Thursday, October 30, 2014

Angkor Wat

Angkor Wat

Cambodia is the country located in south-eat Asia. It’s noted to be possible for billion tourist passionate to visit there.  Be newsy, this country is chock-full of many resorts as recreational resort, natural resort, cultural resort, and historical resort; among them historical resort is more interesting than other by tourist because of it has many temple located almost its province. Majority tourist go to Cambodia in order to visit its temple especially Angkor Wat. It’s mean you hear Cambodia, you will imagine of Angkor Wat, Someone said. Or when you visit Cambodia if you don’t go to Angkor Wat, it’s mean you did come to Cambodia. So what is Angkor Wat?


Angkor was first a Hindu temple, after subsequently a Buddhist, temple complex in Cambodia and the largest religious monument in the world. The temple was built by the Khmer King Jayvaraman II in the early 12th century in Yasodharapura, the capital of the Khmer Empire, as his state temple and eventual mausoleum and finished by Jayvaraman VII. Breaking from the Shaiva tradition of previous kings, Angkor Wat was instead dedicated to Visnu. As the best-preserved temple at the site, it is the only one to have remained a significant religious center since its foundation. The temple is at the top of the high classical style of Khmer architect It has become a symbol of Cambodai, appearing on it's national flag, and it is the country's prime attraction for visitors.

Angkor Wat combine of two basic plans of Khmer temple architecture, the temple mountain and the later galarie temple. The modern name, Angkor Wat, means "Temple City" or "City of Temples" in Khmer; Angkor, meaning "city" or "capital city", is a vernacular form of the word nokor, which comes from the Sangkrit word nagara Wat is the khmer word for "temple grounds".  Exactly if we talking about Angkor Wat it cant be described by few hours of few day because of it's very complex, secret, and so long historical temple.


So for me about Angkor Wat is very complex and large spread of the surface as my experience I have to visited there one time. When I was there I seem be back to that era and live in that temple. Sometime when I walk form one temple to other temple and so on, I feel I miss the way if I didn’t have the map handle. I recommend you if you have the chance to visit there and if you’re favorite of adventure, you should be there, come and rent bicycle for ride. As the morning you can ride to visit every each temple, people living lifestyle, and mountain; for evening you should come by the top of Angkor temple to see the sunset.

To all visitor if you never come to Cambodia, you should come to test it. I hope you will be satisfied what called Cambodia resort, Cambodia people lifestyle with their welcomed smile of everywhere like Bayon's fece temple over there.

What is Money?

Money Coin and Paper Money, USA
A long time till now on, people need communication in 7 days a week and 24 hours a day in life. In communication surely people also doing a business by exchange their good or service. In the context, money is not use before in many century. At those time people very difficult when they exchange service and good. Because they exactly need to find whom, they want theire service or good and in contrast for their partner. For example, Mr. A has rice and he want potato; so he have to find someone who have potato. If he found Ms. B, who has potato. But she doesn’t want rice. So business is not happen. That’s called complex thing at that time. Thus, money coin was formed and used a round 650-600 BC in Lydia and the world earliest paper money was found in China during Song Dynasty Jaozi. That why all changed. So what is money and how to use it?

After money was used in business and trade, it’s better and no complex to exchange good and service. People’s mind has trend to thing that money is magnificent thing. It’s like a cell-phone. Mean every time most people in the world probably have handle it, many of them on a daily basis. Money also is an object that make many people work, and effort; and do everything to gain it. It can make the world go around. In this context good or service is not exchange like before. It instead money to pay for them. That’s good approach in the world of economic, business, and trade. Shortly, money can be anything that can serve as:

-          Store of Value, which means people can save and use it later.
-          Unit of account, that is provide a common base for price.
-        Medium of exchange, something that people can use to buy and sell from one another.

Really money is important, every day and night people try to work, think, find strategy how to earn money. So if we don’t have money iwis we can’t do everything like buying, rent, etc. for something we passionate to make our life comfortably.     

Read More "How to Earn Money"           

រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ៥)

