Saturday, November 1, 2014

រូបត្លុក៖រឿងពិត

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ អារំទម្យ

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

ចេះតែមានហើយ...

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្្លុក៖ ម៉ាអ៊ែមប្រុសៗ

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ ប្រពន្ទ និងកងឡាន

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ មាត្រាទាំង២

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ អឹម.ភី.ស្រ៊ី

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្្លុក៖ ធាតុពិតរបស់អ្នកលេងប្រព័ន្ធទំនាក់ទំនងសង្គម

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ សត្វឆ្មារ

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ ស្វាចាប់ចៃ

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ ទាហ៊ានអាចទិញពាក់បាន

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ ការថើប

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ កាន់តែធំ

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ រីករាយថ្ងៃណូអ៊ែល យកកាដូរទៅចៅៗ

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្្លុក៖ សាន់តា រាំសិចស៊ី

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

Integrated Software and Software Suite

Integrated Software and Software Suite
There is a difference between "integrated software" and "software suites" or "bundles."
Integrated software is a single program that contains "modules" for many popular business applications such as word processing, spreadsheet, database management, graphics and communications. The user can easily switch from one type of application to another without exiting the program.
The advantages of integrated software are:
-          Low cost
-          Only one program to install and learn
-          Consistent interface from one module to another
-          The ability to share information between modules
-          Usually only one reference manual
-          Ideal for personal use or small business
The disadvantages are:
-          Each module is limited to basic functions
   -     May not be compatible with other popular business software
      -     Not suited for large companies or professional use
The solution might be "software suites" or "bundled software." A "suite" is a collection of the full-featured versions of each software application - word processing, spreadsheet, database management, graphics, communications and sometimes organizers. These applications are from the same software manufacturer and are packaged together in a large box and sold at prices that are much lower than if they were purchased individually - usually less than half of the original collective price! The software applications contained in a suite or bundle are the same applications a professional user might purchase individually. No corners have been cut, and additional features may have been added such as a "common interface" that allows any of the programs to be accessed from the same "main menu," a consistent screen layout used by each of the programs, and the ability to easily exchange data from one program to another.
The advantages of bundled software suites are:
-          Low cost compared to buying each application separately
-          Option to install all of the programs at the same time or only the programs you want to use
-          Consistent interface from one application to another
-          The ability to share information between applications
-          Future upgrades can update each application all at the same time
-          Ideal for personal use, professional use, large or small business
-          Each application is the full-featured version
The disadvantages are:
-          High initial cost
-          All applications are from the same manufacturer 
- you might prefer a word processor from one company, a spreadsheet from a different manufacturer, etc.
-          May be purchasing more software than you actually need
-          Installation of the entire suite of applications takes up a large amount of storage space on your internal hard disk
-          Several large manuals to study if you plan to master each application, or the package might not include printed manuals in order to keep the cost low.


រឿង៖ អ្នកក្រទិញបានច្រើន

ស្រីនីតបានសួរទៅកាន់ ម្តាយរបស់វានៅល្ងាចថ្ងៃមួយ
-ស្រីនីត៖ ម៉ាក់ ម៉ាក់! ខ្ញុំជាមួយបងប្រុសម៉ាក់បានមកពីណា?
-ម្តាយ៖ អឺ! គឺម៉ាក់បានទៅទិញពីផ្សារ មកហ្នឹងណា។
-ស្រីនីត៖ មិនពិតទេ កូនមិនជឿទេ។
-ម្តាយ៖ អេហ៍!! ហេតុអីកូនមិនជឿម៉ាក់?
-ស្រីនីត៖ បើម៉ាក់ទិញពីផ្សារបានមែន ហេតុអីមីងសុខនៅក្បែរផ្ទះយើង គាត់ក្រស្ទើរស្លាប់ហេតុអីមានលុយទិញកូនបានដល់ជិត១០នាក់ឯណោះ?
-ម្តាយ៖!!!

លំអាន៖ គ្រឿងស្រវឹង និងផ្ទៃពោះ

ការទទួលទាលគ្រឿងស្រវឹងពេលមានផ្ទៃពោះ
អាចបណ្តាលឲ្យមានផ្ទៃពោះដោយមិនបានព្រៀងទុក។

រឿង៖ ធានាឈ្នះ, ទើបតែដឹង,ប៉ាណូសំរាប់អ្នកបើកបរ

ធានាឈ្នះ លោកមេធាវីនិយាយជាមួយកូនក្តី៖
-ជាមួយហេតុផលដែលលោកប្រាប់ខ្ញុំនេះ ខ្ញុំធានាថាលោកពិតជាឈ្នះមួយរយភាគរយ។ គូបដិបក្ខរបស់លោកទោះមានបេធាវីពូកែយ៉ាងណាក៏មិនអាចទប់ទល់ពួកយើងរួចដែរ។
-បើអញ្ចឹង ខ្ញុំសំរេចចិត្តឈប់់ប្តឹងហើយ។
-ម៉េចអញ្ចឹង?
-ព្រោះហេតុផលដែលខ្ញុំប្រាប់លោកជាហេតុផលរបស់គូបដិបក្ខ មិនមែនរបស់ខ្ញុំឯណា។
ទើបតែដឹង ប្រពន្ធដណ្ដើមកែវស្រាពីដៃប្តី លើឡើងផឹកមួយក្អឿក តែផឹករួចហាមាត់ស្រែក៖
-យី!​ ពិបាកផឹកម្លេ៉ះ!
ប្តីឆ្លើយវិញ៖
-ទើបតែដឹងមែនទេ? ស្រាប្រភេទណាក៏ពិបាកផឹកដែរ តែអូនឯងឃើញបងផឹកស្រាម្តងៗ​ ចេះតែរអ៊ូរទាំធ្វើតែបងផឹកស្រាឆ្ងាញ់៕

រឿង៖ ផ្ទះយើងគ្មានខ្មោចទេកូន!!!

កូន៖ បា៉ៗ...!!! ផ្ទះយើងមានខ្មោចអត់?
ប៉ា៖ អត់មានទេកូន!
កូន៖ ចុះ!​ អ្នកបំរើប្រាប់កូនថាមានខ្មោច!!
ប៉ា៖ តោះ...! យើងរើអីវ៉ាន់ចេញតែម្តងទៅ!!
កូន៖ ហេតុអីប៉ា?
ប៉ា៖ ផ្ទះយើងគ្មានអ្នកបំរើទេ!!!

រឿងព្រេង៖ ស្រីកណ្ដុរល្អោច គឺកណ្ដុរបំផ្លាញ

 កាល​ពី​ដើម មាន​បុរស​ម្នាក់​មាន​ប្រពន្ធ ។ បុរស​នោះ តែង​ទៅកាប់​ចម្ការ​សព្វ​ថ្ងៃ លុះ​កាប់​ចម្ការ​ទៅ​ដល់​ដើម

​ជ្រៃ​មួយ ស្តេច​កណ្តុរ​ស ដែល​នៅ​នឹង​ដើម​ជ្រៃ​នោះ មាន​សេចក្តី​ភិត​ភ័យ ហើយ​ហើយ​ទៅ​អង្វរ​បុរស​ដែល​កាប់

​ព្រៃ​ធ្វើ​ចម្ការ​នោះ​ថា ” សុំ​ឱ្យ​​បុរស​ទុក​តែ​ដើម​ជ្រៃ​មួយ​នេះ ខ្ញុំ​នឹង​ឱ្យ​រង្វាន់​ជា​មាសក្នុង​មួយ​ថ្ងៃ​មួយ​ដុំ ” ។ បុរស

​នោះ ក៏​ព្រម​ទុក​ដើម​ជ្រៃ​ឱ្យ​ ។ ស្តេច​កណ្តុរ​ស បាន​យក​មាស​មក​ប្រគល់​ឱ្យ​បុរស​នោះ​តែ​រាល់​ថ្ងៃ ។ បុរស បាន​មាស

​ហើយ យក​ទៅ​ប្រគល់​ឱ្យ​​ប្រពន្ធ​តែ​រាល់​ថ្ងៃ ។ ប្រពន្ធ​សួរ​ថា ” អ្នក​បាន​មាស​ពី​ណា? ” ។ ប្តី​ថា​ “នាង​កុំ​ចង់​ដឹង

​អី ចេះ​តែ​ទុក​ទៅ” ។ ប្រពន្ធ​ថា ” បើ​អ្នក​មិន​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ប្តឹង​អ្នក​រាជការ​ចៅ​ទៃ ឬ​ទៅ​ទូល​ស្តេច​ថា 

អ្នក​លួច​ព្រះរាជ​ទ្រព្យ ” ។ បុរស​នោះ ឮ​ប្រពន្ធ​ថា​ដូច្នោះ ក៏​ភ័យ ហើយ​បាន​ថ្លែង​ប្រាប់​ទៅ​ប្រពន្ធ តាម​ដំណើរ​ដែល

​បាន​មាស​ពី​ស្តេច​កណ្តុរ​សនោះ ។ នាង​ប្រពន្ធ​បាន​ដឹង​ដូច្នោះ​ហើយ ក៏​ប្រាប់​ទៅ​ប្តី​វិញ​ថា ” អ្នក​នេះ ហៅ​ពេញ

​ជា​ឆោត ចាញ់​ប្រាជ្ញា​សត្វ បើ​អ្នក​កាប់​ដើម​ជ្រៃ​នោះ​ឱ្យ​រម្លំ​ហើយ​ពុះ​បំបែក​យក​មាស​ពី​ក្នុង​ដើម​ជ្រៃ​នោះ នឹង​បាន

​ច្រើន ព្រោះ​ស្តេច​កណ្តុរ​ស វា​យក​មាស​តែ​ពី​ក្នុង​ដើម​ជ្រៃ​នោះ ” ។ បុរស​បាន​ឮ​សម្ដី​ប្រពន្ធ​ហើយ ក៏​ជឿ លុះ​ព្រឹក

​ឡើង ទៅ​កាប់​រម្លំ​ដើម​ជ្រៃ​នោះ​រលំ​ទៅ ហើយ​ក៏​ពុះ​មើល ពុំ​ឃើញ​មាន​មាស​អ្វី​បន្តិច​សោះ ។ ស្តេច​កណ្តុរ​ស​ក៏​រត់​ចោល

​ដើម​ជ្រៃ​នោះ​ទៅ ។ វេលា​យប់​ស្តេច​កណ្តុរ​ស នាំ​គ្នា​ទៅ​លួច​យក​មាស ពី​ផ្ទះ​បុរស​នោះ​អស់​មក​វិញ ៕៚

រឿងព្រេង៖ អន្ទង់វែងឆ្នាំងវែង

 ក្នុង​កាល​កន្លង​ទៅ​ហើយ មាន​មនុស្ស​ពីរ​នាក់ជា​ប្តី​ប្រពន្ធ ។ ថ្ងៃ​មួយ ប្តី​ចេញ​ទៅ​រក​អន្ទង់​ដើម្បី​ធ្វើ​ជា​អាហារ បាន

​អន្ទង់​១យក​មក​ប្រគល់​ឱ្យ​​ប្រពន្ធ ប្រាប់​ថា «ចូរ​ឯង​យក​អន្ទង់​នេះ​ទៅ​ស្ល​ស៊ី» ។ ប្រពន្ធ​ឆ្លើយ​ថា «ចុះ​បើ​អន្ទង់

​នេះ​វែង​ម្ល៉េះ បាន​ឆ្នាំង​វែង​ពី​ណា​នឹង​យក​មក​ស្ងោរ​អន្ទង់​នេះ​បាន?» ។  ប្តី​ឮ​ហើយ នឹក​ក្នុង​ចិត្ត​ថា «ប្រពន្ធ​អញ

​ល្ងង់​អី​ម្ល៉េះ!» ហើយ​ប្រាប់​ប្រពន្ធ​ថា «បើ​ឯង​រក​ឆ្នាំង​វែង​ពុំ​បាន​ទេ ឯង​យក​អន្ទង់​នេះ​ទៅ​ព្យួរ​ទុក​ទៅ!» ។ 

ប្រពន្ធ​ក៏​យក​អន្ទង់​ទៅ​ព្យួរ​ទុក ហើយ​គេច​ទៅ​ដេក​បំបៅ​កូន​ក្នុង​មុង​ទៅ ។ ប្តី​ក៏​យក​អន្ទង់​នោះ​មក​កាប់​ចិញ្រ្ចាំ 

ហើយ​យក​ឆ្នាំង​មក​ដាក់​ស្លកកូរ លុះ​ឆ្អិន​ក៏​ដោះ​ដួស រួច​ហៅ​ប្រពន្ធ​ឱ្យ​​មក​ស៊ីៗ រួច​លាង​ចាន​ទុក តែ​សម្ល​អន្ទង់

​នោះ​សល់​បន្តិច​នៅ​បាត​ឆ្នាំង ប្តី​មិន​លាង​ឆ្នាំង​នោះ​ទេ ហើយ​ចេញ​ទៅ​ភ្ជួរ​ស្រែ​បាត់​ទៅ ។ ឯប្រពន្ធ ដឹង​ថា​ប្តី​ចេញ

​ទៅ​បាត់​ហើយ នឹក​ដល់​សម្លកកូរ​អន្ទង់​ដែល​ឆ្ងាញ់ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​យក​ឆ្នាំង​នោះ​មក​លិឍ ដល់​ខំ​លិទ្ធ​ណាស់

​ទៅ ក្បាល​នាំង​នោះ ចូល​ទៅ​ក្នុង​ឆ្នាំងៗ គ្រប​ជាប់​ពី​លើ មិន​ដឹង​ធ្វើ​ដូច​ម្តេច​នឹង​យក​ឆ្នាំង​នោះ​ចេញ​បាន ក៏

​វា​ទៅ​ពួន​ក្នុង​មុង ។ លុះ​ប្តី​ត្រឡប់​មក​ពី​ភ្ជួរ​ស្រែ​វិញ រក​ប្រពន្ធ​ពុំ​ឃើញ​ក៏​ស្រែក​ហៅ ឮ​សូរ​ឆ្លើយ​សំឡេង​នោះ​ក្រងូ​រងល់ 

ហាក់​ដូច​ជា​ចម្លែក​ណាស់ ប្តី​ដើរ​ចូល​មក​រក​មើល ទើប​រក​ដំបង​វាយ​ឆ្នាំង​នោះ​បំបែក​ទៅ ។ ប្រពន្ធ​លាន់​មាត់

​ស្រែក​ថា «យ៉ា!​អញ​ពួន​នឹង​គាត់​ឯង​សោះ» ។  ប្តី​នឹក​អស់​សំណើច ក៏​ដើរ​ចេញ​ទៅ ។

អន្ទង់​វែង​ឆ្នាំង​វែង

រឿងព្រេង៖ តម្លង់៧សន្តាន

កាល​ពី​ព្រេង​នាយ មាន​បុរស​ប្តី​ប្រពន្ធ នាំ​គ្នា​ទៅ​សួរសុខទុក្ខ​​បង​ប្អូន​នៅ​ភូមិ​ព្រៃ​សណ្តែក ​ដើរៗទៅ​ប្រទះ​នឹង

​អាតម្លង់ ៧ សន្តាន កំពុង​តែ​ទឹម​គោ​ភ្ជួរ​ស្រែ ។ បុរស​ប្តី​ប្រពន្ធ​នោះ សួរ​ថា «អ្នក​អើយ​អ្នក! ផ្លូវ​ណា​កាត់​ត្រង់

​ទៅ​លើ​ភូមិ​ព្រៃ​សណ្តែក ដ្បិត​ខ្ញុំ​ខាន​មក​យូរ​ឆ្នាំ​ហើយ មិន​ដឹង​ជា​ផ្លូវ​ណា​គួរ​ទៅ​ឱ្យ​​ត្រង់ ?» ។

           កូន​ក្រោល​បង្គោល​ស្នឹង អាក្រហម​មួយ​នេះ ម្តាយ​ក្មេក​គាត់​ចែក​ ឯ​អា​ស្នែង​កន្ទែក​ឪ​អញ​គាត់​ឱ្យ អញ​មិន

​លួច​គោ​របស់​អាណា​មក​ទឹម​ទេ» ។

           ឯបុរស​ប្តី​ប្រពន្ធ​ដែល​សួរ​ផ្លូវ​នោះ ឮហើយ​និយាយ​គ្នា​ថា «អ្នក​នេះ យើង​សួរ​ផ្លូវ​គាត់ៗ​និយាយ​ពី​គោ ហើយ​ស្តី

​គំរោះ​គំរើយ​ឱ្យ​យើង​ផង ណ្ហើយ​គេហ៍! យើង​កុំ​ខ្ចី​សួរ​វា យូរ​ឆាប់​គង់​តែ​នឹង​ទៅ​ដល់​ផ្ទះ​បង​ប្អូន​មិន​ខាន» ហើយ

​ក៏​បណ្តើរ​គ្នា​ហួស​ទៅ ។ ឯអាតម្លង់​៧ សន្តាន​នោះ ក៏​ខំ​ភ្ជួរ​ស្រែ​មិន​ឈប់ ដល់​ពេល​ថ្ងៃ​ជិត​ត្រង់ មេ​តម្លង់​ជាប្រពន្ធ​ក៏

​ទូល​បាយ​ទៅ​ឱ្យ​​ប្តី​បរិភោគ លុះ​ទៅ​ដល់​ក៏​ដាក់​ល្អី​បាយ​ក្រោយ​ម្លប់​ឈើ នៅ​ភ្លឺ​ស្រែ ។ ប្តី​ឃើញ​ប្រពន្ធ​យក​បាយ​មក​ឱ្យ​

ក៏​ឈប់​ភ្ជួរ​ស្រែ បរិភោគ​បាយ និយាយ​ទាំង​ខឹង​ប្រាប់​ប្រពន្ធ​ថា «មាន​បុរស​ប្តី​ប្រពន្ធ​បណ្តើរ​គ្នា​មក​ពី​ណា​ចោទ

​ប្រកាន់​ថា អញ​លួច​គោ​វា ឯគោ១នឹម​នេះ ប្រាកដ​ជា​ម៉ែ​ឪឯង​ចែក​មក» ។  ប្រពន្ធ​ឃើញ​មាត់​ប្តី​និយាយ​ម្ហបៗ

