Showing posts with label KhmPoeNovel. Show all posts
Showing posts with label KhmPoeNovel. Show all posts

Monday, November 10, 2014

ក្ដាមប្រៃ

១.អស់ឱក្តាមប្រៃសំណព្វចិត្ត-រាស្ត្រខ្មែរអាណិតអ្នកពេកក្រៃ
ក្តាមកំពង់ឆ្នាំងធ្លាប់ល្បាញល្បី-រាស្ត្រគ្រប់សម័យស្ងើចសរសើរ។
២.ក្តាមប្រៃអើយអ្នកខំប្រឹងទៀត-រាស្ត្រមកព្រោងព្រាតជូនដំណើរ
អបអរក្តាមប្រៃស្ងើចសរសើរ-ក្តាមប្រៃដំណើរលឿនដូចព្រួញ។
៣.ក្តាមប្រៃបន្តតួនាទី-ក្តាមប្រៃសំភីមិនរារួញ
អ្នកអុំចិត្តមុតដូចអ្នកជួញ-អុំលឿនដូចព្រួញដណ្ដើមជ័យ៕ 

Friday, November 7, 2014

ក្លិនខ្លួននួនល្អង

បានជួបអូនម្ដងរៀមប៉ងមេត្រី
ប្រហើយក្លិនស្រីប្រពៃមេ្ល៉ះទេ
ក្រអូបក្លិនខ្លួនស្រស់កែវមាសមេ
ក្លិននេះខុសគេតើជាក្លិនអ្វី?
មុខមូលក្រឡង់ដូចថង់ចូលខ្យល់
សម្រស់និមលបងគន់មិនណាយ
មើលពីចំហៀងសមរូបរាងកាយ
ទាស់តែឆោមឆាយស្អុយក្លៀកម្លេ៉ះពៅ។

Thursday, November 6, 2014

ដើមឈើ

ដើមឈើមួយដើម     ត្រូវទឹកសន្សើម      ស្លឹកខៀវលាស់ខ្ចី
គន់មើលទៅលើ       ល្អល្អះប្រពៃ           ផ្កាផ្ញីខ្មៀតខ្មី
                            ឥតបីព៌ណនា។
ដល់កាលរដូវ          ផ្លាស់ប្ដូរមិននៅ     បាត់បងគន់នា
អ្នកផងមកផង        មិនខ្ចីងាករា          សរសើរគ្រប់គ្នា
                          ដូចគ្រាឡើងខ្លួន។
 (មូលន័យ៖ ការប្រៀបដើមឈើ ទៅនឹងមនុស្សស្រី)
ដោយ៖ អាត់​ រស្មី
កាលបរិច្ឆេត ២៥, ០៤, ២០១៤

Tuesday, November 4, 2014

កំណាព្យ៖ កំណាព្យសម្រាប់ទូន្មានសិស្សល្អ

សិស្សល្អស្វាតសិក្សា         តាមក្បួនតម្រាដូនតាចាលទុក
ខំរៀនវិទ្យាគ្រប់មុខ           តាងដោយទំនុកសុចិប៉ុលិុ
សុស្តាប់គ្រូត្រាប់ពុទ្ធិ         ផ្តេកគិតស្មាធិពឹងហេតុផល
ពុទ្ធសូរសំនួរងឿយឆ្ងល់    លុិកត់តម្កល់ទុកជាច្បាប់ក្បួន
អ្នកណាប្រាចាកអង្គ៤      ទោះខំផ្ទួនៗពុំបានផលឡើយ។

ដោយ៖ ប៊ិនស៊ិនណារិន
អតីតៈសិស្សថ្នាក់ទី១០A

Sunday, November 2, 2014

មានន័យជ្រៅ

ពេលស៊ីលាសហាល     ខ្ញុំស្រេចទឹកតែ
ដើរជាន់អាចម៍ឆ្កែ​​        នឹកស្រុកកំណើត
ទឹកហូរក្រោមស្ពាន      ស្ពាននៅលើទឹក៕

កំណាព្យស្នេហ៍

កុំដៀលបងឆ្កែ              ព្រោះអ្នកដែលស្នេហ៍
អូនគឺរូបបង                 ឆ្កែចូលចិត្តអាចម៍
បងស្នេហ៍នួនល្អង         បើឆ្កែជាបង
                អាចម៍ជាអ្នកណា?

