Saturday, November 8, 2014

ជឿទេ

ជឿទេ
សំឡេងផោមរបស់អ្នកពេលខ្លះ
ធ្វើឲ្យគេងាកមើលអ្នកច្រើនជាង
សំឡេងដែលអ្នកនិយាយទៅទៀត!!

គួរឲ្យខឹងហ្អេស៎

គួរឲ្យខឹងហ្អេស៎? នៅធនាគារគេភ្ជាប់ប៊ិចអញ្ចឹង
ព្រោះគេខ្លាចយើងលួចប៊ិចគេ
ទាំងដែលយើងទុកចិត្តគេដល់ថ្នាក់ផ្ញើយលុយរាប់ពាន់ម៉ីន! ;D

ម្ដេចប៉ាមិនខំរៀន

ក្មេងប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា…បើមានគេជ្រុះលុយ ៥០០៛ មួយសន្លឹក និង ១០០០៛ មួយសន្លឹកក្មេងប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា…បើមានគេជ្រុះលុយ ៥០០៛
មួយសន្លឹក និង ១០០០៛ មួយសន្លឹក តើប៉ារើសយកមួយណា?” ប៉ាប្រាកដជារើសយកក្រដាស ១០០០៛ ហើយ ។ “ចុះហេតុអ្វី…ប៉ាមិនរើសយកទាំង២សន្លឹកទៅ” កូនតប។ “ប៉ា! កូនសួរប៉ាមួយទៀត… ថ្ងៃមុនគេមកទារលុយប៉ាជំពាក់គេ ប៉ាថាមិនមានលុយទេចាំលើកក្រោយទៅ បើសិនជាគេមកទាប៉ាម្ដងទៀត តើប៉ាឆ្លើយថាយ៉ាងម៉េច?” “ប៉ាឆ្លើយថាមិនមានលុយដដែលហ្នឹង…!” “ហេតុអ្វីទៅប៉ា?” “ព្រោះប៉ាជាមនុស្សនិយាយថាម៉េច គឺថាអញ្ចឹងណាកូនប្រុស…” ។ “អញ្ចឹងកូនសួរប៉ាជាលើកចុងក្រោយ! ហេតុអ្វីផ្ទះគេរាល់គ្នាសុទ្ធតែធំ បែជាផ្ទះរបស់យើងវិញតូចអញ្ចឹងប៉ា…!” “នោះគឺដោយសារប៉ាគ្មានលុយសង់ឲ្យធំដូចគេហ្នឹងណា…!” ឪពុកតប “ដើម្បីឲ្យផ្ទះរបស់យើងធំ តើយើងត្រូវធ្វើដូចម្ដេច?” កូនសួរ ។ “ដើម្បីបានផ្ទះធំកូនត្រូវខិតខំរៀនសូត្រឲ្យចប់ចុងចប់ដើមហើយរកការងារឲ្យបានប្រាក់ខែច្រើន នោះយើងអាចមានផ្ទះធំបានហើយកូន…!” ឪពុកឆ្លើយ “ចុះកាលពីប៉ានៅក្មេង ម្ដេចប៉ាមិនខំរៀនដែរទៅ?” កូនសួរ “យើស! អាកូននេះ!”

លក់ថ្លៃគិតសរុប

បុរសម្នាក់ទៅជួបអ្នកលក់សត្វ ៖
-ឆ្មានេះថ្លៃប៉ុន្មាន?
-១០០ដុល្លារ ។
-យី, ម៉េច១០០ដុល្លារទៅហើយ, ក្រែងម្សិលមិញពេល យាយម្នាក់ចង់ទិញវាបងឯងទារគាត់ ២០ដុល្លារនោះអី ។ទើបតែម្សិលមិញកំណត់ថ្លៃ២០ដុល្លារ ហេតុអីរំលងមួយយប់ឡើងថ្លៃដល់ ១០០ដុល្លារ?
-បើធម្មតា ខ្ញុំលក់វា២០ដុល្លារមែន តែយប់មិញវាស៊ីសេកមួយក្បាលដែលខ្ញុំទុកលក់ ៨០ដុល្លារ, ដូច្នេះខ្ញុំត្រូវគិតលុយសរុបទាំងសេកនោះទៀត ។