នឹក​ស្មាន​ថា​ស្តី​ឱ្យ​​ខ្លួន ស្រាប់​តែ​ខឹង ហើយ​ឆ្លើយ​តប​តៅ​វិញ​ថា «អញ​គិត​ថា​ប្តី​មក​ភ្ជួរ​ស្រែ​ទាល់​ថ្ងៃ​ត្រង់ ខំ​ប្រញាប់

​ប្រញាល់​ទូលបាយ​មក​ឱ្យ​​ស៊ី ឥឡូវ​ទៅ​ជា​ថា ឯង​មាន​សហាយ អញ​សហាយ​នឹង​ឈ្មោះ​អាណា គាត់​រក​មុខឱ្យឃើញ»

។ ឯប្តី​មិនស្ដី​​ទាល់​តែ​ពម​បាយ​អស់​មួយ​កូន​ល្អី ប្រពន្ធ​ថា​អ្វី​ក៏​មិន​ឮ​ផង ។ លុះ​ប្តី​បរិភោគ​រួច ប្រពន្ធ​កន្រ្តាក់​យក​ល្អី

។ ប្តី​សួរ​ថា «ឯង​មាន​ការ​អ្វី​ឯផ្ទះ បាន​ជា​ប្រញាប់​ម្ល៉េះ?» ប្រពន្ធ​ថា «អញ​មុខ​ជា​ប្រាប់​ម៉ែ​ឪអញ​មិន​ខាន»

ហើយ​កណ្តៀត​ល្អី​ត្រឡប់​ទៅ​ដល់​ផ្ទះ ជួប​នឹង​ម្តាយ និយាយ​ទាំង​ខឹង​មុខ​ក្រហម​ប្រាប់​ម្តាយ​ថា «កូន​ប្រសា​ម៉ែ​ឯង

​វា​ល្អ​ហើយ! ខ្ញុំ​ទូល​បាយ​ទៅ​ឱ្យស៊ី ដាក់​ល្អី​ស្ទើរ​តែ​មិន​ទាន់ វា​ស្តី​ឱ្យ​​ខ្ញុំ​ថា​មាន​សហាយ» ។

           ចំណែក​ម្តាយ​នោះ ខឹង​ញ័រ​ឡើង​ថា «ហង​ឯង ដូច្នេះ​ទេ​តើ បាន​ជា​មុខ​ក្រហម អញ​ថា​កូន​ថា​ចៅ បាន

​ជា​ចាំ​ផ្ទះ​ឱ្យ​​វា ឥឡូវ​វា​ថា​ឯងលួច​ថ្នាំ​វា​យក​ទៅ​ដូរ​ដូង មេ​អន្តរធាន​ឯង​ក្រោយៗ កុំ​និយាយ​ដូច្នេះ មិន​ត្រូវ​ទេ សូម្បី

​តែ​ថ្នាំ​១​ឆ្នុក ក៏​អញ​មិន​លួច​យក​ផង បើ​ទុក​ជា​អញ​យក​មែន ម្តាយ​នឹង​កូន​មិន​ត្រូវ​ហង​ឯង​ពោល​ឱ្យ​​អញ​ខ្មាស

​គេ​ទេ ចាំ​ឪហង​ឯង​មក អញ​ប្រាប់​ឱ្យ​​ជេរ​វាយ​ប្រដៅ​ហង​ឯង​មិន​ខាន» ។

           លុះ​យូរ​បន្តិច ប្តី​មក​ពី​កាប់​បង្គោល​ធ្វើ​របង​បង្ការ​មិនឱ្យ​​គោ​ក្របី​ចូល​ស៊ី​សំណាប​សន្ទូង ប្រពន្ធ​និយាយ

​ប្រាប់​ប្តី​ថា «កូន​ស្រី​យើង​វា​យក​បាយ​ទៅ​ឱ្យ​ប្តី ខ្ញុំ​ចាំ​ផ្ទះ​ឱ្យ​​វា លុះ​មក​វិញ វា​ថា​ខ្ញុំ​ជា​ម្តាយ​លួច​ថ្នាំ​វា​ដូរ​ដូង ខ្ញុំ​ខឹង

​ណាស់» ។

           ប្តី​ស្តាប់​មិន​ឮ ខឹង​នឹង​ប្រពន្ធ​ក៏​ជេរ​ថា «មេ​ចោរ​គ្រហរ! ហង​ឯង​ប្រចណ្ឌ​អញ​អី​ម៉្លេះ! អញ​មាន​ស្លៀក​ពាក់

​តែង​តួ​ដើរ​លេង​ចង់​ស្រី​ឯណា អញ​ទៅ​កាប់​ឈើ​ធ្វើ​បង្គោល​របង​ទេ​តើ! អញ​អត់​តែ​ម្តង​នេះ ក្រោយៗ​បើ​ហង​ឯង

​នៅ​តែ​ស្តី​ប្រចណ្ឌ​អញ​ទៀត មុខ​ជា​អញ​ធាក់​ឱ្យ​​ដួល​ទាំង​ជំហរ​មិន​ខាន» ហាម​ប្រពន្ធ​ហើយ បរិភោគ​បាយ រួច

​ទៅ​ចង​សន្ទួច​បាន​ត្រី ត្រឡប់​មក​ផ្ទះ​វិញ ។ វេលា​ថ្ងៃ​ល្ងាច ប្រពន្ធ​ក៏​ធ្វើ​ត្រី​ស្ល​អាំង​ឱ្យ​​ប្តី​បរិភោគ​ខ្លះ រ៊ំលែក​ទុក​ព្រឹក

​ខ្លះ ដើម្បី​នឹង​ធ្វើ​សម្រាប់​យក​ទៅ​ប្រគេន​លោក​កូន​ឯ​វត្ត និង​កូន​ប្រុស​តូច​ម្នាក់​ឱ្យ​​នៅ​រៀន​អក្សរ​ជា​មួយ​នឹង

​លោក​បង​នោះ ។

           លុះ​ព្រឹក​ឡើង ម្តាយ​នោះ​ដាំ​បាយ​ដួស​ដាក់​ចាន មាន​ម្ហូប​ពី​ល្ងាច​ស្រាប់ ទូល​យក​ទៅ​ដល់​កុដិ​ប្រគេន​លោក

​កូន ហើយ​និយាយ​ថា « ខ្ញុំ​ព្រះ​ករុណា​រឭក​លោក​កូន​ណាស់! មួយ​ទៀត​ប្អូន​តូច​វា​រៀន​អក្សរ​ក្រាន់​បើ​ទេ?» ។​

លោក​កូន​នោះ​ប្រាប់​ថា «ចម្រើន​ពរ​ញោម! អាត្មា​សព្វ​ថ្ងៃ​នេះ កុំ​ពុង​ស្រឡាញ់​សីល​ផ្នួស​ណាស់ អាត្មា​មិន​សឹក​ទេ»

។ ម្តាយ​ក៏​ហៅ​កូន​តូច​ដែល​នៅ​បម្រើ​បង​នោះ​ថា «អានាង! លា​លោក​បង​ទៅ​ផ្ទះ​នឹង​ម្តាយ​បាន​មួយ​ថ្ងៃ​សិន ដ្បិត

​ឪពុក​ឯងរឭក​ណាស់» ។  កូន​តូច​ឆ្លើយ​ប្រាប់​ម្តាយ​ថា «ត្រី​ងៀត​លោក​បង នៅ​ពីរ​កន្ទុយ​ទុក​ក្នុង​កុដិ ពេល

​ល្ងាច ខ្ញុំ​យក​ពីរ​ចម្រៀក​ ដុត​ស៊ី​បាយ ដែល​សល់​ពី​លោក​ឆាន់​ពេល​ព្រឹក​នោះ» ។

           ឯលោក​សង្ឃ ដែល​គង់​នៅ​ជិត​កុដិ​ទាំង​ប៉ុន្មាន បាន​ឮ​ម្តាយ​នឹង​កូន​និយាយ​តែ​ដោយ​ខ្លួន មិន​ទទួល

​សម្រុង​គ្នា​ដូច្នេះ លោក​ទាំង​អស់​ទប់​ពុំ​បាន ក៏​សើច​ទ្រហឹង​អឺង​អាប់ ។ ឧបាសិកា​នោះ ក៏​សំពះ​លា​លោក​កូន​ត្រឡប់

​មក​ដល់​ផ្តះ​វិញ ហើយ​លុត​ជង្គង់​ជូន​បុណ្យ​ប្តី​ថា «ខ្ញុំ​ជូន​បុណ្យ​អ្នក​ផង» ។ ប្តី​ឆ្លើយ​ថា «អើ! អញ​ឃើញ​បាយ​សម្ល

​ខ​អាំង ព្យួរ​ទុក​នៅ​សង្រែក អញ​ស៊ី​អស់​ទៅ​ហើយ» ។ ប្រពន្ធ​ក៏​មើល​មុខ​ប្តីៗ មើល​មុខ​ប្រពន្ធ ប៉ប្រិច​ភ្នែក​ម៉ក់ៗ

ធ្វើ​វា​ហឺ​តែ​ដោយ​ខ្លួន ។ លុះ​យូរ​បន្តិច ស្រាប់​តែ​ប្អូន​ស្រី​បង្កើត​ខាង​ប្តី នៅ​ភូមិ​ដទៃ​ឆ្ងាយ​មក​ដល់ បាន​ផ្លែ​ពង្រ​មួយ

​ផ្តិល​និង​ស្លឹក​ប្រស់​ស្វា​មួយ​សំណុំ​មក​ផ្ញើ​បង និយាយ​សួរ​បង​ថា «បង​បាន​ភ្ជួរ​រាស់​ដក​ស្ទួង​បាន​ស្រែ​ប៉ុន្មាន​ហើយ?»

។ បង​ទាំង​ប្តី​ប្រពន្ធ​ឆ្លើយ​ប្រាប​ទៅ​ប្អូន​ស្រី​វិញថា «អើ​ហង! ល្មម​ទុក​ដាក់​ឱ្យ​​វា​មាន​ប្តី​ទៅ​ចុះ តែ​ហង​មើល​កុំ​ឱ្យ​

​តែ​ចេះ​លេង​បៀ​ផឹក​ស្រា​ជក់​អាភៀន» ។

           ប្អូន​ស្រី​ស្ងាប់​មិន​ឮ​ទៀត ក៏​ប្រាប់​ទៅ​បង​ទាំង​ពីរ​នាក់​ថា «ខ្ញុំ​ស្តាយ​ត្រឡាច​ខ្ញុំ​មួយ​ទ្រើង​ណាស់ កំពុង

​តែ​ផ្កា​ក្តឹប​តូចៗ ស្រាប់​តែ​មេ​ជ្រូក​វា​ទៅ​ឈ្មួស​គល់​ដាច់​ងាប់​អស់» ។ បង​ទាំង​ពីរ​នាក់​ថា «អើ​ហង! ល្មម​ទៅ​ផ្ទះ​ក៏

​ទៅ​ចុះ ល្ងាច​ណាស់​ហើយ ក្រែង​កូន​វា​យំ​រក» ។ ប្អូន​ស្រី​នោះ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

           ព្រោះ​អ្នក​ទាំង ៧ នាក់ គឺ​បុរសស្រី្ត ប្តី​ប្រពន្ធ ម្តាយ​ឪពុក លោក​ភិក្ខុ កុមារ​ជា​កូន​និង​ប្អូន​ស្រី សុទ្ធ​តែ​ថ្លង់

​និយាយ​មិន​ចុះ​សម្រុង​គ្នា បាន​ជា​រឿង​នេះ​គេ​ហៅ​ថា រឿង​តម្លង់​៧​សន្តាន ។

                                          ស្តាប់​មិន​ជាក់ កុំ​អាល​ញាក់​ចិញ្ចើម
(ចុចដើម្បីអានរឿងព្រេង៖ ចៅផ្កាប់ត្រឡោក)

រឿងព្រេង៖ ចៅផ្កាប់ត្រឡោក

កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ប្តី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នាក់ រូម​ឆោម​ល្អ​ណាស់ ។ ពួក​កំលោះៗ​ជា​ច្រើន ស្មគ្រ

​ចិត្ត​ស្រឡាញ់ បាន​ប្រាប់​មាតា​បិតា​ឱ្យ​​ចូល​ទៅ​ដណ្តឹង​កូន​ក្រមុំ​មហាសេដ្ឋីៗ​នោះ ក៏​ព្រម​ឱ្យ​ឥត​ប្រកែក តែ​មាន

​ធ្វើ​ខ​សន្យា​ថា «បើ​កំលោះ​​ឈ្មោះ​ណា​ចង់​បាន ត្រូវ​សង់​ផ្ទះ ៥ ល្វែង​តែ​មួយ​ថ្ងៃ​ឱ្យ​ហើយ បើ​ធ្វើ​មិន​ហើយ សេដ្ឋី

​នោះ​ផ្តាច់​មិន​ឱ្យ​កូន​ក្រមុំ​ទេ» ។ កំលោះ​ដទៃៗ ប៉ុន្មានៗ ខូច​ខាត​ជំនួន​ជា​ច្រើន​នាក់ ដោយ​ធ្វើ​ផ្ទះ​មួយ​ថ្ងៃ​មិន

​ហើយ សេដ្ឋិ​ក៏​ផ្តាច់​មិន​ឱ្យ​កូន​ក្រមុំ ។ ខណៈ​នោះ មាន​កំលោះ​ម្នាក់ ជា​អ្នក​មាន​គំនិត មាន​ឧបាយ​កល​ប្រាជ្ញា

ឈ្មោះ​ថា «ចៅ​ផ្កាប់​ត្រឡោក» ជា​កូន​អ្នក​មាន​គ្រាន់​បើ បាន​សុំ​ប្រាក់​មាតា​បិតា​យក​ទៅ​ទិ​ញឈើ លប

​ធ្វើ​ផ្ទះ​ប្រុង​ប្រៀប​គ្រប់​ប្រដាប់​ជា​ស្រេច រួច​កោស​រូស​ខាត់​ត្រឡោក​១​យ៉ាង​ស្អាត ហើយ​ប្រាប់​មាតា​បិតា​ឱ្យ​ទៅ​ដណ្តឹង

​កូន​ក្រមុំ​មហាសេដ្ឋី​នោះ ។ ឯមាតា​បិតា​ក៏​ទិញ​ផ្លែ​ឈើ មើម​ឈើ បាន​ច្រើន​តុ ហើយ​ពឹង​ញាតិ​សន្តាន ឱ្យ​​ជួយ​កាន់

​ជំនួន​នោះ ទៅ​ដល់​ផ្តះមហាសេដ្ឋី​លើក​ដៃ​ជម្រាប​ថា «ខ្ញុំ​បាទ នាង​ខ្ញុំ មក​សូម​ដណ្តឹង​កូន​ក្រមុំ​លោក ផ្សំ​ផ្គុំ​នឹង

​កូន​ប្រុស​កំលោះខ្ញុំ​បាទ នាង​ខ្ញុំ ទោះ​បី​ខុស​ត្រូវ សូម​លោក​មហាសេដ្ឋី​អភ័យ​ទោស សូម​ឱ្យ​បាន​ជា​សាច់​សន្តាន

ស្ពាន​មេត្រី​រៀង​ទៅ» ។

           សេដ្ឋី​ទាំង​ប្តី​ប្រពន្ធ​ស្តាប់​ហើយ​ឆ្លើយ​ថា «យើង​ឥត​ប្រកែក​ថា​អ្វី​ទេ​អ្នក! តែ​ថា ថ្ងៃ​ស្អែក​នេះ​អ្នក​ធ្វើ​ផ្ទះ​៥ល្វែង

​ឱ្យ​​ហើយ​ស្រេច ទើប​បើ​ធ្វើ​មិន​ហើយ​យើង​និង​ផ្តាច់ មិន​ឱ្យ​កូន​ក្រមុំ​ទេ» ។ មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក​ឮ​ហើយ

ជម្រាប​ថា «បើ​កូន​ខ្ញុំ​ធ្វើ​ផ្ទះ​ថ្ងៃ​ស្អែក​នេះ​មិន​ហើយ​ស្រេច​ទេ សូម​លោក​សេដ្ឋី​ផ្តាច់​កូន​ក្រមុំ​លោក​ចុះ ជំនួន​ប៉ុន្មាន

​តុ​នេះ ខ្ញុំ​បាទ​នាង​ខ្ញុំ​ក៏​សុខ​ចិត្ត​ជូន​លោក​ទាំង​អស់ ឥត​គិត​យក​ថ្លៃ​ពី​លោក​ឡើយ» ហើយ​ជូន​ជំនួន​ទាំង​អស់

​ទៅ​សេដ្ឋីៗ ក៏​ឱ្យ​​ខ្ញុំ​កំដរ​លើក​ទៅ​ផ្ទេរ​ទុក​ពេញ​មួយ​ល្វែង​ផ្ទះ ហើយ​យក​សម្បក​តុ ថាសមក​ឱ្យ​វិញ ។

មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក ទទួល​តុ​ថាស​គ្រប់​ចំនួន​ហើយ ក៏​សំពះ​លា​មហាសេដ្ឋី​នាំ​គ្នា​ត្រឡប់​មក​ផ្ទះវិញ ។

           ក្រោយ​នោះ មហាសេដ្ឋី​និង​ភរិយា​ នាំ​គ្នា​ទៅ​មើល​ជំនួន​នៅ​លើ​ផ្ទះ ឃើញ​សុទ្ធ​តែ​ផ្លែ​ឈើ​មាន​តម្លៃ​ប្លែកៗ ពី

​ប្រទេស​ឆ្ងាយ​ខ្លះ នៅ​ស្រុក​អាយ​ខ្លះ សេដ្ឋី​ក៏​ញញឹម​ញាក់​មុខ​ដាក់​ប្រពន្ធ​ថា «ជំនួន​នេះ យើង​មុខ​ជា​បាន​ស៊ី

​ទទេ​ទៀត​ហើយ» ។

           ចំណែក​មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក ទៅ​ដល់​ផ្ទះ​ក៏​និយាយ​ប្រាប់​កូន​ថា «សេដ្ឋី​ព្រម​ឱ្យ​​ហើយ» តែ​គេ​ថា

«ឱ្យ​​កូន​ធ្វើ​ផ្ទះ​តែ​ក្នុង​ថ្ងៃ​ស្អែក​នេះ ឱ្យ​ហើយ​ស្រេច» ។ ចៅ​ផ្កាប់​ត្រឡោក ឮ​មាតា​បិតា​និយាយ​ប្រាប់​ដូច្នោះ មាន