Thursday, October 30, 2014

កាព្យគុណធ៌មខ្មែរ៖ ក០០១១

ផ្លូវ​ពីរ​គួរ​ដើរ​ឱ្យ​ត្រូវ​ត្រង់                តម្រង់​ឱ្យ​ជាក់​ដោយ​សម្មា

កុំ​ឱ្យ​ភ្លាត់​ខុស​ក្នុង​មិច្ឆា​                  កុំ​ឱ្យលោភា​គ្រប់​គ្រង​បាន  ។

កាព្យគុណធ៌មខ្មែរ៖ ក០១០

សុរា​ជាមិត្រ​ឬជា​សត្រូវ​           ស្រវឹង​យូរ​ទៅ​អាស្រូវ​កាយា

អាប់​យស​អស់​ទ្រព្យ​អាប់​ទាំង​បញ្ញា        ឈឺ​ថ្កាត់​ឈ្លោះគ្នា​មាន​សារៈ​អ្វី ។

កាព្យគុណធ៌មខ្មែរ៖ ក០០៩

ជីវិត​មាន​ន័យ​ប្រពៃ​កន្លង        បាន​ធ្វើ​បុណ្យ​ផង​សីល​ទាន​ជាប់​ប្រាណ

សម្មា​ទិដ្ឋិ​មនោ​កល្យាណ        ទោះ​អវសាន​តាម​ដូច​ស្រមោល ។

កាព្យគុណធ៌មខ្មែរ៖ ក០០៨

ធ្វើ​ទាន​តាម​មាន​កុំ​កំណាញ់              ចិត្ត​មារត្រូវ​ចាញ់​ចិត្ត​សប្បុរស

លះបង់​ក្ដី​សុខ​ចែក​គ្នា​រស់                   ទើប​ហៅ​​ខ្ពង់​ខ្ពស់​រស់​ប្រពៃ ។

កាបគុណធ៌មខ្មែរ៖ ក០០៧

បាន​មាន​កុំ​ភ្លេច​ក្រ​ ​​                    បាន​ខ្ពស់​ល្អ​កុំ​ភ្លេច​ទាប

កុំ​ល្មោភ​នឹង​យស​លាប            វៀរ​កម្ម​បាប​ធ្វើ​ទាន​សីល ។

កាព្យគុណធ៌មខ្មែរ៖ ក០០៦

ជាតិ​ជា​មនុស្ស​រស់​ក្នុង​លោក​               ថ្លៃថ្នូរ​ទាប​ថោក​តោង​តាម​ចិត្ត

សម្រេច​ថ្លៃ​ថោក​ការ​ប្រព្រឹត្ត                 មិន​មែន​កម្រិត​ទ្រព្យ​យស​សក្តិ ។

កាព្យគុណធ៌មខ្មែរ៖ ក០០៥

ជា​រឿង​ធម្មតា​ ​             ក្នុង​វដ្ដសង្សារ                 កើត​ចាស់​ឈឺ​ស្លាប់

សុខទុក្ខ​លាយ​ឡំ       បុណ្យ​បាប​តាម​ជាប់      កម្ម​ឱ្យ​ផល​ភព្វ

                              ឥត​ផ្គាប់​ចិត្ត​បាន ។

កាព្យកុណធ៌មខ្មែរ៖ ក០០៤

មាន​ក្រ​ស​ខ្មៅ​ខ្លៅ​បណ្ឌិត​            កម្ម​អ្នក​កម្រិត​គ្រប់​រូបា​

សុខ​ទុក្ខ​រីករាយ​ឬ​ខ្លោច​ផ្សា ​        ឥត​​​ទៀង​ម្ដង​ណា​តាម​ផល​កម្ម ។

កាព្យគុណធ៌មខ្មែរ៖ ក០០៣

សីល​ជា​ស្ពាន​ឯទាន​ជា​ស្បៀង​      ធ្វើ​ល្អ​ឱ្យ​ទៀង​វៀរ​លែង​បាប

កុំ​ទុក​កេរ្តិ៍ឈ្មោះ​ក្លិន​ឆ្អេះឆ្អាប ​         ដែល​សល់​ពី​បាប​ខ្លួន​បាន​ធ្វើ ។

កាព្យគុណធ៌មខ្មែរ៖ ក០០២

ខិតខំប្រិតប្រៀន          ឱ្យមានរបៀន                 រៀនទាំងថ្ងៃ​យប់

រៀនសព្វវិជ្ជា                 នានាបង្គ្រប់                       វិជ្ជា​ជា​ភព

                               ភ្លឺផ្លេកពណ្ណរាយ ។

វិជ្ជាក្នុងខ្លួន​                    ប្រើឱ្យសមសួន                 កុំប្រើ​រាយមាយ

ប្រើដោយគុណធម៌    ជាផ្លូវត្រួសត្រាយ              ទើបមិន​អន្តរាយ

                               ឱ្យទុក្ខគេឯង ។

កាព្យគុណធ៌មខ្មែរ៖ ក០០១

ជីវិត​មាន​ខ្លី​គប្បី​សាង​ល្អ​                   រស់​ឱ្យ​គេអរ​ស្លាប់​ឱ្យ​គេ​ស្ដាយ

រស់​ជា​បណ្ឌិត​គំនិត​វែង​ឆ្ងាយ          ចិត្ត​ពាល​រាយមាយ​​គួរ​​វៀរលែង​បង់ ។