ការ​ធ្វើ​ដំណើរ​ទៅ​ប៉ៃលិន​
លុះចៅចិត្របានទទួលសំបុត្រគ្រូពេទ្យហើយ ក៏ចាត់ចែងសំពត់អាវដាក់វ៉ាលីសផ្ដៅ នឹងអីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយ ក៏ប្រះដេកសម្រាកដោយសេចក្ដីត្រេកអរដ៏លើសលប់ ក្នុងយប់នោះស្ទើរតែដេកមិនលក់ទាល់ភ្លឺ ។ ដល់ម៉ោង៥ជិតភ្លឺ នាឡិកាឯផ្សារវិលវាយឮសូម៉ឺងៗ យ៉ាងច្បាស់លាស់រហូតដល់ផ្ទះចៅចិត្រៗ ក្រោកឡើងលុបលាងមុខមាត់រួច ក៏ស្លៀកពាក់សម្លៀកបំពាក់ យួរវ៉ាលីសចុះពីផ្ទះដើរសំដៅទៅផ្សារវិល បម្រុងនឹងទៅឡើងរថយន្តដែលដើរផ្លូវបាត់ដំបង – បប៉ៃលិន ។ ចៅចិត្រទិញសំបុត្រថ្លៃកន្លែងរួចស្រេចហើយ ក៏អង្គុយចាំដរាបដល់ពេលរថយន្តចេញពីទីផ្សារក្រុងបាត់ដំបងទៅ វេលាម៉ោង ៦ នឹង ១៥ នាទី រថយន្តក៏បើកចេញសំដៅទៅទិសខាងត្បូង ដល់ទៅផ្សារភាស៊ីស្រាក៏បត់ត្រង់ទៅឯលិចតាមផ្លូវបប៉ៃលិន ចៅចិត្រអង្គុយមើលភូមិប្រទេសសងខាងមាគ៌ានោះ មុខគួរឱ្យ​ស្រងេះស្រងោចអណ្ដែតអណ្ដូងក្នុងចិត្តជាចម្លែកណាស់ នឹកដល់ឪពុកដែលទើបអនិច្ចកម្មទៅថ្មីៗ កាលណាទឹកភ្នែកក៏ជោរជន់ចេញមកឯង តែខំទប់ទល់មិនឱ្យ​ទឹកភ្នែកស្រក់ចុះទាល់តែបាន ដើម្បីការពារកុំឱ្យ​អ្នកជិះរថយន្តជាមួយគ្នា មានសេចក្ដីសង្ស័យមន្ទិលមកលើខ្លួន ហើយបន្លំនិយាយសើចលេងកម្សាន្ត ជាមួយនឹងអ្នកជិះទាំងអស់គ្នាទៅ ។

ឯផ្លូវដែលឡើងទៅស្រុកបប៉ៃលិន មិនសូវឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបងក៏ពិតមែន តែជាផ្លូវលំបាកបន្តិច ដ្បិតត្រូវបររថយន្តឡើងកាត់ភ្នំ នឹងសសៀរតាមជើងភ្នំខ្ពស់ឡើងៗ ហើយតោងបរបត់បែនដូចអន្ទង់អាំង ដរាបដល់ស្រុកបប៉ៃលិន ទុកជាបង្ខំយ៉ាងណាក៏គង់តែរថយន្តរត់មិនលឿនរហ័សដូចផ្លូវរាបទេ ។ ចៅចិត្រក្រឡេកមើលភូមិប្រទេសតាមសងខាងផ្លូវ សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ និងភូមិស្រុកដោយអន្លើៗ ឃ្លាតឆ្ងាយដាច់ពីគ្នា លុះជិតទៅដល់បប៉ៃលិន ក៏ឃើញតែព្រៃព្រឹក្សា លតាវល្លិនិងភ្នំតូច ធំច្រើនអនេក ព្រមទាំងសត្វបក្សាបក្សីនិងសត្វដើរដី ក៏មានកុះករណែនណាន់នៅតាមដងព្រៃព្រឹក្សាអស់នោះ ។ ចៅចិត្របានឃើញសព្វសត្វអស់នោះ ក៏កើតមានចិត្តសង្វេគនឹករឭកដល់ឪពុកកាន់តែខ្លាំងឡើងៗ ស្ទើរតែទប់ទល់ទឹកភ្នែកពុំបាន ។

លុះដល់រថយន្តបរបើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើ វេលាម៉ោង១១ ថ្ងៃត្រង់ រថយន្តក៏បានទៅដល់ទីផ្សារបប៉ៃលិនដោយស្រួល ។ ចៅចិត្រចុះពីរថយន្តដើរទៅស៊ើបសួររកផ្ទះហ្លួងរតនសម្បត្តិ ។ មានភូមាម្នាក់នៅទីផ្សារនោះចង្អុលប្រាប់ថា ផ្ទះហ្លួងរតនសម្បត្តិនៅឯណោះ ចម្ងាយពីទីផ្សារនេះទៅប្រហែល៥០០ ម៉ែត្រ ក្បែរមាត់ផ្លូវខាងជើង នៅក្លោងទ្វារផ្ទះនោះ មានសរសេរយីហោថា ផ្ទះហ្លួងរតនសម្បត្តិ អញ្ជើញទៅចុះគង់នឹងឃើញមិនខាន ។ ចៅចិត្រក៏ចេញដើរទៅតាមពាក្យភូមានោះ ហើយទៅឈររេរានៅមុខផ្ទះដូចមានយីហោខាងលើនេះ មួយស្របក់មានកម្មករម្នាក់ ចេញមកពីក្នុងភូមិនោះសួរថា៖

អញ្ជើញមករកអ្នកណា ?
ចៅចិត្រភ្ញាក់ព្រើត ព្រោះពេលនោះកំពុងឈរមើលភូមិប្រទេសយ៉ាងភ្លើតភ្លើន ស្រាប់តែក្រឡេកមកឃើញបុរសខ្មៅម្នាក់ ឈរសួរក្បែរខ្លួនទើបប្រាប់ទៅថា៖

