក្លិនស្អុយដៃជើងជាប់ច្រវាក់ម្នាក់ ត្រូវបានគេលាងសំងាតដោយទឹកភក់ ដោយឃើញបែបនោះ ពូព្រីងថា គាត់មនយកបន្ទប់នេះទេ។ យមរាជបាននាំ ពូព្រីងទៅបន្ទប់ (២) ក្នុងបន្ទប់នោះពូព្រីងឃើញបុរសចំណាស់ ខ្លូនកខ្វក់ ក្លិនស្អុយ ដៃជើងជាប់ច្រវាក់ម្នាក់ ត្រូវបានគេលាងសំអាតដោយទឹកលូ ដោយឃើញបែបនេះ ពព្រីងថា គាត់ក៏មិនយកបន្ទប់នេះដែរ។ យករាជបាននាំ ពូព្រីងទៅបន្ទប់​(៣) ពូព្រីង ឃើញបុរសចំណាស់ ខ្លួនកខ្វក់ ក្លិនស្អុយ ដៃជើងជាប់ច្រវក់ម្នាក់ ត្រូវបាននារីស្អាតមហាសែនសិចស៊ីស្លៀកខោស្លីប ពាក់អាវទ្រនាប់ម្នាក់ កំពុងតែប្រើអណ្តាតរបស់នាងជូតសំអាតភាពកខ្វក់ ស្អុយ ចេញពីដងខ្លូនបុរសចំណាស់ម្នាកនោះ។ ដោយមិនបង្អង់យូរ ពូព្រីង បានប្រាប់ទៅយមរាជយ៉ាងប្រញាប់ថាគាត់សុខចិត្តយកបន្ទប់(៣)។ ភ្លាមនៅយករាជបានរុញ ពូព្រីង ចូលក្នុងបន្តប់​(៣) នោះ ហើយយករាជបាននិយាយទៅកាន់ស្រីសិចស៊ីននោះថា "បុប្ជា េចញមកក្រៅនាងមានគេមកជំនួសហើយ ហើយនាងអស់កម្មពៀរនៅថ្ងៃនេះដែរ"៕

មានន័យជ្រៅ

ពេលស៊ីលាសហាល     ខ្ញុំស្រេចទឹកតែ
ដើរជាន់អាចម៍ឆ្កែ​​        នឹកស្រុកកំណើត
ទឹកហូរក្រោមស្ពាន      ស្ពាននៅលើទឹក៕

ដោយសារមនុស្សស្រី

១.ចេះយំ ដ៏ដោយសារមនុស្សស្រី
២.ចេះផឹកក៏ដោយសារមនុស្សស្រី
៣.គេវ៉ៃ ក៏ដោយសារមនុស្សស្រី
៤.ជាប់គុកក៏ដោយសារមនុស្សស្រី
៥.ម៉េដេញចេញពីផ្ទះក៏ដោយសារមនុស្សស្រី
៥.ចេះលួចលុយម៉ែក៏ដោយសារមនុស្សស្រី
៧.សំលាប់ខ្លួនក៏ដោយសារមនុស្រី
៨.មនុស្សប្រុសក៏មានបេះដូងដែរ

កំណាព្យស្នេហ៍

កុំដៀលបងឆ្កែ              ព្រោះអ្នកដែលស្នេហ៍
អូនគឺរូបបង                 ឆ្កែចូលចិត្តអាចម៍
បងស្នេហ៍នួនល្អង         បើឆ្កែជាបង
                អាចម៍ជាអ្នកណា?

រឿង៖ អន្ទង់វែងឆ្នាំងវែង

ក្នុងកាលកន្លងទៅហើយ មនាមនុស្ស២នាក់ជាប្តីប្រពន្ធ។ ថ្ងៃមួយ ប្តីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា "ចូរឯងយកអន្ទង់នេះទៅស្លស៊ី" ។ ប្រពន្ធឆ្លើយថា "ចុះបើអន្ទង់នេះវែងមេ្ល៉ះបានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន"។ ប្តីឮហើយ នឹកក្នុងចិត្តថា "ប្រពន្ធអញល្ងង់មេ្ល៉ះ!" ហើយប្រាប់ប្រពន្ធថា "បើឯងរកឆ្នាំវែងពុំបានទេ​ ឯងយកអន្ទង់នេះទៅព្រួរទុកទៅ!"។ ប្រពន្ធក៏យកងន្ទង់ទៅព្រួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ។​ប្តីក៏យកអន្ទង់នោះមកកាប់ចិញ្ច្រាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ។ លុះឆ្អិនក៏ដោះដួស រួចហោះប្រពន្ធឲ្យមកស៊ីៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង ប្តីមិនលាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាតទៅ។ ឯប្រពន្ធ​ ដឹងចេញទៅបាត់ហើយ នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិត។​ ដល់ខំលិតណាស់ទៅ ក្បាលក៏នាងនោះចូលទៅក្នុងឆ្នាំងៗ គ្របជាប់ពីលើ មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង។ លុះប្តីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ ឮសូរឆ្លើយសំឡេងនោះក្រងួរក្រងល់ ហាក់ដូចជាចំឡែកណ​ាស់ ប្តីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាងនោះបំបែកទៅ។ ប្រពន្ធលាន់មាត់ស្រែកថា "យ៉ាឈ អញពួននឹងគាត់ឯងសោះ"។ ប្តីនឹងអស់សំណើចក៏ដើរចេញទៅ៕

រឿង៖ រថយន្តខ្មោច

ម៉ោង១១យប់ យុវជនម្នាក់ឈរនៅកន្លែងស្ងាត់ចាំហៅឡានតាក់ស៊ីត្រឡប់ទៅទីក្រុងវីញ។ គេឈរចាំ រហូតដល់ម៉ោង១២យប់ទើបឃើញរថយន្តតូចមួយគ្រឿងបរកាត់ក៏បក់ដៃសុំដោយសារ។ ដោយហេតុអស់ កម្លាំងពេក យុវជនយើងឡើងអង្គុយលើរថយន្តមួយសន្ទុះហើយក៏លង់លក់ក្បែរអ្នកបើកបរ។ ពេលនោះស្រាប់តែមានភ្លៀងមួយមែធំបង្អុរចុះ រួចមានរន្ទះបាញ់ផង! មិនឆ្ងាយប៉ុន្មានពីរថយន្ដ។ ស្នូររន្ទះធ្វើឲ្យ យុវជនយើងភ្ញាក់ស្ទុះងើបអង្គុយត្រង់ខ្លួន តែជាមួយគ្នានោះដែរ គេភ័យស្ទើរលស់ព្រលឹងដោយមិនឃើញ អ្នកបើកបរនៅត្រង់ដៃចង្កូត តែរថយន្ដចេះតែទៅមុខគើមៗ យ៉៉ាងស្ងៀមស្ងាត់។ ភ័យពេកគេស្រែក ស្លន់ស្លោម្នាក់ឯង៖
-ខ្មោច! ខ្មោច! ខ្មោ! ជួយផង!​ ខ្មោចលង!...
ស្រាប់តែឮសម្លេង១និយាយនៅខាងក្រោយ៖
-ខ្មោចអារំបល់យក៍អី! ឡានរលត់ម៉ាស៊ីន អញរុញស្ទើរដាច់ខ្យល់ទៅហើយ ចុះជួយរុញឲ្យឆាប់វ៉ើយ!!!

រឿង៖​ ដុសបង្គន់ដើម្បីបំបាត់កំហឹងពេលត្រូវបងស្រី ជេរ

នៅក្នុងគ្រួសារមួយ​ មានសមាជិកជាច្រើននាក់ក្នុងចំណោមនៅមានម្នាក់ជាបងស្រី និង​ម្នាក់ទៀតជាប្អូនស្រី ពួកគេទាំង២តែងតែមានទំនាស់នឹងគ្នាស្ទើររាល់ថ្ងៃ។ បងស្រីតែងតែ ប្រើអំណាចជាបង ស្ដីបន្ទោសប្អូនស្រីរាល់លើក៖
-នាងឯងនេះពិតជាចង្រៃខ្លាំងណាស់! អាញ់ស្តីប្រដៅតាំងតែពីតូចរហូតដល់ពេលនេះនៅតែគ្មានបានការអ្វីទាំងអស់។ បើធ្វើការប៉ុណ្ណឹងមិនបាន ថ្ងៃនេះមិនបាច់ស៊ីបាយទេវ៉ើយ! 
ជារៀងរាល់ថ្ងៃបន្ទាប់ពីត្រូវបានបងស្រីខ្លួនជេរ នាងជាប្អូនតែងរកមធ្យោបាយបំបាត់កំហឹងរបស់ខ្លួន ក្នុងចំណោមវិធីនោះ ការចូលទៅសំងាតបន្ទប់ទឹក និងបង្គន់គឺជាជម្រើស១ដែលនាងតែងធ្វើដោយយកចិត្តទុកដាក់ដើម្បីកាត់បន្ថយភាពក្ដៅក្រហាយក្នុចិត្ត។ មានថ្ងៃមួយ នៅពេលនារីបងមានអារម្មណ៍ល្អ ក៏បានសួរទៅប្អូនស្រី៖
-ប្អូនស្រី! បងសួរប្អូន១សំនួរបានទេ? គឺថា តាំងពីតូចមកទល់នឹងពេលនេះ បងតែងតែជេរស្ដីឲ្យប្អូនឯងស្ទើររាល់ថ្ងៃ បងមិនដេលឃើញប្អូនឯងខឹងនឹងបងសោះ?
ប្អូនស្រីសើច ហើយឆ្លើតប៖
-គឺថា បន្ទាប់ពីបងឯងជេរ ខ្ញុំក៏ចូលទៅបន្ទប់ទឹក និងដុសសំអាតបង្គន់។
បងស្រីឆ្ងល់ក៏សួរបន្តទៀត៖
-ដុសសំអាតបង្គន់អាចធ្វើឲ្យឯងបាត់ខឹងបង?
ប្អូនស្រីតប៖
-ចាស៎! គឺខ្ញុំយកច្រាសដុសធ្មេញរបស់បងឯងមកដុសបង្គន់!
- ពុទ្ធោ (បងស្រី)

