Tuesday, October 28, 2014

How to Prevent Issues

Your knowledge is made a better thought.
Since world born everything after on world born as well such as thing and indistinct. Thing is focused on stone, water, oil, rock, bone, crystalline rock and all insensitive thing etc. For indistinct it’s include all kind of animal, and human being which can though, feeling and heart is ongoing. Hence, everything on the world need communication from one era to other era between those things. As we are aware, all communication we can do. But the question is, how good or bad in our communication to decorate our life style successfully. If we discuss about this case all was include in only three things the first one is “thought”, second one is “feeling”, and the last one is “heart”. Some people around the word use one among them, some use two among them, and can be some else use these 3 things. So how about you? What is “thought”,”feeling”, and” heart” meant there? And how is it affect or link in to each other when we adopt them?

Thought is used by almost every people. But the main purpose how much they use it. Some people use it 85%, some use 50%, and other seem useless. God formed us every thing every fitting physical structure. Unluckily sometime we forget to use it. Brain is a very important physical to help us for every problem or issue and it can properly give us hand to live in a peaceful life successfully. The though is performed by brain then show the result as our activity. So thought is the underline to find the reason what is right or what is wrong, what is a perfect deal or what is a struggle. Surely if we use thought from brain we will do by nearly 85% correct and show a great result. But how much thought good is according to our knowledge.

Feeling is and invisible thing. We cant to see and touch it. But we will see by the action. Feeling occur from other party like in the winter you will be cold and in the summer you will be warm. More-often, it's occur on us by someone beside like our pet, girl, boy, parent ,friend, relative etc.  They will feel us in various way some bad and some good. Although, in good or bad firstly we have to pass the thought to clarify which action we need to react back. In-contrast if we use feeling not think by brain scan. The percentage we right is less then 40%. For instance, when mom blame us. Because we lazy to class in nearly summer vacation. In the scan when we heard the blame word immediately we exactly feel angry and do the bad behavioral. Yet if we though of the reason why she blame us, we will realize that she want us good.

Heart is also known as an invisible thing waiting to get act form other. It's like object that got react even-though it's good or bad . But it's reflex always possible thing via good or bad it gain. As we know with whom, experience in love as you stay at low class level in the name with her is boyfriend. But her parents do not satisfied with you  and don't want you marry her. They want her marry with the high class man. So in this situation, truly you can clarify how is thought and heart clearly 100%. In story if you face that situation your heart exactly want her beside. But your Thought will say " No, we should allow her marry with the rich man. Because he will give her all and comfortable thing. etc.

All in all, to prevent issue I recommend you to use " thought" priority before "heart" and "feeling". Noticeably, almost great leader always use "Though" rather than "feeling" and "heart". A bad man always forget though, and heart; and just adopted " feeling". A good main just adopted "thought" and "heart". Moreover to increase it better by your "knowledge".

Better      "Thought"          "Heart"          "Feeling"
                        85%                10%                5%             

រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ៤)

ជីវិត​ក្មេង​កំព្រា
កាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយ ទើបចៅចិត្រដឹងខ្លួនច្បាស់លាស់ថា៖

