Friday, November 7, 2014

សៀមរាប និងភ្នំពេញ

តាមការសិក្សារបានឲ្យដឹងថា
នៅខេត្រសៀមរាប
ពេលព្រឹក
ព្រះអាទិត្យរះនៅទិសខាងកើត
ហើយលិចវិញនៅទិសខាងលិច
ដូចភ្នំពេញដែរ។

ជាធម្មតា

ជាធម្មតា
អ្នកតែងតែបិទភ្នែក
ពេលដេលអ្នក
គេងលក់!

ប្រុសសុភាព

គេថាសម័យឥឡូវ
ប្រុសៗមិនសុភាព
ស្រីៗមិនស្រឡាញ់ទេ!

ស្ករពាង

តើអ្នកដឹងទេថា
ស្ករពាង
មិនមែនធ្វើមកពី
ពាងទេ!!

ក្លិនខ្លួននួនល្អង

បានជួបអូនម្ដងរៀមប៉ងមេត្រី
ប្រហើយក្លិនស្រីប្រពៃមេ្ល៉ះទេ
ក្រអូបក្លិនខ្លួនស្រស់កែវមាសមេ
ក្លិននេះខុសគេតើជាក្លិនអ្វី?
មុខមូលក្រឡង់ដូចថង់ចូលខ្យល់
សម្រស់និមលបងគន់មិនណាយ
មើលពីចំហៀងសមរូបរាងកាយ
ទាស់តែឆោមឆាយស្អុយក្លៀកម្លេ៉ះពៅ។

ប្រភេទមិត្ត

ថ្នាក់ដូចគ្នា=មិត្តរួមថ្នាក់
បន្ទប់គេងជាមួយគ្នា=មិត្តរួមបន្ទប់
ធ្វើការជាមួយគ្នា=មិត្តរួមការងារ
ភេទដូចគ្នា=មិត្តរួម...?

ការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យសាស្ដ្រ

ក្រោយពីការខិតខំប្រឹងប្រែងរុករកយ៉ាងខ្លាំងជាច្រើនឆ្នាំ
អ្នកវិទ្យាសាស្ដ្របានបកស្រាយឲ្យបានដឹង
កាលពីពេលថ្មីៗនេះហើយថា
រាប់ទង្វើផ្អែមល្ហែមជាមួយគូរសង្សារមិនមានផល
ប៉ះពាល់អ្វីដល់ទឹកនោមផ្អែមទេ  :D

៤ពាក្យដំបូង

៤ពាក្យដំបូងដែលមនុស្សស្រីយកមកប្រើពេលខលរកសង្សារ៖
១. ទៅណា
២. ធ្វើអ្វី
៣. នៅជាមួយអ្នកណា
៤. ហើយពេលណាមកវិញ។

Rule សំរាប់សង្សារចាស់

Rule សំរាប់សង្សារចាស់
១. គ្មានសិទ្ធខលទៅរុកគួន
២. ហាមជួបមុខឲ្យទៅរំខាន
៣. ហាមចូលទៅរញ៉េរញ៉ៃ
៤. គ្មានសិទ្ធទៅរំឮករឿងចាស់
៥. ឈឺប៉ុន្មាត្រូវតែចាំ
៦. តឿនខ្លូនឯងជាប្រចាំត្រូវតែចាំ Rule មួយនេះ។

សង្សារទៅឯណា

មានអ្នកមកសួរថាសង្សារទៅឯណា?
តើខ្ញុំគួរឆ្លើយយ៉ាងម៉េច...
ព្រោះថ្ងៃដែលវាសុំបែក
វាមិនដែលប្រាប់ថាវាទៅណាផង...

ឌឺដាក់គេ

ថ្ងៃនេះអ្នក!!!
ឌឺដាក់គេប៉ុន្មាននាក់ហើយ...

ហេតុផលមួយដែលអត់មានសង្សារ

ហេតុផលមួយដែលអត់មានសង្សារនឹងគេ
គឺរើសតែមនុស្សមុខមាត់ស្អាតបាតពេក
ដោយភ្លេចគិតពីមុខមាត់ខ្លួនឯង។

ស្រឡាញ់ម្នាក់ណ្ណឹងឈឺចាប់

បើដឹងថាស្រឡាញ់ម្នាក់ណ្ណឹងឈឺចាប់ដែរ
អ្នកត្រូវតែឈ​ប់ជាបន្ទាន់
បើមិនដូចច្នោះទេអ្នកនឹងត្រូវជាប់ចោទពីបទ
ធ្វើឲ្យយខ្លួនឯងឈឺចាប់ដោយចេតនា
ហើយអាចមានចោទខូចចិត្ត
នឹងត្រូវជាប់ពន្ធនាគារឈឺចាប់
អស់មួយជីវិត។

សុំធ្វើបងធ៌ម

សុំស្រឡាញ់គេអត់បាន អូសក្រឡាសុំធ្វើបងធ៌ម​ យូរទៅពីបងធ៌មក៏ក្លាយជាសង្សារ។

oeuvre [oe-vruh]

noun
French. the works of a writer, painter, or the like, taken as a whole.
French. any one of the works of a writer, painter, or the like.
Examples:
I am very fond of our body of work together, our oeuvre, even though logging 24-hour days for years on end for a band is not the easiest way to lead a life that could have been very creative in its own right.
Ian Faith, interviewed by Chick Hadrian, "Spinal Tap: The Unauthorized Sequel," Spy, July/August, 1992
And in such moments of meta-ennui, he would diagram a work, or select an object and claim it as part of his oeuvre, under the category of "readymade."
Thomas B. Hess, "To-Do Champ," New York, January 21, 1974
Origin:
Oeuvre comes to English by way of French and can ultimately be traced to the Latin word for "work," opus. It entered English in the late 1800s.

ពោកប៉ុនណាហែក៎


វាមិនដែល


ចេះតែមានហ្មង៎



To Bury Body in the Pass Century of Angkor Era

ការ​បញ្ចុះ​សព​នា​សម័យ​បុរេប្រវត្តិសាស្ត្រ

តាមរយៈ​ទិន្នន័យ​ខាង​បុរាណវិទ្យា យើង​បានដឹង​ថា ពី​សម័យ​ថ្ម​រំលីង​រហូត​ដល់​ដើម​សម័យ​ប្រវត្តិសាស្ត្រ ការ​កប់
សព​គឺជា​ប្រពៃណី ដែល​ខ្មែរ​យើង​បាន​ប្រារព្ធ​ប្រតិបត្តិ​ជាទូទៅ មុន​ការ​បូជាសព​ដោយ​ភ្លើង ដែល​មាន​ប្រភព​ចេញ​ពី​ទ្រឹស្តី មនោគមវិជ្ជា​សាសនា​ឥណ្ឌា ដែល​មាន​លទ្ធិ​ព្រហ្មញ្ញសាសនា​និង​ព្រះពុទ្ធសាសនា​ជា​មូលដ្ឋាន ។  ម្យ៉ាងវិញទៀត ការបូជា​សព​ដោយ​ភ្លើង ដោយ​យក​កម្ទេច​ឆ្អឹង ឬ​អដ្ឋិធាតុ​ដាក់​ក្នុង​កោ​ដ្ឋ ឬ​ចេ​តិយ គឺជា​ភស្តុតាង​នៃ​ការ​បញ្ចុះសព​ជា​លើក​ទី​២ ផងដែរ ។ នេះ​គឺជា​អ្វីមួយ ដែល​គេ​ពុំ​បាន​ឃើញ​មុន​សម័យ​ឥណ្ឌា​នីយកម្ម ក្នុង​ដែនដី​គោក​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះឡើយ ។