រឿង៖ ចំណេះជិះកឯង

ប្រុញជិះឡានក្រុង។ វាអង្គុយពីក្រោយតែកុងឡាន។ គ្មានអ្នកណានិយាយជាមួយប្រុញ វាក៏និយាយម្នាក់ឯងថា៖ បើបា៉ាខ្ញុំជាស្តេច ម៉ាក់ខ្ញុំជាម្ចាស់ក្សត្រី អញ្ចឹងខ្ញុំគឺជាព្រះរាជ្យបុត្រ។ បើប៉ាខ្ញុំជាទេវតា  ខ្ញុំជាកូនទេវតា ។​ បើម៉ាកខ្ញុំជាខ្លា ខ្ញុំជាកូនខ្លា...។ ប្រុញនិយាយឥឈប់។ តែតៃកុងធុញផង និងថ្លង់ផងក៏ស្រែកឡើងថា​៖ចុះបើឪឯងជាអ្នកប្រមឹក ហើយមែ៉ឯងជាស្រីចោរម្សៀត តើឯងនឹងក្លាយជាស្អីទៅវិញ!!!? "តៃកុងឡាន" ប្រុញឆ្លើយ៕

រឿង៖ លុយអ្វី?

ស្រ្តី២នាក់ដែលជានាក់ជិតខាងនឹងគ្នា ពេលទំនេរនាថ្ងៃចូលឆ្នាំថ្មី បានសំណេះសំណាលគ្នាលេងថា៖
-នែ៎! កូនខ្ញុំទើបអាយុ៣ឆ្នាំ ជួយខ្ញុំរកលុយបានច្រើនម៉ឺនរៀល!
-យ៉ាងម៉េច?អ្នកស្រីឲ្យកូនទៅដើរសុំទានគេ មែនឬទេ?
-អ៊ូយ!មិនមែនទេ! នោះគឺជាលុយជូនពរឆ្នាំថ្មីដែលគេឲ្យវាណា!
-?!!!

រឿង៖ កំពូលភ្លេច

កុមារាម្នាក់ជាសិស្សថ្នាក់ទី២ វាជាក្មេងដែលឧស្សាហ៍ភ្លេចភ្លាំងខ្លាំងណាស់ វាតែងតែភ្លេចមុខភ្លេចក្រោយ។ ថ្ងៃមួយមុនពេលចូលទៅបង្គន់ មិត្តរបស់វាម្នាក់បានផ្តាំវាថា៖
"ន៎ែក!ពេលឯងចេញពីបង្កន់​ កុំភ្លេចលាងដៃផងណា"
"អឺរ! អញដឹងហើយ...!!"
ដល់ពេលចេញពីបង្គន់ចូលថ្នាក់វិញ មួយសន្ទុះវាក៏ស្រែកឡើងថា៖
"ចុម!!អញចូលបង្គន់មិញ អាឡែងចាំតែរឿងលាងដៃ! អាឡូវភ្លេចអារឿងលាងគូទ! បាត់ទៅហើយ!"

រឿង៖ អ្នកណាអ្នកគប់

ថ្ងៃមួយពេលដែលប្រពន្ធកំពុងតែស្រោចផ្កា ស្រាប់តែមានដំថ្មមួយដុំធ្លាក់ចំពីលើក្បាល ពេលងាកមកឃើញប្តីក៏សួរ៖
ប្រពន្ធ៖ តើបងឯងគប់អូនមែនទែ?
ប្តី​​​​​​ ៖ មិនមែនទេបងហ៊ានស្បថ បើមិនជឿរអូនមើលនែ៎ក!!​ ដុំថ្មបងប្រុងនឹងគប់អូនគឺនៅក្នុងដៃបងនៅឡើយ...!!!

រឿងព្រេង៖ ហោរ និងតាចាស់ដូនចាស់

កាល​ពី​ព្រេង​នាយ​មាន​ហោរ​ម្នាក់​ជា​អ្នក​ទាយ គន់​គូរ​មើល​ឆុត​ណាស់ហោរ​នោះ​នៅ​ស្រុក​ជា​មួយ​នឹង​តាចាស់​យាយ​ចាស់ ។ មាន​កាល​ថ្ងៃមួយ តាចាស់​ដូន​ចាស់​គាត់​នាំ​គ្នា​ទាំង​ពីរ​នាក់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ក្បែរ​ភូមិ​គាត់ ។ ពេល​នោះ​គាត់​រុត​បាន​ត្រីរ៉ស់​១ហើយ​និង​បាន​ទន្សាយ​លង់​ទឹក​១ ដល់​ល្ងាច​គាត់​ត្រឡប់​មក​ផ្ទះ​វិញគាត់​យក​ទន្សាយ​គ្រប​នឹង​អង្រុត​ទុក​នៅ​កណ្តាល​ច្បារ​បន្លែខាង​មុខ​ផ្ទះ​គាត់ ត្រី​រ៉ស់ គាត់​ដាក់​ទ្រុង​ប្រោះទុក​ក្នុង​ត្រពាំង​នៅ​ជិត​ច្បារ​បន្លែ​គាត់ ក្បែរ​កន្លែង​ទុក​ទន្សាយ ។

           ដល់​ព្រឹក​ឡើង តា​ចាស់​យាយ​ចាស់​គិត​គ្នា​ថា «យើង​ទៅ​រក​ហោរ​ទាយ​មើលថា​ព្រឹក​នេះ​យើង​បាន​ម្ហូប​អ្វី​ស៊ី?បើ​ហោរ​នោះ​ទាយ​ត្រូវ​សឹម​ជឿ​ថា​ពូកែ​មែន ព្រោះ​ចាប់​បាន​ត្រី​រ៉ស់​ ១ ទន្សាយ​១បម្រុង​នឹង​ទុក​ធ្វើ​ម្ហូប​អាហារ​ស៊ី​ព្រឹក​នេះ​ហើយ» ។

           ដល់​ព្រម​ព្រៀង​គ្នា​ស្រេច​ហើយ ក៏​ដើរ​ទៅ​លុះ​ទៅ​ដល់​មុខ​ផ្ទះ​ហោរ​នោះតា​ចាស់​ក៏​ស្រែក​សួរ​ទៅ​ម្ចាស់​ផ្ទះ​ថា «អើ​អ្នក​អើយ! លោក​គ្រូ​នៅៗហ្នឹង​ឬ? ។ ម្ចាស់​ផ្ទះ​ក៏​ប្រាប់​មក​តា​ចាស់​ដូន​ចាស់​ថា «គាត់​នៅ​នេះមាន​ការ​អ្វី?តា​យាយ​អញ្ជើញ​ចូល​មក! » ។

           តា​ចាស់​យាយ​ចាស់​នោះនាំ​គ្នា​ចូល​ទៅ​បាន​បន្តិច ហោរ​ដណ្តឹង​សួរ​មក​តា​យាយ​ថា«ចុះ​អញ្ជើញ​មក​នេះ
មានការ​អ្វី?» ។ តា​ចាស់​យាយ​ចាស់ជម្រាប​ទៅ​ហោរ​វិញ​ថា «ខ្ញុំ​មក​នេះ មាន​ការ​បន្តិច, សូម​លោកគ្រូ​មេត្តា​ករុណា​ចុះ» ។ ហោរ​សួរ​ថា «មាន​ការ​អ្វី? ចូរ​ថា​មក​ចុះ! » ។ តា​ចាស់​យាយ​ចាស់​ថា «ឱលោក​គ្រូ​អើយ​!យើង​ខ្ញុំ​ទាំង​ពីរ​នាក់​នេះអត់​ម្ហូប​អាហារ​ទទួល​ទាន ពីរ​បី​ថ្ងៃ​ហើយ, តើ​ព្រឹក​នេះនឹង​បាន​អ្វី​ទទួល​ទាន​ឬ​ទេ? » ។ហោរ​ចាប់​ក្តារ​ឆ្នួន​ឡើងវាយ​លេខ​មើល​ឱ្យ​តា​យាយ មើល​រួច​ស្រេច ក៏​ជម្រាប​តា​យាយស​ថា « ព្រឹក​នេះតាយាយ​ឯង មុខ​តែ​លិទ្ធ​ប្រហុក​ក្នុង​ពាង!» ។ តា​យាយ​ឮ​ហោរ​ថា​ដូច្នោះក៏​នឹក​ក្នុង​ចិត្ត​ថា «ហោរ​នេះ គ្មាន​ពូកែ​ទេ ទាយ​ផ្តេស​ផ្តាស​សោះ យើង​កុំ​ជឿ!» គិត​តែ​ប៉ុណ្ណោះ​ក៏​នាំ​គ្នា​លា​ហោរ​មក​ផ្ទះ​វិញហើយ​យាយ​ក៏​ប្រើ​តា​ឱ្យ​​ទៅ​ចាប់​យក​ត្រី​ពី​ទ្រុងទៅ​ធ្វើ​ក្បែរ​ត្រពាំង​ជិត​ផ្ទះ តា​លូក​ចាប់​ត្រី​យក​មក​ក្រៅត្រី​វា​បម្រះ​រួច លោត​ចុះ​ត្រពាំង​ទៅ ។ តា​ក៏​ស្ទុះ​ទៅ​យក​អង្រុតដែល​គ្រប​ទន្សាយ​មក​ដេញ​រុត​ត្រី ។ ឯទន្សាយ​នៅ​ក្នុង​អង្រុត​នោះក៏​ផ្អើល​រត់​បាត់​ទៅ​ទៀត ។ យាយ​មើល​ពី​លើ​មក​ឃើញ​ទន្សាយ​រត់​ចូល​ទៅ​ក្នុងព្រៃ ក៏​ស្រែក​ប្រាប់​ថា «តាៗ! ទន្សាយ​រួច​ទៅ​ហើយ!» ។ តា​ប្រាប់​ទៅ​វិញ​ថាឯង សម​តែ​ស៊ី​ប្រហុក​ក្នុង​ពាង ដូច​គេ​ទាយ​ពី​ព្រឹក​ម៉ិញ​នោះ​ឯង » ។ តា​ឮ​យាយ​ថា​ដូច្នោះ ក៏​នឹក​ឃើញ​ថា«គ្រូ​ទាយ​ឆុត​មែន» ដល់​ពេល​បាយ​ព្រឹកតាម​ចាស់​ដូន​ចាស់​ក៏​នាំ​គ្នា​ស៊ី​ប្រហុក​ក្នុង​ពាង​ដូច​ហោរ​ទាយ​ឱ្យ
​នោះ​ឯង ។ ទើប​តា​ចាស់ ដូន​ចាស់​​ជឿ​ថា«ហោរ​ចេះ​ដឹង​ត្រឹម​ត្រូវ​តាម​ក្បួន​តម្រា​ប្រាកដ​មែន» ។