​ចិត្ត​ត្រេក​អរ​ណាស់ ជម្រាប​មាតា​បិតា​ថា «លោក​ម៉ែ​លោក​ឪពុក​កុំ​ព្រួយ​បារម្ភ មុខ​ជា​បាន​ដូច​គំនិត ដែល​កូន

​គិត​ទុក​ពី​ថ្ងៃ​មុន» ហើយ​ចៅ​ផ្កាប់​ត្រឡោក ក៏​ទៅ​និយាយ​ពឹង​បង​ប្អូន​អ្នក​ចេះ​ការ​ជាង​ផ្ទះ​បាន​គ្នា​ច្រើនឱ្យ

​គេ​ជួយ​សង់​ផ្ទះ​តែ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ឱ្យ​ហើយ ។​ បង​ប្អូន​គេ​ជួយ​ទាំង​អស់​គ្នា ហើយ​ចៅ​ផ្កាប់​ត្រឡោក​ត្រឡប់​មក​ផ្ទះ

ស្លៀក​ពាក់​តែង​ខ្លួន​ស្អាត​បាត ពឹង​កំលោះ​ផង​គ្នា​ឱ្យ​​ជូន​ទៅ​ផ្ទះ​សេដ្ឋី​នោះ លុះ​ឡើង​ទៅ​ដល់​លើ​ផ្ទះ សេដ្ឋី​សួរ​ថា

«ចៅ​ឯង​មក​មាន​ការ​អ្វី? » ចៅ​ផ្កាប់​ត្រឡោក​លុត​ជង្គង់​ប្រណម្យ​ជម្រាប​ថា «ម៉ែ​ឪពុក​បាទ​ប្រើ​ខ្ញុំ​បាទ

​ជា​កូនឱ្យ​​មក​សូម​ក្រាប​ប្រណិប័តន៍លោក​ឪពុក​អ្នក​ម្តាយ សូម​ទាន​ប្រាប់​ទី​កន្លែង​ត្រង់​ណា​ ឱ្យ​ទាន​ខ្ញុំ​បាទ​នឹង

​សង់​ផ្ទះ ខ្ញុំ​បាទ​នឹង​អាល​ទៅ​ចាត់​ការ​ធ្វើ​ក្រែង​មិន​ហើយ ជូន​លោក​ឪពុក​លោក​ម្តាយ ក្នុង​វេលា​ថ្ងៃ​ស្អែក​នេះ » ។

           សេដ្ឋី​ទាំង​ប្តី​ប្រពន្ធ គន់​មើល​រូប​ឫក​ពា​ចៅ​ផ្កាប់​ក្រឡោក នឹក​សសើរ​ក្នុង​ចិត្ត​ថា «កូន​ប្រសារ​អញ​គ្រាន់

​បើ​ដែរ តែ​មុខ​ជា​ខូត​ខាត​ជំនួន​ដូច​អ្នក​មុនៗ ទៀត​ហើយ» ហើយ​សេដ្ឋី​ប្រាប់​ទី​កន្លែង​ឱ្យ​សង់នៅ​ខាង​ជើង

ឆ្ងាយ​ពី​ផ្ទះ​ធំ ចំនួន ៥ ព្យាម ។

           ចៅ​ផ្កាប់​ត្រឡោក​បាន​ឮ​សេដ្ឋី​ប្រាប់​ហើយ ក៏​ក្រាប​សំពះ​លា នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ទៅ​ដល់​ប្រមូល​បង

​ប្អូន​ជួប​ជុំ​យក​គ្រឿង​ផ្ទះ ដែល​ធ្ងន់ៗ ផ្ទុក​រទេះ​ស្រេច​ពី​យប់ របស់​ណា​ល្មម​លី​សែង ក៏​ចាត់​ចែង​ផ្គូ​ផ្គង​ដាក់​មុខ

​គ្នា​ស្រេច ។

           លុះ​ព្រឹក​ឡើង ខ្លះ​ដឹក​នឹង​រទេះ ខ្លះ​លី​សែង ទៅ​ដល់​ផ្ទះ​សេដ្ឋី ខ្លះ​កាប់​ដី ខ្លះ​ជីក​រណ្តៅ​សសរ តាម​ខ្នាត់​ទំហំ​ផ្ទះ ៥

ល្វែង ខំ​ធ្វើ​ស្រុះ​គ្នា​មិន​ឈប់​ ឈប់​តែ​ពេល​បរិភោគ​ បាយ បរិភោគ​បាយ​រួច​នាំ​គ្នា​ធ្វើ​ទៀត ទាល់​តែ​ហើយ​ស្រេច

​ក្នុង​វេលា​ថ្ងៃ​នោះ រួច​ចៅ​ផ្កាប់​ត្រឡោក​ឡើង​ទៅ​លុត​ជង្គង់​សំពះ​ជូន​ផ្ទះ​មហាសេដ្ឋី​ជា​មាតា​បិតា​ក្មេក ហើយ​នាំ

​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

           លុះ​ដល់​ថ្ងៃ​ខែបាន​ឫក្ស​ល្អ មាតា​បិតា​ទាំង​ពីរ​ខាងក៏​រៀប​វិវាហមង្គល​ការ​កូន​រួច​ស្រេច ។ ឯចៅ​ផ្កាប់​ត្រឡោក

លាក់​តែ​ត្រឡោក​នោះ​មិន​ឱ្យ​​នរណា​ឃើញ​សោះ ដល់​ពេល​យប់​រៀប​ផ្សំ​ដំណេក​រួច​ហើយ ក៏​ដេក​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ។

ចៅ​ផ្កាប់​ត្រឡោក យក​ត្រឡោក​នោះ ទៅ​ផ្កាប់​គ្រប​ពី​លើ​ស្វាស២រួច​ស្លៀក​សំពត់ចង​ក្បិន​ប្រយត្ន​មិន​ឱ្យ​ត្រឡោក

​ធ្លាក់​បាន ហើយ​ដេក​ឃ្លាត​ពី​ភរិយា ធ្វើ​កិរិយា​សម្ងំ​មិន​បាន​ពាល់​ដល់​ចុង​ដៃ​ជើង​ភរិយា​នោះ​ឡើយ ប្រើ​ឧបាយ

​យ៉ាង​នេះ អត់​ធន់​បាន​៣យប់ ។ យប់​ក្រោយ​ទៀត​នាង​ភរិយា​នោះ រសាប់​រសល់​ខ្វល់​ចិត្ត​គិត​សង្ស័យ​ថា «ប្តី​អញ

​នេះ ដេក​ជា​មួយ​គ្នា​យូរ​យប់​ហើយ គាត់​ធ្វើ​ព្រងើយ​កន្តើយ ហាក់​ដូច​ជា​គ្មាន​ត្រូវ​ការ​នឹង​អញ​សោះ ជា​គាត់​ខ្ទើយ

​ឬក្ស័យ​លិង្គ?» គិត​ក្នុង​ចិត្ត​ដូច្នោះ​ហើយ ក៏​ចង់​ដឹង​ប្រថុយ​លប​លូក​ស្ទាប​មើល​ឱ្យ​ច្បាស់ ។

           ចៅ​ផ្កាប់​ត្រឡោក​ដេក​ពុំ​លក់​ទេ តែ​ធ្វើ​ជា​ស្រមុក​ខុលៗ ។ នាង​ប្រពន្ធ​នោះ លូក​ដៃ​ស្ទាប​ត្រង់​ស្វាសនោះ ពាន

​ទៅ​លើ​ត្រឡោក​ផ្កាប់​រលីង​ណិល ដក​ដៃ​មក​វិញ​គិត​ថា​«ប្តី​អញ​នេះ នឹង​ថាខ្ទើយ​ឫក្ស័យ​លិង្គ​ក៏​មិន​មែន សណ្ឋាន

​ហាក់​ដូច​ជា​ភេទ​ស្រី​តែ ពោះ​គ្មាន​ប្រឡាយ មុខ​គួរ​ឱ្យ​​ឆ្ងល់​ណាស់!» ។

           លុះ​ព្រឹក​ឡើង ខ្សឹប​ប្រាប់​ម្តាយ តាម​ដំណើរ​ ដែល​លប​ស្ទាប​ប្តី​សព្វ​គ្រប់ ។ ម្តាយ​ឮ​ហើយ ដក​ដង្ហើម​ធំ​ថា

«ឱកូន​អញ​អើយ! បាន​ប្តី​អ្វី​ក៏​មិន​ដូច​បុរស​ទាំង​ពួង ហើយ​នឹក​បន្ទោស​កូន​ប្រសា​ប្រុស​នោះ​ថា «បើ​វា​គ្មាន

​ប្រដាប់​ដូច​ប្រុស​ទាំង​ពួង​ទេ ហេតុ​ម្តេច​ក៏​ស្រឡាញ់​កូន​អញ​ម្ល៉េះ?» គិត​ហើយ ក៏​ប្រាប់​សេដ្ឋី​​ជា​ប្តីថា​​តាម​ដំណើរ

​កូន​ស្រី​ប្រាប់​សព្វ​គ្រប់ ។ សេដ្ឋី​ស្តាប់​ហើយ​គិត​ថា «បើ​អញ​និយាយ​ខ្លាំង ខ្មាស​អ្នក​ជិត​ខាង» ហើយ​និយាយ​ខ្សឹប

​ខ្សៀវ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ថា «កូន​ប្រសា​យើង​នេះ វា​គ្រាន់​បើ​ដែរ ណ្ហើយ​គេហ៍​អើយ! អាណិត​វា ឱ្យ​ប្រាក់

​ភស្តុភា​បណ្ណាការ​និង​ថ្លៃ​ផ្ទះ មួយ​ពាន់ប្រាំ​រយ​ណែន​ទៅ​វា ហើយ​ប្រាប់​វា​ឱ្យ​​ទៅ​នៅ​ម៉ែ​ឪ​វា​វិញ​ចុះ» គិត​ព្រម​គ្នា​ហើយ

​ហៅ​កូន​ប្រសា​ថា «ជី​ឯង​មក​នេះ» ។ ចៅ​ផ្កាប់​ត្រឡោក​ឮ​សេដ្ឋី​ឪពុក​ក្មេក​ហៅ​ខ្លួន​ហើយ ក៏​ទៅ​អង្គុយ​ជិត

​សំពះ​សេដ្ឋីៗ ប្រាប់​ថា «ឯង ហាក់​ដូច​ជា​មិន​ស្រឡាញ់​កូន​អញ​សោះ! ណ្ហើយ​ចុះ អញ​ឱ្យ​ប្រាក់​មួយ​ពាន់​ប្រាំ​រយ​ណែន

ឯង​យក​ទៅ​ផ្ទះ​ឪពុក​ម្តាយ​ឯង​វិញ​ចុះ» រួច​ក៏​រាប់​ប្រាក់​ប្រគល់​ឱ្យ​​គ្រប់​ចំនួន។​ ចៅ​ផ្កាប់​ត្រឡោក​ទទួល​យក

​ប្រាក់​ហើយ​ជម្រាប​ថា «លោក​ឪពុក! ខ្ញុំ​បាទ​សុំ​ហឹប​ធំ១ ដាក់​ប្រាក់​យក​ទៅ​ឱ្យ​​ដល់​ផ្ទះ​ខ្ញុំ​បាទ​ផង» ។ សេដ្ឋី​ក៏​ឱ្យ​

​ហឹប​ដាក់​ប្រាក់ ចាត់​បាវ​ព្រាវ​ឱ្យ​​សែង​តាម​ចៅ​ផ្កាប់​ត្រឡោក​ទៅ​ដល់​ផ្ទះ ហើយ​ជូន​ប្រាក់​មួយ​ពាន់​ប្រាំ​រយ​ណែន

​នៅ​ក្នុង​ហិប​ទៅ​មាតា​បិតា ជម្រាប់​រឿង​សព្វ​ប្រាប់ ក៏​ត្រឡប់​មក​ផ្ទះ​សេដ្ឋី​វិញ ។ លុះ​ដល់​ហើយ ចៅ​ផ្កាប់​ត្រឡោក

ធ្វើ​ឫក​កិរិយា​សញ្ជប់​សញ្ជឹង ហាក់​ដូច​ជា​រឭក​អាល័យ​សេដ្ឋី​និង​ភរិយា​នោះ​ពន់​ពេក ។

           សេដ្ឋី​ឃើញ​ហើយ​សួរ​ថា «ឯង! អញ​ឱ្យ​​ប្រាក់​ទៅ​នៅ​ផ្ទះ​ម៉ែ​ឪឯង​វិញ​ហើយ ហេតុ​ម្តេច​ក៏​មិន​ទៅ?» ។

            ចៅ​ផ្កាប់​ត្រឡោក​ឆ្លើយ​ជម្រាប​សេដ្ឋីថា «ខ្ញុំ​បាទ​រឭក​អាល័យ​លោក​ម៉ែ​លោក​ឪពុក​និង​នាង​ជា​ភរិយា​ខ្លាំង

​ណាស់ សុំ​នៅ​ទទួល​ទាន​ដំណេក​តែ​មួយ​យប់​នេះ​ទៀត​ព្រឹក​ឡើង​ខ្ញុំ​បាទ​សូម​ប្រណិប័តន៍​លា​ទៅ​ផ្ទះ​វិញ» ។

           សេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «យើង​ឱ្យ​​វា​ដេក​មួយ​យប់​ទៀត ចុះ​វា​មិន​ទាន់​ជា​អ្វី​ទេ ដូច​ជា​ដេក​ជា​មួយ​នឹង

​ប្រុស​ផង​គ្នា» ។ លុះ​ពេល​យប់​បរិភោគ​បាយ​រួច ចៅ​ផ្កាប់​ត្រឡោក​ក៏​ចូល​ទៅ​ដេក​ជា​មួយ​នឹង​ភរិយា ត្រឡោក

​នៅ​ផ្កាប់​ដដែល ដល់​យប់​ចៅ​នាង​ភរិយា​គិត​ថា «យប់​ស្អែក​នេះ ប្តី​អញ​ទៅ​នៅ​ផ្ទះ​គាត់​វិញ​ហើយ អញ​ចង់​ស្ទាប

​សង្កេត​ឱ្យ​ច្បាស់» ។ ឯចៅ​ផ្កាប់​ត្រឡោក​ដេក​ផ្ងារ​ដេក​ពុំ​លក់ ព្រោះ​កើត​តម្រេក​ខ្លាំង ដូច​ជា​គេ​ទូល​ត្រឡោក ។

នាង​ភរិយា​នោះ លូក​ដៃ​ទៅ​ប៉ះ​ត្រឡោកៗ ធ្លាក់​ឮ​សូរ​តែ​ខ្វស់ ។ ចៅ​ផ្កាប់​ត្រឡោក​ងាក​ផាំង ចូល​ទៅ​រួម​រស​នឹង​នាង

​ភរិយា​នោះ​ដោយ​កម្លាំង​ដ៏​ខ្លាំង​ក្លា ។ លុះ​ព្រឹក​ឡើង នាង​នោះ​និយាយ​ជម្រាប​ម្តាយ«ម៉ែ​អើយ!បើ​ប្តី​ខ្ញុំ​លា​ទៅ​ផ្ទះ​វិញ

សូម​ម៉ែ​អាណិត​កូន ឃាត់​កុំ​ឱ្យ​​គាត់​ទៅ» ។ មាតា​សង្ស័យ​ណាស់​សួរ​កូនៗ​ និយាយ​ខ្សឹប​ជម្រាប​មាតាថា​«ម៉ែ! ប្តី

​ខ្ញុំ​គាត់​មាន​ប្រដាប់​ដូច​ប្រុស​ទាំង​ពួង មិន​មែន​ជា​ខ្ទើយ​ទេ» ។

           ម្តាយដឹង​ចិត្ត​កូន​ក៏​ខ្សឹប​ជម្រាប​សេដ្ឋី​ជា​ប្តី​ដោយ​ស្ងាត់​ថា «កូន​យើង​ទាំង​ពីរ វា​ត្រូវ​ចិត្ត​វា​ហើយ» ។

           សេដ្ឋី​ឮ​ភរិយា​និយាយ​ប្រាប់​រឿង​កូន​សព្វ​គ្រប់​ ក៏​តប​ថា «កាល​មុន ឯង​និយាយ​ប្រាប់​អញៗ ក៏​ជឿ​ថា​ពិត

​មែន អញ​បាន​សង​ថ្លៃ​ភស្តុភា​បណ្ណាការ​និង​ថ្លៃ​ផ្ទះមួយ​ពាន់ប្រាំ​រយ​ណែនឱ្យ​​ទៅ​វា ឥឡូវ​ថា​កូន​ប្រសា​យើង​មាន

​ប្រដាប់​ដូច​បុរស​ទាំង​ពួង ណ្ហើយចុះ​គេហ៍​អើយ! បើ​ត្រូវ​ចិត្ត​គ្នា​វា​ហើយ ប្រាក់​ដែល​យើង​ឱ្យ​​កូន​ប្រសា​នោះ ដូច​ជា​ឱ្យ

​ទៅ​កូន​យើង​ទេ ប្តី​ប្រពន្ធ​វា​មាន ក្រជា​ជា​មួយ​គ្នា​ចុះ​«ហើយ​សេដ្ឋី​ក៏​ស្ងៀម​ស្ងាត់​រាប់​អាន​ជា​កូន​ត​រៀង​ទៅ ។

           លុះ​ដល់​សេដ្ឋី​ប្តី​និង​ភរិយា​ចាស់​ជរា ទទួល​មរណភាព​ទៅ​វេលា​ណា ស្តេច​ក្នុង​ព្រះ​នគរ​នោះ​ ទ្រង់

​ព្រះ​មេត្តា​ប្រោស តាំង​ចៅ​ផ្កាប់​ត្រឡោក និង​ភរិយា​ឱ្យ​ធ្វើ​ជា​សេដ្ឋី​តាង​បិតា​លុះ​អស់​ជីវិត។​