​         តាម​ការ​ពិនិត្យ​វិភាគ​នូវ​ផ្នូរខ្មោច​មួយ​ចំនួន ដែល​គេ​បាន​ជីក​កកាយ​នៅ​ភូមិ​ស្នាយ​ដោយ​វិធីសាស្ត្រ យើង​អាច​សង្កេតឃើញថា នា​ចុង​សម័យ​បុរេប្រវត្តិសាស្ត្រ និង​ដើម​សម័យ​ប្រវត្តិសាស្ត្រ ដែល​ជា​សម័យកាល​វប្បធម៌​មួយ​ពុំទាន់​បាន​ទទួល​នូវ​ឥទ្ធិពល​ឥណ្ឌា​ជ្រួតជ្រាប ​ចូល​នៅឡើយ បុព្វបុរស​ខ្មែរ​បាន​បញ្ចុះសព ដោយ​យក​ទៅ​កប់​នៅក្នុង​អន្លង់ ដូច​កុលសម្ព័ន្ធ​ខ្មែរលើ ព្នង​ ស្ទៀ​ង​ ចា​រ៉ាយ​ ទំ​ពូន និង​គ្រឹង​ជាដើម ។


        ក្នុងការ​កប់​សព​ចូល​ក្នុង​ផ្នូរ ក្នុង​ជម្រៅ​ពី ១.២០ ម៉ែត្រ ទៅដល់ ១.៥០ ម៉ែត្រ គេ​បាន​ឃើញ​បុព្វការី​ជន​ខ្មែរបាន​បញ្ចុះ​នៅក្នុង​អន្លង់​សពនូវ​កែវកង​ អាវុធ​ ក្រឡ​ដែលជា​ទ្រព្យសម្បត្តិ​ផ្ទាល់​របស់​សព ព្រមទាំង​ចាន ឆ្នាំង​ផ្ទុក​ដោយ​ម្ហូបអាហារ ឬ​ស្រា ។​ល​។ ទង្វើរ​នេះ​គឺជា​ភស្តុតាង នៃ​ការគោរព​បូជា​បុព្វការី​ជន ។

        សូមបញ្ជាក់​ថា ភាគច្រើន​គេ​ដាក់​ក្បាល​ស​ពបែរ​ទៅ​ទិស​ខាងកើត ដែល​ជា​ទិស​នៃ​ព្រះអាទិត្យ​រះ ។ នេះ​ជា​ជំនឿ​របស់​មនុស្ស​បុរាណ ពីព្រោះ​ពួកគេ​ជឿថា ព្រះអាទិត្យ​តំណាង​នូវ​ភាព​អមតៈ​នៃ​ជីវិត ហើយ​អាច​ផ្តល់​ចំពោះ​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅនូវ​ជីវិត​ថ្មី តាមរយៈ​កាំរស្មីដ័​សក្តិ​សិទ្ធិ​ចែងចាំង ។ តាមពិតទៅ សម្រាប់​មនុស្ស​បុរាណ ការ​ដែល​ព្រះអាទិត្យរះ ឬ​កើត​ហើយ​លិច​នោះ មានន័យ​ថា មនុស្សលោក​ស្លាប់​ទៅហើយ​ពិតជា​នឹង​កើតឡើង​វិញ មិនចេះចប់ មិនចេះហើយដូចគ្នា​ដែរ ។ គឺ​ក្នុង​បរិបទ​នេះ​ហើយ ទើប​គេ​ចូលចិត្ត​កប់​សព​ក្នុង​ផ្នូរ បែរមុខ​ទៅ​ទិសខាងកើត ។ ការ​កប់​សព​មិនមែន​មានន័យថា ខ្មែរ​បុរាណ​មិនចេះ​បូជាសព​ដោយ​ភ្លើង​នោះទេ ក៏ប៉ុន្តែ​នេះ​ជាការ​ពេញនិយម​មួយ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ លើកលែងតែ​ករណី​ពិសេស ។​


            អាស្រ័យ​ហេតុ​ដូច​ពោល​ខាងលើ តាមរយៈ​ការ​កប់​សព យើង​អាច​ដឹងថា បុព្វការី​ជន​ខ្មែរ​មាន​ជំនឿ​លើ​ការចាប់​ជាតិ​ឡើងវិញ ។ ហើយ​ម្យ៉ាងវិញទៀត ការ​កប់​បញ្ចុះសព​ក្នុង​ដី គឺជា​ពិធី​កម្ម​ចម្បង​មួយ​ក្នុង​សង្គម​បុរាណ មុន​ការទទួល​ឥទ្ធិពល​ឥណ្ឌា ដែលជា​មូលហេតុ​នៃ​ការបញ្ចុះ ឬ​កប់​សព​លើក​ទី​២ តាម​លំនាំ​នៃ​ប្រពៃណី​បែប​ឥណ្ឌា ។ តាមពិតទៅ នេះ​ជាន​វា​និវត្តន៍​មួយ​យ៉ាង​សំខាន់​ដែល គប្បី​យើង​ត្រូវ​កត់ត្រាក្នុង​ការស្វែងយល់​អំពី​ខ្មែរ ។​សូម​ជម្រាប​ផងដែរ​ថា ការ​ដែល​អ្នកស្រុក​ទៅ​ជីក​គាស់ កកាយ​ផ្នូរ​សព​បុរាណ ហើយ​យក​គ្រឿងអលង្ការ ដែល​មាននៅក្នុង​រណ្តៅ​សព​ទាំងនោះ ដើម្បី​យក​ទៅ​ជួញដូរ គឺជា​អំពើ​ខុសច្បាប់ ។ លើសពីនេះ​ទៀត គឺជា​ការ​បំផ្លាញ​នូវ​ព័ត៌មាន​មាន​តម្លៃ សម្រាប់​ការ​ចងក្រង​ប្រវត្តិសាស្ត្រ​ខេ​មរ​ជាតិ ៕ (​ម​.​ត្រា​ណេ​)​

Dalean Festival in Cambodia

បុណ្យ​ដារលាន
កម្រង​ឯកសារ​ស្តីពី​បុណ្យដារលាន​ ចងក្រង​ដោយ​ក្រសួង​កសិកម្ម​ 

​ក​-​ សេចក្តី​ផ្តើម​
សម្រាប់ ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគច្រើន​ជា​កសិករ ពួកគាត់តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួនផងដែរ​នូវពិធីការព្រះពុទ្ធសាសនា ដោយ​ជា​រៀងរាល់​ឆ្នាំ​បាន​នាំគ្នា​ប្រារឰ​ពិធីបុណ្យ​ផ្សេងៗ ផ្អែក​ទៅតាម​រដូវ​កាល ជំនឿ និង​ធនធាន​ដែល​ពួកគាត់មាន ។​ជា​ រៀងរាល់ឆ្នាំ ប្រជាកសិករ​ខ្មែរ​គ្រប់​ភូមិ-ស្រុក​​ទូទាំង​ប្រទេស ក្រោយពី​បញ្ចប់​ការ​ច្រូតស្រូវ​ បោក​បែន​រួចរាល់ជា​ស្ថាពរ​ហើយ​នោះ ចាស់ទុំ​ក្នុងភូមិ​តែង​តែង​ជជែក​ពិគ្រោះ​យោបល់​គ្នា ដើម្បី​លៃលក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បីអាច​ធ្វើ​បុណ្យដារលាន​បាន ។  ជារួម​ប្រពៃណី​បុណ្យដារលាន ត្រូវបាន​ពុទ្ធបរិស័ទ​ទូទាំងប្រទេស ក៏ដូចជា​មន្ត្រីរាជការ​គ្រប់​ក្រសួង ស្ថាប័ន ជា​ពិសេស​ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់​និង​នេសាទ តែងតែ​ប្រារឰ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រក្សា​នូវ​អត្តសញ្ញាណ​ព្រលឹង​ជាតិខ្មែរ ឱ្យបាន​គង់វង្ស ក៏ដូចជា​ការបង្ក​ឱកាស​ដល់​កសិករ​ឱ្យមាន​ការជួបជុំ​ញាតិមិត្ត​ជិត​ឆ្ងាយ ដើម្បី​ចូលរួម​ផ្លាស់​ប្តូរ​យោបល់​គ្នា​ លើ​ការងារបង្កបង្កើនផល​ឆ្នាំកន្លងមក និង​ជា​ពិសេស​ដើម្បី​ចូលរួម​កម្សាន្ត​សប្បាយ បន្ទាប់​ពី​ការចំណាយ​អស់​នូវ
កម្លាំងកាយ កម្លាំងចិត្ត​គ្រប់បែបយ៉ាង ក្រោម​កម្តៅ​ព្រះអាទិត្យ និង​ភ្លៀង​ផ្គរ​ យ៉ាង​ប្តូរផ្តាច់អស់​រយៈពេល​មួយ​រដូវ​នៃ​ការងារ​បង្កបង្កើនផល​របស់​ខ្លួន​ កន្លងមក ។