ខ្ញុំមករកលោកហ្លួងរតនសម្បត្តិ វេលានេះលោកនៅឬទេ ?
បុរសនោះឆ្លើយតបថា៖

លោកនៅខាងលើផ្ទះ បើចង់ជួបនឹងលោក អញ្ជើញមកតាមខ្ញុំ ហើយបុរសនោះក៏ដើរនាំមុខចៅចិត្រឡើងទៅលើផ្ទះ ។
គេប្រាប់ឱ្យ​ចៅចិត្រអង្គុយលើកៅអីមួយ នៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយដើរចូលទៅក្នុងបាត់មួយស្របក់ ក៏លេចមនុស្សចាស់ សក់ស្កូវម្នាក់ដើរចេញមកដោយឫកពាអង់អាច ស្លៀកសារុងសូត្រពាក់អាវទ្រនាប់តាមទំនៀមអ្នកនៅផ្ទះ ពាក្យដំបូងដែលនិយាយនឹងចៅចិត្រនោះដូច្នេះថា៖

ក្មួយមកពីណា ? ត្រូវការជួបនឹងខ្ញុំមានការអ្វី ?
ចៅចិត្រសង្កេតដឹងច្បាស់ថា លោកនេះហើយដែលហៅថា ហ្លួងរតនសម្បត្តិ ដែលខ្លួនត្រូវការជួប ទើបរំកិលខ្លួនចុះពីកៅអីលុតជង្គង់ក្រាបចុះ ដោយសេចក្ដីគោរពគួរសម ។

ឯហ្លួងរតនសម្បត្តិជាអ្នកជំនួញលក់ត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងស្រុកបប៉ៃលិន ក៏អង្គុយលើកៅអីមួយ ចៅចិត្រសង្កេតតាមឫកពារបស់លោកនេះ យល់ថាជាអ្នកមានអធ្យាស្រ័យល្អចិត្តសប្បុរស គួរជាទីគោរពរាប់អានបាន ។

ទានប្រោសមាន…
ចៅចិត្រឆ្លើយដោយឱនលំទោនហើយថា៖

លោកគ្រូពេទ្យស្អាតបានផ្ញើសំបុត្រមួយច្បាប់ មកជូនព្រះតេជព្រះគុណ។
អើ ! ពេទ្យស្អាតក្មួយខ្ញុំនោះឬ ?
លោកនិយាយទាំងញញឹមតាមដោយលោកជាអ្នកមានអធ្យាស្រ័យរីករាយជានិច្ច ហើយសួរថា៖

សំបុត្រនោះនៅឯណា ?
ចៅចិត្រលូកដៃទៅក្នុងហោប៉ៅ យកសំបុត្រនោះជូនទៅ លោកហ្លួងទទួលយកទៅមើលដោយសេចក្ដីត្រេកអរ លុះមើលចប់ហើយក៏បែរមកពិចារណា មើលលក្ខណៈចៅចិត្រម្ដងទៀត ។

ហ្លួង៖ ក្មួយឯងមែនទេ ឬអីឈ្មោះចៅចិត្រ ដែលពេទ្យស្អាតបានបញ្ជូនខ្លួនមកឱ្យ​ខ្ញុំ ?
ចៅចិត្រ៖ ទានប្រោស ខ្ញុំបាទនេះហើយ។
ហ្លួង៖ ចុះក្មួយធ្វើការយ៉ាងនេះបានដែរឬ ? ការរបស់ខ្ញុំនេះវាធ្ងន់ណាស់ តោងទ្រាំជីកដីក្នុងមួយថ្ងៃ ប្រាំ ប្រាំមួយ ម៉ោងទើបស្ទុះរួច រូបរាងស្អាតបាតដូចជាក្មួយនេះ ខ្ញុំយល់ថាទ្រាំទ្រការងារមិនបានយូរប៉ុន្មានទេ មុខជារត់ទៅផ្ទះវិញហើយ !
ចៅចិត្រ៖ មនុស្សដទៃទៀតគេទ្រាំធ្វើបានយ៉ាងណា ឯខ្ញុំបាទគង់ធ្វើបានដូចជាគេដែរ សូមព្រះតេជព្រះគុណកុំព្រួយឱ្យ​សោះ។
ចៅចិត្រពោលរ៉ាប់រង យ៉ាងម៉ឹងម៉ាត់ ពាក្យនេះហើយដែលធ្វើឱ្យ​ហ្លួងរតនសម្បត្តិ មានសេចក្ដីពេញចិត្តណាស់ ហើយចៅចិត្រនិយាយតទៅទៀតថា៖

ទានប្រោស ! មនុស្សដែលកើតមកក្នុងលោកសន្និវាសនេះ មិនត្រូវប្រកាន់ការស្រាលៗ ស្រួលៗទេ ខ្ញុំបាទមិនដែលគិតដូច្នេះទេ កាលបើខ្ញុំបាទមានកម្លាំងពលំដរាបណា ខ្ញុំបាទនឹងខំធ្វើការដរាបនោះ ។
ចៅចិត្រ អ្នកឯងនិយាយនេះត្រូវណាស់។
លោកហ្លួងនិយាយសរសើរ ហើយថា៖