៣នាក់ទៀតទៅណា

លោកវេជ្ជបណ្ឌិតឯកទេសវះកាត់ប្រចាំគ្លីនិកឯកជននៅ ជនបទសួរម្ចាស់ហាងលក់ម៉ូតូ ៖
-ខែកន្លងមកនេះលោកលក់ម៉ូតូបានប៉ុន្មានគ្រឿង ?
-បាទ, ១៣គ្រឿង ។
-អុញ ! ចុះ៣នាក់ទៀតនៅឯណា ?
-សុំទោស ! លោកវេជ្ជបណ្ឌិតចង់និយាយ ពីស្អី ?
-រឿងគឺអញ្ចោះ ។ កាលខែមុនខ្ញុំវះកាត់ឱ្យយុវជន១០នាក់ សុទ្ធតែពួកគ្រោះថ្នាក់ជិះម៉ូតូលឿន។ ខ្ញុំស្មានថាហាងលោកទើបតែលក់ម៉ូតូបាន១០គ្រឿង តែលោកថាលក់បាន១៣គ្រឿង ទើបខ្ញុំ ឆ្ងល់ តើអា៣នាក់ទៀតនៅឯណាមិនឃើញចូលវះកាត់សង្គ្រោះបន្ទាន់កន្លែងខ្ញុំ ?

អំណោយថ្ងៃកំណើត

អ្នកទិញ ៖ ខ្ញុំចង់ទិញអាវរងាឲ្យឆ្កែរបស់ខ្ញុំ
អ្នកលក់ ៖ តើវាពាក់លេខប៉ុន្មានដែរអ្នកនាង?
អ្នកទិញ ៖ ខ្ញុំភ្លេចបាត់ទៅហើយ
អ្នកលក់ ៖ ហេតុអ្វីបានជាមិននាំវាមកតែម្ដងទៅ?
អ្នកទិញ ៖ មិនបានទេ! ថ្ងៃនេះជាថ្ងៃកំណើតរបស់វា ខ្ញុំចង់ឲ្យវាមានការភ្ញាក់ផ្អើល
អ្នកលក់ ៖ !!!

បិទភ្នែកម្ខាងបើកភ្នែកម្ខាង

មានស្រ្តីពីរនាក់កំពុងនិយាយគ្នាអំពីស្វាមីរបស់នាង។
មីងចាន់ ៖ “ អារឿនប្រសិនបើប្ដីរបស់ឯងបណ្ដើរស្រី ផ្សេងនៅតាមទីសាធារណៈហើយត្រូវឯងមើលឃើញ តើឯងត្រូវធ្វើម៉េចទៅ?”
មីងរឿន ៖ “ ខ្ញុំមិនធ្វើអ្វីទេគឺបិទភ្នែកម្ខាងបើកភ្នែកម្ខាងទៅ!”
មីងចាន់ ៖ “ យី!ឯង ចិត្តធ្ងន់ណាស់ន៎ បើខ្ញុំវិញខ្ញុំនឹងទៅប្រដៅអាតាកញ្ចាស់ហ្នឹងឲ្យដឹងដៃរបស់ ខ្ញុំម្ដងឲ្យដឹងថាយ៉ាងម៉េចឃើញខ្ញុំស្លូតចង់បានដៃ”
មីងរឿន ៖ អាចាន់!ឯងគិតខុសហើយ បិទភ្នែកម្ខាងបើកភ្នែកម្ខាងនោះគឺតំរង់”
មីងចាន់ ៖ “ អុញ!មើលវាសាហាវជាងឯងទៅទៀត!! “

ចម្ងល់លើពាក្យ"ញ៉ែ"

ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បណ្តាប្រជាពលរដ្ឋ ជាពិសេស យុវវ័យទាំងឡាយនរណា ដែលមិនស្គាល់ពាក្យថា ‘ញ៉ែ” ។មានបងប្អូនខ្លះ រហូតទាំងគិតថាពាក្យញ៉ែជាពាក្យមិនល្អ កាលណាលឺពាក្យនេះ ពួកគាត់ តែសំដែងគំនិតអវិជ្ជមានជានិច្ច។តើបងប្អូនមានឆ្ងល់ទេ អ្វីទៅដែលហៅថា “ ញ៉ែ” ?nnnតាមរយះវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត ញ៉ែ ថ្នាក់ពាក្យ ជាគុណនាមប្រែ ថាដែល​តូច​ឆ្មារ​ហើយ​ស្អា​ផង (សំឡេង)ឧទាហរណ៏ សំឡេង​ញ៉ែ ។​ យោងទៅតាមអត្តន័យនេះ ពាក្យញ៉ែហាក់ដូចជាមាន អត្តន័យល្អ មិនមានចំណុចអីដែលបង្ករអោយពាក្យនេះក្លាយជាអវិជ្ជមានសោះ។ តើអ្វីជាចំងល់របស់ខ្ញុំ?nnnឧទាហរណ៏ : 
ឧត្តមញ៉ែកូនមេឃុំ។ :lol: ដោយយោងទៅតាមវចនានុក្រម ញ៉ែ ពុំមានថ្នាក់ពាក្យជាកិរិយាទេតែបងប្អូនអាច មើលឃើញនូវប្រយោគខាងលើនេះ ញ៉ែ តើតួរជាកិរិយាក្នុងប្រយោគ។ តើចំណុចនេះត្រឹមត្រូវដែររឺទេ?nnnខ្ញុំមិនមែនជាអ្នកពូកែអក្សរសាស្រ្តនោះទេ ដើម្បីវែកញ៉ែកថា ត្រឹមត្រូវ រឺខុសឆ្គង។ បើបងប្អូនណា យល់ច្បាស់សូម ចូលរួមបកស្រាយ ពន្យល់ខ្ញុំផង។អគុណ! ;)

ប្រពន្ធ និងខ្លា

បុរស២នាក់នាំគ្នានិយាយដើមប្រពន្ធនិយាយចុះឡើង បុរស ក ក៏បានសួរបុរស ខ ពីប្រពន្ធរបស់បុរស ខ។
បុរស​ ក៖នែមិចហើយប្រពន្ធឯងកាចទេវើយ?
បុរស ខ៖ចាំបាច់ឆ្ងល់អីវើយកាចជាងខ្លាទៀត
បុរស ក៖មែនក៏អី?ចុះបើមានខ្លាចេញម៉ោ ឯងជួយនរណាមុនវើយ?
បុរស ខ៖យី!បើអាខ្លាហ្នឹងវាមិនដឹងងាប់អោយវាហក់សាកជាមួយប្រពន្ធអញទៅ!

បើកទ្វាឲ្យអ្នកណាមុន

សំលាញ់២នាក់ និយាយគ្នា
សំលាញ់ទី១: បើសិនជាឆ្កែរបស់ឯងកំពុងតែព្រុសនៅ មាត់ទ្វារក្រោយផ្ទះចំនែកឯប្រពន្ធរបស់ឯងកំពុងតែ ស្រែកជំទាលនៅមាត់ទ្វារមុខផ្ទះអោយឯងបើកទ្វារអោយ តើឯងនឹងបើកទ្វារអោយអ្នកណាមុន?
សំលាញ់ទី២: ខ្ញុំនឹងបើកទ្វារអោយឆ្កែចូលមុន
សំលាញ់ទី១: ហេតុអី?
សំលាញ់ទី២: យ៉ាងហោចណាស់វានឹងឈប់ព្រុសភ្លាម នៅពេលដែលវាចូលដល់ក្នុងផ្ទះ…