​ខ​-​ អត្ថន័យ​និង​គោលបំណង​

​បុណ្យដារលាន ជា​ពិធីបុណ្យ​ដែល​ទាក់ទង​ទៅ​នឹង​ជំនឿ​សាសនា ជា​ប្រពៃណី​មួយ​ដែល​ខ្មែរ​យើង​ជឿថា “​ធម៌​រមែង​រក្សា​ចំពោះ​បុគ្គល​ណា ដែល​ប្រព្រឹត្ត​នូវ​ធម៌ ធម៌​ដែល​បុគ្គល​សន្សំ​បានល្អ​ហើយ រមែង​នាំមក​នូវសេចក្តីសុខ បុគ្គលអ្នក​សន្សំ​នូវ​ធម៌ រមែង​បាន​នូវ​អានិសង្ឃ​មិន​ខាន ហើយ​បុគ្គល​ជា​អ្នក​សន្សំ​នូវ​ធម៌ នឹង​មិន​ទៅកាន់​នូវ​ទុគតិ
​ឡើយ​” ។

​        ដារ​លាន មានន័យ​ថា ការឆ្លង​ទី​ដី​វាល​រលីង ។  បុណ្យដារលាន​អ្នកស្រុក​ហៅ​ខុសៗ​គ្នា អាស្រ័យ​ទៅ តាម​តំបន់​នី​មួយៗ​ ដូចជាខ្លះហៅ​បុណ្យ​បោស​លាន បុណ្យ​សាមគ្គី បុណ្យ​កណ្តាល​ភូមិ និង​បុណ្យ​ដារ​បាត​លានជាដើម ។ ថ្វី​បើ​បុណ្យ​នេះ​មានឈ្មោះ​ខុស​គ្នា​ច្រើន​អន្លើ​ក៏ពិតមែន តែ​គោលបំណង​សំខាន់​នៃ​ពិធីបុណ្យ មាន​ទិសដៅ​តែ​ម្យ៉ាង​គត់ គឺ​ដើម្បី​រំឭក​ដឹងគុណ​ម្ចាស់​ទឹក ម្ចាស់​ដី ដែល​បាន​បន្សល់ទុក​នូវ​មត៌ក​ដ៏​ត្រកាល​នេះ ឱ្យកូនចៅ​ជំនាន់​ក្រោយ​ប្រកប​របរ​ចិញ្ចឹមជីវិត ។ តាមពិត​ទៅ​ខ្មែរ​យើង​គោរព​ធម្មជាតិ​ពីរ គឺ​ទឹក និង​ដី ព្រោះទឹក​និង​ដី​មាន​សារប្រយោជន៍​ដល់​ការប្រកប​របរ​កសិកម្ម ជាពិសេស​គឺ​ការផ្តល់​នូវ​ភោគផល​​ស្រូវ​អង្ករ ដែល​បានចិញ្ចឹម​ពួក​គេ​ឱ្យ​មាន​ជីវិត​រស់នៅ​ និង​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជាតិ​សាសន៍​ខ្មែរ ។ ទន្ទឹមនេះ គឺ​ដើម្បី​សុំខមាទោសនូវ​អំពើ​ឆ្គាំឆ្គង​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ ប៉ះពាល់​ក្នុង​រដូវ​បង្កបង្កើន​ផល ដូច​ជា​ការ​បន្ទោរបង់​ទឹក​មូត្រ ឬដើរ​ជាន់​នៅ​លើ​ទី​វាលស្រែ​ជាដើម ព្រោះ​ព្រះធរណី​ជា​ប្រភព​ធ្វើ​ឱ្យ​ស្រូវ​ដុះ​លូតលាស់ ។​ព្រឹទ្ធាចារ្យ​ជំនាន់​ដើម​ចាត់ទុកថា ស្រូវ​អង្ករ​ជា​អ្នកមានគុណ​ប្រៀប​ដូច​ម្តាយ ហេតុ ដូច្នេះ​ហើយ​បានជា មាន​ពាក្យ​ថា “​ព្រះ​មេ​”​ រៀង​រហូត​មក ។ ភាពជាក់ស្តែង​នា​សម័យ​ដើម គឺ​នៅ​ពេល​មិនទាន់​មាន​ម្សៅ ឬ​ទឹកដោះ​គោ​បំបៅ​ទារក ម្តាយ​មិន​អាច​ឃ្លាត​ចាក​ទៅ​ឆ្ងាយ​ពី​កូន​នៅ​ជា​ទារក​បានយូរ​ឡើយ ។ ប្រសិនបើ​ម្តាយ​បានទទួលអនិច្ចកម្ម​ដោយ​ប្រការ​ណាមួយ​នោះ ទារក​ច្បាស់​ជា​មិន​អាច​ទ្រាំទ្រ​ជីវិត​ឱ្យបាន​រស់​នៅ​តទៅទៀតបានទេ ។ ក្នុងស្ថានភាព​លំបាក​បែ​ប​នេះ អ្នក​ដែល​មើលថែ​ទារក​តែងតែ​ដោះស្រាយ ដោយ​យកអង្ករ​ទៅ​បបរ រម្ងាស់​បញ្ចុក​ទារក​ឱ្យ​អាច​មាន​ជីវិត​រស់​នៅ​បាន​រហូត​ដល់​ពេញ​រូបរាង ​។  ចំណែក​ប្រជារាស្ត្រខ្មែរទាំងអស់ ក៏​តែង​ទទួលទាន​បាយ​ដើម្បី​ទ្រទ្រង់​ជីវិត​ឱ្យ​បាន​រស់នៅ​ស្ថិតស្ថេ​រដែរ ។  ហេតុដូច្នេះ​ហើយ​បាន​ជា​មុននឹង​ពិសារ “​បាយ​” ព្រឹទ្ធាចារ្យ​ខ្មែរ​ទាំងអស់ តែងតែ​លើក​ដៃ​សំពះ​សូម​អរគុណ​ចំពោះ​ព្រះ​មេ​ជានិច្ច ។ លោកតែងតែ​ពន្យល់​កូនចៅ​ឱ្យមាន​ការប្រុងប្រយត្ន​ក្នុងការ​ទទួលទាន​បាយ គឺ​កុំ​ឱ្យ​ជ្រុះ​ធ្លាក់​រាត់រាយឥតប្រយោជន៍ ដោយ​ពន្យល់​ទៀតថា ការ​ជ្រុះ​ឥតប្រយោជន៍​នេះ នឹង​ទទួល​បាប​មិន​ខាន ។  នៅពេល​លាង​អង្ករ ក៏​លោកពន្យល់​កុំឱ្យ​ខ្ជះខ្ជាយ​ដែរ គឺ​ស​ម្រិត​ទឹក​ដោយ​ប្រុងប្រយត្ន ។  ប្រសិនបើ​អង្ករ​ដោយ​តាម​ទឹក​ខ្លះ​នោះ ត្រូវនិយាយ​សុំទោស ហើយ​ជះ​ទឹក​ដែល​លាង​មាន​អង្ករ​ខ្លះ​នោះ​ទៅឱ្យ​សត្វ​មាន់ ចាប​ស៊ី ដើម្បី​បាន​ជា​ប្រយោជន៍​ក្នុងការ​សាង​កុសល​ផង ។​ដោយឡែក​ពិធីបុណ្យ​នេះ មាន​អត្ថន័យ​ដ៏​វិសេសវិសាល​មួយទៀត គឺ​ដើម្បី​រំឭក​គុណ​ចំពោះ​បុព្វការី ជន​ទាំងឡាយដែល​បាន​ខិតខំ​កាប់​គាស់​ព្រះធរណី ដើម្បីឱ្យ​គេ​មាន​ដីស្រែ​ធ្វើ និង​រំឭក​គុណ​ដល់​ព្រះ​ភិរុណ ដែលបាន​បង្អុរ​មកគ្រប់គ្រាន់ ធ្វើឱ្យ​ដំណាំ​របស់គេ​បាន​ដុះ​លូតលាស់ និង​ចេញ​ផ្លែផ្កា​បានល្អ ។  ម្យ៉ាងទៀត​ក្នុង​ពិធីបុណ្យ​នេះ ក៏​បានរៀបចំ​បួងសួង​សែនព្រេន​ផងដែរ​ដល់​ព្រះ​ភូមិ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ដល់​វត្ថុ​សក្តិសិទ្ធនានា សូមមេត្តា​ជួយ​ឱ្យ​គេ​បាន​សេចក្តីសុខ ជួយ​ឱ្យ​បាន​ភោគផល​ស្រូវ​ទៅ​ថ្ងៃមុខ​ច្រើន​បរិបូណ៌ ។​ម្យ៉ាងទៀត ពិធី​នេះ​ក៏បាន​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាកសិករ​ជួបជុំ​មូល​មិត្ត​ជិត​ឆ្ងាយ បាន​ពិភាក្សា​គ្នា​ទៅវិញ​ទៅ​មកអំពី​ផល​ស្រូវ និង​រឹតចំណង​សាមគ្គីភាព មនោ​សញ្ចោ​ត​នា រវាង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​ផងដែរ​ ។​