                                       កុំ​អាន​អួត​អាត្មា ត្មះ​តម្រា​ប្រាជ្ញ​ព្រេង​នាយ
(ចុចដើម្បីអានរឿងព្រេង៖ អាប៉ាងនាងតី)

រឿងព្រេង៖ អាប៉ាង នាងតី

ក្នុង​សម័យ​មួយ​នោះ ជា​រដូវ​ស្រូវ​ទុំ អាប៉ាង​ទៅ​ដេក​ចាំ​ស្រូវ​វា ទាំង​យប់​ទាំង​ថ្ងៃ មាន​ទាំង​ចាប៉ី​មួយ​ទៅ​ផងវេលា​ថ្ងៃ​ឡើង ថែ​ទាំ​ស្រូវ ដល់​ពេល​យប់​ទំនេរ តែង​ដេញ​ចាប៉ី ហើយ​ស្រែក​ច្រៀង​ផង ។​ លុះ​ច្រៀង​រាប់​យប់​ទៅ មាន​ខ្មោច​ស្រី​ក្រមុំ​ម្នាក់​ឮ​សូរ​ចម្រៀង​ច្រៀង​ចាប៉ី​ពីរោះ​ពេក​ក៏​ដើរ​ទៅ​ស្តាប់ ទៅ​អង្គុយ​អាំង​ភ្លើង​ក្រោម​ខ្ទម​អាប៉ាង
យូរ​បន្តិច​ទៅ អាប៉ាង​ក្រឡេក​ទៅ​ក្រោម​ផ្ទះ ឃើញ​ខ្មោច​ដែល​តំណែង​ខ្លួន​នោះ​អង្គុយ​អាំង​ភ្លើង អាប៉ាង​សួរ​ទៅ​ថា
«អាណា​អង្គុយ​ក្រោម​ខ្ទម​នេះ?» ។  មេ​ខ្មោច​ប្រាប់​ថា «ខ្ញុំ» ។  អាប៉ាង​ថា «ប្រហែល​ជា​ខ្មោច​ទេ» ។មេ​ខ្មោច​ឆ្លើយ​ថា «ខ្មោច​ថា​មិន​ខ្មោច»។ អាប៉ាង​សួរ​ថា «ហោង​ឯង​ឈ្មោះ​អី? មក​រក​អី?» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្ញុំ​ឈ្មោះ​តី, ខ្ញុំ​មក​ស្តាប់​ថា​ប៉ី»។ អាប៉ាង​ថា «ឡើង​មក! បើ​មក​ស្តាប់​ចាប៉ី » ។ មេ​ខ្មោច​ឡើង​ទៅ​អង្គុយ​ជិត​អាប៉ាងៗ ក៏​ស្រឡាញ់​គ្នា​យក​ជា​ប្តី​ប្រពន្ធ​ទៅ ។ ដល់​រួច​ស្រូវ មេ​ខ្មោច​នោះ សួរ​ទៅ​អាប៉ាង​ថា «ឥឡូវ​រួច​ស្រូវ​ហើយ​តើ​ឯង​ព្រម​យក​អញ​ឬ​ទេ? បើ​ឯង​មិន​យក​អញៗ នឹង​កាច់​យក​ឯង» ។ អញ​ព្រម​យក ប៉ុន្តែ​ចាំ​អញ​ដឹក​ស្រូវ
​ទៅ​ទុក​ផ្ទះ​សិន» ។  លុះ​អាប៉ាង​ដឹក​ស្រូវ​យក​ទៅ​ទុក​រួច​ហើយ ក៏​ត្រឡប់​មក​យក​មេ​កន្តី​នោះ​វិញ ។ មេ​កន្តី ក៏​នាំ
​អាប៉ាង​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​ខ្មោច​ទាំង​ប៉ុន្មាន រួច​ក៏​នៅ​ជា​មួយ​គ្នា​ទៅ ។

           ប្រហែល​ជាង​មួយ​ខែ ពួក​ខ្មោច​ទាំង​ប៉ុន្មាន​បបួល​គ្នា ព្រម​ទាំង​អាប៉ាង​ឱ្យ​ទៅ​រក​បាញ់​សត្វ​មក​ធ្វើ​ជា​អាហារ។ អាប៉ាង​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ខ្មោច​នោះ លុះ​ទៅ​ដល់​កណ្តាល​ព្រៃ​ដើម​ត្រថុក ដែល​ខ្មោច​ទាំង​ពួង​សម្គាល់​ថា ដើម​ឈើ​ទាល បាន​ប្រទះនឹង​កង្កែប​មួយ ខ្មោច​ទាំង​នោះ​ស្រែក​ថា «ប្រយត្ន​វ៉ី​កន​យើង! ដំរី​ធំ​ណាស់ ទៅ​ហើយ! »។អាប៉ាង​ឮ​គេ​ស្រែក​ថា​ដំរី ក៏​ប្រឹង​រក​មើល មិន​ឃើញ​ដំរី​សោះ ឃើញ​តែ​កង្កែប​លោត​មក​ត្រង់​មុខ​អាប៉ាងៗ ក៏​ចាប់​ដាក់​ក្នុង​ថ្នក់​សំពត់​ទៅ ។ ខ្មោច​អស់​នោះ ចេះ​តែ​ស្រែក​ថា «ប្រយត្ន​វ៉ី​ដំរី​ស្ត​មួយ​ធំ​ណាស់» ហើយ​ស្រែក​សួរ​អាប៉ាង​ថា «ឃើញ​ដំរី​ឬ​ទេ?» ។ អាប៉ាង​ស្រែក​ថា​ «មិន​ឃើញ​ទេ!» ។  ពួក​ខ្មោច​ក៏​នាំ​គ្នា​ដើរ​មក​ដល់​ជិត​អាប៉ាង​ហើយ​ថា «ទៅ​អាប៉ាង​ទៅ​ផ្ទះ​យើង រក​សត្វ​មិន​បាន​ទេ» ។ អាប៉ាង​ថា «អញ​បាន​កង្កែប​មួយ» ។ ខ្មោច​ទាំង​នោះសួរ​ទៅ​អាប៉ាង​ថា «យ៉ាង​ដូច​ម្តេច​អាប៉ាង​កង្កែប​នោះ? ឯង​ចែក​ឱ្យ​​យើង​រាល់​គ្នា​ស៊ី​ផង» ។  អាប៉ាង​យក​កង្កែប​ចេញ​ពី​ថ្នក់ ហើយ​បង្ហាញ​ទៅ​ពួក​ខ្មោច​នោះ ។ ខ្មោច​អស់​នោះ​ឃើញ ក៏​នាំ​គ្នា​រត់​ព្រោង​ព្រាត​អស់​ទៅ​ហើយ​វា​មាន​វា​ចា​ថា «ទុក​ប្តី​មី​កន្តី​ឱ្យ​​នៅ​មិន​បាន​ទេ ព្រោះ​វា​ខ្លាំង​ពូកែ​ណាស់ វា​ហ៊ាន​ចាប់​ដំរី​យក​ទៅ​ដាក់​ក្នុង​ថ្នក់​វាបើ​ដូច្នោះ យើង​ឱ្យ​​អាប៉ាង​នេះ​នៅ​មិន​បាន​ទេ​ ឱ្យ​​វា​ទៅ​វិញ​ទៅ!» អាប៉ាង​ក៏​បាន​រួច​ខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

                                                             ល្ងង់​មើល​តែ​ខ្មោច
(ចុចអានរឿងព្រេង៖ អាសម្គមបាញ់លលក)