               ត្រឡាច​ម្តេច​មាន​បណ្តូល មនុស្ស​មួយ​ទាំង​មូល ណា​ក៏​គ្មាន​ប្រាជ្ញា

រឿងព្រេង៖ ចៅកាំបិតបន្ទោះ

  កាល​ដើម​ឡើយ មាន​បុរស​ពីរ​នាក់ ជា​បង​ប្អូន​នឹង​គ្នា ម្តាយ​ឪពុក​ស្លាប់​អស់​ទៅ​នៅ​តែ​ពីរ​នាក់​បង​ប្អូន ក៏​បបួល
​គ្នា​ទៅ​នៅ​វត្ត រៀន​អក្សរ ធម៌​អាថ៌ សាស្រ្តា​បាលី​នឹង​លោក​សង្ឃរាជ លោក​ក៏​មេត្តា​ករុណា​ប្រៀន​ប្រដៅ​ឱ្យ​​រៀន​សូត្រ ។ ក្មេង​ទាំង​ពីរ​នាក់​ព្យាយាម​ណាស់​ រក​ក្មេង​ណា​ស្មើ​គ្មាន ដល់​រៀន​ចេះ​ចប់ លោក​គ្រូ​បំបួស​នេន ។ នេន​ទាំង​ពីរ ពុំ​ខ្ជិល​សោះ ខំរៀន​សូត្រ​និង​បម្រើ​គ្រូ​ពុំ​ឱ្យ​​គ្រូ​អាក់​អន់​ព្រះទ័យ​ឡើយ ។ នេន​ទាំង​ពីរ​បួស​បាន ៥ វស្សា នឹក​ចង់​សិក្ខ ក៏​ចូល​ទៅ​វន្ទាលាគ្រូ​សិក្ខ ។ គ្រូ​ក៏​ព្រម​ឱ្យ​​សិក្ខ​ៗ​រួច​លោក​គ្រូ​ផ្តាំ​បុរស​បងឱ្យ​​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន នឹង​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន ។ ឯបុរស​ប្អូន គ្រូ​ពុំ​បាន​ផ្តាំ​អ្វើ​ឡើយ​ដ្បិត​គ្រូ​មើល​ឱ្យ​ឃើញ​ថា​ បុរស​ប្ទូន​នឹង​បាន​សោយ​រាជ្យ​ជា​សម្តេច​នគរ​ពីរ ទើប​លោក​គ្រូ​ផ្តាំ​ថា «ចៅ​ឯង​ទៅ​រក​ស៊ី​បើ​នឿយ​ណាស់​កុំ​ដេក យក​ប្រពន្ធ​ត្រូវ​មើល​ម្តាយ​ក្មេក ចូលដំណេក​កុំ​និយាយ​នឹង​ប្រពន្ធ បើ​ឯង​រក្សា​ពាក្យ​ទាំង ៣​ម៉ាត់​នេះ​បាន ស្មើ​បាន​នគរ​ពីរ អញ​គ្មាន​អ្វីឱ្យ​​ឯង​ទេ» ។ បុរស​ទាំង​ពីរ​នាក់​បង​ប្អូន​ ក៏​លា​គ្រូ​ដើរ​ទៅ ។ 
           បុរស​បង​ទៅ​រក​ស៊ី​ឯស្រុក​ចិន​តាម​ពាក្យ​គ្រូ​ផ្តាំ ក៏​បាន​ជា​ចៅ​សួ​ធំ​មែន ។ បុរស​ប្អូន​មិន​ដឹង​រក​ស៊ី​អ្វី ទៅ​នៅ​នឹង​បង​ប្អូន​ញាតិ​សន្តាន គេ​ក៏​អាណិត​ដណ្តឹង​ប្រពន្ធ​រៀប​ការ​ធ្វើ​ផ្ទះ​ឱ្យ​នៅ ។ បុរស​នោះ​ភ្លេច​ពាក្យ​គ្រូ​ផ្តាំ ក៏​នៅ​រក​ស៊ី​នឹង​ប្រពន្ធ ជូន​មាន​ស៊ី​ជួន​អត់ បាន​ព្រឹកអត់​ល្ងាច​ បាន​ល្ងាច​អត់​ព្រឹក សំពត់​ស្លៀក​ក៏​គ្មាន មាន​តែ​ខោ​កញ្ចាស់​ពាក់​កណ្តាល​ភ្លៅ​មួយ ដាច់​លេច​មុខ​លេច​ក្រោយ ។ បុរស​នោះ​តែង​ដើរ​ទៅ​កំពង់​ទឹក ក្រែង​មាន​គេ​មក​ពី​ស្រុក​ចិន នឹង​បាន​សួរ​ដំណឹង​ពី​បង​ខ្លួន ។ 
           ថ្ងៃ​១​មាន​សំពៅ​មួយ​មក​ពី​ស្រុក​ចិន បុរស​នោះ​ក៏​ចុះ​ទៅ​សួរ​គេ​ថា «អ្នក​នាយ​សំពៅ​អើយ! អ្នក​ដែល​បាន​ប្រទះ​ឃើញ​ខ្មែរ​ម្នាក់​ដែរ​ឬ​ទេ ? គាត់​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន ៥​ឆ្នាំ​ហើយ» ។ នាយ​សំពៅ​ប្រាប់​ថា «ឃើញ​ខ្មែរ​ម្នាក់ដែរ ឥឡូវ​គេ​បាន​ជាចៅសួ​មាន​ងារ​ធំ​ក្នុង​ស្រុក​ចិន គ្មាន​អ្នក​ណា​មាន​ស្មើ​ទេ?» ។​ បុរស​សួរ​ទៅ​នាយ​សំពៅ​ទៀតថា «អ្នក​នាយ​សំពៅ​អញ្ចើញ​ទៅ​វិញ​ថ្ងៃ​ណា?»​នាយ​សំពៅ​ថា «​៣​ថ្ងៃ​ទៀត​ខ្ញុំ​វិល​ទៅ​វិញ​ហើយ » ។ បុរស​និយាយ​នឹង​នាយ​សំពៅ​ថា «អ្នកនាយ​សំពៅ បើ​អ្នក​អញ្ជើញ​ទៅ​វិញ សូម​អ្នក​អាណិតឱ្យ​ខ្ញុំ​សូម​ដោយ​សារ​ទៅ​ផង» ។ នាយ​សំពៅ​ព្រម​ឱ្យ​​ទៅ ។ បុរស​នោះក៏​លា​នាយ​សំពៅ​មក​ផ្ទះ​វិញ ។ ទៅ​ដល់​ផ្ទះ បុរស​និយាយ​នឹង​ប្រពន្ធ​ថា «នាងអើយ!​យើង​សព្វ​ថ្ងៃ​នេះ ក្រលំបាក​ណាស់ ឥឡូវ​នេះ​ឮ​ដំណឹង​ថា​បង​អញ ដែល​ទៅ​នៅ​ស្រុក​ចិន​គេ​មាន គេ​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន ​ឥឡូវ​បង​ចង់​ទៅ​សួរ ក្រែង​បង​គេ​ឃើញ​ឯង​ក្រ គេ​អាណិត​ឱ្យ​​ប្រាក់​កាស​ចាយ សំពត់​អាវ​ស្លៀក​ពាក់​ខ្លះ» ។ ប្រពន្ធ​ឮ​ប្តី​ថា​ដូច្នោះ សួរ​ថា «ចុះ​អ្នក​ទៅ​ជា​មួយ​អ្នក​ណា? » ។ បុរស​ជា​ប្តី​ប្រាប់​ថា បង​សុំ​ដោយ​សារ​សំពៅ​គេ គេ​ព្រម​ឱ្យ​​ទៅ ៣ ថ្ងៃ​ទៀត​ គេ​ចេញ​សំពៅ​ហើយ» ។ ប្រពន្ធ​ថា «បើ​អ្នក​ទៅ​ក៏​ទៅ​ចុះ» ។ លុះ​ដល់​៣​ថ្ងៃ បុរស​ក៏​ចុះ​ទៅ ។ នាយ​សំពៅ​ឃើញ​បុរស​នោះ​ទៅ ក៏​គេ​ហៅ​ចុះ​សំពៅ​ចេញ​ទៅ ។ កាល​បើ​សំពៅ​រៀង​ទៅ បុរស​នោះ​មើល​ថែ​ទាំ ជួយ​រក្សា​របស់​ទ្រព្យ​នាយ​សំពៅ​ដូច​របស់​ខ្លួន ។ នាយ​សំពៅ​ឃើញ​បុរស​នោះ​មាន​គំនិត​មារយាទ​ល្អ ក៏​ស្រឡាញ់​រាប់​អាន​អាណិត ឱ្យ​បាយ​ទឹក​ស៊ី​តែ​សព្វ​ថ្ងៃ​រៀង​ទៅ​ ។ ឯ​ប្រពន្ធ​បុរស​នោះ​ កាល​ក្រោយ​បុរស​ជា​ប្តី​ទៅ​ស្រុក​ចិន ក៏​លួច​មាន​សហាយ​យក​មក​ដេក​យប់ ។ ថ្ងៃ​ឱ្យ​ទៅ​វិញ ។ និយាយ​ពី​បុរស​ដែល​ទៅ​ជា​មួយ​នឹង​នាយ​សំពៅ លុះ​ដល់​ស្រុក​ចិន ក៏​សួរ​នាយ​សំពៅ​ថា​« វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ថ្ងៃ​ណា ប្រាប់​ខ្ញុំ​ផង» ។ នាយ​សំពៅ​ប្រាប់​ថា «៣​ថ្ងៃ​ទៀត​នឹង​ចេញ​ទៅ»​។ បុរស​ឮ​ដូច្នោះ​ក៏​ទៅ​សួរ​រក​បង ទៅ​ដល់​មាត់​ទ្វារ​ផ្ទះ​បង ឃើញ​មនុស្ស​ចាំ​ទ្វារ​សួរ​គេ​ថា «នេះ​ហើយ​ឬ ផ្ទះ​លោក​ចៅ​សួ​ខ្មែរ ?» ។ អ្នក​ចាំ​ទ្វារ​ប្រាប់​ថា «នេះ​ហើយ​ផ្ទះ​លោក​ចៅ​សួ» ។ អ្នក​ចាំ​ទ្វារ​សួរ​បុរស​វិញ​ថា «អ្នក​ឯង​មក​ពី​ណា​មក​សួរ​រក​ផ្ទះ​ចៅ​សួ?» ។ បុរស​ប្រាប់​ថា «ខ្ញុំ​មក​ពី​ស្រុក​ខ្មែរ​លោក​ចៅ​សួ​នេះ ជា​បង​ខ្ញុំ​បង្កើត» ។ មនុស្ស​ចាំ​ទ្វារ មើល​ទៅ​បុរស​នោះ រូប​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ សំពត់​គ្មាន​ដណ្តប់​ លេច​មុខ​ចេញ​ក្រោយ មិន​សម​ប្អូន​លោក​ចៅ​សួ​ខ្លួន​សោះ ។​ អ្នក​ចាំ​ទ្វារ​មិន​ស្ងៀម ទៅ​ប្រាប់​លោក​ចៅ​សួ​ៗ​មិន​នៅ ទៅ​គាល់​ស្តេច ក៏​ជម្រាប​ប្រពន្ធ​ថា «អ្នក​ចៅ​ហ្វាយ​ស្រី! មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​ខ្មែរ រូប​អាក្រក់​ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ គន់​ទៅ​ខោ​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ ហើយ​ប្រាប់​ខ្ញុំ​ថា «ត្រូវ​ជា​បង​ប្អូន​លោកចៅ​ហ្វាយ​ប្រុស​បង្កើត​ឥឡូវ​ខ្ញុំ​បាន​ឱ្យ​​ចាំ​នៅ​មាត់​ទ្វារ» ។ នាង​ជា​ប្រពន្ធ​ចៅ​សួ​នោះ នឹក​ខឹង​ថា «អាមនុស្ស​កម្សត់​ទុគ៌ត​នេះ​មក​ពី​ណា ក៏​ហ៊ាន​មក​បង្កាច់​កេរ្តិ៍​ថា ប្តី​អញ​ជា​បង​វា​បង្កើត» ក៏​ប្រើ​មនុស្ស​ឱ្យ​ទៅ​ចាប់​បុរស​នោះ ដាក់​ច្រវាក់​ទុក​នៅ​រោង​សេះ​ថា «ចាំ​ប្តី​មក​នឹង​ឱ្យ​​យក​ទៅ​សម្លាប់» ។ បុរស​នោះ លុះ​គេ​យក​ទៅ​ដាក់​ច្រវាក់ក៏​នឹក​ថា «ឱអញ​អើយ! សង្វាត​មក​ពី​ស្រុក​ខ្មែរ ដល់​ស្រុក​ចិន​ព្រោះ​តែ​បង ឥឡូវ​គេ​មាន គេ​ពុំ​គិត​អាណិត​ឈាម ដែល​កើត​មក​ពោះ​ជា​មួយ​គ្នា​សោះ គេ​ឆ្មើង​មាន គេ​ហ៊ាន​ចាប់​ឯង​មក​ដាក់​ច្រវាក់​នឹង​សម្លាប់​ផង «ឱអញ​អើយ​!បើ​ទៅ​ស្រុក​ខ្មែរ​វិញ រក​ស៊ី​តាម​ខ្លួន​ក្រ​គ្មាន​នរណា​ហ៊ាន​ធ្វើ​បាន​ទេ» ។ បុរស​នោះ​ពុំ​ដឹង​ជា​បង​ទៅ​គាល់​ស្តេច​ ។ លុះ​ចៅ​សួ​ជា​បង​វិល​មក​ដល់​ផ្ទះ ប្រពន្ធ​ប្រាប់​ថា «មាន​បុរស​កម្សត់​ម្នាក់​មក​ពី​ស្រុក​ខ្មែរ​និយាយ​ថា លោកជា​បង​បង្កើត តែ​ខ្លួន​នោះ​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ​ដាច់​ដាច​លេច​មុខ​លេ​ចក្រោយ ឥឡូវ​ខ្ញុំ​ឱ្យ​ដាក់ច្រវាក់​ទុក​នៅ​រោង​សេះ ចាំ​លោក​អញ្ជើញ​មក ឱ្យ​​នាំ​ទៅ​សម្លាប់» ។ ចៅ​សួ​ជា​បង​ឮ​ហើយ​ថា «ទៅ​យក​វា​មក​មើល ក្រែង​ប្អូន​បង្កើត​មែន» ហើយ​ចៅ​សួ​ឱ្យ​ដោះ​ច្រវាក់​បុរស​នោះ ។ លុះ​បុរស​នោះ​មក​ដល់​ស្គាល់​ជា​ប្អូន​បង្កើត​មែន ក៏​រៀប​បាយ​ឱ្យ​ស៊ី មើល​ទៅ​ប្អូន​ឃើញ​ស្លៀក​ខោ​ពាក់​កណ្តាល​ភ្លៅ​ចៅ​សួ​ក៏​ឱ្យ​ខោ​មួយ​ស្លៀក ហើយ​សួរ​ប្អូន​ថា «ប្អូន​នៅ​ឯ​នាយ មិន​ដឹង​រក​ស៊ី​អ្វី​ទេ ក្រណាស់​ ហើយ​មាន​ប្រពន្ធ​ផង​បាន​អី​ស៊ី» ។ បង​ឮ​ប្អូន​និយាយ​ក៏​នឹក​អាណិត​ប្អូន មិន​ចេញ​ស្តី ហើយ​សួរ​ថា «ប្អូន​មក​ជា​មួយ​អ្នក​ណា?» ។ បុរស​ប្អូន​ជម្រាប​ថា «ខ្ញុំ​មកនឹង​នាយ​សំពៅ គេ​ឱ្យ​​ដោយ​សារមក​» ។ ចៅ​សួ​បង​ថា «ចុះ​គេ​ទៅ​វិញ​ថ្ងៃ​ណា» ។ បុរស​ប្អូន​ប្រាប់​បង​ថា «៣​ថ្ងៃ​ទៀត គេ​ចេញ​សំពៅ​ទៅ​វិញ» ។ ចៅ​សួ​បង​ដឹង​ដូច្នោះ ក៏​ស្ងៀម​ទៅ​ឱ្យ​លើក​បាយ​មក ហៅ​បុរស​ជា​ប្អូន​ស៊ី​ជា​មួយ​គ្នា លុះ​ស៊ី​រួច​ប្រាប់​ប្អូន​ថា «ប្អូន​នៅ​ដេក​ផ្ទះ​នេះ​ចុះ បង​ទៅ​លេង​ផ្ទះ​ចិន​សែ» ។ ចៅ​សួ​ទៅ​ផ្ទះ​ចិន​សែ ចិន​សែ​ឃើញ​ក៏​រៀបកៅ​អី ថ្នាំ​ចិន​ខ្សៀ​ទឹក​តែ​ទទួល ហើយ​ចៅ​សួ​និយាយ​នឹង​ចិន​សែ​ថា «អ្នក​ចិន​សែ​ខ្ញុំ​មក​រក​មើល​ឱ្យ​​ប្អូន​ខ្ញុំ​បន្តិច វា​ចេះ​តែ​ក្រី​ក្រ​អ៊ី​ចឹង​ទៅ ឬ​វា​នឹង​គ្រាន់​បើ​នឹង​ឡើង​ដែរ? » ។ ចិន​សែ​ទាញ​សៀវភៅ​រក​មើល​សព្វៗទៅ​ទាយ​ថា «ប្អូន​លោក​មិន​ជា​អ្នក​ក្រ​រហូត​ទេ​ ៧ ឆ្នាំ​ទៀត នឹង​បាន​សោយ​រាជ្យ​ជា​ស្តេច​នគរ​ពីរ លោក​នឹង​បាន​ជា​ធំ​ក្នុងរាជការ​ដោយ​សារ​ប្អូន ប៉ុន្តែ​ឥឡូវ​នេះ​លំបាក​ណាស់ ដល់​វិល​ទៅ​ស្រុក​វិញ​ពាក់​កណ្តាល​ផ្លូវ និង​បាន​ទ្រព្យ​តម្លៃ​នគរ​ពីរ​ជា​សម្រាប់​ខ្លួន តែ​ថា​ឃ្លាត​ទៅ​វិញ ដល់​កំណត់​បាន​សោយ​រាជ្យ នឹង​បាន​ទ្រព្យ​នោះ​មក​ជា​សម្រាប់​បុណ្យ​វិញ​ទាំង​អស់»។ ចៅ​សួ​បាន​ដឹង​ដំណឹង​ប្អូន​ដូច្នោះ ក៏​លា​ចិន​សែ​ទៅ​ផ្ទះ​វិញ ។ ដល់ ៣ ថ្ងៃ នាយ​សំពៅ​គេ​ផ្ទុក​សំពៅ រៀប​នឹងចេញ​ទៅ​ថ្ងៃ​នោះ ចៅ​សួ​ជា​បង​យក​ផា​ឌិប​មក ហែក​មួយ​ត្បូង ហុច​ទៅ​ឱ្យ​​បុរស​ជា​ប្អូន ។ បុរស​ជា​ប្អូន ក៏​ទទួល​យកផាឌិប​មួយ​ត្បូង​លា​បង​ចុះ​ទៅ ដើរ​បណ្តើរ​គិត​បណ្តើរ នឹក​តូច​ចិត្ត​ស្ទើរ​មិន​ចង់​កាន់​ផាឌិប​នោះ​សោះ ចេះ​តែ​នឹក​តូច​ចិត្ត​ថា «ឱ! បង​ប្អូន​នឹង​គ្នា តាំង​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​ទៅ នៅ​កំព្រា​តែ​បង​ប្អូន​ពីរ​នាក់ កាល​វេលា​ក្រ ចេះ​ស្រឡាញ់​រាប់​អាន​គ្នា ដល់​វេលា​មាន​ទាត់​គ្នា​ចោល ឆ្មើង​មាន ស្ទើរ​មិន​រាប់​គ្នា មាស​ប្រាក់ ដាក់​ឃ្លាំង​គរ​គោក មិន​ហ៊ាន​យក​ឱ្យ​គ្នា​មួយ​ស្លឹង យក​តែ​ខ្មោច​ផា​ឌិប​ឱ្យ​​គ្នា​មួយ​ត្បូង» ។ លុះ​បុរស​នោះ​ដើរ​ទៅ​ដល់​កំពង់ ក៏​ឡើង​លើ​សំពៅ នាយ​សំពៅ ឱ្យ​កូន​ឈ្នួល​ស្រាវ​យុថ្កា​សា​ក្តោង​បើក​ទៅ ហើយ​នាយ​សំពៅ​សួរ​បុរស​នោះ​ថា «ប្អូន​ទៅ​ឯលោកចៅ​សួ តើ​លោក​ឱ្យអ្វី​ខ្លះ?» ។ បុរស​ប្រាប់​នាយ​សំពៅ​ថា «គ្មាន​ឱ្យ​អ្វី​ទេ ​ឱ្យ​តែ​ផាឌិប​មួយ​ត្បូង​និង​ខោ​មួយ» ។ នាយ​សំពៅ​បាន​ដឹង​ហើយ​ក៏​នៅ​ស្ងៀម ។ លុះ​បើក​សំពៅ​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ យប់​ងងឹត​នឹង​ទៅ​ពុំ​រួច ក៏​ឱ្យ​បោះ​យុថ្កាដេក ។ ហេតុ​តែ​បុណ្យ​ដល់​បុរស​ក៏​នឹង​ឃើញ​ពាក្យ​ដែល​គ្រូ​ផ្តាំ​ថា «នឿយ​ណាស់​កុំ​ដេក ឥឡូវ​អស់​អ្នក​សំពៅ​នេះ​ដេក​អស់​ ដូច្នេះ​ អញ​កុំ​ឱ្យ​​ដេក» ក៏​អង្គុយ​នៅ​ក្បែរ​ដង​ក្តោង ពុំ​ហ៊ាន​ដេក ។ លុះ​ដល់​អធ្រាត្រ មាន​យក្ខ​១ ហោះ​មក​ឃើញ​សំពៅ វា​ចុះ​មក​ប៉ង​នឹង​ស៊ី​មនុស្ស ហើយ​វា​ឈ្ងោក​មើល​ទៅ​ក្នុង​សំពៅ ធ្លាក់​ពុក​មាត់​ទៅ​លើ​បុរស​នោះៗ ក៏​ស្ទុះ​ទៅ​ស្រវា​ចាប់​ជាប់​ហើយ​ស្រែក​ថា «អា​ឯង ស្លាប់​នឹង​ដៃ​អញ​ឥឡូវ​នេះ​ហើយ» ។ យក្ខ​ឮ​បុរស​ថា​ដូច្នោះ ភិត​ភ័យ​ណាស់ តែ​ស្ទុះ​ទៅ​មិន​រួច ដ្បិត​បុរស​នោះ​ចាប់​ពុក​មាត់​ជាប់ យក្ខ​ភ័យ​ក្រែង​ស្លាប់ ក៏​និយាយ​នឹង​បុរស​នោះ​ថា «អ្នក​បុរស​អើយ! បើ​អ្នក​អាណិត​លែង​ខ្ញុំៗ​នឹង​តប​គុអ្នក ជា​ខ្សែ​ចង​ដៃ ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង ។ ខ្សែ​និង​ដំបង​នេះ បើ​មាន​បច្ចាមិត្រ​ពី​ណា​មក​ប្រមាថ ឱ្យ​តែ​ខ្សែ​ទៅ​ចង​ដំបង​ទៅ​វាយ​ បច្ចាមិត្រ​នោះ នឹង​ស្លាប់​វិនាស​អន្តរាយ​អស់ ។ ឯឆ្នាំ​នេះ បើ​ឃ្លាន​អាហារ​ចំណី ហើយ​និង​ចង់​បរិភោគ​អាហារ​ចំណី​អ្វី ប្រាប់​ឆ្នាំង​ថា៖ «ឆ្អិន​ឡើង​អញ​ស៊ី» ក៏​ឆ្អិន​ឯង​ ។