​គ​- ​ប្រវត្តិ​

​បុណ្យដារលាន បាន​កើត​មាន​មុន​សង្គម​ខ្មែរ​ដែល​ប្រកាន់យក​ជំនឿ​ព្រហ្មញ្ញសាសនា​មក​ម៉េ្លះ ដោយកាលនោះ​ជនជាតិ​ខ្មែរ​តែង​គោរព​ជំនឿ​ទស្សនៈ​ជីវចល​និយម ។​  ប្រវត្តិ​សាវតារ​នៃ​ពិធី​បុណ្យ​ដារ​បាត​លាន កើតមាន​យូរយារ​ណាស់​មកហើយ ដោយ​គេ​មិន​ដឹង​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​ពិធី​បុណ្យដារលាន មាន​ការរីកចម្រើន​នៅក្នុង​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី​៧ ដែល​អតីត​ព្រះមហាក្សត្រ​អង្គ​នេះ មាន​ព្រះទ័យយកចិត្ត​ទុកដាក់​លើ​វប្បធម៌​អារ្យធម៌​របស់​ខ្មែរ​យើង ។នៅពេល​ប្រជាកសិករ​ចាប់ផ្តើម​ធ្វើ​ស្រែ​ចម្ការ ពួកគាត់តែងតែ​មាន​ជំនឿ​ថា កសិផល​ដែល​កើត​ពី​កសិកម្ម មានអាទិទេព​ជួយ​ថែរក្សា ជួយ​ឱ្យ​កើត និង​ធ្វើឱ្យ​វិនាស​ផងដែរ ។  ដោយសារតែ​មាន​ជំនឿ​បែបនេះហើយ ទើបបាន​ជា​មនុស្ស​ជំនាន់​មុននៅ​តែ​រក្សា​គោល​គំនិត​ថា ផលដំណាំ​មាន​អាទិទេព​ជួយ​ថែរក្សា មាន​អ្នកតា​គ្រប់គ្រង ។  ដូច្នេះហើយ នៅពេល​ប្រកប​របរ​ធ្វើស្រែ​ចម្ការ ខ្មែរ​យើង​រមែង​រៀបរយ​សែនព្រេន ដើម្បី​ឱ្យ​អ្នកតាជួយ​រក្សា​ទឹកដី​ឱ្យ​ផលដំណាំ​មាន​ភាព​ចម្រុងចម្រើន ។ ចំណែក​អ្នក​ថែរទាំ​ទឹកដី​មិន​មាន​ឈ្មោះ​ប្រាកដនោះទេ ដោយ​សំអាង​ទៅលើ​ទម្លាប់​ហៅ​ទៅ​តាម​តំបន់​នីមួយៗ ។ គួរ​កត់សម្គាល់​ផង​ដែរ​ចំពោះ​ស្រែ​ណា ដែលមានអ្នកតា​គង់នៅ គឺ​អ្នកស្រុក​តែង​និយម​រៀបចំ​សែនព្រេន​យ៉ាង​អ៊ឹកធឹក ដោយ​មាន​រៀបចំ​ជា​បាយ​ស្ពក សម្លរ​ស្ពក ស្រា ហើយ​ពេល​សែនព្រេន​ចប់ អ្នកស្រុក​នាំគ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​ជា​កិច្ច​ផ្តល់​កិត្តិយស​ដល់​អ្នកតា ។ លុះក្រោយ​រៀងមក ខ្មែរ​យើង​បាន​កំណត់​យក​ពិធីសែនព្រេន​អ្នកតា​ក្នុង​ជំនឿ​ទស្សនៈ​ជីវចល​និយម​ មក​ប្រារឰជាពិធី​បុណ្យដារលាន​រហូត​មកដល់​បច្ចុប្បន្ន ។​

ឃ​-​ មូលហេតុ​

សេចក្តី​ដូច​បាន​រៀបរាប់​ខាងលើ​បង្ហាញឱ្យឃើញថា ពិធី​បុណ្យដារលាន​កើត​តាំងពី​យូរយារ​ណាស់​មកហើយ ដែល​ពុំ​មាន​ឯកសារ​ណាមួយ ឬ​នរណា​ម្នាក់​អាច​បញ្ជាក់ ឬ​ចាំ​ច្បាស់​អំពី​កាលបរិច្ឆេទ​នោះទេ ។ ប៉ុន្តែ មូលហេតុ​គួរឱ្យ​ជឿ​បាន ដែល​ធ្វើឱ្យ​មាន​ពិធីបុណ្យ​នេះ គឺ​យើង​ទទួលបាន​​ឯកសារ​ពី​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ និង​ព្រះគ្រូ សោម សាម៉ន អនុគណ​ស្រុក​អង្គរ​ជុំ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ចារ​ឈូក​រង្សី ដែល មាន​ខ្លឹមសារ​ និង​និទានកថា​ដូចតទៅ​៖

រឿង​កសិករ​ឈ្មោះ​ចុ​ល្ល​កាឡ (​អានិសង្ឃ​នៃ​ការ​ធ្វើ​បុណ្យទាន​ក្នុង​រដូវ​ធ្វើស្រែ​)
ឯកសារ​ពី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​