រឿងព្រេង៖ អាសម្គមបាញ់លលក

 មាន​មនុស្ស​ម្នាក់ ជា​កូន​នៃ​អ្នក​ត្រកូល​ក្រី​ក្រ បុរស​នេះតាំង​ពី​ចម្រើន​ធំ​ឡើង គ្មាន​រក​ស៊ី​អ្វី​សោះ​ ខំ​ប្រឹង​សង្វាត​តែ​ខាង​ការ​បរ​បាញ់ ទាល់​តែ​ស្ទាត់​ជំនាញ បើ​បុរស​នោះ​បាញ់​តម្រង់​សត្វ​ណា ចង់​ឱ្យ​​ត្រូវ​ក្បាល ត្រូវ​ក ឬ​ទ្រូង រមែង​ត្រូវ​តាម​បំណង តែ​រូប​ឆោម​លោម​ពណ៌​បុរស​នោះ អាក្រក់​មាឌ​ស្គម​កំព្រឹង សក់​ក្រញាង មុខ​ក្រញុះ អ្នក​ស្រុក
គេ​ដាក់​ឈ្មោះ​ហៅ​ថា «អាសម្គម​បាញ់​លលក» ព្រោះ​វា​តែង​ដើរ​បាញ់​លលក​រាល់​ថ្ងៃ ។

           ថ្ងៃ​មួយ​ អាសម្គម​បាញ់​លលក លី​ស្នា​ដើរ​ទៅ​ស្វែង​រក​បាញ់​លលក បាន​ប្រទះ​ឃើញ​ភូមិ​សេដ្ឋី​១ មាន​ដើម​ឈើ​ដុះ​ត្រសាយ​ត្រសុំ​ដង្គុំ​ដង្គោល ជា​ទី​លំ​នៅ​នៃ​បក្សី​មាន​លលក​ជា​ដើម ។ សេដ្ឋី​នោះ​ជា​អ្នក​សម្បូណ៌​សម្បុក​សម្បត្តិព្រម​ទាំង​មាន​កូន​ក្រមុំ​ពីរ​នាក់​ផង ។ អាសម្គម​បាញ់​លលក លី​ស្នា​ដើរ​រសៀរ​តាម​របង​ភូមិ​សេដ្ឋី ក៏​ជួប​ជា​កូន​ស្រី​សេដ្ឋី​ទាំង​ពីរ​បណ្តើរ​គ្នា​លេង​តាម​សួន​ច្បារ ក្នុង​ភូមិ​របស់​ខ្លួន ដ៏​ដេរ​ដាស​ដោយ​ផ្ការីក​ស្គុស​ស្គាយ​ផ្សាយ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ នៅ​ពេល​ព្រឹក​ព្រហាម ។ ​អាសម្គម​បាញ់​លលក​ដើរ​សសៀរ​តាម​ភូមិ ងើយ​មើល​លើ ក្រែង​មាន​សត្វ​លលក​ទំ​នៅ​ចុង​ឈើ ។ កាល​បើ​អាសម្គម​បាញ់​លលក ងាក​ភ្នែក​ចុះ​ឡើង ចោល​កន្ទុយ​ភ្នែក​ទៅ​ក្នុង​ភូមិ ខ្សែ​ភ្នែក​ក៏​រត់​ទៅ​ប៉ះ​ទង្គិច​នឹង​រូប​រាង​នាង​ក្រមុំ​ទាំង​ពីរ ដែល​ប្រកប​ដោយ​គ្រឿង​តែង​ប្រាណ មាន​លម្អ​ស្រស់​ស្រងៅ ទាំង​មាន​ព្រលឹង​សាច់​ទ្រលុក​ទ្រលន់ នាំ​ឱ្យ​ភ្ញាក់​កន្ទ្រាក់​ដួង​ចិត្ត​ប្រុស​នៅ​វេលា​ឃើញ​ដំបូង ។  ឯ​អាសម្គម​បាញ់​លលក គ្រាន់​តែ​ចោល​ភ្នែក​ទៅ​ប៉ះ​រូប​នាង​នោះ​ភ្លាម ក៏​ស្រឡាំង​កាំង​ភាំង​ស្មារតី ភ្លេច​ខ្លួន ជ្រុះ​ទាំង​ស្នា​ទាំង​ព្រួញ​ដល់​ដី ។អាសម្គម​បាញ់​លលក តាំង​ពី​បាន​ឃើញ​កូន​សេដ្ឋី ក៏​ស្រឡាញ់​ជាប់​ក្នុង​ចិត្ត នឹក​ឥត​ភ្លេច ហើយ​ក៏​ទៅ​ដល់​ផ្ទះថ្លែង​ប្រាប់​ឪពុក​ម្តាយ និយាយ​នឹង​ម្តាយ​ឱ្យ​​ទៅ​ដណ្តឹង​កូន​សេដ្ឋី​ឱ្យ​ ។ ម្តាយ​និយាយ​នឹង​កូន​ថា «នែ​កូន​! ម្តេច​ក៏​ឯង​ទៅ​ស្រឡាញ់ កូន​សេដ្ឋី​អ៊ីចេះ! បើ​ឯង​ក្រី​ក្រ​ភោគ​សម្បត្តិ ទាំង​រូប​ឯង​ទៀត​ក៏​អាក្រក់ មិន​សម​នឹង​កូន​គេធ្វើ​ម្តេច​គេ​នឹងឱ្យ​​ឯង ?» អាសម្គម​បាញ់​លលក ក៏​និយាយ​នឹង​ម្តាយ​ថា «ម៉ែ! បើ​ម៉ែ​មិន​ទៅ​ដណ្តឹង​ឱ្យ​ខ្ញុំ​ទេខ្ញុំក៏​អស់​ឃើញ​មុខ​ម៉ែ ម៉ែ​ក៏​លែង​បាន​ឃើញ​មុខ​ខ្ញុំ តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ » ។

           ម្តាយ​ដែល​មាន​ចិត្ត​អាណិត​កូន ឮកូន​និយាយ​ដូច្នោះ ក៏​ស៊ូ​កាត់​កេរ្តិ៍​ខ្មាស ទៅ​និយាយ​ស្នើ​ការ​នឹង​សេដ្ឋីៗ ​ក៏​តប​វិញ​ថា «ខ្ញុំ​ឥត​បើ​ស្អប់​ខ្ពើម​អី​កូន​នាង​ទេ ប៉ុន្តែ​កូន​ខ្ញុំ​ៗ នឹង​ឱ្យ​​ពុំ​បាន ដ្បិត​មិន​ទាន់​គ្រប់​ការ ណ្ហើយ​នាង!
ប៉ុណ្ណេះ​ទុក​ជា​ស្រេច​ចុះ កុំ​បាច់​ទៅ​មក​ទៀត» សម្ដីប៉ុ​ណ្ណេះ ជា​សម្ដី​បង្វែង​ដាន​មិន​ចង់​ឱ្យ​​ ។ ម្តាយ​អាសម្គម​បាញ់
​លលក ទញ់​តុះ​គំនិត​រក​ឧបាយ​កល​និយាយ​ទៀត​គ្មាន ក៏​លា​សេដ្ឋី​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​កូន ។ អាសម្គម​បាញ់​លលកគ្រាន់​តែ​ម្តាយ​ប្រាប់​ដូច្នោះ​ភ្លាម ក៏​ផ្លាស់​ទឹក​មុខ​ក្រៀម​ក្រំ អង្គុយ​ត្របោម​ក្បាល​ជង្គង់ ដង្ហើម​ឃូរៗ បាយ​លែង​នឹក ទឹក​លែង​ស្រេក​ចេះ​តែ​នឹក​មមៃៗ ហាក់​ដូច​ជា​កូន​សេដ្ឋី​នៅ​ចំពោះ​មុខ​ស្រស់ៗ ដោយ​កម្លាំង​សេចក្តី
​ស្នេហា​ខ្លាំង​ពេក ហើយ​បែរ​ជា​មិន​បាន​ដូច​បំណង ។ នៅ​វេលា​ដែល​អាសម្គម​បាញ់​លលក​ចូល​ដេក ក៏​ចូល​ទៅ​ទាំងនឹក​អាល័យ​ទៅ​ជា​មមើ ស្រែក​ច្រៀង​ទាំង​យប់​ថា៖

«ឆោម​អើយ​ឆោម​ឆើត​ទាំង​ពីរ​ប្រាណ ធ្វើ​ម្តេច​នឹង​បាន​មក​កៀក​កើយឱ្យ​ដូច​ជា​ពូក​និង​ខ្នល់​ខ្នើយបើ​ម៉្លេះ​ទៅ​ហើយ​អស់​សង្ឃឹម» ។

           អាសម្គម​បាញ់​លលក ទុក​ជា​ដឹង​ថា គេ​លែង​ឱ្យ​​ហើយ​ដូច្នោះ លុះ​ព្រឹក​ឡើង ក៏​នៅ​តែ​លី​ស្នា និង​ស្ពាយ​បំពង់​ព្រួញ ដើរ​ទៅ​សំដៅ​ភូមិ​សេដ្ឋី​រាល់​ថ្ងៃ​ឥត​ខានសោះ​ ពួន​ចាំ​លប​មើលកូន​សេដ្ឋី ។