នឿយ​ណាស់​កុំ​ដេក យក​ប្រពន្ធ​ឱ្យ​មើល​ម្តាយ​ក្មេក ដេក​យប់​កុំ​និយាយ​នឹង​ស្រី

រឿងព្រេង៖ ទេវតាសែតសោយ

  កាល​ពី​ព្រេង​នាយ មាន​មនុស្ស​កម្សត់​ពីរ​នាក់​ប្តី​ប្រពន្ធ មាន​កូន​ប្រុស​មួយ ។ កូន​នោះ​កើត​ឡើង​វេលា​ណា មានទេវតា​អាក្រក់​មក​ថែរក្សា​សែក​សោយ ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែក​សោយ​ក្មេង​នោះ ឪពុក​ម្តាយ​ក៏​ស្លាប់​ចោលអស់​ទៅ ។ ក្មេង​នោះ​នៅ​ជា​មួយ​នឹង​ជីដូនៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​អុស កំពុង​តែ​កាប់​អុស មាន​ទេវតា​មួយ​អង្គ​ទៀត ជា​ទេវតា​ល្អ ជួយ​ឱ្យ​​ចម្រុង​ចម្រើន​យស​សក្តិ​ភោគ​សម្បត្តិ ។ ទេវតា​នោះ​និយាយ​នឹង​ទេវតា​អាក្រក់​ថា «តាំង​ពី​អ្នក​ឯង​ចូល​មក​រក្សា​មនុស្ស​នោះ​កាល​ណា ម្តាយ​អាពុក​គ្នា​ស្លាប់​ចោល​អស់​ហើយ គ្នា​ក្រ​លំ​បាក​ពន់​ពេក ហើយ​ថា​ឫទ្ធិ​អ្នក​ឯង​ពូ​កែ​មែន » ។  ទេវតា​អាក្រក់​និយាយ​តប​ទៅ​វិញ​ថា « អ្នក​ជឿ​ថា​អំណាច​ខ្ញុំ​ពូ​កែ​ទេ? » ។  ទេវតា​ល្អ​ឆ្លើយ​ថា « ខ្ញុំ​ជឿ​ហើយ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មនុស្ស​នេះ​ម្តង» ។ ទេវតា​អាក្រក់ ព្រម​បើក​អំណាច​ឱ្យ​ទេវតា​ល្អ​ថែរក្សា​ហើយ​ហោះ​ទៅ ។  ទេវតា​បណ្តាល​ឱ្យ​មនុស្ស​នោះ​កំពុង​តែ​កាប់​អុស ក៏​ដាក់​ដឹង​ចុះ​ហើយ​ភ្ញាក់​ខ្លួន​ព្រើត​លោគិត​ថា « ឱអញ បើ​អញ​រស់​នៅ គ្រាន់អញ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជី​ដូន​អញ បើ​ប្រសិន​ជា​អញ​ស្លាប់​ទៅ តើ​បាន​អ្នក​ណា​នឹង​រក​ស៊ី​ចិញ្ចឹម​ជី​ដូន​អញ​ទៀត បើ​ដូច្នេះ អញ​គិត​ទៅ​និយាយ​បបួល​យាយ​អញ​ទៅ​នៅ​ធ្វើ​ខ្ញុំ​សេដ្ឋី​ គ្រាន់​តែ​សុំ​បាយ​គេ​ស៊ី ប្រហែល​ជា​គេ​ព្រម​ហើយ » គិត​តែ​ប៉ុណ្ណេះ​ក៏​លែង​កាប់​អុស ត្រឡប់​ទៅ​វិញ ទៅ​ដល់​និយាយ​ប្រាប់​ជីដូន​តាម​ដំណើរ​សព្វ​គ្រប់ ដែល​ខ្លួន​គិត
​កាល​ទៅ​កាប់​អុស ។  ជីដូច​បាន​ស្តាប់​ហើយ​ក៏​ចូល​ចិត្ត​ព្រម​តាម​ចៅ បុរស​កម្សត់​ទាំង​ពីរ​នាក់ គឺ​ជីដូន​និង​ចៅ ក៏
​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​មហាសេដ្ឋី ដល់​ចូល​ទៅ​ក្នុង​កំពែង​របង​ហើយ ទៅ​ងង្គុយ​បត់​ជើង​នៅ​មាត់​ជណ្តើរ​មហាសេដ្ឋី ។ 
លុះ​បន្តិច​ទៅ មហាសេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​គ្នាចេញ​មក​ក្រៅ ក្រឡេក​ទៅ​ឃើញ​អ្នក​ទាំង​ពីរ​នាក់​អង្គុយ​ក៏​សួរ​ថា « ឯង​មក​នេះ​មាន​ប្រាថ្នា​អ្វី? » ។ បុរស​កម្សត់​នោះ ឆ្លើយ​ជម្រាប​ទៅ​សេដ្ឋី​ថា « ខ្ញុំ​ពីរ​នាក់​ជីដូន​និង​ចៅ​នេះ មក​សុំ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក គ្រាន់​តែ​យក​បាយ​ចិញ្ចឹម​ជីវិត» ។ មហាសេដ្ឋី​ស្តាប់​ហើយ​ឆ្លើយ​ថា « អើ​ឯង​នៅ​ចុះ » ។ បុរស​នោះ​ជម្រាប​ទៅ​មហាសេដ្ឋីថា «សូម​លោក​មេត្តា​ឱ្យ​ខ្ញុំ​នៅ​បម្រើ​ខាង​លើ​ផ្ទះ​បាយ​ហើយ​និង​ផ្ទះ​ធំ» ។ មហាសេដ្ឋី​ព្រម ទើប​យាយ​ចាស់​នោះ សុំ​គ្រាន់​តែ​ដេញ​មាន់​ទា​ កុំ​ឱ្យ​​ស៊ី​ស្រូវ កាល​ណា​គេ​យក​ស្រូវ​ទៅ​ហាល ។ បុរស​នោះ ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេដ្ឋី​មិន​ឱ្យ​​ទាស់​ចិត្ត​បន្តិច​សោះ ។ មហាសេដ្ឋី​មាន​ចិត្ត​អាណិត​ស្រឡាញ់​រាប់​អាន ។ លុះ​យូរ​ទៅ​ប្រមាណ​ជា ៣-៤ ឆ្នាំ បុរស​នោះ​ សុំ​មហាដេដ្ឋី​ទៅ​នៅ​ឃ្វាល​ក្របី​វិញ ដល់​នៅ​ឃ្វាល​ក្របី ផ្លាស់​អស់​ខ្សែ​ពួរ​ចាស់ៗ​ទាំង​ប៉ុន្មាន ជួស​ជុល​ក្រោល​ឱ្យ​​ស្អាត​ល្អ​ឡើង ក្របី​ទាំង​អស់​ចំនួន ១០០ ក្បាល ។  ដល់​យូរ​ទៅ មហាសេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «តាំង​ពី​អា​នេះ​ទៅ​ឃ្វាល​ក្របី យើង​មិន​ដែល​ទៅ​មើល​វា​ម្តង​សោះ ដូច្នេះ​ត្រូវ​យើង​នាំ​គ្នា​ទៅ​មើល​វា​ម្តង» ក៏​នាំ​ប្តី​ប្រពន្ធ​ទៅ លុះ​ទៅ​ដល់​ មើល​ទៅ​ក្របី ខ្សែ​ពួរ និង​ក្រោល ពេញ​ចិត្ត​ទាំង​អស់ ក៏​ត្រឡប់​មក​វិញ​និយាយ​គ្នា​ថា «អានេះ​ជា​មនុស្ស​ល្អ កាល​ដែល​យើង​ឃើញ​មុន មិន​ដែល​មាន​ប្រដាប់​សម្រាប់​ក្របី​ថ្មី យ៉ាង​នេះ​ទេ ឥឡូវ​នេះ​មាន​ព្រម ​អានេះ​ជា​មនុស្ស​ចិត្ត​ត្រង់​នឹង​ចៅ​ហ្វាយ​នាយ» ។ បុរស​នោះ​ទៅ​ឃ្វាល​ក្របី​រាល់​ថ្ងៃ មាន​កាល​ថ្ងៃ​មួយ​នោះ ពេល​ល្ងាច​ដេញ​ក្របី​ត្រឡប់​មក​ក្រោល​វិញ មក​ដល់​ត្រពាំង​មួយ ដេញ​ក្របី​ចុះ​ទៅ​ត្រពាំង​ទឹក ទៅ​ជាន់​ដុំ​មាស​នៅ​ក្នុង​ត្រពាំង​នោះ បែរ​ទៅ​ខាង​ណា ក៏​សុទ្ធ​តែ​ដុំ​មាស ពេញ​ត្រពាំង​ទាំង​អស់ ។ បុរស់​នោះ​ថា «ដុំ​ថ្ម​អ្វី​ក៏​ច្រើន​ម្ល៉េះ ប៉ះ​ជើង​ស្ទើរ​ស្លាប់​ហើយ » ថា​ហើយ​ក៏​យក​ដុំ​មាស​មួយ​ដុំ​មក គិត​ថា «អញ​យក​ដុំ​ថ្ម​នេះ​ទៅ​ផ្ញើ​យាយ​អញ ព្រោះ​ថ្ម​នេះ​ល្អ» ។ បុរស​នោះ ដេញ​ក្របី​មក​ចូល​ក្រោល រួច​ហើយ​ក៏​យក​ដុំ​មាស​នោះ​ទៅ​ឱ្យ​​ជីដូនៗ បាន​ឃើញ​ដុំ​មាស​ហើយ សួរ​ថា «ចៅ​យក​ពី​ណា​មក យក​ទៅ​វិញ​ទៅ​យាយ​មិន​ហ៊ាន​យក​ទេ ដុំ​មាស​ធំ​ម្ល៉េះ » ។ បុរស​ដឹង​ជា​ដុំ​មាស​ដូច្នោះ​ហើយ ក៏​យក​ទៅ​ទុក​ក្នុង​ត្រពាំង​វិញ ចំណាំ​កន្លែង​ទុក រួច​ត្រឡប់​មក​វិញ ។ 
          ថ្ងៃ​ក្រោយ​មក​ ព្រះ​មហាក្សត្រ ទ្រង់​ល្បង​ចិត្ត​ពួក​សេនាបតី ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​អាមាត្យ​ថា « អ្នក
​ឯង​ទៅ​ប្រាប់​សេនាបតី​ទាំង​៤ ថា « ល្ងាច​នេះ ឱ្យ​​ដេក​ចាំ​ព្រះ​បរមរាជ​វាំង​នៅ​ចុង​ព្រះ​រាជ​រោង» ។ អាមាត្យ​នាំ​យក​ព្រះ​បន្ទូល​ទៅ​ជម្រាប​សេនាបតី​ទាំង ៤ តាម​ដំណើរ ។ សេនាបតី​ទាំង​នោះ ក៏​រៀប​ខ្លួន​មក​ដេក​តាម​ព្រះ​រាជឱង្ការ​ពេល​មក​ដេក​នោះ​ មិន​គិត​ប្រុង​ប្រយត្ន​សោះ គិត​តែពី​ដេក​ទាល់​ភ្លឺ ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​យាង​មក​ទត​សេនាបតី​ទាំង ៤ នោះ ឃើញ​ដេក​ទាំង​អស់​គ្នា ក៏ទ្រង់​យាង​ត្រឡប់​ទៅ​ក្រឡា​ព្រះ​បន្ទំ​វិញ ដល់​ព្រឹកឡើង ទ្រង់​មាន​ព្រះ​បន្ទូល​ឱ្យ​​ចាប់​សេនា​បតី​ទាំង​នោះ យក​ទៅ​កាប់​សម្លាប់​ចោល​ទៅ​ ។  លុះ​ល្ងាច​ក្រោយ​ទៀត ទ្រង់​មាន​ព្រះបន្ទូល​ឱ្យ​​ហៅ​មហាសេដ្ឋី​ទាំង ៤ ឱ្យ​មក​ដេក​ដូច​មុន​ទៀត ។ មហាសេដ្ឋី​ដែល​ជា​ចៅ​ហ្វាយ​បុរស​កម្សត់​នោះ ភ័យ​ណាស់ ព្រោះ​មិន​ដឹង​ជា​មាន​រឿង​អ្វី បាន​ជា​ស្តេច​ឱ្យ​​សម្លាប់​សេនាបតី​ទាំង​៤ មុន​នោះ ឥឡូវ​ដល់​មក​ខ្លួន​ទៀត គិត​ថា​មុខ​ជា​ស្លាប់​ហើយ កូន​ប្រពន្ធ​ទាំង​ប៉ុន្មាន​យំ​សោក​ទាំង​អស់​គ្នា ។ លុះ​បន្តិច​ទៅ ឮ​ទៅ​ដល់​បុរស
​កម្សត់ៗ ក៏​ឡើង​មក​សួរ​ថា « ហេតុ​ម្តេច បាន​ជា​យំ​សោក​យ៉ាង​នេះ? » ។ មហាសេដ្ឋី​ប្រាប់​ទៅ​តាម​រឿង ។ បុរស​ថា « បើ​ដូច្នេះ ខ្ញុំ​សូម​ទៅ​ដេក​ជំនួស » ។ មហាសេដ្ឋី​ឮ​ដូច្នោះ​ហើយ ក៏​អរ​ណាស់ ឱ្យ​​រក​សំពត់​អាវ​ល្អៗ យក​មក​ឱ្យ​បុរស​កម្សត់​នោះ​ស្លៀក​ដោយ​គិត​ថា មុខ​ជា​ស្លាប់​ហើយ ។ លុះ​បុរស​រៀប​ខ្លួន​ស្រេច នឹង​ទៅ​ដេក​ចាំ​វាំងជា​មួយ​ពួក​មហាសេដ្ឋី​ឯទៀត តែ​ពេល​ទៅ បុរស​នោះ​យក​ទាំង​ដាវ​មួយ​ទៅ​ផង ទៅ​ដល់​ហើយ​ក៏​ដេក ។ ពួក​មហាសេដ្ឋី​ឯទៀត គេ​អង្គុយ​និយាយ​គ្នា​លេង លុះ​ដល់​យប់​ជ្រៅ​ ទើប​នាំ​គ្នា​ដេក​អស់​ទៅ ។ បុរស់​នោះ ដឹង​ថា​គេ​ដេក​ស្ងាត់ ក៏​ក្រោក​ឡើង​អង្គុយ​ម្នាក់​ឯង ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​ចេញ​មក​ដូច​មុន​ទៀត មក​ដល់​ចុង​ព្រះ​រាជ​រោង បុរសនោះ​ក្រឡេក​ឃើញ​ទាញ​ដាវ​បាន ដេញ​កាប់​ធ្វើ​ជា​កាប់​ផុតៗ ស្តេច​រត់​រួច​ទៅ ។ ក្នុង​១យប់​នោះ ស្តេច​ចេញ​មក ៣ ដង ។ បុរស​ដេញ​កាប់​ទាំង ៣ ដង​សេ្តច​ទ្រង់​រត់​ទៅ​វិញ ។ លុះ​ព្រឹក​ឡើង ស្តេច​ទ្រង់​មាន​ព្រះ​បន្ទូលឱ្យ​ចាប់​សេដ្ឋី​ទាំង​ ៣ នាក់ ដែល​ដេក​នោះ យក​ទៅ​កាប់​ចោល ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ឱ្យ​​ហៅ​បុរស​កម្សត់​នោះ​ទៅ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​បុរស​កម្សត់​ថា «ឯង​ជា​សេដ្ឋី​ឈ្មោះ​អ្វី?» ។ បុរស​កម្សត់​ក្រាប​ទូលថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​កូន​មហាសេដ្ឋី​ឈ្មោះ​នោះ» ។ ស្តេច​មាន​ព្រះ​បន្ទូល​ឱ្យ​​ទៅ​ហៅ​មហាសេដ្ឋី ដែល​ជា​ចៅ​ហ្វាយ​បុរស​កម្សត់​នោះ​មក​ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «នេះ​ជា​កូន​អ្នក​មែន​ឬ​អ្វី? » ។ 
          មហាសេដ្ឋី​ក្រាប​ទូល​ឆ្លើយ​ទទួល​ថា «កូន​មែន» ។ ស្តេច​មាន​ព្រះ​បន្ទូល​ថា «បើ​កូន​មហាសេដ្ឋី​ឯង អញ​សុំធ្វើ​ជា​កូន​អញ» ។  មហាសេដ្ឋី​ក៏​ថ្វាយ​បុរស​នោះ​ទៅ​ស្តេច ហើយ​ក្រាប​បង្គំ​លា​ទៅ​ផ្ទះ​វិញ ។ ស្តេច​មាន​ព្រះ​រាជបុត្រីមួយ​ព្រះ​អង្គ ទ្រង់​ក៏​រៀប​ផ្សំ​ផ្តុំ​នឹង​បុរស​កម្សត់​នោះ ជា​ប្តី​ប្រពន្ធ​ទៅ ហើយ​អភិសេក​ឱ្យ​​ឡើង​សោយ​រាជ្យ​យូរ​ទៅ ស្តេច​បុរស​នឹក​ឃើញ​ទៅ​ដល់​មាស ដែល​នៅ​ក្នុង​ត្រពាំង ក៏​ត្រាស់​បង្គាប់​ទៅ​មហាសេដ្ឋី​ឪពុក ឱ្យ​ទៅ​ដឹក​មាស​មក​ដាក់​ឃ្លាំង​ទុក ។ 
          មាន​មួយ​ថ្ងៃ ស្តេច​បុរស​នោះ ចង់​ចេញ​ទៅ​កាន់​ចុង​ព្រះ​រាជ​រោង ឱ្យ​សេនាបតី​គាល់ ក៏​ទៅ​ទូល​ស្តេច​ឪពុកៗ ទ្រង់​ហាម​ថា « ឯង​ជាតិ​ជា​រាស្រ្ត បើ​ចេញ​ទៅ​ត្រូវ​យក​មហេសី​ទៅ​ផង » ។ ស្តេច​បុរស​ទ្រង់​យាង​ចេញ​ទៅ​កាន់​ចុង​ព្រះ​រាជ​រោង ជា​មួយ​អគ្គមហេសី ពួក​នាហ្មឺន​ទាំង​ពួង​គាល់​ត្រៀប​ត្រា ។ វេលា​នោះ ទេវតា​អាក្រក់ ដែល​រក្សា​បុរស​នោះ​អំពី​ដើម ត្រឡប់​មក​វិញ​ក៏​ជួប​ទេវតា​ល្អ ហើយ​និយាយ​ថា «ឥឡូវ​នេះ​អ្នក​រក្សា​មនុស្ស​នេះ តាំង​ពី​នៅ​លំបាក ទាល់​តែ​បាន​ធ្វើ​ជា​ស្តេច​ថែម​ទៀត នោះ​ឃើញ​ថា​អំណាច​អ្នក​ពូកែ​មែន បើ​បើ​ដូច្នេះ​អ្នក​ចេញ​ទៅ ឱ្យ​ខ្ញុំ​រក្សា​ម្តង» ។ ទេវតា​ល្អ ប្រគល់​សេ្តច​កម្សត់​ឱ្យ​​ទៅ​ទេវតា​អាក្រក់​ហើយ​ហោះទៅ ។ ពេល​នោះ មាន​ភ្លៀង​ផ្គរ ទេវតា​អាក្រក់​ក៏​បណ្តាល​ចិត្ត​ស្តេច​បុរស​នោះ​មួយ​រំពេច ស្តេច​នោះ​មិន​បាន​គិត លោ​មាន​ព្រះ​បន្ទូល​ចំពោះ​ពួក
​នាហ្មឺន ដែល​គាល់​ត្រៀប​ត្រា​ថា អញ​ឮ​ផ្គរ​លាន់ ស្រណោះ​កាល​នៅ​ឃ្វាល​ក្របី​ពី​ដើម​ណាស់ » គ្រាន់​តែ​ប៉ុណ្ណោះ មហេសី​ឮ​ក៏​ស្ទុះ​ទៅ​រក​ព្រះ​បិតា​ហើយ​ក្រាប​ទូល​ថា «ព្រះ​វរបិតា មិន​គួរ​ឱ្យ​​ខ្ញុំ​ម្ចាស់​ទៅ​អា​មនុស្ស​ឃ្វាល​ក្របី​នេះ សោះ​ខ្ញុំ​ម្ចាស់​លែង​យក​ហើយ ព្រោះ​វា​និយាយ​ចំមុខ​នាហ្មឺន ដែល​គាល់​ត្រៀប​ត្រា​ថា « ឮ​ផ្គូរ​លាន់ ស្រណោះ​កាល​នៅ​ឃ្វាល​ក្របី​ពី​ដើម ខ្ញុំ​ម្ចាស់​ខ្មាស​ពួក​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ណាស់ ខ្ញុំ​ម្ចាស់​មិន​យក​ជា​ប្តី​ទេ​» ។  ស្តេច​បិតា​ឮ​ដូច្នោះ ក៏​ឱ្យ​​ចាប់​ស្តេច​នោះ​យក​ទៅ​ដាក់​គុក​ទៅ ។ ដាក់​គុក​បាន​ពាក់​កណ្តាល​ថ្ងៃ ទេវតា​ល្អ​ដែល​រក្សា​មុន​នោះ​ត្រឡប់​មក​វិញ ហើយ​និយាយ​ទៅ​នឹង​ទេវតា​អាក្រក់​ថា «អ្នក​មាន​ឫទ្ធិ​ណាស់ ចូល​មក​រក្សា​ភ្លាម ស្តេច​បុរស​បាន​ជាប់​គុក​ភ្លាម ដូច្នេះ​អ្នក​អញ្ជើញ​ទៅ​ចុះ ទុក​ឱ្យ​ខ្ញុំ​រក្សា​វិញ» រួច​ហើយ​ទេវតា​ល្អ​ក៏​បណ្តាល​ចិត្ត​ស្តេច​បុរសៗ​នឹក​ឃើញ​ភ្លាម​ថា « អញ​មិន​គួរ​ភ្លាត់​សម្ដី​ឱ្យ​​ទាល់​តែ​ជាប់​គុក​សោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ថា អញ​ជាប់​គុក​នៅ​ឡើយ​ទេ​ដូច្នេះ​អញ​បង្គាប់​ទៅ​សេដ្ឋី​ឪពុក​អញ ឱ្យ​​យក​មាស​ដែល​មក​ពី​ក្នុង​ត្រពាំង​នោះ ដំធ្វើ​ជា​រូប​ក្របី ១០០ ដាក់​ជើង​ពាន​មាស ១០០ យក​មក​ឱ្យ​អញ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ពី​ព្រឹក» គិត​តែ​ប៉ុណ្ណោះ​ក៏​ប្រើ​មេ​គុក​ឱ្យ​​ទៅ​ប្រាប់​សេដ្ឋី​ថា «ស្តេច​មាន​ព្រះ​បន្ទូល​ថា ឱ្យ​​យក​មាស​ដំធ្វើ​រូប​ក្របី ១០០ ដាក់​លើ​ជើង​ពាន​មាស ១០០ ហើយ​យក​ទៅ​ថ្វាយស្តេច​ដល់​កន្លែង​ទ្រង់» ។  សេដ្ឋី​ឮ​ហើយ ក៏​ហៅ​ជាង​ទាំង​ពួង ឱ្យ​​ធ្វើ​ក្នុង​មួយ​យប់​ឱ្យហើយ​ លុះ​ព្រឹក​ឡើង ឱ្យ​​ខ្ញុំ​ស្រី​សេដ្ឋី​១០០ នាក់ ទូល​យក​ទៅ​ថ្វាយ​សេ្តច​ក្នុង​ព្រះ​រាជវាំង ។  ស្តេច​បិតា​ក្មេក​ទត​មក​ឃើញ ឱ្យ​​អាមាត្យ​រត់​ទៅ​មើល ។  អាមាត្យ​មក​ក្រាប​ទូល​វិញ​ទ្រង់​មាន​ព្រះ​បន្ទូល​ឱ្យ​​ហៅ​អ្នក​ទូល​ក្របី​នោះ​មក​ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «នាង​ឯង​រាល់​គ្នា យក​ក្របី​មាស​នេះ​ទៅ​ណា?» ។  ស្រី​ទាំង​នោះ​ថា « ខ្ញុំ​ម្ចាស់​យក​មក​ថ្វាយ​ព្រះអង្គ» ។  ស្តេច​ទ្រង់​ជ្រាប ទ្រង់​ឱ្យ​​ហៅ​ព្រះ​រាជបុត្រី​ថា​មហេសី​ស្តេច​កម្សត់ ឱ្យ​ចេញ​មក​មើល ហើយ​មាន​ព្រះ​បន្ទូល​ថា «កូន​អើយ! ដែល​ប្តី​ឯង​វា​ថា​ស្រណោះ​កាល​ឃ្វាល​ក្របី​នោះ មិន​មែន​ក្របី​សត្វ​ទេ គឺ​រូប​ក្របី​មាស​នេះ​ឯង កូន​មើល​ក្របី​នេះ​ចុះ ណ្ហើយ​កូន​កុំ​ខឹង​នឹង​ប្តី យក​ប្តី​វិញ​ទៅ » មាន​ព្រះបន្ទូល​តែ​ប៉ុណ្ណោះ​ក៏​ទ្រង់​ឱ្យ​​ទៅ​ដោះ​ស្តេច​បុរស​កម្សត់​មក ហើយ​ទ្រង់​អភិសេក​នឹង​នាង​ជា​ព្រះរាជបុត្រី​ឱ្យ​​ឡើង​សោយ​រាជ​សម្បត្តិ ជា​សុខ​សប្បាយ​រៀង​ទៅ ព្រម​ទាំង​យាយ​ជីដូន​នៃ​បុរស​នោះ​ផង ៕