ណ្ហើយចុះ ឯខ្ញុំតែងមានការសម្រាប់មនុស្សដែលចង់ធ្វើជានិច្ច វេលានេះ អណ្ដូងត្បូងទិសខាងកើត ខ្ញុំកំពុងឱ្យ​ចាប់ផ្ដើមជីកត្បូងមានតម្លៃមួយអន្លើ ព្រឹកស្អែកនេះខ្ញុំនឹងបញ្ជូនអ្នកឯងឱ្យ​ទៅធ្វើការនៅទីនោះ ធ្វើការក្នុងគ្រាដំបូងនេះ ខ្ញុំនឹងតាំងប្រាក់ខែឱ្យ​អ្នកឯងត្រឹម៣០ រៀលសិន ប៉ុន្តែអ្នកឯងអាចបានប្រាក់ខែច្រើនជាងនេះទៅទៀត បើខំយកចិត្តទុកដាក់ធ្វើការយ៉ាងម៉ឺងម៉ាត់ ។
ចៅចិត្រឱនក្បាលក្រាបចុះដោយសេចក្ដីគោរពម្ដងទៀត ហើយពោលថា៖

សូមអរគុណព្រះតេជព្រះគុណជាទីបំផុត ព្រះតេជព្រះគុណកំពុងធ្វើខ្ញុំបាទឱ្យ​បានជាមនុស្សម្នានឹងគេឡើង ខ្ញុំបាទពេញចិត្តនឹងការដែលព្រះតេជព្រះគុណប្រគល់ឱ្យ​ធ្វើនោះជាទីបំផុត។
ក្នុងខណៈនោះ មានសូរស្បែកជើងលាន់ឮពីខាងក្រោមឡើងមកលើផ្ទះ ព្រមទាំងមានសំឡេងយ៉ាងឆ្មារតូចលាន់រំពងមកពីខាងក្រោយ ចៅចិត្រៗក៏ចោលភ្នែកក្រឡេកមើលទៅ ប្រទះនឹងភ្នែកទាំងគូកំពុងតែសម្លឹងចំត្រង់មក ជាដួងភ្នែកប្រកបដោយទឹកដម គួរជាទីចាប់ចិត្តស្នេហា តែមានឫកពាឆ្មើងឆ្មៃបន្តិច កិរិយាក្និកក្នក់ញ៉ែងញ៉ង ល្វាសល្វន់ ល្អណាស់ សម្បុរស្បែកសស្អាតមុខមូលក្រឡង់ដូចវង្សព្រះចន្រ្ទ សូរសំឡេងស្រស់ដូចសូររគាំងប្រាក់ ដំណើរល្វន់ល្វាសដូចផ្កាកុលាបដែលត្រូវខ្យល់បក់ល្វិចៗ នៅកណ្ដាលសួនច្បារដូច្នោះ ឱ ! ល្អអីម្ល៉េះ ! នេះប្រហែលជាអញយល់សប្តិឃើញទេដឹង !!

ចៅចិត្រភ្ញាក់សា្មរតីលែងសម្លឹងស្រឡាំងកាំង ក្នុងពេលដែលលោកហ្លួងស្រែកហៅកូនក្រមុំនោះឱ្យ​ឡើងមកខាងលើផ្ទះ៖

មកឯណេះ នារី ថ្ងៃនេះ ប៉ាបានមនុស្សចូលធ្វើការថ្មីម្នាក់ទៀត ។
នាងក្រមុំនារី ឈានជើងឡើងជណ្ដើរមួយៗ ភ្នែកសម្លឹងមើលចៅចិត្រដោយកិរិយាឆ្មើងឆ្មៃបន្តិច ដែលជាទំនៀមរបស់ស្រីក្រមុំរូបស្រស់ ហើយសួរទៅឪពុកថា៖

ប៉ា ! នេះឬអ្នកចូលមកធ្វើការថ្មីរបស់យើង ?
លោកហ្លួងញាក់មុខទទួលហើយ ងាកទៅនិយាយនឹងចៅចិត្រថា៖

ចៅចិត្រ ! នេះនារីកូនក្រមុំរបស់ខ្ញុំ។
ចៅចិត្រលើកដៃសំពះសួរ នាងនារីងក់ក្បាលគំនាប់ដោយកិរិយាឆ្មើងៗ តាមនិស្ស័យរបស់នាង ។ ចៅចិត្រដឹងខ្លួនថា តាំងអំពីថ្ងៃនេះទៅ មុខជាត្រូវនាងក្រមុំរូបស្រស់នេះមាក់ងាយ មាក់ថោកខ្លះជាមិនខាន ។

នាងនារី សម្លឹងមើលកម្មករថ្មីរបស់ឪពុក តាំងអំពីក្បាលរហូតដល់ចុងជើង មើលហើយមើលទៀត នៅទីបំផុតក៏លាន់មាត់ថា *កម្មករនេះស្គមដូចជាអ្នកញៀនអាភៀន នឹងមានកម្លាំងជីកដីបានឬប៉ា ? កូនយល់ថាតម្រូវឱ្យ​ធ្វើការលាងចានក្នុងផ្ទះបាយវិញជាជាង ?