គិតហើយត្រូវគូ

បុរសម្នាក់ជិះកង់ថ្មីស្រឡាងមកជួបមិត្តរបស់ខ្លួនមិត្តភក្តិ អូហូ! ឯងទើបតែត្រូវឆ្នោតឬ បានជាទិញកង់ថ្មីយ៉ាងនេះ
បុរសៈ ទេ! គ្នាមិនបានទិញទេ…កាលពីយប់មិញគ្នា ចេញពីមហាវិទ្យាល័យ
កំពុងតែដើរៗ ស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់ជិះកង់មកពេលមកជិតគ្នាស្រាប់តែ នាងនោះចុះពីលើកង់ ហើយដោះសំលៀកបំពាក់ចេញពីខ្លួនអស់ហើយប្រាប់គ្នាថាចង់ យកអីក៏យកទៅទើបគ្នាសម្រេចចិត្តយកកង់នាងតែម្តងទៅ ចំជាសំនាងមែន។ មិត្តភក្តិ ឯងគិតត្រូវហើយ ដែលយកកង់នាងនោះ ព្រោះបើឯងយកខោអាវនាងមកក៏មិនដឹង យកទៅធ្វើអីដែរ ព្រោះឯងគ្មានប្អូនស្រីឯណា មែនទេ!!!

កម្មសិទ្ធមាកកំណត់

ផ្លយកំពុងតែលាងឡានហើយនិយាយទៅកាន់ផ្លយថាៈ
ច្រូចៈ អីយ៉ាផ្លយ! នេះជាឡានរបស់ឯងមែនទេ ឥឡូវ ដូចជាមិនធម្មតាជិះសុទ្ធ តែឡានទំនើបផង
ផ្លយៈ ត្រូវហើយ វាជារបស់គ្នាមែន…!!! ប៉ុន្តែកម្មសិទ្ធិ ម្តងម្កាលទេវ៉ើយ
ច្រូចៈ ហេតុអី????
ផ្លយៈ ព្រោះថាពេលណាឥវ៉ាន់បញ្ចុះថ្លៃ រឺ ទៅផ្សារជាមួយមិត្តភក្តិ វាជាកម្មសិទ្ធិរបស់ប្រពន្ធគ្នា!ពេលណាមានការប្រគុំតន្ត្រីធំៗតាំងពិពណ៌មើលកុនវាជាកម្មសិទ្ធិ របស់កូនស្រីគ្នា!ពេលណាមានការប្រកួតបាល់ទាត់ជាតិ រឺ អន្តរជាតិ វាជាកម្មសិទ្ធិរបស់កូនប្រុសគ្នា!ហើយពេលណាឡានខូច អស់សាំង រឺ ប្រលាក់ដីវាជាកម្មសិទ្ធិ របស់គ្នាហ្នឹងណា!
ច្រូចៈ អុញ…ម៉្យាងដែរ….

ភាពស្មោះត្រង់

យុទ្ធជាអ្នកគ្រប់គ្រងក្រុមហ៊ុនបានប្រកាសរកបុគ្គលិក។ មានក្មេងប្រុសម្នាក់ចូលមក ធ្វើតេស្ត ដោយអ្នកគ្រប់គ្រងជាអ្នកសំភាសន៍​​​      អ្នកគ្រប់គ្រងៈបើអ្នកកំលោះឯងចង់ធ្វើការនៅទីនេះអ្វីដែលត្រូវដឹងដំបូងគេគឺអនាម័យទីនេះតឹងរឹងណាស់ តើលោកបានជូតជើងនៅព្រំមុខក្រុមហ៊ុន មុននឹងដើរចូលមកដែររឺទេ?
បុរសៈ បាទ! ជូតអ្នកគ្រប់គ្រងៈ ម៉្យាងទៀត យើងក៏តឹងរឹងចំពោះភាពស្មោះត្រង់ផងដែរនៅមុខក្រុមហ៊ុនយើងគ្មានព្រំទេ ។