           ថ្លែង​ពី​បុរស​ម្នាក់​ទៀត ជា​កូន​អ្នក​មាន​សម្បត្តិ ទាំង​រូប​ឆោម​នោះ​ក៏​សក្តិ​សម ទឹក​មុខ​ឡើង​ស្រស់​បំព្រង
ជា​ទី​ពេញ​ចំណង់​នៃ​ស្រ្តី​ភាព ។  បុរស​នោះ​ក៏​ស្រឡាញ់​កូន​សេដ្ឋី​នោះ​ដែរ លុះ​ទៅ​ដណ្តឹង សេដ្ឋី​ក៏​មិន​ព្រម​ឱ្យ​ ។ បុរស​នោះទុក​ជា​ដឹង​ថា​គេ​មិន​ព្រម​ឱ្យ ក៏​នៅ​តែ​លប​មើល​កូន​សេដ្ឋី​រាល់​ថ្ងៃ ។ ចួន​ជា​ពេល​មួយ បុរស​នោះ​ក៏​ទៅ​អាសម្គម​បាញ់​លលក​ក៏​ទៅ ហើយ​បាន​ជួប​គ្នា អាសម្គម​បាញ់​លលក​សួរ​ថា «អ្នក​ឯង​ទៅ​ណា?» ។ បុរស​នោះ​ឆ្លើយ​ថា «ខ្ញុំ​មក​លប​មើល​កូន​សេដ្ឋី » ឆ្លើយ​ហើយ​សួរ​ថា «ចុះ​ឯង​មក​ធ្វើ​អ្វី​ដែរ? » ។ អាសម្គម​បាញ់​លលក​ថា «ខ្ញុំ​ក៏​មក​មើល​កូន​សេដ្ឋី​ដែរ» ។ បុរស​នោះ​ថា «យើ​!​រាង​នេះ អួត​ឯង​ចង់​បាន​កូន​សេដ្ឋី​ផង​! ប៉ុន​អម្បាល​រូប​ខ្ញុំ
គេ​នៅ​តែ​មិន​ឱ្យ​» ។ អាសម្គម​បាញ់​លលក​ថា «បង​ឯង​ចាំ​មើល ខ្ញុំ​យក​ទាល់​តែ​បាន» ។

           ជួន​ជា​ថ្ងៃ​នោះ សេដ្ឋី​ប្តី​ប្រពន្ធ​នាំ​គ្នា​ទៅ​វត្ត នៅ​តែ​កូន​ក្រមុំ​ពីរ​នាក់​ចាំ​ផ្ទះ ។ អាសម្គម​បាញ់​លលក​ដឹង​ដូច្នោះកំពុង​តែ​គិត​រក​ឧបាយ ក៏​ចួន​ជា​ក្រឡេក​ទៅ​ឃើញ​សត្វ​លលក​មួយ​ទំ​នៅ​ចុង​ឈើ​មុខ​ផ្ទះ​សេដ្ឋី ។ អាសម្គម​បាញ់​លលក បាន​ឱកាស​ក៏​យឺត​ស្នា​បាញ់​ឮ​សូរ​ក្លឹង​បាប់ ស្រាប់​តែ​លលក​ទធាក់​ចើង ទទះ​ស្លាប​នៅ​ទី​ធ្លា​មុខ​ផ្ទះ ។ លំដាប់​នោះ កូន​ក្រមុំ​សេដ្ឋី​ម្នាក់​ចុះ​ទៅ​ដី ឃើញ​លលក​នោះ​ហើយ ក៏​ស្រែក​ប្រាប់​បង​ថា «អ្នក​បង​! អ្នក​ណា​បាញ់​លលក​ធ្លាក់​មក​នេះ? » ថា​ហើយ​ក៏​រើស​លលក​ទៅ ។  អាសម្គម​បាញ់​លលក​ធ្វើ​ដូច​ជា​មិន​ដឹង ដល់​គេ​បោច​រួច​ហើយស្រាប់​តែ​ឡូ​ឡារក​លលក ដែល​ខ្លួន​បាញ់​នោះ​ថា «នរណា​លួច​លលក​អញ​ទៅ​ណា? តែ​អញ​រក​ឃើញ​មុខ​ជា​ប្តឹង​រាជការ​ឱ្យ​​យក​ទៅ​ដាក់​គុក​ពុំ​ខាន​ » ។ នាង​ក្រមុំ​ទាំង​ពីរ​នាក់ ឮ​ដូច្នោះ​ក៏​ភ័យ​ស្រែក​ប្រាប់​ថា «លលក​បង​ឯង​ខ្ញុំ​យក​មក​នេះ​ហើយ » ។ អាសម្គម​បាញ់​លលក​ស្តី​គំរាម​ថា «ម្តេច​ក៏​ហ៊ាន​លួច​លលក​អញ ត្រូវ​យក​មក​ឱ្យ​អញ »កូន​ស្រី​សេដ្ឋី​ក៏​យក​លលក​មក​ឱ្យ​ ។ អាសម្គម​បាញ់​លលក​ថា «ទេ! លលក​អញ​នៅ​រោម​នៅ​ស្លាប​ ឥឡូវ​នាង​ឯង​យក​ទៅ​បោច​រោម​ស្លាប​អស់​ហើយ ក្រែង​តែ​អាំង​ឱ្យ​ឆ្អិន​ឱ្យ​អញ​បាន​អញ​យក ។ «នាង​ក្រមុំ​ទាំង​ពីរ​នាក់ ក៏​យក​ទៅ​អាំង ឆ្អិន​ហើយ​យក​មក​ឱ្យ ។ អាសម្គម​បាញ់​លលក​ថា «នរ​ណា​ស៊ី​តែ​សាច់​លលក ក្រែង​តែ​មាន​ស្រា​ផឹក​ផងទើប​ស៊ី​កើត» ។ នាង​ទាំង​ពីរ​នាក់​ ហេតុ​តែ​ខ្លួន​ជា​ស្រី​ប្រកប​ដោយ​សេចក្តី​ភ័យ​ច្រើន ក៏​ទៅ​យក​ស្រា​មក​ឱ្យ ឱ្យ​មួយ​ពែង​ហើយ​ថា​មួយ​ពែង​ទៀត​ទាល់​តែ​ស្រវឹង​ដួល​ដេក​លើ​ផ្ទះ​នោះ​ទៅ ។ ឯនាង​ក្រមុំ​ទាំង​ពីរ​នាក់​គិត​គ្នា​ថា
«បើ​យើង​បណ្តោយ​ឱ្យ​​វា​នៅ​ក្នុង​ទី​ហ្នឹង តែ​ឪម៉ែ​មក​វិញ​ឃើញ យើង​មុខ​ជា​មាន​រឿង «គិត​ហើយ មិន​ដឹង​យក
​ទៅ​ណា ក៏​នាំ​គ្នា​សែង​អាសម្គម​បាញ់​លលក យក​ទៅ​លាក់​ក្នុង​ផ្ទះ ។ ដល់​ពេល​យប់ អាសម្គម​បាញ់​លលក​ដឹង​ខ្លួន ក៏​ស្រែក​ថា «មូស​ខាំ​ណាស់ » ។ កូន​សេដ្ឋី​ភ័យ ក្រែង​ឪពុក​ដឹង ក៏​នាំ​គ្នា​សែង​ទៅ​ដាក់​ក្រោម​គ្រែ​ដេក​របស់​ខ្លួន ។អាសម្គម​បាញ់​លលក​ស្រែក​ទៀត​ថា «សង្កើច​ខាំ​ណាស់ » ។ នាង​ទាំង​ពីរ​នាក់​ក៏​លើក​មក​ឱ្យ​​ដេក​លើ​គ្រែ ក្នុង​មុង​ជា​មួយ ដោយ​គិត​ថា វា​ស្រវឹង​ស្រា នឹង​ធ្វើ​អ្វី! ។ ពេល​នោះ អាសម្គម​បាញ់​លលក​បាន​ឱកាស ក៏​តាំង​លូកប្រឡែង​ស្ទាប​អង្អែល ដោយ​សេចក្តី​ស្រឡាញ់​ដរាប​ដល់​បាន​រួម​ដំណេក ជា​មួយ​នឹង​នាង​ក្រមុំ​ទាំង​ពីរ​នាក់​នោះ​ទៅ។

                                                    ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
(ចុចដើម្បីអានរឿងព្រេង៖ អ្នកដំណើរពីរនាក់ដណ្ដើមគ្នាដេកកណ្ដាល)