ចៅចិត្រកាលបើត្រូវស្រីក្រមុំស្ដីដាក់មុខដូច្នេះ ក៏នឹកអៀនខ្មាសណាស់ ក្រឡេកចោលកន្ទុយភ្នែកទៅនាងមួយភ្លែតហើយតបទៅថា៖

មនុស្សត្រង់គេមិនដែលសម្គាល់ថាជាមនុស្សល្ងង់ ឯមនុស្សស្គមក៏គេមិនសម្គាល់ថាជាមនុស្សខ្សោយដែរ ស្គមយ៉ាងខ្ញុំបាទនេះ មានកម្លាំងខ្លាំងដូចជាមនុស្សធាត់មាំដែរ គ្រាន់តែមិនសូវមានសាច់ឈាមបរិបូណ៌ទេតើ !!
នាងនារីធ្វើមុខក្រញូវទំនងខឹងបន្តិចៗផង ដោយនាងមិននឹកនាថាចៅចិត្រហ៊ានឆ្លើយដូច្នោះសោះ ព្រោះមិនធ្លាប់មានមនុស្សណាមួយក្នុងផ្ទះ ហ៊ាននិយាយលេងសម្ដីវោហារនឹងនាង​ឡើយ ។

លោកហ្លួងឃើញកូនខឹងដូច្នោះ ក៏និយាយបញ្ឈប់ថា៖

ចៅចិត្រ ! ណ្ហើយឈប់ស្លេះប៉ុណ្ណឹងសិនចុះ ឯងកំពុងនឿយហត់អស់កម្លាំង ទៅរកសម្រាកខ្លួនឱ្យ​បាត់នឿយហត់សិនទៅ៕ (ចុចអានទំព័រ៦)