ឫទ្ធិ​នៅ​ទេវតា​ ប្រាជ្ញា​នៅ​មនុស្ស

រឿងព្រេង៖ បុរសដណ្ដឹងប្រពន្ធ

    កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់ ។ ម្តាយ​ឪពុក​គេថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឱ្យ​​យើង​ចង​ត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឱ្យ​​កូន​បាន» ។  បុរស​នោះ ក៏​ព្រម​ឱ្យ​​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។  គេ​មើលមក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឱ្យ​​កូន​គេ​ជា​ប្រពន្ធ​ឡើយ ។  បុរស​នោះ ខឹង​ណាស់​ទៅ​ប្តឹង​ចៅ​ក្រម ចៅ​ក្រម​ឱ្យ​ទៅ​កោះហៅ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំ​ជម្រះ ។  ចៅ​ក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ ​បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឱ្យ​យើង​ស៊ី» ។  ឯចៅ​នោះ ឮចៅ​ក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀប​បាយ​មក​ឱ្យ​​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ ទៅ​ប្រទះ​នឹង​សុភាទន្សាយៗ​ សួរ​ថា «ថ្វី​បង​ក៏​បាន​ជា​យំ?» ។  បុរស​នោះ​ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ ។  សុភាទន្សាយ​សួរ​ថា « គេ​ឱ្យ​បង​ឯង​ទៅ​ណា? » ។  បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឱ្យ​ទៅ​រៀប​បាយ » ។  សុភា​ទន្សាយ​ថា « អើ​បង​រៀប​រួច មក​យក ហៅ​​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឱ្យ​ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀប​បាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក ។  អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ​ស្ល​តែ​ត្រី​និង​បន្លែ​ហើយ » ។ បុរស​នោះ​ឮ​សុភា​ទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀប​បាយ​ដូច​បង្គាប់សុភា​ទន្សាយ​ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភា​ទន្សាយ ។  ទៅ​ដល់ ចៅ​ក្រម​ឃើញ​សុភា​ទន្សាយ​មក ក៏​សួរ​ថា « បង​ទន្សាយ​មក​រក​អ្វី?» ។  សុភា​ទន្សាយ​ថា « មក​ជួយ​ជំនុំ​ក្តី​លោក» ។  ចៅ​ក្រម​ថា «អើ​ចាំ​ស៊ី​បាយ​រួច​សិន» ។  ឯចៅ​ក្រម​ ដល់​ស៊ី​បាយ​នោះ​ទៅ​សួរ​ថា ស្ល​អ្វី​ក៏​សាប​ម៉្លេះ ? » ។  សុភា​ទន្សាយ​ឆ្លើយ​ឡើង​ថា « ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្តៅ​ដល់ ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្តេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់? » ។  សុភា​ទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅ​ក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្តី​ឱ្យ​បុរស​នោះ​ឈ្នះ ឱ្យ​​បាន​ប្រពន្ធ​បុរស​នោះ ៕

រឿងព្រេង៖ មនុស្សខ្ពើមអាចម៍ជិះដំរី មនុស្សខ្ពើមក្តីឡើងចុងត្នោត

កាល​ពី​ព្រេង​នាយ មាន​បុរស់​ម្នាក់​ខ្ពើម​ក្តី ទៅ​ឡើង​ចុង​ត្នោត​ហើយ​យក​ស្លឹក​ត្នោត​ចាក់​ស្មុគ ចាក់​ធ្វើ​រូប​សត្វ

​ផ្សេងៗ ហើយ​គិត​ថា «អញ​លក់​ស្មុគ​ទាំង​អស់​នេះ យក​ប្រាក់​ទៅ​ទិញ​សម្លៀក​បំពាក់​និង​ទិញ​ក្របី​ធ្វើ​ស្រែ ហើយ

​នឹង​លោះ​ខ្ញុំ​ប្រើ បើ​កាល​ណា​អញ​ប្រើ​វា​មិន​បាន អញ​នឹង​វាយ​ធាក់​វា» ថា​តែ​ប៉ុណ្ណោះ​ក៏​យក​ជើង​ធាក់​ស្មុគនោះ 

ធ្លាក់​មិន​តិច​តួច​ធ្លាក់​ទាល់​តែ​ភ្លាត់​ជើង​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បុរស​នោះ​ប្រវា​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់ ដូច

​ជា​គេ​ចងព្យួរ​តែ​ក​ត្នោក​នៅ​នោះ ។  បុរស់​នោះ​ភ័យ​ណាស់​មិន​ដឹង​បើ​នឹង​គណនា​ឡើយ ។

           ពេល​នោះ បុរស​ម្នាក់​ទៀត​ដែល​ខ្ពើម​អាចម៍ ជិះ​នៅ​តែលើ​ខ្នង​ដំរី ក៏​បរ​ដំរី​នោះ​ទៅ លុះ​ដល់​ក្រោម​ដើម​ត្នោត 

បុរស​ខ្ពើម​ក្តី​ក្រឡេក​ឃើញ ក៏​ស្រែក​ហៅ​ថា «ឱអ្នក​ជិះ​ដំរី មេត្តា​ជួយ​យក​អាយុ​ខ្ញុំ​ផង» ។  បុរស​ជិះ​ដំរី​ក្រឡេក

​ឃើញ​បុរស​ខ្ពើម​ក្តី​តោង​ធាង​ត្នោត​ព្យួរ​ខ្លួន​នៅ​នោះ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «មិន​ដឹង​ជួយ​ដូច​ម្តេច​ទេ» ។  

បុរសនៅ​លើ​ចុង​ត្នោត​ថា «អ្នក​ឯង​បរដំរី​មក​ទី​ខាង​ក្រោម​ខ្ញុំ ហើយ​អ្នក​ឯង​ឈរ​ទាញ​ជើង​ខ្ញុំ​ចុះ» ។ បុរស