រឿងព្រេង៖ អ្នកដំណើរ២នាក់ដណ្ដើមគ្នាដេកកណ្ដាល

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​ដើរ​ទៅ​ផ្លូវ​ឆ្ងាយ ចួន​យប់​ក្នុង​ព្រៃ​ងងឹត​ដើរ​ទៅ​មិន​រួច បបួល​គ្នា​ដេក​ក្នុង
​ព្រៃ ។ អ្នក​ទាំង​ពីរ​នាក់ ចង់​ដេក​កណ្តាល​តែ​រៀង​ខ្លួន ប៉ុន្តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្តេច​នឹង​បាន​ដេក​កណ្តាល ។ 
បុរស​ទាំង​ពីរ​នាក់​គិត​គ្នា​ថា ” បើ​ដូច្នោះ យើង​ដេក​យក​ជើង​ទល់​គ្នា ” ហើយ​បុរស​ទាំង​នោះ ក៏​ដេក​យក​ជើង
​ទល់​គ្នា​ទាំង​ពីរ​នាក់​ទៅ ។ ក្រោយ​មក​មាន​ខ្លា​មក​ឃើញ​មនុស្ស​ដេក​យក​ជើង​ទល់​គ្នា ហើយ​ទទូរ​សំពត់​ជិត មើល
​មិន​ដឹង​ជា​សត្វ​អ្វីវែង​ដូច្នោះ ឆ្ងល់​ណាស់​ដ្បិត​មិន​ដែល​ឃើញ ក៏​បបួល​អស់​សត្វ​ឯទៀត​ជា​ច្រើន មាន​ទាំង​ដំរី​ ក្របី គោ រមាស រមាំង ក្តាន់​ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់​សត្វ​ទាំង​អស់​មក​មើល គ្មាន​សត្វ​ណា​មួយ​ស្គាល់​សោះ ។ ក្រោយ​មក​ទៀត សត្វ​ទាំង​អស់​នោះ​គិត​គ្នា​ថា ” ឥឡូវ​នេះ នឹង​មាន​អ្នក​ឯណា​ស្គាល់​សត្វ​នេះ? ពួក​យើង​បបួល​គ្នា​មក​មើល​សត្វ​នេះ ច្រើន​ភាសា​ណាស់​ហើយ នៅ​សល់​សត្វ​អ្វី​ទៀត ដែល​មិន​ទាន់​បាន​មក​មើល? ” ។  អស់​សត្វ​ទាំង​នោះ គិត​គ្នា​ទៅ ឃើញ​នៅ​សល់​តែ​ទន្សាយពុំ​បាន​មក មួយ​ទៀត​ ឮ​ល្បី​ថា ” ទន្សាយ​នោះ ជា​អ្នកមាន​ប្រាជ្ញា ចេះ​និយាយ​ក្បួន​ច្បាប់​ទម្លាប់ ចេះ​កល​មាយា ចាំ​ទំនឹម​ទំនៀម​ច្រើន ​បើ​ដូច្នេះ យើង​ប្រើ​បង​ដំរី​ឱ្យ​ទៅ​អញ្ជើញ​បង​ទន្សាយ​នោះ​ទើប​បាន ដ្បិត​បង​ទន្សាយ​បើ​មាន​នរណា​ទៅ​ពឹង​ការ​អ្វី​គាត់ៗ កាន់​ខ្លួន​ណាស់ ” ។ សត្វ​ទាំង​នោះ គិត​គ្នា​ហើយ ឱ្យ​​ដំរី​ទៅ​អញ្ជើញ​ទន្សាយ​ ។  ដំរី​ក៏​ទៅឃើញ​ទន្សាយ​អង្គុយ​នៅ​លើ​ក្បាល​ដំបូក ។  ទន្សាយ​ឃើញ​ដំរី​ដើរ​យេក​យោក​មក​ពី​នាយ ក៏​សួរ​ថា ” បង​ដំរី​! មាន​ហេតុ​អ្វី បាន​ជា​រលះ​រលាំង​មក? ” ។  ដំរី​ឆ្លើយ​ថា ” បង​ទន្សាយ! ដ្បិត​មាន​សត្វ​អ្វី​មួយ​ចម្លែក​ណាស់ គ្មាន​នរណា​ស្គាល់​សោះ បាន​ជា​អស់​សត្វ​ក្នុង​ព្រៃ​នេះឱ្យ​​ខ្ញុំ​មក​អញ្ជើញ​បង​ទន្សាយ​ឯង​ទៅ​មើល ក្រែង​បង​ទន្សាយ​ឯង​ស្គាល់​សត្វ​នោះ” ។  ឯទន្សាយ​ឮ​ដូច្នោះ ហើយ​សួរ​ថា ” សត្វ​នោះ​ដូច​ម្តេច តូច​ឬ​ធំ វែង​ឬ​ខ្លី ? ។  ដំរី​ថា ” សត្វ​នោះ ធំ​ចុង ធំ​គល់ តូច​កណ្តាល ហើយ​វែង​ប្រមាណ​ប្រាំ​ហត្ថ ” ។  ទន្សាយ​ឮ​ដូច្នោះ​ឆ្លើយ​ឡើង​ថា ” ឱបើ​ដូច្នោះ បង​ដំរី​កុំ​ព្រួយ​ចិត្ត ចាំ​ខ្ញុំ​ទៅ​មើល​ឱ្យ​​ស្គាល់​សត្វ​នោះ ប៉ុន្តែ​បង​ដំរី​ឯង​ឱ្យ​​ខ្ញុំ​ជិះ​លើ​ក្បាល​បង​ឯង​ទៅ ” ។  ដំរី​ឮ​ដូច្នោះ​ហើយ ដើរ​ចូល​តៅ​ឱនក្បាល​ឱ្យ​​ទន្សាយ​ជិះ​លើ​ក្បាល ទន្សាយ​ធ្វើ​ជា​ក្អេង​ក្អាង លុះ​ទៅ​ដល់​ហើយ ចុះ​ពី​ក្បាល​ដំរី យក​ស្លឹក​ឈើ​ដែល​មាន​ស្នាម​ដង្កូវ​វារ​ដូចជា​អក្សរ កាន់​លើក​ឡើង​ធ្វើ​ជា​សំបុត្រ​ថា ” អស់​បង​ប្អូន​ស្តាប់​ខ្ញុំ ដ្បិ​ត​ខ្ញុំ​ជា​បម្រើ​ព្រះឥន្រ្ទៗ លោក​ប្រើ​ឱ្យ​​នាំ​សំបុត្រ​មក ” ហើយ​ទន្សាយ​ឡើង​លើ​ដំបូក​ធ្វើ​ជា​អាន​សំបុត្រ​ថា ” សត្វ​នេះ ព្រះឥន្រ្ទ​លោក​ប្រើ​មក ឈ្មោះ​សត្វ​យោគី​យោគា យក​ទាំង​អស់​គ្នា យក​ទាំង​អញ យក​ទាំង​ឯង ” ។ អស់​សត្វ​ឮ​ទន្សាយ​មើល​សំបុត្រ​ថា ” ព្រះឥន្រ្ទ​ឱ្យ​​មក​យក​ទាំង​អស់​គ្នា ” ក៏​ស្ទុះ​បោល​ជាន់​គ្នា​ស្លាប់ បាក់​ដៃ​បាក់​ជើង​ពាស​ពេញ ស្រែក​លាន់​ទាំង​ព្រៃ ។ មនុស្ស​២​នាក់​នោះ ដឹង​ថា​សត្វ​ទាំង​នោះ ផ្អើល​ភ្ញាក់​រត់​ជាន់​គ្នា​ស្លាប់​ដូច្នោះ ក្រោក​ឡើង​លើក​ដៃ​សំពះ​ទន្សាយ​ថា ” បង​ទន្សាយ មាន​គុណ​នឹង​យើង​ខ្លាំង​ណាស់ បើ​ប្រសិន​ជា​យើង​មិន​បាន​បង​ទន្សាយ​មក​ធ្វើ​ឧបាយ​កល​ឱ្យ​​យើង​ទេ នោះ​សម​ខ្លា​វា​នឹង​ខាំ​យើង​ស៊ី​ជា​ចំណី​វា​ទៅ​ហើយ បង​ទន្សាយ​ឯង​មាន​ប្រាជ្ញា​ល្មម​ធ្វើ​ជា​សុភា​បាន” ។