​          កាល​ពី​ព្រេងនាយ រាប់​អំពី​ភទ្ទកប្ប​យើង​ទៅ​អតីតកាល​ចំនួន​៩១​ក​ប្ប មាន​ព្រះពុទ្ធ​មួយអង្គ​ព្រះនាម វិបស្សី ទ្រង់​ឧប្បត្តិ​កឡើង​ក្នុង​លោក ។ គ្រា​នោះ​មាន​កុដុម្ពិកៈ​ពីរ​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ជា​កសិករ ។  បងឈ្មោះ មហា​កាឡ និង​ប្អូន​ឈ្មោះ ចុ​ល្ល​កាឡ មាន​ស្រែ​ស្រូវ​សាឡី​ជាច្រើន ។​ថ្ងៃមួយ ចុ​ល្ល​កាឡ ដែលជា​អ្នក​មាន​សទ្ធា​ក្នុង​ព្រះពុទ្ធសាសនា បាន​ដើរ​ទៅ​មើល ថែរទាំ​ស្រូវ​ក្នុង​ស្រែ បាន​ហែក​បង្ហើប​ស្រូវ​សាឡី​មក​ទំពារ​មាន​រស​ឆ្ងាញ់ ក៏​កើត​បុព្វ​ចេតនា​ចង់​ឱ្យ​ទាន​ចំពោះ​ព្រះសង្ឃ មាន​ព្រះពុទ្ធជា​ប្រធាន ទើប​ចូល​ទៅ​និយាយប្រាប់​មហា​កាឡជា​បង​ថា យើង​គិត​ហែក​បង្ហើប​ស្រូវ​សាឡី​កិន​ចម្អិន​លាយ ទឹកដោះ​ថ្វាយ​ព្រះ​សម្ពុទ្ធ ប្រហែលជា​បាន​បុណ្យ​ច្រើនណាស់ ។ មហា​កាឡ តប​ថា ម៉េច​ឯង​និយាយ​ចង្រៃ​យ៉ាងហ្នឹង! គេ​មិន​ដែល​ធ្វើ​ស្រូវ​កំពុង​ជិត​ចេញ​ផ្លែ​ឱ្យ​វិនាស​ដូច្នេះ​ទេ ។ ចុ​ល្ល​កាឡ ចេះ​តែ​អង្វ​របង​ជាច្រើន​ដង បងមិន​ព្រម​សោះ បែរ​ជា​ត្រឡប់​និយាយ​តប​ប្អូន​វិញ​ថា បើ​ឯង​នៅតែ​ចចេស​បំផ្លាញ​ស្រូវ​ដូច្នេះ ត្រូវ​ចែក​ស្រែ​គ្នា​ចុះ ស្រែ​ណា​ជា​ចំណែក​អញ​ឯង​កុំ​ពាល់ ចំណែក​ស្រែ​របស់​ឯង ឯង​ចង់​ធ្វើ​យ៉ាងណា​ក៏​តាម​តែ​ចិត្ត​របស់​ឯង​ចុះ ។ចុ​ល្ល​កាឡ​មាន​សេចក្តីត្រេកអរ​ណាស់​ក៏​ប្រាប់​បង​ថា ស្រួល​ហើយ​ចែក​ឱ្យ​ខ្ញុំ​ចុះ ដើម្បី​ខ្ញុំ​បាន​ធ្វើ​ទាន​ក្នុងពេលឆាប់ៗ​នេះ កុំ​ឱ្យ​ស្រូវ​ចេញ​ផ្លែ​ទាន់ ។ លុះ​បង​ចែក​ស្រែ​ឱ្យ​ហើយ ចុ​ល្ល​កាឡ ក៏​នាំ​មិត្ត​ជាច្រើន​ទៅ​ជួយ​ហែកបង្ហើប​ស្រូវយកមក​កិន​ចម្អិន​លាយ​ទឹកដោះ ស្រស់​ផ្សំ​ដោយ​សប្បិ ​ទឹកឃ្មុំ ស្ករ​ក្រាម យក​ទៅ​ថ្វាយ​ភិក្ខុសង្ឃ​ដែលមាន​ព្រះពុទ្ធ​វិបស្សី​ជា​ប្រធាន ហើយ​ប្រាថ្នា​ថា ទាន​របស់ខ្ញុំ​ព្រះអង្គ​នេះ​ជា​ទាន​កើត​អំពី​ស្រូវ​ដំបូង​បំផុត ជា​ទានប្រសើរ ខ្ញុំ​សូម​ឱ្យ​បាន​ត្រាស់ដឹងនូវ​ធម៌​ប្រសើរ​មុនគេ​ក្នុង​អនាគត​កុំ​ខាន ។ ព្រះពុទ្ធ​វិបស្សី ក៏​អនុមោទនា​ថា សូម​អ្នក​បាន​សម្រេច​ដូច​សេចក្តីប្រាថ្នា​ចុះ ។ លុះ​បាន​ទទួល​ពរ​នេះហើយ ក៏​ថ្វាយបង្គំ​លា​ត្រឡប់ទៅផ្ទះ​វិញ បានចូលទៅ​មើល​ស្រែ​ម្តងទៀត ស្រាប់តែ​ឃើញ​ដើម​ស្រូវ​ដែល​បាន​ហែក​ហើយ​នោះ​បញ្ចេញ​ផ្លែ​គ្រប់​ដើម​ដូចជា​ គេចង​កណ្តឹង បីតិ​ទាំង​៥​ក៏​កើតមាន​គំនិតឡើង​គិតថា បុណ្យ​ឱ្យ​ផល​អញ​ជាក់ស្តែង​ណាស់​តើ ដូច្នេះ​អញ​ត្រូវ​លៃ​ធ្វើ​ទានក្នុង​រដូវធ្វើស្រែ​នេះ​ឱ្យបាន​៩​ដង​ក្នុង​ មួយ​រដូវ ។លុះ​ដល់​ស្រូវ​នោះ​ល្មម​ធ្វើ​អំបុក ចុ​ល្ល​កាឡ ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​២ ស្រូវ​ក្នុង​ស្រែ​ដុះ​វិញ​ដូច​ដើម  ដល់​ពេលច្រូតកាត់​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៣ ដល់​ពេល​ហាល​ដៃ​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៤ ដល់​ពេល​ចងកណ្តាប់​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៥ ដល់ពេល​ជញ្ជូន​កណ្តាប់​ដាក់​លាន​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៦ ដល់ពេលបែន​បោក​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៧ ដល់​ពេល​រោយស្រូវ​ចាក់​ធារ​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៨ និង​ដល់ពេល​ដឹក​ស្រូវ​ចាក់​ជង្រុក​ធ្វើ​ទាន​ម្តងទៀត​ជា​លើក​ទី​៩ ។ ចុ​ល្ល​កាឡ បាន​ធ្វើ​ភត្ត​ទាន​អស់​វារៈ​៩​ដង ក្នុង​មួយ​រដូវ ធ្វើស្រែ ដូច្នេះ​ស្រូវ​សាឡី​ចេះ​តែ​ចម្រើន​ឡើង​ឥតមាន​ខូចខាត​ឡើយ ។ដល់​ពេល​ធ្វើ​មរណកាល​ទៅ កសិករ​ចុ​ល្ល​កាឡ បាន​ទៅ​សោយ​សេចក្តីសុខ​ក្នុង​ទេវ​លោក និង​មនុស្សលោកជា​យូរអង្វែង លុះ​មក​ខាងចុង​នៃ​កប្ប​មួយ រាប់​អំពី​ភទ្ទកប្ប​នេះ​ទៅ​ចំនួន​មួយ​សែន​កប្ប គាត់​បាន​កើតក្នុង​ត្រកូល​អ្នក​មានទ្រព្យ​ម្នាក់ បាន​ធ្វើ​មហាទាន​អស់​៧​ថ្ងៃ​ទៀត ក្នុង​សាសនា​ព្រះ​សម្ពុទ្ធ​ព្រះនាម​បទុមុ​ត្ថ​រៈ ក្នុងនគរ​ហង្សាវ​តី្ថ លុះ​ថ្វាយ​មហាទាន​ហើយ គាត់​ចូល​ទៅ​ក្រាប​ថ្វាយ​ព្រះ​បាទា​នៃ​ព្រះពុទ្ធ​អង្គ​នោះ សូម​ប្រាថ្នា​ឱ្យ បាន​ត្រាស់ដឹង​អគ្គ​ធម៌​មុនគេ​ទៀត ។ លុះ​មកដល់​ភទ្ទកប្ប​នេះ គាត់​បាន​មក​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ មហាសាល​ក្នុងស្រុក​ទោណ​វត្ថុ ជិត​ក្រុង​កបិល​ព​ស្តុ មានឈ្មោះ​ថា កោណ្ឌ​ញ្ញៈ កើតមុន​ព្រះ​សម្ពុទ្ធបរមគ្រូ​ចាប់ បដិសន្ធិ​ជា​ច្រើន​ឆ្នាំ ។ កាល​មាន​វ័យ​ធំ​ហើយ មាតាបិតា​បានឱ្យ​សិក្សា​រៀនសូត្រ​រហូត​ដល់​ចេះ​ចប់​គម្ពីរ​ត្រៃវេទ និង​តម្រា​ទាយ​មហាបុរិសលក្ខណៈ ។​ទីបំផុត​ធម៌​ទេសនា​ក្រោយបានស្តាប់ធម្មទេសនារបស់ព្ឬះពុទ្ធ កោណ្ឌ​ញ្ញ​ភិ​ក្ខុ បាន សម្រេច​​សោ​តាប​ត្តិ​ផល​មុនគេ​ក្នុង​លោក ទើប​ព្រះ​សម្ពុទ្ធទ្រង់​បន្លឺ​ឧទាន​ថា “​អញ្ញា​សិ វត កោ កោណ្ឌ​ញ្ញោ អញ្ញា​សិ វ​ព កោ កោណ្ឌ​ញ្ញ​” ប្រែ​ថា កោណ្ឌ​ញ្ញៈ បានដឹង​ធម៌​ហើយ​ហ្ន! ៗ ។​អាស្រ័យ​ព្រះ​ឧទាន​នេះ ទើប​មាន​ពាក្យ​ថា ធ​ញ្ញកោណ្ឌ​ញ្ញ ជាប់​ជា​នាម​របស់​លោក​ត​មក​ក្នុង​ប្រវត្តិ ពុទ្ធ​សាសនា ។​ដោយ​បាន​យល់​នូវ​សាច់​រឿង (​អានិសង្ស​នៃ​ការ​ធ្វើ​ទាន​ក្នុង​រដូវ​ធ្វើស្រែ​)​រួចមក ទើប​កសិករ​ខ្មែរ​ចាប់ផ្តើម​រៀបចំ​ពិធី​បុណ្យដារលាន​នេះ​ឡើង ។​