កាព្យគុណធ៌មខ្មែរ៖ ក០០១១

ផ្លូវ​ពីរ​គួរ​ដើរ​ឱ្យ​ត្រូវ​ត្រង់                តម្រង់​ឱ្យ​ជាក់​ដោយ​សម្មា

កុំ​ឱ្យ​ភ្លាត់​ខុស​ក្នុង​មិច្ឆា​                  កុំ​ឱ្យលោភា​គ្រប់​គ្រង​បាន  ។

កាព្យគុណធ៌មខ្មែរ៖ ក០១០

សុរា​ជាមិត្រ​ឬជា​សត្រូវ​           ស្រវឹង​យូរ​ទៅ​អាស្រូវ​កាយា

អាប់​យស​អស់​ទ្រព្យ​អាប់​ទាំង​បញ្ញា        ឈឺ​ថ្កាត់​ឈ្លោះគ្នា​មាន​សារៈ​អ្វី ។

កាព្យគុណធ៌មខ្មែរ៖ ក០០៩

ជីវិត​មាន​ន័យ​ប្រពៃ​កន្លង        បាន​ធ្វើ​បុណ្យ​ផង​សីល​ទាន​ជាប់​ប្រាណ

សម្មា​ទិដ្ឋិ​មនោ​កល្យាណ        ទោះ​អវសាន​តាម​ដូច​ស្រមោល ។

កាព្យគុណធ៌មខ្មែរ៖ ក០០៨

ធ្វើ​ទាន​តាម​មាន​កុំ​កំណាញ់              ចិត្ត​មារត្រូវ​ចាញ់​ចិត្ត​សប្បុរស

លះបង់​ក្ដី​សុខ​ចែក​គ្នា​រស់                   ទើប​ហៅ​​ខ្ពង់​ខ្ពស់​រស់​ប្រពៃ ។

កាបគុណធ៌មខ្មែរ៖ ក០០៧

បាន​មាន​កុំ​ភ្លេច​ក្រ​ ​​                    បាន​ខ្ពស់​ល្អ​កុំ​ភ្លេច​ទាប

កុំ​ល្មោភ​នឹង​យស​លាប            វៀរ​កម្ម​បាប​ធ្វើ​ទាន​សីល ។

កាព្យគុណធ៌មខ្មែរ៖ ក០០៦

ជាតិ​ជា​មនុស្ស​រស់​ក្នុង​លោក​               ថ្លៃថ្នូរ​ទាប​ថោក​តោង​តាម​ចិត្ត

សម្រេច​ថ្លៃ​ថោក​ការ​ប្រព្រឹត្ត                 មិន​មែន​កម្រិត​ទ្រព្យ​យស​សក្តិ ។

កាព្យគុណធ៌មខ្មែរ៖ ក០០៥

ជា​រឿង​ធម្មតា​ ​             ក្នុង​វដ្ដសង្សារ                 កើត​ចាស់​ឈឺ​ស្លាប់

សុខទុក្ខ​លាយ​ឡំ       បុណ្យ​បាប​តាម​ជាប់      កម្ម​ឱ្យ​ផល​ភព្វ

                              ឥត​ផ្គាប់​ចិត្ត​បាន ។

កាព្យកុណធ៌មខ្មែរ៖ ក០០៤

មាន​ក្រ​ស​ខ្មៅ​ខ្លៅ​បណ្ឌិត​            កម្ម​អ្នក​កម្រិត​គ្រប់​រូបា​

សុខ​ទុក្ខ​រីករាយ​ឬ​ខ្លោច​ផ្សា ​        ឥត​​​ទៀង​ម្ដង​ណា​តាម​ផល​កម្ម ។

កាព្យគុណធ៌មខ្មែរ៖ ក០០៣

សីល​ជា​ស្ពាន​ឯទាន​ជា​ស្បៀង​      ធ្វើ​ល្អ​ឱ្យ​ទៀង​វៀរ​លែង​បាប

កុំ​ទុក​កេរ្តិ៍ឈ្មោះ​ក្លិន​ឆ្អេះឆ្អាប ​         ដែល​សល់​ពី​បាប​ខ្លួន​បាន​ធ្វើ ។

កាព្យគុណធ៌មខ្មែរ៖ ក០០២

ខិតខំប្រិតប្រៀន          ឱ្យមានរបៀន                 រៀនទាំងថ្ងៃ​យប់

រៀនសព្វវិជ្ជា                 នានាបង្គ្រប់                       វិជ្ជា​ជា​ភព

                               ភ្លឺផ្លេកពណ្ណរាយ ។

វិជ្ជាក្នុងខ្លួន​                    ប្រើឱ្យសមសួន                 កុំប្រើ​រាយមាយ

ប្រើដោយគុណធម៌    ជាផ្លូវត្រួសត្រាយ              ទើបមិន​អន្តរាយ

                               ឱ្យទុក្ខគេឯង ។

Water Festival

Cambodia, Water Festival, Nighttime Atmosphere.

I, Water Festival is very much popular as the many people of Cambodia. This festival is celebrated in Phnom Penh which is a central capital city as the most magnificent traditional festival one among other in Cambodia. Totally 3 days Cambodia people from every side, and province; foreign tourists gather to celebrate all day and night. For me in this event I like to see sailing racing, shopping many promotional store, seeing concert, and eating pestle-rice with family under the full moon at home. So what about you?

This festival had it's history for as so long time. As I know from books and many social media that, this ceremony is to remember the army training for preparing to do a successful battle. In the history, Khmer King always does the battle with enemies by sailing. So he prepares this water festival ceremony every year to choose Champion of sailing battle, as attest in many temple especially in the Preah Bat Jayvarman VII reign. The valuable custom of this have from then up to now. One more, the water festival is celebrated every years in November to honor the victory of Cambodian Naval forces in the reign of King Jayvarmann VII, during the great Angkor kingdom period of the 12th century after the reign of Jayvarmann II.

This ceremony is expressed to history about military exercise of Khmer navy force in the course of national defense and to attest thanks to gods that helped us with agriculture field and provide happiness and sufficient rain for rice cultivation. Out of the racing boat, the water festival includes three other ceremonies as well like Illuminated float, Moon salutation, and eating of pestle-rice with banana or coconut juice which is my special favorite. The ceremony of the  3 days provide opportunity for people to be a part in competition that there were some types of boats as pirogue and rowing board from near and far of almost all of  provinces to join the races. Each boat was contain about thirty to forty men or women. The boat with a man or a woman dancing softly and gracefully to the beating of the drums on the bow as an encouragement to the rowers moved too quickly through the water toward the goal. Normally the day, boat racing start form nearly 8am to 9am with a small amount of visitor on the riverside especial by in front of royal palace. For me, I like visit nearby 2pm or 3pm. Because from this time on crowd of people increase with all store promotional selling from all of company in Cambodia, so I can shopping and see boat racing. The racing winners will be rewarded a lot of  good such as tower, drink, money, clothes, rice, cigarettes and the other commission of the boat racing day must seek donations in order to provide this prize for participants in ceremony.

When the night-time by six or seven o'clock the river was lit by bright illuminated boats, which floated gently, and smoothly on the water's surface along the river. Each them was equipped with thousands of flashy neon lights arranged in different colorful, fancy patterns representing state institutions, ministries and services. After that a little time fireworks and multiple-color were lit to entertain people. Some of people made loud noises and surprising with fireworks. They burst into different shapes and colors in the sky under the clapped and cheered with joy each time at the sight of the fireworks. Every each year when firework sometime I go to sit on the riverside and sometime I enter the bar by riverside to see the firework, crowd people, and illuminated boats. Yeah! It’s feeling me strange.

Exactly water festival is not for only Cambodia people but for all people around the world. I believe it’s accurately help the visitor refresh the mood and reduce the stress. While you can go for walk during the day and night with many interesting kind of atmosphere.