​ជិះ​ដំរី​ឮ​ហើយ ក៏​បរ​ដំរី​ទៅ​ពី​ខាង​ក្រោម រួច​ក្រោក​ឈរ​លើ​ខ្នង​ដំរី លើក​ដៃ​ប្រវា​ចាប់​ជើង កំពុង​តែ​ចាប់​ជើង ដំរី

​នោះ​ដូច​គេ​ទទោក​ដេញ​វាៗ ក៏ដើរ​ទៅ ។  បុរស​ពីរ​នាក់​ក៏​នៅ​ព្យួរ​តែក​ត្នោត​នៅ​នោះ ។   បុរស​ខាង​លើ​ភ័យ​ពេក រាគ

​អាចម៍​ដាក់​ក្បាល​បុរស​ខាង​ក្រោម ។  ជបុរស​ពីរ​នាក់​ភ័យ​ណាស់​មិន​ដឹង​ធ្វើ​ដូច​ម្តេច ។  ក្នុង​វេលា​នោះ មាន​បុរស

​ទំពែក​ទាំង​៤ នាក់​ដើរ​រក​ស៊ី​កាន់​ក្តី លុះ​ដើរ​ទៅ​ដល់​កន្លែង​នោះ​បុរស​ពីរ​នាក់​ដែល​តោង​ធាង​ត្នោត​នោះ ស្រែក

​ថា​« នែ​លោក​ទាំង ៤​នាក់​ដែល​ដើរ នោះ​មេត្តា​ជួយ​យក​ឱ្យ​ខ្ញុំ​ផង សឹម​ខ្ញុំ​ទៅ​នៅ​ជា​ខ្ញុំ​បម្រើ​លោក» ។  បុរស

​ទំពែក​ ៤ នាក់​ឮ​ងើប​មើល​ទៅ ឃើញ​បុរស​ពីរ​នាក់​នោះ ក៏​ជំនុំ​គ្នា​ថា «យើង​ទាំង​៤​នាក់​តាំង​ពី​ដើរ​រក​ស៊ី​កាន់​ក្តី

​មក យូរ​ថ្ងៃខែ​ឆ្នាំ ហើយ​មិន​ដែល​បាន​ខ្ញុំ​ប្រើ​សោះ ឥឡូវ​យើង​គិត​យក​អាពីរ​នាក់​នេះ​ធ្វើ​ជា​ខ្ញុំ​យើង » គិត

​ដូច្នោះ​ហើយ បុរស​ទាំង​៤ នាក់​ដើរ​ចូល​ទៅ​ក្រោម​ដើម​ត្នោត ក៏​និយាយ​ថា «យើង​មិន​ដឹង​ធ្វើ​ម្តេច​ទេ» ។  បុរស

​ពីរ​នាក់​ថា «ឱលោក​អើយ​! លោក​យក​សំពត់​នោះ​ចង​នឹង​ក​លោក ម្នាក់​១​ជ្រុង ហើយ​ឈរ​ទាញ​ឱ្យុ​​តឹង​ពី​ក្រោម​ខ្ញុំៗ 

នឹង​ទម្លាក់​ខ្លួន​ទៅ​លើ​សំពត់​នោះ» ។  បុរស​៤​នាក់ ស្តាប់​ហើយ​ក៏​ធ្វើ​តាម​ពាក្យ​បុរស​ពីរ​នាក់ ស្រេច​ហើយ បុរស​ពីរ

​នាក់​ទម្លាក់​ខ្លួន​មក​ចំ​សំពត់​នោះ ។  ឯបុរស​ទាំង ៤ ក៏ទង្គិច​ក្បាល​គ្នា​ស្លាប់​អស់​ទៅ​ ។  បុរស​ពីរ​នាក់​ដឹង​ថា​អ្នក

​ទាំង​៤​នាក់ ស្លាប់​ហើយ​ភ័យ​ណាស់ លុះ​យប់​មាន​ផ្ទះ​យាយចាស់​ម្នាក់​ប្តី​គាត់​មិន​នៅ ទៅ​ធ្វើ​ចម្ការ​បុរស​ពីរ​នាក់​ក៏​នាំ

​គ្នា​សែង​ខ្មោច​បុរស​ទំពែក​ទាំង​៤​ យក​ទៅ​ដាក់​នៅ​រាន​ហាល​ផ្ទះ​នោះ ហើយ​នាំ​គ្នា​រត់​បាត់​ទៅ ។ លុះ​ព្រឹក​ឡើង យាយ

​ចាស់​ភ្ញាក់​ពី​ដេក​ចេញ​ទៅ​លុប​មុខ​ខាង​ក្រៅ ឃើញ​ខ្មោច​នោះ​ហើយ ភ្ញាក់​ព្រើត​ថា «យី​ខ្មោច​អ្វី​មក​ស្លាប់

​នៅ​នេះ?» ថា​ហើយ​ក៏​អូស​ខ្មោច​នោះ​មួយ​ម្តងៗ យក​ទៅ​ដាក់​ក្នុង​ផ្ទះ ហើយ​យក​ខ្មោច​នោះ​មក​រុំ​សំពត់​ស យក

​មក​ដាក់​ខាង​ក្រៅ​ផ្ទះ យំទួញ​ថា​ប្តី​ស្លាប់ ហើយ​ដើរ​ទៅ​រក​អ្នក​ស្រុក​ឱ្យ​​គេ​ជួយ​យក​ទៅ​កប់ អ្នក​ស្រុក​មក​ជួយ​យក

​ខ្មោច​នោះ​ទៅ​កប់ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។  លុះ​ស្អែក​ឡើង​យាយ​ចាស់​ធ្វើ​ដូច​មុន​ទៀត ប្រាប់​គេ​ថា «ប្តី​ខ្លួន

​ត្រឡប់​មក​វិញ» ។  អ្នក​ស្រុក​គេ​ក៏​ជួយ​ទៀត លុះ​ខាន​ស្អែក​ឡើង យាយ​ធ្វើ​យ៉ាង​នេះ​ទៀត ទាល់​តែ​គ្រប់​ខ្មោច

​ទាំង ៤ ។ អ្នក​ស្រុក​គិត​គ្នា​ថា​«យើង​ទៅ​វាយ​ខ្មោច​នោះ ក្រែង​មក​ទៀត​» គិត​ហើយ​នាំ​គ្នា​ទៅ​ចាំ​នៅ​ផ្លូវ​ដែល

​យក​ខ្មោច​នោះ​ទៅ​កប់ ។  លុះ​ព្រលប់​តា​ប្តី​យាយ​នោះ​អស់​អង្ករ ត្រឡប់​ពី​ចម្ការ​មក​យក​អង្ករ​ស៊ី លី​ឆ្នាំង​មួយ​ផង 

មក​ដល់​ប្រទះ​នឹង​ពួក​អ្នក​ស្រុក​ដែល​គេ​ចាំ​នោះ គេ​ស្រែក​ថា «កន​យើង​មក​ទៀត​ហើយ» គេ​នាំ​គ្នា​ដេញ​វាយ

​តា​ស្រែក​ថា​«ខ្ញុំ​ទេ ខ្ញុំ​មក​ពី​ចម្ការ »។ គេថា «អាឯង​ស្លាប់​ទៅ​ហើយ​មក​វិញ ៤-៥ ដង​ឱ្យ​តែ​គេ​លំបាក» គេ​ក៏

​វាយ​តា​នោះ​ទាល់​តែ​ស្លាប់​ទៅ ៕



ខ្ពើម​អាចម៍​ជិះ​ដំរី ខ្ពើម​ក្តី​ឡើង​ចុង​ឈើ

រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ៧)

ចៅចិត្រសួរដោយកិរិយាសុភាពថា៖

ត្រឡប់ទៅឥឡូវឬនៅទេ ឃុន ?
នៅទេ នាងតបកំបុតៗហើយថា ចិត្រតោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវ នុះកញ្រ្ចែង 

ចិត្រកាន់យកទៅផងណា។
ចៅចិត្រនឹកភាំងបន្តិច ដ្បិតតាំងអំពីកើតមកមិនដែលកាន់កញ្រ្ចែងដើរតាមក្រោយស្រីណាម្ដងសោះ 

តែគ្រានេះត្រូវតែធ្វើតាម ដ្បិតគេជាចៅហ្វាយខ្លួន ឱ្យ​ប្រាក់ខែខ្លួន ទុកជាការធ្វើដូច្នេះនាំឱ្យ​អាម៉ាស់មុខយ៉ាងណា 

ក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះ ទើបនាយចិត្តស៊ូកាត់កេរ្តិ៍ខ្មាសចាប់កញ្រ្ចែងដើររ៉ុយតាមក្រោយ 

ចៅហ្វាយក្រមុំ មានរូបឆោមស្រស់ប្រិមប្រិយនោះទៅ ។

នារីបង្គាប់៖  ចិត្រ ទៅសួរទិញត្រីរ៉ស់ធំៗ ពីរយកទៅស្ងោរជ្រក់ តើគេលក់មួយថ្លៃប៉ុន្មាន ? រើសឱ្យ​ធាត់ៗបន្តិច ។
ចៅចិត្រនិយាយសុំខ្លួនថា៖  សូមកុំប្រើឱ្យ​ខ្ញុំបាទទិញឡើយ ឃុន ! ហើយនិយាយតទៅទៀតថា៖ 

តាំងពីខ្ញុំបាទកើតមក ខ្ញុំបាទមិនដែលទិញត្រីសាច់ ឬ បន្លែបង្ការអ្វីទេ ក្រែងឃុនបន្ទោស ថាទិញថ្លៃពេក 

ដ្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេ ទានប្រោស ។
នារី៖ មិនអីទេ ទៅសួរទិញចុះចាំខ្ញុំតថ្លៃឱ្យ ។
ចិត្រ៖ សុំឱ្យ​ឃុនតថ្លៃទិញខ្លួនឯងចុះ ។
នារី៖ នេះពិតជាគាត់ឯង មិនព្រមធ្វើតាមបង្គាប់យើងទេឬ ?
ចិត្រ៖ ឱ ! ឃុនបង្គាប់ខ្ញុំបាទបានជានិច្ច ប៉ុន្តែមិនមែនបង្គាប់ឱ្យ​កាន់កញ្រ្ចែងដើរទិញត្រីទេ។
នារី៖  ម៉េច ? គ្រាន់តែឱ្យ​ទិញត្រីរ៉ស់ពីរបីប៉ុណ្ណឹង តើវាខូចកិត្តិយសប៉ុណ្ណាទៅ ?
ចិត្រ៖ មិនមែនខូចកិត្តិយសអ្វីទេ ប៉ុន្តែមុខក្រសួងទិញត្រីខ្ញុំបាទមិនធ្លាប់ធ្វើ ។
នាងនារីក្ដៅក្រហាយឡើងមុខក្រហម តែមិនមានអំណាចបង្គាប់ឱ្យ​គេធ្វើតាមបាន 

ក៏ដើររ៉ុយទៅទិញដោយខ្លួនឯង ឯចៅចិត្រក៏កាន់កញ្រ្ចែងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ 

ដើរវិលទៅទិញរាន​ឯទៀតៗ នាងនៅខឹងក្នាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់ 

ក៏ក្លែងដើរទិញពីរានមួយទៅរានមួយទៀត ដើរវីវក់ចុះឡើងជាច្រើនបក ច្រើនសា 

ទិញអីវ៉ាន់ច្រើនស្អេកស្កះទាល់តែចៅចិត្រយកទៅស្ទើរតែមិនរួច នាងនឹកក្នាញ់​ក៏ក្នាញ់ណាស់ 

តែនឹកចង់សើចក៏ចង់សើចណាស់ ដោយបានឃើញចៅចិត្រកាន់ពេញដៃទាំងពីរ យួរផង ត្បៀតក្លៀកផង 

រណែងរណោង ហើយនាងធ្វើជាដើរវិលជាច្រើនបកច្រើនត្រឡប់ ទើបបត់ចូលទៅឯរថយន្ត ។ 

ឯចៅចិត្រក៏ចេះតែដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយទម្លាក់អីវ៉ាន់គ្រាំងទៅក្នុងរថយន្ត ។ 

នាងនារីឃើញកិរិយាចៅចិត្រធ្វើដូច្នោះ ក៏ច្រឡោតឡើងថា៖

យី ! គាត់នេះ ក្លែងទម្លាក់អីវ៉ាន់លើក្បាលអញឬ ?
ចៅចិត្រឆ្លើយឡើងថា៖ សូមអត់ទោសទានប្រោស ធ្ងន់ពេក តែខ្ញុំបាទទម្លាក់លើក្ដាររថយន្តទេតើ។
នារី៖ ប្រយត្នគាត់ឯង កុំប្រើកិរិយាថោកទាបពេក ។
នាយចិត្រឮហើយគ្រាន់តែញញឹមហ៊ិះៗ 

ហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បារបស់ចៅហ្វាយក្រមុំនោះសោះ ។ 

អ្នកទាំងពីរក៏អង្គុយនៅស្ងៀមៗទាំងអស់គ្នា ឥតនិយាយគ្នាមួយម៉ាត់សោះ 

មួយស្របក់ទើបឃើញហ្លួងរតនសម្បត្តិ មកដល់ទីចតរថយន្ត ជាមួយនឹងបុរសកំលោះម្នាក់ មុខវែងពាក់មួកស 

ពាក់អាវបើកក ចងក្រវាត់ ស្លៀកខោខ្លី ពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងស ។ 

នាយចិត្រគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះ ក៏មានសេចក្ដីទាស់ចិត្ត ឥតត្រេកអរបន្តិចបន្តួចឡើយ ។

ហ្លួងរតនសម្បត្តិនិយាយថា៖

យើងតោងប្រញាប់ទៅឥឡូវទើបបាន បង្អង់យូរពេកមិនបានទេ ដ្បិតយើងឥតដាក់កាំភ្លើងមកផងសោះ 

ក្រែងចោរប្លន់កណ្ដាលផ្លូវ ។
នាងនារីបែរទៅញញឹមយ៉ាងផ្អែម ខណៈដែលបុរសកំលោះនោះឡើងមកលើរថហើយសួរថា៖

លោកបាឡាត់ដាក់កាំភ្លើងមកដែរឬទេ !
ចៅចិត្រត្អូញរង៉ូវៗនៅតែក្នុងបំពង់ក »បុរសកំលោះ​នេះឬជាបាឡាត់ស្រុកៗសង្កែ 

រូបរាងបែបនេះមិនគួរសេពគប់សោះឡើយ កន្លែងអង្គុយវាលល្វឹងមិនអង្គុយ 

នៅតែទៅប្រជ្រៀតអង្គុយក្បែរឃុននារីក្រអឺត !»

ចំណែកខាងលោកបាឡាត់ទះគូទហើយប្រាប់​ថា​៖

ឃុនកុំព្រួយមានកាំភ្លើងខ្លីជាប់មកមួយដែរ ។
ហ្លួងរតនសម្បត្តិក៏សើចហើយថា៖

រថយន្តទៅវេលានេះ ប្រហែលជាម៉ោង៤រសៀល ទើបដល់ទៅផ្ទះយើង។
ចៅចិត្រក៏ចុះទៅរវៃតាមបង្គាប់ ហើយឡើងបររថយន្តចេញទៅ សំដៅទៅតាមផ្លូវបប៉ៃលិន 

សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ លុះផុតពីភូមិភ្នំសំពៅ ភូមិស្នឹងកាលណា 

មានតែព្រៃព្រឹក្សាលតាវល្លិនិងភ្នំក្រំថ្មដេរដាស ផ្លូវក៏កាន់តែលំបាកឡើងផ្ទៃផែនដីខ្ពស់ៗទាបៗ 

បត់បែនជាច្រើនជាន់ កាលចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញបាឡាត់ស្រុកនោះ 

និយាយក្អាកក្អាយសប្បាយរីករាយជាមួយនឹងនាងនារី ចៅចិត្រក៏កើតមោហាខ្លាំងឡើង 

ថែមលើសេចក្ដីម៉ួម៉ៅកាលដែលទៅផ្សារទិញត្រីនោះមួយជាន់ទៀត ទើបក្លែងកាច់ចង្កូតឱ្យ

​បត់ក្បាលធ្លាក់ទៅជង្ហុករាក់ៗ មួយអន្លើនៅក្បែរផ្លូវ ម៉ាស៊ីនរោទ៍រំពងព្រៃ 

ហើយទច់ង៉ក់ស្ងៀមនៅនឹងកន្លែងនោះឯង ។

ចៅចិត្រក្រឡេក​មើលមកក្រោយ ស្រាប់តែឃើញភ្នែកគ្រប់ៗគូ សម្លឹងមើលមកចំខ្លួន ។ 

បាឡាត់ស្រុកភ្លាត់ធ្លាក់ពីទីអង្គុយ ហ្លួងរតនសម្បត្តិកំពុងយកដៃស្ទាបក្បាល ដែលប៉ះទង្គិចនឹងដំបូលរថ 

នាងនារីផ្អៀងទ្រេតវិះតែធ្លាក់ តែចួនជាចាប់បង្អែកទាន់បាន ។ លោក បាឡាត់បន្ទោស៖

សូហ្វ័រចង្រៃបររថអីយ៉ាងអីចេះ។
នាងនារីងាកតម្រង់ខ្លួនហើយបន្ទោសថា៖

ចិត្រ គាត់ឯងមិនចេះបរឡានទេឬអី ?
ចៅចិត្រឆ្លើយភ្លាមថា៖

បើមិនចេះបរ គង់មិនបានមកដល់ទីនេះទេ ។
ចិត្រ កុំក្លាហានពេកប្រយត្នពាក្យសំម្ដីបន្តិច ។
ហ្លួងរតនសម្បត្តិនិយាយដាស់តឿនចៅចិត្រ ។

ចៅចិត្របែរទៅលោកហ្លួងហើយជម្រាបថា៖

សូមអត់ទោស ទានប្រោស ប្រសិនបើខ្ញុំបាទមិនកាច់ចង្កូតឱ្យ​ងាកទៅជង្ហុកទេ 

កង់មុខខាងស្ដាំមុខជាប៉ះនឹងដង្កត់នោះជាប្រាកដ ហើយធ្វើឱ្យ​ខូចពេលយូរជាងឆ្លាក់ជង្ហុកនេះទៅទៀត ។
លោកហ្លួងញាក់មុខទទួលទំនងជាយល់ដូច្នេះដែរ ហើយចៅចិត្របែរមកមើលខាងក្រោយ 

ក៏ប្រទះនឹងភ្នែកដែលសម្លឹងសម្លក់ដាក់ជាច្រើនដងច្រើនគ្រា ច្រើនត្រឡប់ ។

រថក៏បរតទៅទៀតដូចធម្មតា តែនាងនារីសង្កេតយល់ដឹងដល់ចិត្តគំនិតរបស់ចៅចិត្រ 

តែកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះ រថក៏គ្រលែងឃ្លេងឃ្លោង រកកល់ធ្លាក់ជង្ហុកឬដើរខុសផ្លូវទៅ 

ស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀត ។ តាំងពីនោះមកនាងក៏ដឹងខ្លួនថា 

ចៅចិត្រមានបំណងអ្វីក្នុងខ្លួននាង ?

លុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិច ក៏ទច់ង៉ក់រលត់ម៉ាស៊ីន 

ទើបចៅចិត្រលោតចុះទៅបើកគ្រឿងម៉ាស៊ីន​មើល ស្រាប់តែធ្វើមាត់វៀចក្រងែវ ។ អ្នកជិះទាំងអស់គ្រប់ៗគ្នា 

មានសេចក្ដីព្រួយជាច្រើន ទើបហ្លួងរតនសម្បត្តិដែលមានសេចក្ដីព្រួយច្រើនជាងគេ 

ក៏ចុះពីរថទៅសួរចៅចិត្រថា៖

ម៉េចទៅ ទៅទៀតបានឬទេ ? ល្មមកែកុនបានឬទេ ?
ចៅចិត្រគ្រវីក្បាលដោយអស់សង្ឃឹម ហើយជម្រាបទៅលោកហ្លួងថា៖

ទានប្រោស បរទៅទៀតមិនបានទេ វាខូចត្រង់កន្លែងសំខាន់ដែលខ្ញុំបាទធ្វើមិនកើត 

តោងទៅជួលចិនក្រឡឹងដាក់ជាថ្មីទើបបាន !
នារី៖ ម្ដងនេះស្រេច ។
ហើយនាងផ្ដេកខ្លួនលើរថយន្តដោយអាការអស់កម្លាំងជាច្រើន ។

លោក បាឡាត់ចុះពីរថដើរមកឈរ ចំពីមុខចៅចិត្រហើយថា៖

គាត់ឯងបររថយ៉ាងម៉េចហ្នឹង ទាល់តែរថខូចអស់ !
ចៅចិត្រឆ្លើយខ្លីៗថា៖

ខ្ញុំបាទបរដូចយ៉ាងមនុស្សធម្មតា លោកក៏បានឃើញនឹងភ្នែកស្រាប់ហើយ ។
លោក បាឡាត់ ខាំមាត់ហើយថា៖

បើគាត់ឯងមិនបរឱ្យ​ធ្លាក់ជង្ហុកអម្បាញ់មិញ ក៏គង់មិនខូចដល់ម្លឹងដែរ !
ចិត្រ៖ ចុះលោកគិតថា ខ្ញុំបាទក្លែងបរឱ្យ​ធ្លាក់ជង្ហុកឬអី ?
បាឡាត់៖ ផ្លូវមានគគាច ម៉េចក៏គាត់ឯងមិនបរឱ្យ​ត្រង់ទៅតាមផ្លូវ មានតែគាត់ឯងក្លែងធ្វើឱ្យ​ធ្លាក់ជង្ហុក ?
ចិត្រ៖ លោកថាដូចម្ដេចក៏បាន តែខ្ញុំបាទមិនបានក្លែងធ្វើឱ្យ​វាធ្លាក់ជង្ហុកទេ ។
បាឡាត់៖ តោងប្រយត្នសម្ដីបន្តិចគាត់ឯង ។
ចិត្រ៖ ខ្ញុំបាទបាននិយាយដោយសម្ដីគួរសមណាស់ហើយទានប្រោស ។
បាឡាត់៖ ម៉េចក៏គាត់ឯងព្រហើនម្ល៉េះ ក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេឬ ?
ចៅចិត្រសើចចំអកបន្តិចហើយថា៖

ខ្ញុំបាទជាអ្នកស៊ីឈ្នួលគេមែន តែមិនមែនស៊ីឈ្នួលលោក បាឡាត់ទេ ។
ហ្លួងរតនសម្បត្តិនឹករំខាន នឹងសម្ដីនិយាយជជែកគ្នានោះ ក៏ហាមប្រាមទៅថា៖

ឈប់និយាយប៉ុណ្ណឹងហើយ លោក បាឡាត់ ការនិយាយជជែកគ្នានៅគ្រានេះ វាមិនមានប្រយោជន៍អ្វីឡើយ 

បុរាណលោកថា សាបមួយដៃ ប្រៃមួយចឹប មែនទេ ?
នារី៖ ចុះយើងគិតធ្វើដូចម្ដេច ទើបទៅដល់ផ្ទះ ?
នាងសួរដោយសេចក្ដីព្រួយបារម្ភជាច្រើន ។

ហ្លួង៖ ហ្នឹងហើយ ប៉ាក៏មិនដឹងជាគិតធ្វើដូចម្ដេចដែរ សួរចៅចិត្រមើល តើគេគិតធ្វើដូចម្ដេច ?
នាងងាកមកចៅចិត្រសួរថា៖

ចិត្រ យើងត្រូវធ្វើដូចម្ដេចទើបទៅដល់ផ្ទះ ?
ចិត្រ៖ ទានប្រោស តោងតែដើរទៅទើបបាន ។
តបកំបុតៗធ្វើឱ្យ​នាងនារីឡើងមុខក្រហម ។

ចៅចិត្រដើរចូលទៅរកហ្លួងរតនសម្បត្តិ ហើយនិយាយជម្រាបថា៖

យើងតោងរង់ចាំនៅទីនេះ ទម្រាំមានរថយន្តណាមួយមកដល់ទីនេះ ប្រសិនបើគ្មានទេ 

ក៏តោងតែស្នាក់នៅទីនេះមួយយប់ បើនឹងដើរជើងទៅក្រែងតែពាក់កណ្ដាលអធ្រាត្រទើបដល់ផ្ទះ ។
លោក ហ្លួងដកដង្ហើមធំ នាងនារីសួរទៅលោកឪពុកដោយសេចក្ដីវិតក្កថា៖

យើងតោងតែដេកស្នាក់ក្នុងព្រៃនេះមួយយប់ទៅឬប៉ា ?
លោក ហ្លួងញាក់មុខហើយថា៖

កូនឃើញទេ វេលានេះម៉ោង៤ រសៀលហើយ ឬមួយកូនចង់ដើរលមើលក៏តាមចិត្ត ?
នាងនារីគ្រវីក្បាលហើយថា៖

ទេ ប៉ា ទម្រាំដើរទៅដល់ កូនមុខជាស្លាប់ពាក់កណ្ដាលផ្លូវមិនខានឡើយ ។
ចៅចិត្រសើចឡើងទាល់តែនាងនារីបែរទៅសម្លឹងចំមុខ ហើយសួរថា៖

គាត់ឯងសើចអី !
ចៅចិត្រញញឹមញញែមតាមធម្មតាហើយថា៖

ខ្ញុំបាទសើចនឹងកំប្រុកមួយនោះទេតើ វាហក់លោតពីដើមស្រម៉ទៅដើមកន្ទួតព្រៃ វាភ្លាត់ចំណាប់ 

ធ្លាក់មកដល់ដីជិតប្រកាច់ បានជាខ្ញុំបាទសើចនឹងវា !
នារី ៖ គេភ័យ គេព្រួយរាល់គ្នាឯងគិតតែពីសើចសប្បាយ ។
ចិត្រ ៖ បានជាខ្ញុំបាទសើច ពីព្រោះសត្វនោះមានជើងដល់ទៅបួន 

នៅតែមានភ្លាត់ចំណាប់ធ្លាក់ដល់ដីទាល់តែបានដូច្នេះទេតើ !
នាងមិនឆ្លើយតបទៅ គ្រាន់តែសម្លឹងសម្លក់ចុងភ្នែកកន្ទុយភ្នែកប៉ុណ្ណោះ ដោយសារសេចក្ដីមួម៉ៅក្ដៅក្រហាយ 

ប៉ុន្តែនាងធ្លាប់សម្ដែងកិរិយាដូច្នេះជានិច្ច ។ ចៅចិត្រថ្នឹកនឹងនិស្ស័យបែបនេះមកច្រើនគ្រាហើយ 

ទើបមិនមានចិត្តព្រួយបារម្ភអ្វី ថែមទាំងយល់ថា ស្រ្តីបើមិនសម្ដែងកិរិយាងក្ងិកក្ងក់ខ្លះទេ ក៏មិនល្អមើលដែរ 

គ្រាន់តែកុំឱ្យ​ជ្រុលហួសពេកប៉ុណ្ណោះ ។

ឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងថា កូនឈ្នួលកំលោះនេះចម្លែកជាងកូនឈ្នួលដទៃៗទៀត 

ជាអ្នកមានអំនួតបន្តិច ថែមទាំងប្រើសម្ដីមិនចេះក្រែងចិត្តអ្នកណាទេ តែចេះនិយាយសមហេតុសមផល 

ទើបនាងចូលចិត្តនិយាយ ឬជជែកពីរឿងអ្វីៗលេង នាងធ្លាប់គិតថា នាងគិតដូច្នេះនឹងមានប្រយោជន៍អ្វី 

ហើយគេជាអ្វីនឹងនាង គេគ្រាន់តែជាកូនឈ្នួលនាងម្នាក់ប៉ុណ្ណោះទេតើ!

លោក បាឡាត់ដើរឆៀងមកក្បែរនាងនារី ហើយសួរថា៖

ចុះហេតុអី ក៏ឃុនចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងអាក្មេងកំលោះនោះម្ល៉េះ ?
នារី៖ នរណា ប្រាប់លោកថា ខ្ញុំចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងវា !
បាឡាត់៖ ខ្ញុំបានឃើញនឹងភ្នែក បានឃើញវានិយាយជជែកនឹងឃុន ទាល់តែឃុនទាល់ច្រករបស់វា 

ម្ល៉ឹងៗនៅតែឃុនទៅនិយាយជជែកនឹងវាទៀត វាជាក្មេងព្រហើនមិនចេះគួរសមទេ ឃុនពិនិត្យមើលវាឱ្យ

​មែនទែនចុះ។
នាងនារីញាក់មុខទំនងជាយល់ដូច្នោះដែរ ហើយឆ្លើយថា៖

ចា៎ះ កម្មករនេះឫកពាព្រហើនបន្តិចមែន តែឧស្សាហ៍ធ្វើការណាស់ ។
លោក បាឡាត់៖ ប្រហែលជាវាទើបមកនៅទេ បានជាពីដើមមកមិនដែលឃើញសោះ ។
នារី៖ ចា៎ះ វាទើបនឹងមកនៅមែន ប្រហែលជាងពីរខែប៉ុណ្ណឹង 

ឪពុករបស់ខ្ញុំគាត់មានចិត្តអាណិតមេត្តាដោយឃើញថា ជាមនុស្សកំព្រាឪពុកម្ដាយ ហើយបានប្រគល់ឱ្យ

​ជីកអណ្ដូងត្បូងនៅទិសខាងកើត ដែលទើបនឹងបើកថ្មី ។
និយាយគ្នាបានត្រឹមប៉ុណ្ណេះ ក៏ស្រាប់តែឮសំឡេងហ្លួងរតនសម្បត្តិ ស្រែកហៅនាងនារី ហើយប្រាប់ថា៖

នារីកូន ចាត់ចែងដាំបាយទឹកទៅ ឪពុកនឹកឃ្លានបាយណាស់ហើយ ឱ្យ​ចៅចិត្រជួយរកអុសភ្លើង​ផង ។
ចៅចិត្រចូលមកជិតហើយសួរថា៖

ឃុននឹងឱ្យ​ខ្ញុំបាទជួយធ្វើការអ្វីខ្លះ ចូរប្រាប់មកចុះ ?
នារី៖ ទៅរកដុំថ្មបីដុំមក ហើយរកឧសបង្កាត់ភ្លើងឡើងផង ។
នាងបង្គាប់ទៅលោក បាឡាត់ថា៖

លោក បាឡាត់អាណិតយកសាច់ដាក់កំប៉ុងមក​ឱ្យ​​ខ្ញុំពីរកំប៉ុង និងសណ្ដែកហឡាន់តៅផង ។
កំលោះទាំងពីរនាក់ ក៏ខំធ្វើការផ្គាប់ផ្គុននាងក្រមុំយ៉ាងម៉ឺងម៉ាត់ ឯចៅចិត្របានដុំថ្មតូចៗបីដុំ 

ហើយដាក់តម្រៀបជាមុំជើងក្រាន ហើយទៅរកកាច់ឧសមកបង្កាត់ភ្លើងឆេះថ្គោលឡើង ។

ឃុននឹងឱ្យ​ខ្ញុំបាទធ្វើអីទៀត ។
ចៅចិត្រសួរនាងខណៈដែលបង្កាត់ភ្លើងរួចហើយ ។

នារី៖ ចៀនត្រីឆាសាច់គោ នឹងសណ្ដែកទ្រើង អើ ! យើងគ្មានខ្ទះទេ ចៅចិត្រតោងទៅរកខ្ទះមក ។
ចិត្រ៖ អេ ទានប្រោស ទីនេះមិនមែនផ្សារសង្កែទេ ចុះឱ្យ​ខ្ញុំទៅរកខ្ទះឯណាមកជូនឃុនបាន ?
នាងដកដង្ហើមធំហើយប្រាប់ថា៖

អើ នេះប្រុសត្រលាំង ម្ដេចក៏មិនយល់ការអ្វីសោះ ខ្ញុំគ្រាន់តែឱ្យ​ទៅរកភាជន៍អ្វីមួយសំប៉ែតៗ ក៏បានហើយ 

សម្រាប់យកមកចៀនឆាប៉ុណ្ណោះ ។
ចៅចិត្រញញឹមហើយថា៖

ប៉ុណ្ណឹងទេឬ ?
ហើយស្ទុះក្រោកទៅឯរថយន្ត លើកពូកកម្រាលអង្គុយឡើងមើលឃើញចានស្ពាន់សសំប៉ែតៗ 

កាន់លើកបង្ហាញទៅនាងនារី​ថា៖

បែបនេះបានឬទេ ?
តាំងអំពីចៅចិត្រចូលមកនៅជ្រកកោននឹងនាងនារី នាងមិនដែលញញឹមម្ដងសោះ ទើបតែមកពេលនេះ 

នាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូង ។

លុះលាងចានស្ពាន់រួចហើយ ចៅចិត្រក៏ដាក់លើជើងក្រានបណ្ដោះអាសន្ននោះឯង ។

នារីក៏យកខ្លាញ់ជ្រូកដាក់ចៀនក្នុងចាននោះ ចៅចិត្រក៏យកស្លឹកត្នោតបក់ភ្លើងឱ្យ​ឆេះឡើង 

ទាល់តែផេះហុយទ្រុបឡើង ទាល់តែនាងប្រាប់ឱ្យ​ឈប់បក់ ។

ចិត្រ៖ ហ្នឹងឃុនគិតពីសាតែសាច់ទទេ មិនដាំបាយទេឬ ?
ចៅចិត្រសួរនាងដោយហេតុមិនឃើញនាងដាំបាយសោះ ។

នារី៖ អើមែនហើយ ចិត្រ ខ្ញុំភ្លេចឈឹង ចុះយើងរកឆ្នាំងឯណាដាំបាយហ៎ៈ ?
នាងនិយាយហើយសម្លឹងមុខចៅចិត្រ ទំនងសូមឱ្យ​ជួយគិតគូរផង ។

ចៅចិត្រដឹងទំនង ក៏រត់ទៅឯរថយន្តម្ដងទៀត រកបានកំប៉ុងបឿរមួយធំ 

បើកដួសយកសាច់បឿរចេញខ្ចប់អស់ ហើយក៏វិលមករកនារីសួរថា៖

បែបនេះប្រើបានទេ ឃុន ?
នាងនារីញញឹមទទួលម្ដងទៀត ម្ដងនេះញញឹមចេញមកដោយចិត្តសុចរិតឥតក្លែងបន្តិចឡើយ 

គ្រានេះដែលចៅចិត្រឃើញថា នារីចៅហ្វាយក្រមុំរបស់គេនេះ មានកិរិយាទន់ភ្លន់ផ្អែមល្ហែមចម្លែកណាស់ !

នារី ៖ ប្រហែលជាប្រើការបាន ចិត្រ។
នាងតបទៅដោយសម្ដីធម្មតា ។

នារី៖ អើ ! ចុះយើងបានទឹកពីណាមកដាំបាយហ៎ៈ ?
ចិត្រ ៖ មិនអីទេ ទុកភ្នាក់ងារខ្ញុំបាទរកជូនឃុនទាល់តែបាន ។
ថាហើយក៏ទៅបើកបំពង់ទឹកក្នុងរថយន្ត ទឹកក៏ហូរចេញមកទាល់តែពេញកំប៉ុង ហើយយកមកឱ្យ​នាងនារី ។

លោក ហ្លួង លាន់សម្ដីពីក្នុងរថយន្តមកថា៖

ឆ្លាតគ្រាន់បើ បើមិនបានចៅចិត្រ ប្រហែលជាអត់បាយក្នុងពេលនេះទាំងអស់គ្នាមិនខាន ។
ឯលោក បាឡាត់ទទួលយកអាសាជាអ្នកដាំបាយ ដោយដឹងខ្លួនថា ខ្លួនដូចជាចាញ់ប្រៀបចៅចិត្រច្រើនណាស់ 

ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេ ស្រាប់តែបាយឆ្អិនបរិភោគនោះដូចជាមិនទំនងសោះ !

ឯចៅចិត្រតអំពីនោះ មិនបានជួយធ្វើអ្វីទៀតទាល់តែដល់បាយឆ្អិន ទើបដួសបាយដាក់ចាន ដាក់ត្រីចៀន 

ឆាសាច់គោ យកទៅជូនលោក ហ្លួង ឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើ ឯលោក 

បាឡាត់ស្រុកបរិភោគនឹងក្រដាសកាសែត ដែលខ្ចប់អីវ៉ាន់មកពីផ្សារសង្កែ ៕ (ចុចអានទំព័រ៨-៣៧)