 ​រឿង​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ជង្រុក​ស្រូវ​

និទានកថា​របស់​ព្រះគ្រូ សោម សាម៉ន​

​         តាម​ប្រវត្តិរឿងព្រេង​ទាក់ទង​ពិធី​បុណ្យដារលាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ ​ខេត្ត​ សៀមរាប ជា​ពិសេស​តាម​សង្ឃដីកា​របស់​ព្រះគ្រូ សោម សាម៉ន អនុគណ​ស្រុក​អង្គរ​ជុំ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ចារ​ឈូក រង្សី បាន​និទាន​ថា ពិធី​បុណ្យដារលាន មាន​តាំងពី​មុន​សម័យ​ពុទ្ធកាល​មកម្ល៉េះ ដែល​តាម​ការនិទាន​តៗ​គ្នា​មកថា ទង្វើ​នេះ​កាលណា​ធ្វើ​ហើយ តែងតែ​ទទួលបាន​ផល​ល្អ​ហើយ និង​មាន​ជំនឿ​ថា បើ​បានធ្វើ​បុណ្យដារលានហើយ ឆ្នាំក្រោយ​នឹង​កើត​ភោគផល​កាន់តែ​ច្រើន​ជាង​ឆ្នាំ​នេះ​ទៅទៀត ។​រឿងនិទាន​តែង​ដំណាល​ថា នៅ​សម័យ​មុន​ពុទ្ធ​កាលនោះ ស្រូវ​ដែល​បាន​យក​ទៅ​សាបព្រោះ​លើ​ព្រះធរណី​ហើយ តែងតែ​ដុះ​លូតលាស់​និង​ផ្តល់​ផល​ផ្កា​ផ្លែ​ដោយ​ឯកឯង​រហូតដល់​ពេល​ប្រមូល​ផល មិនបាច់​ទៅ​ច្រូត កាត់​បោក​បែន និង​ដឹកជញ្ជូន​មក​ផ្ទះ​ទេ គឺ​ម្ចាស់​ស្រែ​គ្រាន់តែ​យក​សំណែន​ដែល​មាន​បង្អែម​​ចង្អាប​ផ្សេងៗ​ទៅ សែនព្រេននៅ​ឯ​វាលស្រែ ហើយ​គ្រាន់តែ​ឧទ្ទិស​ប្រាប់​ព្រលឹង​ស្រូវ​ថា “​ជង្រុក​ស្រូវ​បាន​រៀបចំ​នៅ​ឯ​ផ្ទះ​រួចហើយ សូម​ផល​ស្រូវ​ហោះ​ដើរ​ទៅ​ចូល​ជង្រុក​នោះ​ចុះ​” ជា​ការ​ស្រេច ។  ផល​ស្រូវ​តែងតែ​ហោះហើរ​ចូល​ជង្រុក​ដោយខ្លួនឯង​(​មានជំនឿថា កាល​នោះ​គ្រាប់ស្រូវ​មាន​ស្លាប​) ។  ប៉ុន្តែ​មាន​សម័យ​យប់​មួយ​ក្នុង​គ្រួសារ​មួយ ដែលមានកូនក្រមុំ​ព្រហ្មចារីនី​ម្នាក់​បាន​ណាត់​ជាមួយ​សង្សារ​របស់​ខ្លួន​ចូល ​ទៅ​សាសង ស្នេហា​ក្នុង​ជង្រុក​ស្រូវ ចំ​ពេល​ដែលផល​ស្រូវ​កំពុង​ហោះហើរ​ចូល​ក្នុង​ជង្រុក​រំខាន​ដល់​ការ​សាសង​របស់ ​គូសង្សារ ធ្វើឱ្យ​ក្រមុំកំលោះ​ទាំងពីរ​ខឹងស​ម្បា ហើយ​ក៏​ជេរ​ប្រទេចផ្តាសារ​ផល​ស្រូវ​ដែល​កំពុង​ហោះហើរ​ចូល​ជង្រុក​នោះ ។  ផល​ស្រូវ​បាន​ឮ​ពាក្យ​ជេរប្រទេច​យ៉ាង​ដូច្នេះ ក៏​ខឹង​មួរម៉ៅ​យ៉ាងខ្លាំង​ឥតឧបមា ហើយក៏​ស្រែក​តប​ត​មក​ថា “​ចាប់ពី​ពេលនេះ​ទៅ បើ​មិនយក​វត្ថុ​អ្វី​ទាក់​ក​អញ​ទេ អញ​មិន​ហោះហើរ​ចូលក្នុង​ជង្រុក​ទៀតឡើយ​” ហើយ​ចាប់ពីពេលនោះ​មក ពេល​ស្រូវទុំ​ល្មម​នឹង​ប្រមូល​ផល យើង​ទាំងអស់​ត្រូវ​ទៅ​ច្រូត​ដោយ​យក​កណ្តៀវ​កាត់ ហើយ​ចង​ជា​កណ្តាប់ និង​បោក​បែន ដឹកជញ្ជូន​ចូល​ជង្រុក​ទើប​មាន​ផល​ស្រូវ​ក្នុង​ជង្រុក​បាន ។​​ទោះបី​យ៉ាងនេះ​ក៏ដោយ ដើម្បី​ឱ្យ​ផល​ស្រូវ​បាន​គង់វង្សនិង​កើនឡើង​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នោះ ប្រជាកសិករ​តែង​ប្រារឰធ្វើ​ពិធី​បុណ្យដារលាន​អន្ទង​ព្រលឹង​ស្រូវ​ឱ្យ​ សណ្ឋិតក្នុង​ជង្រុក​ក្រោយពេល​ប្រមូល​ផល និង​ដឹកជញ្ជូន​ស្រូវ​ចូលក្នុង​ជង្រុក​រួចរាល់​ជា​រៀង​រហូត​មក​ទល់​ពេល​ បច្ចុប្បន្នកាល​នេះ ។​​ពិធី​ហៅ​ព្រលឹង​ស្រូវ​