ដឹងហើយនឹងរងារ

ក្តាម ក្តិប និង ក្តី កំពុងតែនិយាយអួតពីឪពុករបស់ខ្លួន
នាយក្តិបៈ បើពួកឯងដឹងពីប្រវត្តិរបស់ប៉ាខ្ញុំ ពួកឯងនឹងស្រលាំងកាំង
ក្តាម-ក្តីៈ ប៉ាឯងមានប្រវត្តិយ៉ាងម៉េចទៅ?
ក្តិបៈ គាត់ជាអ្នកបង្ហោះម៉ូតូ ធ្លាប់មានរឿងជាមួយពួកអ្នកលេង៥នាក់
ពួកវាធ្វើបាបប៉ាយើងតែម្នាក់ឯង តែប៉ាយើងវ៉ៃពួកវាឡើងរាប
ក្តាមៈ យើងមិនអួតទេ បើពួកឯងដឹងពីប្រវត្តិរបស់ប៉ាយើង ពួកឯងនឹងភ្ញាក់ផ្អើលស្រៀវ រន្ធត់
ក្តិប-ក្តីៈ ប៉ាឯងយ៉ាងម៉េចទៅ?
ក្តាមៈ គាត់ជាប៉ូលីស ធ្លាប់ចូលទៅជួយចំនាប់ខ្មាំង បាញ់ជនពាលងាប់៥ នាក់ហើយ ប៉ាយើងមិនត្រូវរបួសបន្តិចទេ
ក្តីៈ បើឯងដឹងពីប្រវត្តិរបស់ប៉ាអញ ពួកឯងប្រាកដជារងាជាក់ជាមិនខាន
ក្តាម-ក្តីៈ ប៉ារបស់ឯងមានបុណ្យសក្តិធំដល់ថ្នាក់ហ្នឹងផងរឺ?
ក្តីៈ អត់ទេ ប៉ាយើងជាជាងធ្វើម៉ាស៊ីនត្រជាក់!
ក្តាម-ក្តីៈ …???

ឃើញដូចគ្នា

វុធកំពុងដេកដកដង្ហើមចង្រិតនោះលើគ្រែក្នុងមន្ទីរពេទ្យ មួយពួកម៉ាកគេលឺដំនឹងបែបនេះក៏នាំគ្នាមកមើលៈ
មិត្តភក្តិៈ ឯងទៅត្រូវស្អីមកហ្នឹង បានជាទ្រោមពេញខ្លួនបែបនេះ? ម្សិលមិញនៅឃើញ ឯងបណ្តើរស្រីក្មេងសោះ
វុធៈ ម្សិលមិញឯងឃើញគ្នាបណ្តើរស្រីក្មេងដែររឺ?
មិត្តភក្តិៈ មែនហើយ!!!
វុធៈប្រពន្ធយើងក៏ឃើញដូចឯងដែរ

ក្អកខុសកន្លែង

ភក្តីនិយាយឱ្យស័ក្ខស្តាប់ថា ៖
-ភក្តី ៖ ឯងបានអានកាសែតដែរទេមានមនុស្សកើត ផ្តាសាយបក្សី ក្អកតែ៣ថ្ងៃក៏ក្អួត ធ្លាក់ឈាមងាប់តែម្តង គួរឱ្យខ្លាចខ្លាំងណាស់ ។
-ស័ក្ខ៖ អូ ! មានអាគួរឱ្យខ្លាចជាងនេះទៅទៀតឯងនៅចាំអាតុំកំពូលព្រាននារីបានទេ? អាទិត្យមុនលឺសូរថា វាក្អកតែមួយលើក ក៏ធ្លាក់ឈាមងាប់តែម្តង
-ភក្តី ៖ អូ ! មិនគួរឱ្យជឿសោះ ក្អកយ៉ាងម៉េច តែម្តងក៏ធ្លាក់ឈាមងាប់ ?
-ស័ក្ខ ៖ មកពីវាក្អកខុសកន្លែង វាក្អកនៅក្រោមគ្រែប្រពន្ធចុងរបស់ហ៊ាម៉េង ហើយក៏ ត្រូវគាត់ឱ្យស៊ីគ្រាប់សំណស្លាប់ទៅ …