ឱ ! ខ្លួនអញអើយ កណ្ដែងកណ្ដោចខ្លោចផ្សាតែម្នាក់ឯង ហើយ​នឹង​ងាករេ​ទៅ​ពឹង​បង​ប្អូន​ញាតិ​សាច់សា​លោហិត​ជិតខាង​ឯណា​ក៏គ្មាន ណ្ហើយចុះត្រូវតែតស៊ូនឹងសេចក្ដីទុក្ខលំបាកគ្រប់យ៉ាងចុះ ធ្វើម្ដេចកើតមកជាប្រុសកំព្រាម្ដាយអាពុក សមដូចជាប្រសាសន៍លោកឪពុកផ្ដាំទុកថា «ចិត្រកូន! កាលបើអស់បុណ្យអំពីឪពុកហើយ ជីវិត​របស់​អ្នក​ដូច​សំណាត់​ឈើ​ដែល​អណ្ដែត​ក្នុងកណ្ដាលទន្លេដូច្នោះ» ។
ចៅចិត្រក៏គិតឃើញថា ពិភពលោកទាំងមូលនេះ ធំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដទៃៗតែបែរទៅជាទីតូចចង្អៀត លំបាកពន់ពេក ចំពោះខ្លួនអាត្មាអញដែលកំព្រាម្ដាយឪពុក នឹងបងប្អូនញាតិសាលោហិត នឹងងាកមុខទៅជ្រកកោនពឹងពាក់អ្នកឯណា ក៏គេឥតត្រូវការសោះ ព្រោះមនុស្សទីទាល់ក្រលំបាកដូចជាអាត្មាអញនេះ គេមិនត្រូវការសេពគប់រាប់រកឡើយ ទុកជាសុំការគេធ្វើ ក៏ឥតមាននរណាជួយសង្រ្គោះរកការងារឱ្យ​ធ្វើបានឡើយ ឱ ! ខ្លួនអាត្មាអញអើយ កើត​មក​ក្នុង​លោក​នេះ​លំបាក​អ្វី​ក៏​សែន​លំបាក​ប្លែក​ជាង​គេ​ម្ល៉េះ តែថាកើតមកជាអង្គបុរសហើយ មិនត្រូវខ្លាចសេចក្ដីទុក្ខព្រួយលំបាកទេ តោងតែតស៊ូនឹងសេចក្ដីទុក្ខព្រួយលំបាកអស់នេះឱ្យ​ឃើញសខ្មៅទៅចុះ ។

ចៅចិត្រកំពុងតែឈរជញ្ជឹងរំពឹងគិត រកការធ្វើតែម្នាក់ឯងយ៉ាងស្ងាត់ៗ នៅចំហៀងខាងមុខផ្ទះ ក៏ងើបមើលទៅលើឃើញព្រះចន្រ្ទអណ្ដែតត្រសែតនៅកណ្ដាលពពក បញ្ចាំងពន្លឺរស្មីឆ្លុះទៅសព្វទីបរិវេណ មានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេង ឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្តព្រះពិភិធារាមយ៉ាងច្បាស់លាស់ អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់ លុះចៅចិត្របានឮសូរសព្ទព្រះសង្ឃសូត្រធម៌នោះ ក៏ជាហេតុនាំផ្ដួចឱ្យ​នឹករឭកដល់ឪពុក ដែលទើបទទួលអនិច្ចកម្មទៅថ្មីៗ មិនដឹងបើនឹងងាករេបែរមុខទៅពឹងពាក់អ្នកឯណា ហើយក៏បែរមុខមើលទៅក្នុងបន្ទប់ ឃើញមានពន្លឺចង្កៀងភ្លឺផ្លុងៗ នៅទីនោះហើយដែលឪពុកធ្លាប់មូរថ្នាំស្លឹកសង្កែពីសាជានិច្ច តែឥឡូវនេះមានតែចៅចិត្រម្នាក់ឯង ចៅចិត្រគិតអាណិតខ្លួនណាស់ ទឹកនេត្រាក៏ហូរចេញមកសស្រាក់ដោយឥតដឹងខ្លួន ។

ខណៈនោះ ចៅចិត្រក្រឡេកមើលទៅខាងមុខ ស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមក ទើបចៅចិត្រក្រោកឡើងស្រែកសួរទៅថា៖

នរណា នុ៎ះ ?
គ្នាឯងទេ ចៅចិត្រឬអីហ្នឹង ? បុរសនោះសួរមកវិញ ។
ចៅចិត្រនឹកស្មានថាប្រហែលគ្រូពេទ្យ ទើបស្រែកអញ្ជើញថា៖

សូមអញ្ជើញលោកគ្រូ ។
គ្រូពេទ្យក៏ឈានជើងឡើងជណ្ដើរទៅលើផ្ទះ ហើយដាក់គូទអង្គុយលើកៅអី តាមសេចក្ដីអញ្ជើញរបស់ម្ចាស់ផ្ទះ ។

សុខសប្បាយជាទេឬចៅចិត្រ ?
គ្រូពេទ្យសួរដោយមេត្រីចិត្ត ។

ចៅចិត្រតបថា៖

ទានប្រោស ចំណែកខាងរាងកាយសុខសប្បាយជាទេ ប៉ុន្តែចំណែកចិត្តរងកម្មជាបំផុត ឥតសប្បាយមួយពេលឡើយតាំងអំពីលោកឪពុកអនិច្ចកម្មទៅ វិញ្ញាណខ្ញុំបាទនេះហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីឡើយ ។
គ្រូពេទ្យងក់ក្បាលទំនងជឿតាមសម្ដីចៅចិត្រ ទើបសួរថែមទៀតថា៖