​           ពិធី​ហៅ​ព្រលឹង​ស្រូវ​មាន​គោលបំណង​សុំ​ខមាទោស​ស្រូវ ដែល​គូសង្សារ​បាន​ជេរ​ប្រទេចផ្តាសារ ។ ពិធីនេះ​ ត្រូវ​រៀប​ចំរ​ក​ស្រី​ក្រមុំ​ព្រហ្មចារីនី​ចំនួន​៦​នាក់ និង​កំលោះ​ព្រហ្មចារី​ចំនួន​៦​នាក់ (​ជំនឿ​នេះ​តាម​ព្រហ្ម​ញ្ញសាសនា​)​ កាន់​កញ្ជើ​ដាក់​កណ្តាប់​ស្រូវ ។ ត្រូវមាន​យាយ​ម្នាក់​កាន់​កញ្ជើ​ស្រូវ​នាង​គង់ជញ្ជាត់​ហៅ​ព្រលឹង​ស្រូវ ហើយ​ស្រែក​ថា ១-២-៣-៤-៥-៦-៧-៨-៩ រហូតដល់​១៩ សព្វគ្រប់​បរិបូណ៌​ឱ្យ​ព្រលឹង​ស្រូវ​មក​សណ្ឋិតឱ្យបាន​ភោគផល​សម្បូរ​រុងរឿង​ នៅ​ឆ្នាំក្រោយ ។ មាន​លោក​អាចារ្យ​ម្នាក់​ទៀត យក​ដើម​ឫស្សី​រែង​ធ្វើ​ជា​ត្រក​ដាក់នំ​ចំណី​ដែល​ធ្វើ​ពី​ស្រូវ​ដោត​ដាក់​ កណ្តាល​ស្រែ​រួច​និយាយថា សត្វ​ស្រមោច សង្អា​រ បក្សា បក្សី​ទាំងឡាយ​អើយ មក​ទទួលយក​ទៅ​សេពសោយ​ចុះ​នូវ​សំណែន​ទាំងអស់នេះ ពី​ព្រោះ​មនុស្ស​មិន​បាន​យក​ស្រូវ​មក​ដាក់​ក្នុង​ជង្រុកអស់​ទេ សូម​អ្នក​ទទួលយក​សំណែន​ទាំងនេះ​ទៅ​បរិភោគ ហើយ​ឱ្យ​សព្វ​សាធុការពរ​ដល់​ប្រជា​កសិករ​ដែល​ជា​ម្ចាស់​ភោគផល​បាន​សុខ​ សប្បាយ គង់​ទ្រព្យ គង់​សម្បត្តិ គង់​យស គង់​សក្តិ គង់​ប្រាក់ គង់​មាស ជានិច្ច​និរន្តរ៍រៀង​ទៅ ។​

​ង​-​ ពេលវេលា​និង​កិច្ចដំណើរការ​ពិធីបុណ្យ​

​           ការកំណត់​រៀបចំ​ពិធីបុណ្យ​នេះ យោង​តាម​ការ​សន្មត​ក្នុងភូមិនិង​តំបន់​នី​មួយៗ ក្រោយ​ពេល​គេ ប្រមូល​ភោគផល​ស្រូវ​បាន​ចប់​គ្រប់គ្នា​អស់ហើយ ។ ប៉ុន្តែ​មាន​ស្រុក​ខ្លះ​គេ​ធ្វើ​នៅ​ពេល​ស្រូវ​ចេញ ដើម្បី​អបអរ សាទរ​ចំពោះ​ផល​ស្រូវ​ដែល​បាន​ចេញ​ជា​ផ្លែផ្កា ។​ជា​​ទូទៅ​នៅ​តំបន់​ដាំ​ដុះ​ស្រូវ​រដូវវស្សា​ដោយ​ពឹងផ្អែក​ទឹកភ្លៀង គេ​ច្រើន​ប្រារឰ​ពិធី​នេះ​នៅក្នុង​ខែ​ធ្នូ ឬ ខែ​មករា (​មិគសិ​រ​-​បុស្ស​) បន្ទាប់​ពី​ប្រមូល​ផល​រួចរាល់ ។ ដោយឡែក​នៅ​តំបន់​តាម​ដង​ទន្លេ ដែល​មាន​ផ្ទៃដី ដាំ​ដុះ​ដំណាំ​ស្រូវ​តែ​រដូវប្រាំង​វិញ​នោះ គេ​ច្រើន​ប្រារឰ​ពិធី​បុណ្យដារលាន​នៅក្នុង​ខែ​ឧសភា​-​មិថុនា​(​ពិសាខ​-​ជេ​ ស្ឋ​) បន្ទាប់ពី​បាន​ប្រមូល​ផល​ស្រូវ​រួចរាល់ ។​ចំពោះ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ពិធីបុណ្យ កាលពី​សម័យ​ដើម​ជនជាតិ​ខ្មែរ​និយម​ធ្វើ​បុណ្យដារលាន ដោយ​កំណត់​ថ្ងៃ​ប្រារឰ​ពិធីបុណ្យ​ពី​សម្នាក់​ព្រះសង្ឃ ប៉ុន្តែ​នា​សម័យ​បច្ចុប្បន្ន កាលបរិច្ឆេទ​នៃ​ពិធីបុណ្យ ត្រូវបាន​កំណត់​ដោយ​ចាស់ទុំ​ក្នុង​ភូមិ​ជា​អ្នកសម្រេច ក្រោយពេល​ពិគ្រោះ​យោបល់​គ្នា ដើម្បី​លៃលក​ឱ្យចំ​ពេលទំនេររបស់​អ្នកភូមិ ជាពិសេស​ឱ្យចំ​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​កូនចៅ ដែល​ធ្វើការ​នៅ​ឆ្ងាយមានឱកាស​បាន​ចូលរួម​ក្នុងពិធី​នេះ ។​​មុន​នឹង​ដំណើរការ​ពិធី គេ​ត្រូវ​រៀបចំ​ទីតាំង​នៅ​លើ​ដី​វាលស្រែ​ណាមួយ​សិន ដោយ​ត្រូវ​ជម្រះ​គល់ ជញ្ជ្រាំង​ស្រូវ​ឱ្យ​ដី​រាបស្មើ​រួច​យក​លាមក​គោ​ស្រស់​លាយ​ទឹក ហើយ​លាយ​ដីដំបូក​ឱ្យ​ជ្រាយ​ល្មម ចាក់​ពង្រាយ លើ​បរិវេណ​ដី​ដែល​បាន​ជម្រះ​ស្អាត​ហើយ​នោះ ។ បន្ទាប់មក​គេ​យក​រនាស់ដៃ​រុញឱ្យ​ស្មើ​រហូត​ដល់​ស្ងួត​ចែស ដែល​គេ​ហៅថា “​ឡើង​លាន​” ។​​កម្មវិធី​នៃ​ពិធី​ដារ​លាន មិន​មាន​ភាពស្មុគស្មាញ​អ្វី​ច្រើន​ទេ តែ​មាន​ភាព​អ៊ឹកធឹក ដោយសារ​មានវង់​តន្ត្រី​ពិណពាទ្យ​កំដរ និង​អ្នកស្រុក​ក្នុងភូមិ​ទាំងអស់​ឯកភាពគ្នា​ជួបជុំ​ច្រើ​កុះករ ។ នៅ​ពេល​ព្រឹក អ្នកស្រុក​រួម ភូមិ​មកជួបជុំ​គ្នា​ដើម្បី​រៀបចំ​រណ្តាប់​ផ្សេងៗ​សម្រាប់​ថ្វាយ​ដល់​ គុណព្រះរតនត្រៃ​ព្រះ​ភូមិ ។ ជាមួយគ្នានេះដែរ គេ​បាន​យក​ម្ហូបអាហារ​រៀងៗ​ខ្លួន​សម្រាប់​ប្រគេន​ព្រះសង្ឃ និង​សម្រាប់​ហូបចុក​ជួបជុំគ្នា​ក្នុងការ​រឹតចំណងសាមគ្គីភាព ។​កម្មវិធី​ជា​បន្ត គឺ​ព្រះសង្ឃ​និមន្ត​មក​សូត្រមន្ត​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ​ដល់​ភូមិ​និង​ អ្នកភូមិ បន្ទាប់មក​គេវេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ ជាមួយគ្នានេះដែរ គេ​ក៏​ត្រូវ​រៀបចំ​សែនព្រេន​ដល់​ព្រះ​ភូមិ​ដែល​ជា​ម្ចាស់ទឹក ម្ចាស់​ដី និង​ដល់​វត្ថុ​សក្តិសិទ្ធិ សូមមេត្តា​ជួយ​ឱ្យ​គេ​បាន​សេចក្តីសុខ ជួយ​ឱ្យ​បាន​ភោគផល​ស្រូវ​ទៅ​ថ្ងៃមុខ ច្រើន​បរិបូណ៌ ដោយ​កុំឱ្យ​មាន​សត្វល្អិត សត្វ​កណ្តុរ ឬ​ចាប សេក ស៊ី​បំផ្លាញ​ស្រូវ​ឱ្យសោះ ។ គេ​ក៏​មិនអាច បំភ្លេច​បាន​ដែរ​នូវ​ការ
បន់ស្រន់​សុំ​ខមាទោស​ពី​ព្រះ​មេ សូមមេត្តា​អនុគ្រោះ​ចំពោះ​អំពើ​ឆាំឆ្គ​ង ដែល​តែងតែកើតមាន​ជាយថាហេតុ​ណាមួយ ។ ពិធី​ជា​បន្ត គឺជា​ការ​ដារ​ឆ្លងបុណ្យ និង​ប្រោះព្រំ​ទឹកមន្ត​ដល់​អ្នក​ដែល​បាន​ចូលរួម ។  ដើម្បី​ជា​កិច្ចបញ្ចប់​កម្មវិធី គឺ​ការលៀង​ភោជនាហារ ។​