សិស្សឆ្លាត

ក្នុងថ្នាក់រៀន អ្នកគ្រូចាប់ផ្តើមនិទានរឿងៈ
គ្រូៈ ប្អូនទាំងអស់គ្នា! ថ្ងៃនេះអ្នកគ្រូលើកយករឿងនិទាន ខ្លីមកអោយប្អូនស្តាប់គឺរឿង “កូនគោពណ៌ស” ។ មានមេគោមួយបានកើតកូនគោឈ្មោលយ៉ាងស្អាតមួយ។ក្រោយមកកូនគោធំវាលោតលេងយ៉ាងសប្បាយពេញក្រោល ។ ថ្ងៃមួយពូម្ចាស់គោ បានកាត់ស្មៅខ្ចីមួយកងធំមកអោយវាស៊ី កូនគោអរណាស់ក៏សួរទៅម្ចាស់វាថា “យូរ ហើយម៉េចមិនដែលអោយស្មៅខ្ចីខ្ញុំឥចឹង?”។ មើលប្អូនដឹងទេថា ពូកសិករគាត់ឆ្លើយ ថាម៉េច? សិស្សក្នុងថ្នាក់ស្ងាត់ជ្រៀបនាំគ្នាសញ្ជឹងគិតរកចំលើយសិស្សម្នាក់បានលើក ដៃៈ
សិស្សៈ បាទអ្នកគ្រូ ! ពេលនោះកសិករនឹងពោលថា“ចុម កណ្តុំឆែប ! គោចេះនិយាយ ! ?”

ក្រប៉ណ្ណា

ថ្ងៃមួយសេដ្ឋីម្នាក់បាននាំកូនប្រុសតូចរបស់ខ្លួនទៅលេង ឯស្រុកស្រែគាត់ធ្វើនេះដើម្បីចង់អោយកូនស្គាល់ពី ជីវភាព រស់នៅរបស់អ្នកក្រ។បន្ទាប់ពីពួកគេទាំងពីសំរាកនូវស្រុកស្រែអស់មួយថ្ងៃ មួយយប់ ឪពុកបានសួរកូនប្រុសតូចរបស់ខ្លួនថាៈ
ឪពុកៈ យ៉ាងម៉េចហើយកូន ដំនើរកំសាន្តរបស់យើងលើកនេះ?
កូនៈ ល្អណាស់!
ឪពុកៈ អញ្ចឹងកូនដឹងហើយមែនទេថា ជីវភាពរស់នៅរបស់អ្នកក្រវាយ៉ាងម៉េច?
កូនៈ បាទ! ខ្ញុំសង្កេតឃើញថាផ្ទះរបស់យើងមានឆ្កែតែមួយ តែផ្ទះរបស់ពួកគេមាន ឆ្កែដល់ទៅបួនផ្ទះរបស់យើងមានស្រះទឹកតូចមួយតែផ្ទះរបស់ពួកគេមានបឹងទន្លេធំ ល្វឹងល្វើយ សួនច្បារផ្ទះយើងមានអំពូលពីរ បី តែពួកគេមានផ្កាយរះពេញមេឃនៅ មានទៀត ផ្ទះរបស់យើងមានទីធ្លាមុខផ្ទះតែបន្តិចប៉ុន្តែទីធ្លាមុខផ្ទះរបស់ពួកគេគឺវាល ស្រែមួយទាំងមូលណាប៉ា ។ 
លឺកូននិយាយដូច្នេះ ឪពុកក៏និយាយលែងចេញ ពេលនោះកូនប្រុសក៏បន្តទៀត “ អរគុណណាស់ប៉ាដែលបាននាំកូនអោយដឹងថាពួក យើងក្រប៉ុណ្ណា……………“

Google រកអ្វីឃើញ

ម្តាយដើរចូលមករកកូនស្រីដែលអង្គុយធ្វើលំហាត់នៅ មុខកុំព្យូទ័រ
ម្តាយៈ កំពុងតែធ្វើអីហ្នឹងកូន?
កូនៈ ធ្វើតែងសេចក្តីអំពីពិភពលោកឡើងកំដៅ

