Wednesday, November 5, 2014

រូបត្លុក៖ ការពារប្រសើរជាងព្យាបាល


រូបត្លុក៖ សិល្បៈដៃឯក


រូបត្លុក៖ លោតទឹក


រូបត្លុក៖ វីធីធ្វើស្រមោលសត្វ


រូបត្លុក៖ រូបប្លែក


រូបត្លុក៖ ស្អាតប៉ុណ្ណឹងបានអត់

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ រកមុខខឹងឃើញអត់?


រូបត្លុក៖ Baby Sitting


រូបត្លុក៖ ស្រេកទឹក


រូបត្លុក៖ ប្រពន្ធ


រូបត្លុក៖ Porn Laudry


រូបត្លុក៖ សុនខប្រែកាយ

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ ប៉ាស្រឡាញ់កូនរហូត


រូបត្លុក៖ ធំមែន



រូបត្លុក៖ ចាំមើលលោកប្តី


រូបត្លុក៖ ប្លែក! តែម៉ាស្សា


រូបត្លុក៖ ស្រីស្អាតជប៉ុន

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ សុនខហាត់ប្រាណ


រូបត្លុក៖ គូថទីងមោង


រូបត្លុក៖ ល្បិចខ្លះបានឈ្នះ


រូបត្លុក៖ សាកទាយមើល ជាអ្វី?


រូបត្លុក៖ បែបនេះបានសប្បាយ


រូបត្លុក៖ តួរកូរ៉េ


រូបត្លុក៖ កុងហ្វូ


រូបត្លុក៖ ថតរូបប្រើយុទ្ធសិល្ប៍


រូបត្លុក៖ ហាមនោម


រូបត្លុក៖ កង់គូរូខ្មែរ

ទទួលបានសិទ្ធផ្សាយពី 
All Right Reserve From
www.camhotjoke.blogspot.com

រូបត្លុក៖ ល្បិចត្រីឆ្លាម


រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ២)

(ចុចអានទំព័រ១)សូវសម្លេងញ័រៗថា "ចិត្រ" កូនមាសថ្លៃឪពុក! យប់យន់ណាស់ហើយមិនទាន់ទៅដេកទេឬ? ទៅកូន! ទៅដេកទៅ "តាចឹម តឿនបង្ខំឪ្យកូនទៅដេក ក្រែងអត់ងងុយទៅជាឈឺចាប់"។

ចៅ ចិត្រ គ្រវីក្បាលដោយអាការបដិសេធ ព្រទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបិតា ទើបនិយាយជំរាបទៅវិញថា "ខ្ញុំបានទមិនទាន់ងងុយទេលោកឪពុក! ប្រហែលជាលោកឪពុកមិនទាន់ពិសាថ្នាំយោងកម្លាំងទេដឹង? លោកគ្រូពេទ្យបានផ្តាំខ្ញុំបាទថា សូមឲ្យលោកឪពុកពិសាកុំខាន"។

"ថ្នាំឬកូន" តា ចឹម និយាយឮតែក្នុងបំពង់ក ទំនងចំអកឲ្យថ្នាំនោះ ព្រោះជាថ្នាំគាត់ដឹងថា ឥតមានគុណវិសេសធ្វីបន្តិចឡើយ ហើយគាត់និយាយថា "ឱ! កូនងើយថ្នាំនេះឪពុកបានផឹកមកច្រើនលើកហើយ មិនឃើញមានគុណវិសេសអ្វី ដែលអាចឃួយបន្ធូបន្ថយជម្ងឺឲ្យស្រាកស្រាន្តសោះឡើយ រោគជំពូកនេះ ឪពុកស្គាល់ច្បាស់ថា ជារោគប្រចាំកាយ រក្សាក៏ស្លាប់ មិនរក្សាក៏ស្លាប់ ឫទ្ធិអំណាចរបស់ថ្នាំក្នុងខណៈនេះមិនវិសេសជាងទឹកទន្លេទេកូន" ។

ចៅ ចិត្រ មិនទាន់បានតបទៅឪពុកវិញ ស្រាប់តែលេចមុខបុរសកណ្តាលអាយុម្នាក់ដើរចូលមកក្នុងបន្ទប់ ហើយដាក់គូថអង្គុយក្បែរខាងអ្នកជម្ងឺ ហើយសួរថា "ម៉េចហើយទៅតា ថ្ងៃនេះអាការរោគ​បានធូស្បើយខ្លះទេ?"។