រឿងកំប្លែង៖​ ចាស់ហើយមិនព្រមចាស់

ថ្ងៃមួយ ប្តីប្រពន្ធតាយាយអាយុ៦០ឆ្នាំ​ដូច​គ្នា។ អ្នក​ទាំង​ពីរ​ទៅ​កាប់​អុស​ក្នុង​ព្រៃ​ជ្រៅ ស្រាប់​តែ​បាន​ជួប​នឹង​កុមារទេព។ កុមារ​ទេព​និយាយ​ទៅ​កាន់​តា​យាយ៖ ខ្ញុំ​អោយ​តា​យាយ ប្រាថ្នា​ម្នាក់​មួយ ចង់​បាន​អ្វី​និង​បាន​ដូច​បំណង។ មួយ​ជាតិ​នេះ យាយ​ស្គាល់​តែ​ផ្ទះ​ស្លឹក ហេតុនេះ យាយ​ប្រាថ្នា​ចង់​បាន​ផ្ទះ​វីឡា​នៅ​ម្ដង។ ឮ​ហើយ កុមារ​ទេព​ជប់​ផ្ទះ​វីឡា​ដ៏​ស្អាត​ជូន​យាយ​បាន​ដូច​ចិត្ត។ យាយ​រំភើប​ ឥត​ឧបមា ។ចំណែក​តា​ តា​ចង់​បាន​ប្រពន្ធ​ក្មេង​ជាង​តា​៤២​ឆ្នាំ... តា​និយាយ។ ឮ​ហើយ​កុមារ​ ទេព​ជប់ភ្លាម ស្រាប់​តែ​តា​កើនអាយុ​ដល់​១០២​ឆ្នាំលោក​តា???

រឿងកំប្លែង៖ ហេតុអ្វីឆ្កែគួរឲ្យស្រឡាញ់ជាងមនុស្សស្រី

- ឆ្កែមិនចេះក្បត់ម្ចាស់ ទោះជាយ៉ាងណានៅតែតាមអ្នកដែលស្រឡាញ់វា
- ឆ្កែមិនចេះនិយាយពី សទៅជាខ្មៅ ឬពីខ្មៅទៅជាស
- ឆ្កែមិនចេះង៉ិចង៉ដាក់អ្នកដែលវាស្រឡាញ់
- ឆ្កែមិនចេះនិយាយពាក្យផ្អែម
- ឆ្កែមិនចេះចង់បានកាដូក្នុងថ្ងៃបុណ្យពិសេសពិសេស
- ឆ្កែសប្បាយចិត្តពេលម្ចាស់វាស្រឡាញ់វា
- ឆ្កែមិនចង់បានអ្វីក្រៅពីការស្រឡាញ់របស់ម្ចាស់វា

រឿងកំប្លែង៖ កុំតែអញឆ្លាត

ថ្ងៃមួយមានអ្នកប្រមឹកគាត់ចង់ធ្វើដំណើរទៅវិមានឯករាជ្យ តាមពិតទៅថ្ងៃនោះគាត់នៅជិត វិមានឯករាជ្យហ្នឹងហើយតែ ដោយសាតែគាត់ស្រវឹងខ្លាំងពេក គាត់ចាំមិនបាន ពេលនោះ គាត់ ក៏ដើរទៅរកម៉ូតូដុបហើយនិយាយថា "ម៉ូតូ ! ជូនអញទៅ វិមានឯករាជ្យ បន្តិច " ម៉ូតូ ស៊ីឈ្នួលក៏ នឹកឆ្ងល់មួយស្របក់ ព្រោះ ថាកន្លែងហ្នឹងគឺវិមានឯករាជ្យ តែដោយសាតែគាត់ចង់បានលុយផង ដែរក៏និយាយថា "អញ្ចឹងលើងមកខ្ញុំជូនទៅ " ម៉ូតូឈ្នួលក៏ធ្វើ ហាក់បីដូច ជាបើកទៅមុខបានបន្តិច ក៏និយាយថា "ដល់វិមានឯករាជ្យហើយ" អ្នកស្រវឹងស្រា ក៏ចុះពី ម៉ូតូមិននិយាយអ្វីទេទាញយក ប្រាក់ ៥ ដុល្លាអោយម៉ូតូស៊ីឈ្នួលហើយ និយាយដោយ គោលបំណងល្អថា "ថ្ងៃមុខថ្ងៃក្រោយកុំបើកម៉ូតូលឿនខ្លាំងពេក ប្រយ័ត្នមានគ្នោះថ្នាក់កុំថា អញមិនប្រាប់ណា "ម៉ូតូស៊ីឈ្នួលមិននិយាយអ្វីព្រោះថាគាត់បាន ៥ដុល្លាដោយងាយ។ អ្នកប្រមឹកនោះគាត់ក៏ដើរទៅមុខបានបន្តិចទៀត ឃើញវត្ថុមួយដុំៗ ហើយគាត់ កើតការ មន្ទិលសង្ស័យ ក៏ចាប់វត្ថុដុំៗនោះយកមកលិតមើលហើយគិតក្នុងចិត្តថា "អេ ខ្លិនអញ្ចឹង អាចម៍ឆ្កែទេដឹង? " តែដោយសាតែគាត់នូវតែសង្ស័យ​​ យកមួយដុំមកស៊ី ទៀតអស់ បីដុំ។ ពេលនោះមានឆ្កែមួយនៅក្បែរ នោះវាក៏ជុះអាចម៍ទើបធ្វើអោយ អ្នកប្រមឹកនោះ ដឹងថាវត្ថុដុំ ៗ ហ្នឹងគឺអាចម៍ឆ្កែ ហើយគាត់និយាយបន្តទៀតថា "វាសំណាងល្អ ណាស់ដែលអញឆ្ងាត មិនបានជាន់" ៕