ម្តាយៈ អញ្ចឹងរឺ? ហើយកូនរកពត៌មានមកពីណាមកធ្វើម៉ាក់មិនឃើញកូនរកសៀវភៅ មកមើលសោះ
កូនៈ ពុទ្ធោម៉ាក់! សម័យនោះហើយ ឥឡូវណាគេចង់រកអ្វីគេច្រើនតែរកក្នុង Google ចង់រកអ្វីក៏ឃើញដែរ
ម្តាយៈ ពិតរឺ? អឺម!…អញ្ចឹងជួយរកអោយម៉ាក់បន្តិចបានទេ?
កូនៈ បានទេតើម៉ាក់ ម៉ាក់ចង់រកអ្វី ចាំខ្ញុំស្រាវជ្រាវរកអោយតែមួយភ្លែតប៉ុណ្ណោះនឹង ឃើញហើយ
ម្តាយៈ រកមើលថាឪឯងលាក់លុយនៅកន្លែងណាខ្លះ?
កូនៈ អុញ…??????

យូរជ្រុលពេក

ក្រោយពីចេញពីរៀន សិស្សបឋមសិក្សាមួយក្រុមនាំគ្នា រោមទិញប្រហិតអាំង។  ក្មេងម្នាក់ក្រោយពីខាំប្រហិតមួយម៉ាត់ហើយក៏ធ្វើមុខមិន ពេញចិត្ត
ក្មេងៈ ប្រហិតរបស់ពូឯងខ្លោច ល្វីងពេញមាត់អ្នកលក់ប្រហិតនោះក៏ងាកមុខមកដោយ ការមិនពេញចិត្ត
អ្នកលក់ៈ ឯងកុំចេះតែនិយាយ អញអាំងប្រហិតតាំងពីឯងមិនទាន់កើតឯណោះ
ក្មេងៈ រួចចុះហេតុអីក៏ពូឯងទើបតែយកមកលក់ពេលនេះ អញ្ចឹងតើបានជាខ្លោចខ្លាំង យ៉ាងនេះ។

បណ្ដាំលោកគ្រូពេទ្យ

បុរសម្នាក់បានទៅភោជនីយដ្ធានមួយហើយគាត់បានកុម៉្មង់ម្ហូបរួចរាល់។នារីអ្នកបំរើលើកស៊ុបរបស់គាត់មក ដល់។ គាត់ឃើញមេដៃរបស់នាងនៅក្នុងស៊ុបគាត់។ គាត់មិនសប្បាយចិត្តទេប៉ុន្តែមិនបានថាអីអោយនាង នោៈទ្បើយ។២នាទីក្រោយមកនាងលើកម្ហូបមួយមុខទៀតមកដល់។មេដៃរបស់នាងឋិតក្នុងម្ហូបគាត់ទៀត។ បុរសនោៈមិនពេញចិត្តប៉ុន្តែបន្តនៅស្ងៀមទៀត។ចុងក្រោយនាងលើកតែក្តៅ អ៊ុនៗ១ពែងមកទៀត។​ លើកនេៈមេដៃនាងត្រាំក្នុងពែងនោៈទៀត។ ដោយហួសហេតុ ពេក បុរសស្រែកថាៈ
“នាងមិនចេះអនាម័យទេហេ្អ ! ឆាប់យកដៃនាងចេញពីទឹកតែខ្ញុំភ្លាម!”
“ដៃខ្ញុំហើម លោកគ្រូពេទ្យអោយខ្ញុំរក្សារវានៅកន្លែងក្តៅអ៊ុនៗជានិច្ច”នាងតប។ បុរស កាន់តែខឹងហើយស្រែកថាៈ បើចង់អញ្ជឹង…ម៉េចមិនញាត់ចូលគូថខ្លួនឯងទៅ?!”។
“ខ្ញុំធ្វើរួចហើយ…..មុនពេលខ្ញុំលើកម្ហូបមក….នារីតប។