ចុះសព្វថ្ងៃនេះ បានធ្វើការនៅកន្លែងណាហើយឬនៅឡើយទេ ?
ចៅចិត្រនិយាយសើចសោះកក្រោះថា៖

ទាន ប្រាស ! នៅទីនេះ ខ្ញុំបាទរកការធ្វើមិនទាន់បានទេ ការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទ ដែលបានខំរៀនសូត្រមកដូចជាច្រើនណាស់ តែហាក់ដូចគ្រាន់ប្រើការបានត្រឹមតែមើលសំបុត្រស្នាមបន្តិច បន្តួច មើលឈ្មោះហាងផ្សេងៗនឹងមើលប្រូក្រាមតាមរោងកុន ល្ខោន ប៉ុណ្ណោះ ។
គ្រូពេទ្យនិយាយដោយសេចក្ដីអាណិតយ៉ាងស្មោះត្រង់ថា៖

ខ្ញុំក៏នឹកអាសូរអ្នកច្រើនណាស់ដែរ ! ចិត្រ!
ហើយនិយាយទូន្មានថា៖

ខ្លួនអ្នកជាកូនប្រុស ត្រូវតទល់នឹងវិស័យលោកិយទៅមុខទៀតច្រើនណាស់ បង្អង់ឱ្យ​ខ្ញុំគិតពីរបីនាទីមើល ក្រែងខ្ញុំគិតរកឧបាយជួយសង្រ្គោះខ្លួនអ្នកឯងបានខ្លះ។
ចៅចិត្រនៅតែស្ងៀម ។ គ្រូពេទ្យជញ្ជឹងគិតមួយស្របក់ ក៏ញញឹមលាន់មាត់ចេញសម្ដីថា៖

នឹកឃើញហើយៗ ! ខ្ញុំមានឪពុកមាម្នាក់ ជាអ្នកស្ដុកស្ដម្ភគ្រាន់បើ មើលទៅបើលោកជួយធុរៈ មុខជាអ្នកឯងបានការធ្វើមិនខាន តែតោងនឿយហត់បន្តិចមុនដំបូង ។
ចៅចិត្រញញឹមញញែមហើយជម្រាបទៅគ្រូពេទ្យថា៖

ខ្ញុំបានទទួលអត់ធន់សេចក្ដីលំបាកគ្រប់យ៉ាងទាំងអស់ សុំឱ្យ​មានតែការធ្វើនឹងគេចុះ គ្រាន់នឹងបានចិញ្ចឹមជីវិត កុំឱ្យ​មានពាក្យគេដំណៀលប៉ុណ្ណោះ ទុកជាជីកដី លីសែង រែកពុនយ៉ាងណាក៏ដោយ ខ្ញុំបាទក៏ស្មគ្រធ្វើទាំងអស់។
គ្រូពេទ្យមានទឹកមុខរីករាយ ដោយសេចក្ដីពេញចិត្តហើយថា៖

ខ្ញុំគិតជានិច្ចថា អ្នកឯងជាកូនប្រុសអាចទទួលធ្វើការគ្រប់ចំពូកបាន អធ្យាស្រ័យអ្នកឯងគួរសរសើរណាស់ ប៉ុន្តែចៅចិត្រ ! ការដែលអ្នកឯងត្រូវធ្វើនោះ មិនមែននៅក្នុងទីនេះទេ គឺនៅឯស្រុកបប៉ៃលិន ឯណោះ។
បប៉ៃលិន ឬទានប្រោស !
ចៅចិត្រឆ្លើយផ្ទួនពាក្យ បាត់ទឹកមុខញញឹមរីករាយមួយរំពេច ហើយនិយាយត្អូញត្អែរថា៖

ទានប្រោស គេថាស្រុកនោះចាញ់ណាស់ មានតែពួកភូមាកូឡា ទើបនៅទ្រាំរកស៊ីក្នុងទីនោះបាន ខ្ញុំបាទនឹកក្រែងតែទ្រាំទ្រទឹកដីអាកាសនៅទីនោះមិនបានទេ ដឹង?
គ្រូពេទ្យទូន្មានថា៖