ឱ!ពុទ្ធោ!ពុទ្ធោ! តាចឹម លាន់មាត់ឡើយ កាលបានឬលោកគ្រូពេទ្យសួរខ្លួនដូច្នោះ ហើយគាត់និយាយទៀតថា "ឱ! លោកគ្រូអើយ!វេលានេះ ភ្នែកខ្ញុំបាទ ស្លែងស្រវាំង ងងឹត អស់ហើយ សូមអត់ទោសចុះ ខ្ញុំបាទមិនដឹងជាលោកគ្រូអង្គុយនៅត្រង់ណាទេ"។ ឯចៅ ចិត្រកាលបើបានឮសំដីឪពុកនិយាយត្អូញត្អែរដូច្នោះ ទឹកភ្នែកក៏ហៀរហូរសស្រាក់ ដោយចិត្តអាណិតឪពុកពន់ពេក ហើយក៏សំឡឹងមើលគ្រូពេទ្យនិយាយអង្វរករ សុំឲ្យជួយស្រោចស្រង់សង្គ្រោះបិតា ឲ្យមានជីវិត តែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងវិធីមើលជម្ងឺ ក៏គ្រវីក្បាលដោយអស់សង្ឃឹម ខ្សឹបខ្ទប់ដាក់ជិតត្រចៀកចៅ ចិត្រ ថា៖ "ឆ្លងមិនផុតពីយប់នេះទេ"។

តា ចឹម និយាយមួយៗ ទាំងហត់ដង្ហក់បបូរមាត់ស្លាំងញ័រចំប្រប់ខំនិយាយទៀតថា៖ ខ្ញុំបាទគង់មិនមានជីវិតរស់នៅទាល់តែបានឃើញពន្លឺព្រះអាទិត្យ ក្នុងព្រឹកស្អែកនេះទៀតទេ ខ្ញុំបាទយល់ថាមិនមែនការចម្លេកខុលសធម្មតាទេ ព្រោះមរណធ៌ម ជាសភាវៈទៀងទាត់ដែលមនុស្សសត្វទីទៅត្រូវទទួលយក និង ចៀសវាងឲ្យផុតពុំបានឡើយ ឯវិញ្ញាណ និងរាងកាយរបស់ខ្ញុំបាទ ឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេ ស្លាប់ហើយត្រូវទៅកើតជាអ្វី ក៏តាមយថាកម្មចុះ ហើយបែរទៅវិយាយផ្តែផ្តាំកូនថា "ចិត្រ កូនសំឡាញ់មាសឪពុក! កាលបើឪពុកអស់អាយុទៅហើយ ជិវិតកូនមុខជារសាត់អណ្តែតឥតបង្គោល ជាបង្អែកដូចជាសំណាត់ដែលអណ្តែតក្នុងទទេដូច្នោះ"។

ឯចៅ ចិត្រ អួលដើមកនិយាយមិនរួចសោះមានតែទឹកភ្នេកហូរសស្រាក់ ឱនមុខជ្រុបក្រាបចុះជិតជើងឪពុក។ ចំណែកខាងគ្រូពេទ្យ ក៏ថាកមុខមែរទៅបង្អួច ស្ទើរតែទ្រាំទប់ទឹកភ្នែកពុំបាន។

តា ចឹម និយាយទាំងហត់ថា​"នែ ចិត្រ! កូនសំឡាញ់ កាលបើឪពុកស្លាប់ទៅហើយ ចូរបាចាំបណ្តាំឪបុកទុកចុះថា "ធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះដែលមនុស្សលោកសំគាល់ថា ជាការរុងរឿងថ្លៃថ្លានោះ គឺជាការតាំងខ្លួនប្រាណឲ្យបានថ្លៃថ្នូរ ស្តុកស្តម្ភ។

ឯការដែលរស់នៅតោកយ៉ាកនោះ អ្នកផងទាំងពួងគេមិនយកភ្នែកមើលទេ ការរស់នៅបែបនេះមិនមែននាំឲ្យបានសុខសប្បាយទេ ប៉ុន្តែពេលនេះ កូនអើយ! ឪពុកនឹងប្រាប់អ្នកឲ្យធ្វើដូចម្តេច ទើបបានសេចក្តីចំរើននេះពុំបានទេ សុំឲ្យគ្រាន់តែរលឹកដល់ពុទ្ធភាសិត១បទថា "អត្ថាហិអត្ថនោនាថោ" ខ្លួនត្រូវទីពឹងខ្លួនតែប៉ុណ្ណោះ ឲ្យរឿយៗចុះ"។ (ចុចអានបន្តទំព័រ៣)