                ឯមនុស្ស​ទាំង​ពីរ​នាក់មើល​ទៅ​ឃើញ​អស់​សត្វ​ជាន់​គ្នា​ស្លាប់​ពេញ​ព្រៃ​ដូច្នោះ បបួល​គ្នា​អារ​យក​សាច់​រែក​ទាំង​ពីរ​នាក់ ដើរ​ទៅ​បន្តិច ឃើញ​ខ្លា​សម្គម​មួយ​ដំរី​ជាន់​បាក់​ជើង ដើរ​បាន​តិចៗ ក៏​បបួល​គ្នា​យក​ខ្សែ​ចង​ដឹង
​យក​ទៅ លុះ​ដើរ​ទៅ​បន្តិច​ជួប​នឹង​អ្នក​បររទេះ​គោ ។  ឯ​អ្នក​បររទេះ​គោ​នោះ ឃើញ​អ្នក​ទាំង​ពីរ​រែក​សាច់​មក
​ដូច្នោះ​ក៏​បញ្ឍប់​រទេះ​សួរ​ថា ” អ្នក​ធ្វើ​ដូច​ម្តេច ក៏​បាន​សាច់​ច្រើន​ម្ល៉េះ​? ។ អ្នក​នោះ​បញ្ឆោតថា ” ឆ្កែ​កំបាក់​ជើង​ខ្ញុំ​នេះ​ឯង វា​ដេញ​ខាំ ដ្បិត​ឆ្កែ​នេះជា​ឆ្កែ​ប្រដេញ វា​តែង​តែ​ដេញ​សត្វ​មក មិន​ដែល​ស្ងួត​ឆ្នាំង​ដល់​មួយ​ពេល​ទេ ក្រែង​តែ​គ្មាន​សត្វ បើ​ព្រៃ​ឯណា​មាន​សត្វ​ហើយ មិន​ដែល​រួច​ពី​អាក្លឹក​ឆ្កែ​ប្រដេញ​ខ្ញុំ​នេះ​ទេ ឱ្យ​​តែ​វា​ឃើញ​ស្នាម​ជើង​នោះ សង្ឃឹម​ថា​បាន​ឱ្យ​​លាង​ឆ្នាំង​ចាំ​ឱ្យ​ហើយ​ទៅ មុខ​ជា​នឹង​បាន​មិន​ដែល​ខាន​ទេ ” ។ ឯ​អ្នក​បររទេះ​គោឮ​អ្នក​នោះ​និយាយ​អួត​ប្រាប់​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ល្ងង់​មិន​ស្គាល់​ក៏​ចង់​បាន​ខ្លា​កំបាក់​ជើង​សម្គម​នោះ គិត​ថា ជា​ឆ្កែ​មែន​ទែន ហើយ​និយាយ​អង្វរ​លួង​លោម​ថា ” បើ​ដូច្នោះ​ អ្នក​អាណិត​ខ្ញុំៗ សុំ​ទិញ​ឆ្កែ​អ្នក​យក​ទៅ​ប្រដេញ​ដ្បិត​ស្រុក​ខ្ញុំ​មាន​សត្វ​ច្រើន​ណាស់ ” ។ អ្នក​រែក​សាច់​ឆ្លើយ​ថា ” បើ​ខ្ញុំ​លក់​ឆ្កែ​នេះ​ឱ្យ​អ្នក​ទៅ ផ្ទះ​ខ្ញុំ​សម​នឹង​ស្ងួត​ឆ្នាំង​ហើយ រក​អ្វី​ស៊ី​គ្នាន​ទេ ប៉ុន្តែ​អ្នក​បាន​ជួប​នឹង​ខ្ញុំ​ម្តង បើ​មិន​និយាយ​គ្នា​ក៏​មិន​បាន ឆ្កែ​ខ្ញុំ​នេះ ខ្ញុំ​ស្រឡាញ់​វា​រក​អ្វី​ប្រៀប​គ្មាន​ទេ បើ​អ្នក​ចង់​ទិញ តើ​អ្នក​ឱ្យ​​ថ្លៃ​ប៉ុន្មាន ? ” ។ អ្នក​បរ​រទេះ​គោ​ឆ្លើយ​ថា ” ខ្ញុំ​មាន​តែ​គោ​មួយ​នឹម​នេះ​ឯង ហើយ​គោ​នេះ ខ្ញុំ​ស្រឡាញ់​រក​អ្វី​ប្រៀប​គ្នា​ទេ ដ្បិត​​បរ​មួយ​ថ្ងៃ​រាល់​ល្ងាច​មិន​ឈប់​សោះ​ក៏​បាន ក្នុង​មួយថ្ងៃ​ឱ្យ​​ទឹក​ផឹក​តែ​ម្តង ទាំង​ល្បឿន​ទៀត​ក្នុង​ស្រុក​អាយ​នេះ គ្មាន​គោ​ណា​លឿន​ស្មើ​ទេ តែ​ឥឡូវ​នេះ ចិត្ត​ខ្ញុំ​ចង់​បាន​ឆ្កែ​អ្នក​ឯង យក​ទៅ​ដេញ​សត្វ​ឯស្រុក​ខ្ញុំៗ សុំ​ដូរ​ថ្នូរ​គោ​មួយ​នឹម ព្រម​ទាំង​កណ្តឹង ចង្រ្កង់ ត្រដោក ខ្សែ​ទាម ខ្សែ​ចន្ទោល​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​ជិះ​បរ​តែ​ម្តង ខ្ញុំ​សុំ​តែ​ខ្លួន​និង​ប្រពន្ធ​ចុះ​ចេញ” ។ អ្នក​រែក​សាច់​ឮ​អ្នក​បររទេះ​ថា ” ដូច​ជា​គោ​មួយ​នឹង​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​បរ ” ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ដោយ​សារ​រែក​សាច់​វា​ធ្ងន់​ផង ហើយ​ធ្វើ​ជា​មិន​ចង់​ដូរ​ទេ តែ​ក្នុង​ចិត្ត​ដូរ​ណាស់ និយាយ​ថា ” ឆ្កែ​ខ្ញុំ​នេះ​ ខ្ញុំ​ស្រឡាញ់​ណាស ឥឡូវ​អ្នក​មក​សុំ​ដូរ​ពី​ខ្ញុំ​ទៅ ខ្ញុំ​ខំ​កាត់​ចិត្ត​ដូរ​ឱ្យ​​អ្នក​ទៅ​ចុះ ប៉ុន្តែ​អ្នក​ថ្នម​វាឱ្យ​​ល្អ កុំ​ឱ្យ​​វា​អត់​ឃ្លាន ហើយ​អ្នក​យក​សាច់​នេះ ទុក​ឱ្យ​​វា​ស៊ី​តាម​ផ្លូវ​ទៅ ” ។ ឯអ្នក​រែក​សាច់ ឱ្យ​​សាច់​ទៅ​អ្នក​នោះ​ល្មម​ខ្លា​ស៊ី​ឆ្អែត​ ហើយ​យក​សាច់​ដាក់​លើ​រទេះ​បរ​ទៅ ។ អ្នក​ម្ចាស់​រទេះ​គោ​នោះ ក៏​ដឹក​ខ្លា​សម្គម​កំបាក់​ជើង​ទេ ទៅ​បន្តិច​ទៅ ឱ្យ​​សាច់​ទៅ​ខ្លា​ស៊ី​ជា​រឿយៗ ។ ខ្លា​នោះ​បាន​សាច់​ស៊ី​ មាន​កម្លាំង ក៏​ក្រាញ​មិន​ចង់​ទៅ ត្រា​តែ​ដាច់​ខ្សែ ហើយ​ដើរ​ចូល​ក្នុង​ព្រៃ​ទៅ អ្នក​នោះ​ដឹង​ថា​ខ្លា​បោល​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ ក៏​រត់​ទៅ​តាម​ចាប់ ហើយ​ហៅ​ថា ” បឺសៗ ! អាក្លឹក​មក​ឯ​អាយ” ។ ខ្លា​ឃើញ​មនុស្ស​ទៅ​ជិត បែរ​មក​គំរាម​ធ្វើ​ហ៊ែៗ ហ៊ៗ សន្ធាប់​ឱ្យ​​អ្នក​នោះ ។ អ្នក​នោះ ឃើញ​ខ្លា​គំរាម​មុខ​គួរ​ឱ្យ​​ខ្លាច​ដូច្នោះ ក៏​ថយ​មក​ក្រោយ​វិញ​ មិន​ហ៊ាន​តាម​ទៅ​ទៀត ប៉ុន្តែ​នឹក​ស្តាយ មើល​ទៅ​រទេះ​បរ​ទៅ​បាត់ មិន​ដឹង​ជា​ទៅ​ដល់​ណា ។ អ្នក​ម្ចាស់​ខ្លា​បានរទេះ​គោ​នោះ​ហើយ ក៏​ម្នី​ម្នា​ដាក់​អម្រែក​លើ​រទេះ ឡើង​ជិះ​ទាំង​ពីរ​នាក់ បរ​ជា​ប្រញាប់​ទៅ ឱ្យ​​តែ​ហួស​ពី​មុខ​ម្ចាស់​រទេះ​នោះ ។ ឯអ្នក​ម្ចាស់​រទេះ​ដល់​ខ្លា​បោល​ចូល​ព្រៃ​ទៅ​ហើយ នឹក​ស្តាយ​ណាស់ មិន​ដឹង​គិត​ធ្វើ​ដូច​ម្តេច ក៏​បបួល​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។