រឿងកំប្លែង៖ ខ្វាក់ខ្លែងក្លាយ

អ្នកដំណើរម្នាក់បោះក្រដាសប្រាក់ដុល្លារ ចូលកំប៉ុងអ្នកសុំទាន តែក្រដាសប្រាក់ត្រូវខ្យល់ បក់ប៉ើងទៅម្ខាងចម្ងាយប្រហែលពីរម៉ែត្រ ។ អ្នកសុំទានស្ទុះតាមក្រដាសប្រាក់មួយដុល្លារ ជាប់ ។ឃើញដូច្នេះអ្នកដំណើរបើកភ្នែកធំៗ ៖ យី, ឯងមិនមែនខ្វាក់មែនទែនឯណា។ ប៉ុន្មានថ្ងៃដើរកាត់ទីនេះខ្ញុំខំតែជឿថា ឯងជាមនុស្សខ្វាក់ ។ អ្នកសុំទានលើកដៃឃាត់ ៖
-កុំមាត់ឮពេក ។ អ្នកសុំទានដែលចំណាំ តែអង្គុយសុំលុយត្រង់កន្លែងនេះគេអត់មកទេ។ 
ខ្ញុំចូលជំនួសគេមួយពេលរកលុយចាយតើ ។
-ចុះអ្នកសុំទានខ្វាក់មែនទែននោះទៅ ណាហើយ ?
-ថ្ងៃនេះគេទៅមើលកុនរឿងថ្មី ។

រឿងកំប្លែង៖ លក់ដេញថ្លៃ

ពាក់​កណ្ដាល​អធ្រាត្រ​ស្រាប់​តែ​ប្រពន្ធ ស្រែក​សន្ធាប់​ធ្វើ​ឱ្យ​ប្ដី​ភ្ញាក់​ពី​ដំណេក ក្រោក​ឡើង​សួរ៖
- អូន ! អូន ! ...ស្រែក​រឿង​អី​ហ្នឹង ?
- ខ្ញុំ​យល់​សប្ដិ​អាក្រក់​ពេក ។
- យល់​សប្ដិ​ឃើញ​អី​ខ្លះ ?
-ឃើញ​គេ​ប្រមូល “ប្ដី​ៗ” មួយ​ចំនួន​យក​ទៅ​លក់​ដេញ​ថ្លៃ ក្នុង​ចំណោម​នោះ​មាន​បង​ម្នាក់​ផង ។
“ប្ដី ” ខ្លះ​គេ​លក់​ដេញ​ថ្លៃ​បាន​មួយ​ម៉ឺន​ដុល្លារ ខ្លះ​បាន​រហូត​ដល់​៤-៥​លាន​ដុល្លារ។...

កាព្យគុណធ៌មខ្មែរ៖ ក០០១

ជីវិត​មាន​ខ្លី​គប្បី​សាង​ល្អ​                   រស់​ឱ្យ​គេអរ​ស្លាប់​ឱ្យ​គេ​ស្ដាយ

រស់​ជា​បណ្ឌិត​គំនិត​វែង​ឆ្ងាយ          ចិត្ត​ពាល​រាយមាយ​​គួរ​​វៀរលែង​បង់ ។

រឿងកំប្លែង៖ ផឹកទាល់តែធ្លាក់ភ្នែក

នាយឆយស្រែកប្រាប់ប្រពន្ធពូឌឿនថា មីងអើយ។ ពូ ឌឿនធ្លាក់ភ្នែកហើយ រកផ្លូវកមផ្ទះវិញមិនឃើញទេ។ដោយថុញថប់នឹងប្តីដែលដើរផឹកមិនឈប់មីងតបវិញថាៈ អើបើវាធ្លាក់ភ្នែកឲ្យ វាខ្វាក់ ស្រឡះទៅ។ លុះយប់ជ្រៅស្រាប់តែពូឌឿនដើរយោលយោកមកឈរតោងរបងហើយ ស្រែកថាៈ ណែវ៉ើយ! អាណាយកផ្លូវមុខផ្ទះអញទៅណា អញរកមិនឃើញទេវ៉ើយ។