អ្នកឯងនិយាយដូច្នេះក៏ត្រូវដែរ ប៉ុន្តែអ្នកដែលទៅហើយឈឺចាញ់នៅទីនោះ ច្រើនធ្វេសប្រហែសមិនចេះរក្សាខ្លួនឱ្យ​ផុតពីជំងឺគ្រុនចាញ់ ចុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនពេទ្យមកខ្លះ ក៏ល្មមនឹងការពារខ្លួនបាន មួយវិញទៀតជំងឺ​គ្រុនចាញ់នេះ មិនចំពោះតែជាតិយើងទេ ទុកជាជាតិណាក៏ដោយ ធ្វើទាស់ទំនងហើយ មុខជាឈឺចាប់ដូចគ្នាទាំងអស់។
គ្រូពេទ្យនិយាយទូន្មានចៅចិត្រឱ្យ​មានភាព​ក្លាហានឡើង ហើយពោលតទៅទៀតថា៖

ឯឪពុកមាខ្ញុំនោះ ពីដើមធ្វើជាមន្រ្តីមួយ ហៅតាមបណ្ដាសក្តិថា ហ្លួងរតនសម្បត្តិ វេលានេះអាយុលោកហាសិបប្លាយឆ្នាំហើយ លោកមានអធ្យាស្រ័យល្អ ពួកកូឡាភូមានៅទីនោះ រាប់អានលោកណាស់ កាលពីពីរបីអាទិត្យមុននេះ លោកមានសំបុត្រមួយច្បាប់មកដល់ខ្ញុំ សុំឱ្យ​រើសរកមនុស្សម្នាក់ទៅធ្វើការលោក ចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់ ដ្បិតការជីកត្បូងនិល គេត្រូវការតែមនុស្សសុចរិតស្មោះត្រង់។
ចៅចិត្រនិយាយថា៖

ការនេះជាការថ្មោងថ្មី ក្នុងជីវិតរបស់ខ្ញុំបាទ។
គ្រូពេទ្យថា៖

គ្រាន់បើជាងនៅទំនេរ មិនទាន់មានការអ្វីធ្វើមែនទេ ? បើព្រមទទួលខ្ញុំនឹងចាត់បញ្ជូនអ្នកឯងនៅវេលាឆាប់ៗនេះ ដោយខ្ញុំមានសេចក្ដីសង្ឃឹមទុកចិត្តថា អ្នកឯងនឹងធ្វើការម៉ឺងម៉ាត់ជាទីពេញចិត្តគេមិនខាន។
ចៅចិត្រលើកដៃសំពះ ហើយក្រាបចុះដោយសេចក្ដីគោរពចំពោះគ្រូពេទ្យ លោកក៏សរសេរសំបុត្រ១ច្បាប់​ឱ្យ​ចៅចិត្រ ហើយលាចុះដើរទៅពីផ្ទះនោះទៅ ៕(ចុចអាំនទំព័រ៥)

រូបត្លុក៖ ខ្មែរខែរងា


រូបត្លុក៖ ថ្ងៃចន្ទទៀតហើយ


រូបត្លុក៖ ទន្ដពេទ្យ




រូបត្លុក៖ កើតជាប្រុសស្រួល


រូបត្លុក៖ បុរសល្អ


រូបត្លុក៖ នឹកអូនឡើងឆ្កួត


រូបត្លុក៖ ថាំងចេង


រូបត្លុក៖ ធំមែន


រូបត្លុក៖ ដង្ហើមចូល ហើយបញ្ចេញមកវិញ


រូបត្លុក៖ ឆ្លាតអាអូន


រូបត្លុក៖ ហាស់ ហាស់



រូបត្លុក៖ ខ្យល់បក់ដីហុយ


រូបត្លុក៖ រំដោះកូយ


រូបត្លុក៖ កុំសាវ៉ា


រូបត្លុក៖ ការវិវឌ្ឍន៍នៃការជញ្ជក់


រូបត្្លុក៖ ការពារជីវិតអ្នក


រូបត្លុក៖ សងអាយហ្វូនបងវិញ


រូបត្លុក៖ សង្គ្រាមលោក