រឿងព្រេង៖ បុរសចាក់ស្មុក

កាល​ពី​ដើមម្នាក់​ចេះ​ចាក់​ស្មុគ ។ បុរស​នោះ ចង់​បាន​ខ្ញុំ​ប្រើ ក៏​ឡើង​ទៅ​ចាក់​ស្មុគ​លើ​ចុង​ត្នោត ហើយ​គិត​តែ​ម្នាក់
ឯង​ថា ” បើ​អញ​ចាក់​ស្មុគ​បាន១ លក់​បាន ១០ សេន បើ​ចាក់​ស្មុគបាន ១០០០ នឹង​លក់​ទៅ​បាន ១០០ រៀលរួច​អញ​លោះ​មនុស្ស​ប្រើ បើ​ប្រើ​មិន​បាន​ដូច​ចិត្ត អញ​នឹង​ធាក់​វាយ​វា ” ។  បុរស​នោះ​មិន​គ្រាន់​តែ​គិត​គ្នុង​ចិត្តក៏​ងាដៃ​លើក​ទាំង​ជើង ធាក់​ធាង​ត្នោត ក៏​របូត​ខ្លួន​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បាន​ដៃ​ប្រវា​ចាប់​ស្លឹក​ត្នោត​ជាប​តាន់​ក៏​នៅ​តែ​កតោកៗ ដូច​ជា​គេ​ព្យួរ ។ គ្រា​នោះ មានទម័ក​ដំរី​ម្នាក់ ជិះ​ដំរី​មក​ជិត​នោះ ។ បុរស​នោះ​ស្រែក​ថា ”បើ​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ពី​ចុង​ត្នោត​បាន ខ្ញុំ​សុខ​ចិត្ត​ចូល​ទៅ​បម្រើ​លោក​អស់ ១ ជីវិត ” ។ ទម័ក​ដំរី​ឮ​ហើយ មានចិត្ត​ត្រេក​អរ បរ​ដំរី​ចូល​ទៅ​ដល់​ក្រោម​ដើម​ត្នោត ឈរ​លើ​ខ្នង​ដំរី​ដៃតោង​ជើង​បុរស​នោះ​ជាប់ ដូច​ជា​អង្រួន​ខ្នង​ដំរី​នោះ ដំរី​ក៏​ដើរ​ទៅ ។ ទម័ក​ដំរី​ក៏​ព្យួរ​ជា​មួយ​នឹង​បុរស​នោះ ។ គ្រា​នោះ​មាន​មនុស្ស​ទំពែក​ ៤ នាក់ ដើរ​ស្វែង​រក​មនុស្ស​ទៅ​បម្រើ​ប្រពន្ធ​គ្រប់​គ្នា លុះ​ដើរ​ទៅ​ដល់​ក្រោម​ដើម​ត្នោត​នោះ ទម័ក​ដំរី​និង​បុរស​ចាក់​ស្មុគ​ស្រែក​ថា ”បើ​លោក​អ្នក​ណា​ជួយ​ខ្ញុំ​ឱ្យ​​បាន​រួច​ពី​ចុង​ត្នោត​នេះ ខ្ញុំ​ទាំង​ពីរ​នាក់ សុខ​ចិត្ត​ទៅ​នៅ​បម្រើ​លោក​អស់​១​ជីវិត ។ទំពែក​ទាំង ៤ នាក់​នោះ​ឮ​ហើយ ត្រេក​អរ​ណាស់ គិត​ថា បាន​ដូច​សេចក្តី​ប្រាថ្នា ក៏​ស្រែក​ថា ” យើង​ទាំង​ ៤ នាក់​នឹង​ជួយ​អ្នក​ឱ្យ​​រួច ” ។ ទំពែក​ទាំង ៤ ឈរ​ក្រោម​ដើម​ត្នោត យក​សំពត់​ចង​ក​ខ្វែង​ទល់ មុខ​គ្នា​ជា ៤ ជ្រុង ហើយស្រែក​ប្រាប់​ទៅ​បុរស​ចាក់​ស្មុគនិង​ទម័ក​ដំរី​ថា ” ចូរ​អ្នក​ទាំង​ពីរ​នាក់​ទម្លាក់​ខ្លួន​ពី​លើ​ចុង​ត្នោត​នោះ​មក​ចុះ!” ។ បុរស​ចាក់​ស្មុគ​និង​ទម័ក​ដំរី​ទម្លាក់​ខ្លួន​ទាំង​ពីរ​នាក់ មក​លើ​សំពត់​ដែល​បុរស​ទំពែក​ទាំង ៤ នាក់​ចង​នោះដូច​ជា​គេ​ទាញ​សំពត់​ជាប់​នឹង​ក​ទំពែក​ទាំង ៤ ជល់​ក្បាល​គ្នា​ស្លាប់​ទាំង​បួន​នាក់​ទៅ ។ ឯទម័ក​ដំរី​និង​បុរស​ចាក់​ស្មុគ ឃើញ​ទំពែក​ទាំង ៤ នាក់​ស្លាប់​ដូច្នោះ ភ័យ​ណាស់ ទៅ​និយាយ​នឹង​យាយ​ចាស់​ម្នាក់​ថា ” បើ​និយាយ​គិត​ដូច​ម្តេច​ឱ្យ​បាន​សុខ យើង​ទាំង​ពីរ​នាក់ នឹង​នៅ​បម្រើ​យាយ ទាល់​អស់​ជីវិត ” ។ យាយ​ចាស់ មាន​ចិត្ត​ត្រេក​អរដោយ​ប្តី​ខ្លួន​ទៅ​កាប់​ចម្ការ​ឯព្រៃ ហើយ​និយាយ​ថា ” បើ​ដូច្នោះ អ្នក​ទៅ​យក​ខ្មោច​ទាំង ៤ នោះ​មក​ដាក់​ក្នុង​ផ្ទះចង​រុំ​ឱ្យ​​ស្រេច ” រួច​យាយ​ចាស់​ឱ្យ​យក​ខ្មោច ១ ចេញ​ពី​ផ្ទះ​មក គាត់​ស្រែក​យំ ។ អ្នក​ស្រុក​សួរ គាត់​ប្រាប់​ថា ” ប្តីគាត់​ស្លាប់” អ្នក​ស្រុក​ក៏​ជួយ​យក​ខ្មោច​នោះ​ទៅ​ដុត យាយ​ចាស់​ប្រាប់​ថា “សូម​អ្នក​ទាំង​អស់​ដុត​ធ្វើ​ឱ្យ​​ល្អ ដ្បិត​​ប្តី​ខ្ញុំ​គាត់ស្រឡាញ់​ខ្ញុំ​ណាស់ កាល​ដែល​គាត់​នៅ​រស់ ” ។ លុះ​គេ​យក​ខ្មោច ១ ទៅ​ដុត​ហើយ​យាយ​ចាស់​ស្រែក​ថា ”ប្តី​គាត់​ទៅ​ផ្ទះ​ទៀត​ហើយ ” ។ អ្នក​ស្រុក ក៏​ទៅ​យក​មក​ដុត​ទៀត ។ លុះ​ដុត​ទៅ​គម្រប់ ៤ លើក ទើប​ឃើញ​តា​ចាស់ប្តី​យាយ​នោះ​ចេញ​មក​ពី​ព្រៃ​ចម្ការ មាន​ខ្លួន​នោះ​ប្រឡាក់​សុទ្ធ​តែ​ធ្យូង ពួក​អ្នក​ស្រុក​ឃើញ ក៏​នាំ​គ្នា​ដេញ​ចាប់​តា​ចាស់​នោះ យក​ទៅ​ដុត​ទាំង​រស់​ឱ្យ​​ស្លាប់​ទៅ ៕
(ចុចអានរឿងព្រេង៖ ស្រីកណ្ដុរល្អោចគឺកណ្ដុរបំផ្លាញ)

រឿងកំប្លែង៖ គ្រូពេទ្យធ្មេញ

ព្រឹកព្រលឹមអុរ បើកភ្នែកសឹងមិនទាន់ផង ស្រ្តីវ័យក្មេងល្ហក់ម្នាក់ ស្លៀកពាក់ស៊ិចស៊ី​ សាច់សម៉ត់ខៃខ្ចីដូចអន្លក់រាងតូចច្រឡឹង បានមកដល់មន្ទីពេទ្យធ្មេញ រួចដើរយ៉ាងប្រញាប់ចូលទៅដេកកន្ធែកជើងលើគ្រែក្នុងបន្ទប់ដាក់ធ្មេញ។
គ្រូពេទ្យធ្មេញ៖ សុំទោស អ្នកនាងប្រហែលជាមកខុសកន្លែងហើយ! នេះមិនមែនជាមន្ទីពេទ្យខាងរោគស្ត្រីទេ។
ស្រ្តីវ័យក្មេង៖ មិនខុសទេឈ​ម្សិលមិញប្តីខ្ញុំបានមកដាក់ធ្មេញនៅកន្លែងលោក ឥឡូវធ្មេញនោះវាជាប់នៅខាងក្នុងនេះទៅហើយ។ លោកគ្រូវតែយកវាចេញវិញ!!!
គ្រូពេទ្យធ្មេញ៖ អុញ???

រឿងកំប្លែង៖ កំពូលអ្នកយកព័ត៌មាន

សុខ ជាអ្នកយកព័តមានឆ្នើមប្រចាំការសែតក្នុងស្រុកមួយ ជានិច្ចកាលគាត់ប្រើគ្រប់មធ្យោបាយដើម្បីបានចូលដល់កន្លែងកើតហេតុដើម្បីយកព័តមាន។​ ថ្ងៃមួយ នៅម្តុំផ្សារថ្មី សុខឃើញមនុស្សជាច្រើនកំពុងចោមរោមនៅកណ្តាលផ្លូវ។ សុខទាញម៉ាស៊ីនថត ស្ទុះវឹងប្រជ្រៀតចូល ហើយស្រែកឮៗ "ខ្ញុំជាបងប្អូនជនរងគ្រោះ! សូមបើកផ្លូវឲ្យខ្ញុំចូលផង! ខ្ញុំជាបងប្អូនជនរងគ្រោះ!"។ ឮបែបនោះ ម្នាក់ៗបើកផ្លូវឲ្យសុខចូលតាមសំរួល។ "អុញ! ឡានកិនឆ្កែ..."

រឿងកំប្លែង៖ តាក់ស៊ីផ្តាច់ព្រលឹង

បំពេញការងារចប់ភ្លាម ដេត​​ អន្ទះសាត្រឡប់មកភ្នំពេញព្រោះគាត់នឹកប្រពន្ធ។ ឮថាឡានផ្តាច់ព្រលឹងលឿន គាត់ក៏ឡើងជិះ។ តាមផ្លូវ ឡានដែលគាត់ជិះបើកលឿនហួសហេតុ ដេត ភ័យខ្លាចមិនបានជួបប្រពន្ធ "បងតៃកុង...ជាន់ល្មមៗបានហើយ កុំបើកបរលឿនពេក!"។ "កុំបារម្ភ! បងប្អូនខ្ញុំប្រាំពីរនាក់សុទ្ធតែបើកអាផ្តាច់ព្រលឹងទាំងអស់!" តៃកុងឡានតប។ "អញ្ចឹង! ចុះឥឡូវទៅណាអស់ហើយ?" ដេត សូរបន្ត។ "ងាប់អស់ហើយ...នៅសល់តែខ្ញុំម្នាក់"

រូបត្លុក៖ មិនយល់សោះ


រូបត្លុក៖ Sit Down and Shut Up


រូបត្លុក៖ គ្មានប្រយោជន៍


រូបត្លុក៖ មែនឬអត់?


រូបត្្លុក៖ សាមគ្គីជាកំលាំង


រូបត្លុក៖ ការងារក្រុម


រូបត្លុក៖ វះកាត់

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com