​            ពិធី​ជា​ផ្លូវការ​នៃ​ការ​ដារ​លាន​បានបញ្ចប់​មែន តែ​ការ​កំដរ​ជីវិត​ក្រោយពេលបំពេញការងារ​យ៉ាង​ផ្តូរ ផ្តាច់​អស់​មួយ​រដូវ​កន្លងមក ទ្រាំទ្រ​ក្រោម​កម្តៅថ្ងៃ ឬ​តំណក់ទឹកភ្លៀង​នោះ បានធ្វើឱ្យ​គេ​មាន​ការនឿយហត់​យ៉ាងខ្លាំង ។  ដូច្នេះ​ឱកាស​នេះ គេ​ត្រូវការ​សម្រាក​កម្សាន្ត​ខ្លះ​ដែរ ។ ការ​សម្រាក​កម្សាន្ត​នៃ​អ្នក​រស់នៅ​ជនបទ គឺ​គេ ប្រមូល​គ្នា​ដោយ​ណាត់​ទី​មក​កន្លែង​ដារ​លាន​នេះ​ក្នុងពេល​ព្រលប់​ ត្រជាក់ដើម្បី​រាំ​កម្សាន្ត ។ គេ​ក៏​អាច​ណាត់គ្នា នៅ​ទីធ្លា​កណ្តាល​ភូមិ ឬ​នៅ​មុខ​ផ្ទះ​នរណា​ម្នាក់​ដែល​មាន​ធ្លា​ធំ​អាច​ដំណើរការ​បាន​ស្រួល​ដែរ ។​​ពិធី​ដារ​លាន និង​ការ​រាំ​កម្សាន្ត​ក្រោយពេល​បំពេញការងារ ដែល​យើង​បាន​រៀបរាប់​មកនេះ វា​គ្រាន់ តែ​ជា​ការ​តំណាង​ឱ្យ​ពិធី​ដទៃ​ផ្សេង​ទៀត ដែល​ខ្មែរ​យើង​តែង​និយម​រៀបចំ ក្រោយ​បំពេញភារកិច្ច ដោយ​មិន សូវ​អាក់ខាន​ឡើយ ។ កិច្ច​ប្រារឰ​ពិធី​ទាំង អស់នេះ គឺ​ជា​ប្រពៃណី ជា​ទម្លាប់ ឬ​ជា​សីលធម៌ ដែល​ខ្មែរ​តែង​រៀបចំ ដើម្បី​ដឹងគុណ​ចំពោះ​អ្នក​ដែល​មាន​គុណ​ទាំងឡាយ និង​ដើម្បី​សម្រាក​កម្សាន្ត​សប្បាយ ឬ​ដើម្បី​ភ្ជាប់​មនោសញ្ចោ​ត​នា​សាមគ្គីភាព​រវាង​ញាតិមិត្ត​ជិត​ឆ្ងាយ​ ទាំងអស់ ។ ម្យ៉ាងទៀត ការរៀបចំ​ពិធី​នី​មួយៗ​នោះ មិនមានអ្នក​ជំហរ​ចេញ​ប្រាក់កាស​ទេ តែ​កើត​ដោយ​ចិត្ត​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ដែល​គេ​មាន​ជំនឿ​ក្នុង​ការកសាងកុសល ដោយ​មិន​មើលបំណាំ​ថា អ្នកណា​ចេញ​ច្រីន អ្នកណា​ចេញ​តិច​ឡើយ ។  គេ​តែង​អនុគ្រោះ​ឱ្យ​គ្នា​ទៅវិញទៅមកតាម​លទ្ធភាព​ក្នុង​គ្រួសារ​ម្នាក់ៗ ហើយ​ប្រមូលផ្តុំ​ម្ហូបអាហារ​ចែកចាយ​គ្នា​ហូប​ជា​វង់​ព័ទ្ធ ជុំវិញ​ម្ហូបអាហារដ៏​ពោរពាស ​ចំពោះ​សិល្បៈ​សម្រាប់​ការកម្សាន្ត​ពេល​រាត្រីក៏​កើតមាន​ឡើង​ដោយ​ ការស្រុះស្រួល​គ្នា គឺ​គេ​ចាត់ចែង​យ៉ាងណា​ឱ្យមាន​ដោយ​ខានមិនបាន ព្រោះ​ប្រជារាស្ត្រ​ខ្មែរ​ច្រើនតែ​ជា​អ្នក​មាន​និស្ស័យ​សិល្បៈ ។​សរុបសេចក្តី​មក ពិធី​បុណ្យដារលាន​បាន​បង្កើត​ឱ្យ​មាន​បរិយាកាស​រីករាយ​ក្រៃលែង បន្ទាប់​ពី​ការ នឿយហត់​ក្នុង​រដូវ​បង្កបង្កើន​ផល​កន្លងមក ដោយ​អ្នក​ភូមិ​បាននាំគ្នា​រាំ ច្រៀង និង​លេងល្បែង​កម្សាន្ត​ជាច្រើនប្រភេទដូចជា រត់ប្រណាំង រុញ​អង្រែ វាយ​ក្អម និង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​ទៀត ឯ​របៀបរបប​រាំ​កម្សាន្ត​ក៏មាន​ទម្រង់​មិន​ខុស​ពី​ការ​រាំវង់​ដូច​ក្នុង​ពិធី ​ចូលឆ្នាំថ្មី​ដែរ ៕

ចង់ដូរលុយ

បុរសពីរនាក់ដើរជួបគ្នាត្រង់កំណាត់ផ្លូវងងឹត ។បុរសម្នាក់ហូតកាំបិតស្នៀតពីចង្កេះ ស្រែកគំរាម ៖
-យកលុយទាំងអស់ចេញមក!បុរសម្នាក់ទៀតហូតកាំភ្លើងខ្លីចេញពីចង្កេះដែរ ៖
-ឯងចង់ធ្វើអី?
-អូ, ខ្ញុំចង់ដូរលុយដុំយកលុយរាយបាទ។