Tuesday, November 4, 2014

រឿងកំប្លែង៖ មានសង្សារហើយឬនៅ?

បទសន្ទនា១តាមហ្វេសប៊ុក
បុរស ក៖ សួស្តី
នារី ខ  ៖ សួស្តី
បុរស ក៖ តើអ្នកនាងមានសង្សារឬនៅ?
នារី ខ  ៖ មានហើយចាស៎!
បុរស ក៖យឹស!! មីកូនជើងល្អ! អញ!ណ្ណឹងហើយឪឯង...
នារី​ ខ  ៖...!!

លំអាន៖ មុន និងក្រោយមានប្រពន្ធ


  • ប្រុសៗមុនពេលមានប្រពន្ធ
-លុយ៖មានពេញកាបូប
-សំលៀកបំពាក់៖មានភ្លីស្អាតបាត
-សក់៖ព៌ណខ្មៅក្រាស់ សិតយ៉ាងមានរបៀបរៀបរយ
-ចរិក៖ស្រស់ស្រាយចង់រស់នៅលើលោកនេះ អ្វីៗក៏ល្អ

  • ប្រុសៗក្រោយពេលមានប្រពន្ធហើយ
-លុយ៖មិនចាំបាច់ចាយ ទោះជាចាំបាច់ក៏ចាយមិនបាន
-សំលៀកបំាំពាក់៖អ៊ុតខ្លះ មិនអ៊ុតខ្លះតាមអារម្មណ៍ប្រពន្ធ
-សក់៖ជ្រុះស្ទើរតែត្រងោល ព្រោះតែប្រពន្ធបោចរាល់ថ្ងៃ
-ចរិក៖ស្រងូតស្រងាត់ទៅបានតែ១កន្លែងគត់ គឺកន្លែងធ្វើការ និងបាននៅតែមួយកន្លែងគត់ គឺនៅផ្ទះ៕
-


រឿងកំប្លែង៖ ឆ្កែស្មោះនឹងម្ចាស់

បុរសម្នាក់យកឆ្កែទៅលក់។
អ្នកទិញសួរ៖ "ឆ្កែណ្ណឹងស្មោះនឹងម្ចាស់វាឬអត់?"
អ្នកលក់៖ "ស្មោះត្រង់ណាស់!" ខ្ញុំលក់វា(បានលុយ)៣ដងហើយ ទីបំផុតវាលួចរត់មកនៅជាមួយខ្ញុំវិញតែរហូត!។

ជឿអត់? សូមមើលក្រឡាព៌ណខៀវ ហើយមើលចំណុចបៃតងកណ្តាល ចំនុចព៌ណលឿងនឹងបាត់


រឿងកំប្លែង៖ ថាសហោះ

បុរសម្នាក់នៅពេលទៅដល់កន្លែងធ្វើការ ពួកមិត្តភក្តិរួមការងារចោមសួរ៖
-នែ៎!មុខបងឯងម៉េចជាំម្ខាងអីចឹង?
-ត្រូវថាសហោះបុក!
-ថាសហោះ!?ថាហោះមកពីណា?
-ខ្ញុំក៏មិនដឹងថាប្រពន្ធខ្ញុំទិញមកពីណាដែរ!

រឿងកំប្លែង៖ ផោម អើយ ផោម

ក្នុងឡានតាក់ស៊ី ១២កៅអីមួយមានមនុស្សជិះណែនដូចកន្តំ។ បរិយាកាសក្នុងឡានមហាអាប់អួរដោយសារមានក្លិនផោមស្អុយទ្រាំមិនបាន។ ពួកអ្នកធ្វើដំណើរមានការខឹងសំបាយ៉ាងខ្លាំងរកមុខអ្នកផោមិនឃើញ អ្នកដំណើរខ្លះវិលមុខ ខ្លះពុលឡានដោយសារក្លិនផោម២នាទីម្តងៗ ស្អុយដូចកណ្តុរងាប់។ ពេលដល់ចំណត អ្នកបើកបរសួរព្រូឡាន "ឯងយកលុយអស់ហើយឬនៅ?"។"យកអស់ហើយ! នៅសល់តែអាផោមស្អុយម្នាក់ទេ!" ព្រូឡានតម។ ភ្លាមនោះ" យី!ខ្ញុំឲ្យហើយ!នេះ!ក្រដាស១ម៉ឺនរបស់ខ្ញុំ!"

រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ១)

សេចក្តីផ្តើម
ដើម្បីរក្សាការពារកេរដំណែលវប្បធ៌ម អក្សរសាស្ត្រជាតិ គ្រឹះស្ថានបោះពុម្ភ និងចែកផ្សារ បានទទួលការអនុញ្ញាតិក្រសួងអប់រំ យុវជន និងកីឡា ឲ្យបោះពុម្ភរឿង "កុលាបប៉ៃលិន" ដែលជាស្នាដៃនិពន្ធរបស់លោក ញ៉ុ ថែម ឡើងវិញដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រិយមិត្តអ្នកអាន និងសិស្សានុសិស្ស។ ក្នុងការបោះពុម្ភផ្សាយឡើងវិញនេះយើងខ្ញុំបានរក្សា អត្ថន័យ អត្ថរស ខ្លឹមសារ និងឃ្លោងឃ្លា​ នៅដដែលទាំងស្រុង។

យើងខ្ញុំរីករាយនឹងរង់ចាំទទួលនូវការរិះគន់កែលំអ ក្នុងន័យស្ថាបនាពីសំណាក់ប្រិយមិត្តអ្នកអាន និងសិស្សានុសិស្ស ដើម្បីធ្វើឲ្យការបោះពុម្ភលើកក្រោយៗកាន់តែសុក្រឹតថែមទៀង។

បោះពុម្ភផ្សាយឡើងវិញតាមច្បាប់ដើម
ដោយគ្រឹះស្ថានបោះពុម្ភ នឹងែចែកផ្សាយ
នៃក្រសួងអប់រំ​ យុវជន និងកីឡា
ចំនួណ ៥០០០ច្បាប់
រោងពុម្ភ អប់រំ
គ.ស. ២០០៣ ព.ស. ២៥៤៧

ជីវប្រវត្តិសង្ខេបរបស់ ​លោក ញ៉ុក ថែម
លោក​ ញ៉ុក ថែម កើតនៅថ្ងៃទី២២ មិថុនា ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោកឈ្មោះ ហៀក ជាតិខ្មែរ ជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។

ការពីកុមារភាព គឺក្នុងឆ្នាំ ១៩១៣ លោកបានទៅរៀននៅវត្តពោធិវាល ស្រុកសង្កែ ខេ្តតបាត់ដំបង។ លោកបានសិក្សាអក្សរជាតិក្នុងសំណាក់លោកគ្រូអាចារ្យ សន ហើយនបានសិក្សាធម៌វិន័យក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល។ នៅឆ្នាំ១៩១៨ លោកមានបុព្វជាសាមណេរ។ ក្នុងឋានៈជាសាមណេរនេះ លោកបានសិក្សារវិន័យ និង​ ភាសាបាលីក្នុងសំណាក់គ្រូអាចរ្យផ្សេងៗក្នុងខេត្តបាត់ដំបង។ លោកបានទៅសិក្សានៅបរទេសដែរ គឺក្នុងឆ្នាំ១៩១៩ លោកបានបន្តវិជ្ជានៅបាងកកប្រទេសថៃ។ ោកបានជាប់សញ្ញា​ប័ត្រ ធម្មសិក្សាជាន់ត្រី នៅកំលុងឆ្នាំ១៩២១ និង​ជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុងឆ្នាំ ១៩២៣។ នៅឆ្នាំ ១៩២៤ លោកបានឧបសម្ប័ទជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែលនេះ លោកបានជាប់សញ្ញប័ត្របរិយត្តិភាសាបាលី ទីមហា៣ប្រយោគ។ ពីរឆ្នាំក្រោយមក​គឺឆ្នាំ១៩២៦ លោកបានជាប់ទីមហា ៤ប្រយោគ ហើយ​២​ឆ្នាំតមកទៀត​ "១៩២៨" ជាប់ទីមហា៥ប្រយោគ និង​ជាទីបញ្ចប់ លោកបានជាប់ទីមហា៦ ប្រយោគនៅក្នុងឆ្នាំ១៩២៩។​លោបានលាចាកសិក្ខបទមកជា្រគហស្ថ នៅឆ្នាំ១៩៣៦។

ពេលោកទៅសិក្សានៅប្រទេសថៃ ​លោកក៏បានធ្វើការនៅទីនោះដែរ លោកធ្វើជាគ្រូបង្រៀនភាសាបាលី នៅទីក្រុងបាងកកចាប់ពី គ.ស ១៩២៧ ទៅទល់នឹងគ.ស ១៩៣០ ទើបត្រលប់មកកាន់ទីក្រុងភ្នំពេញវិញ ដោយចូលធ្វើជាសមាជិកគណៈកម្មការប្រែព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត។ នៅឆ្នាំ១៩៣៨ លោកធ្វើការនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា មានមុខងារជាអ្នកចាត់ចែងបោះពុម្ភផ្សាយនូវសៀវភៅផ្សេងៗ និងទស្សនាវដ្តីកម្ពុសុរិយា។ នៅឆ្នាំបន្ទាប់មក ១៩៣៩ លោកបានជាតំណាងសម្តេចព្រះនរោត្តមសុធារស និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យ​ ក្រុងភ្នំពេញ ជាមួយតំណាងផ្សេងៗទៀត បានទៅរៀបចំកម្មវិធីសិក្សា និងពិធីសម្ភោធពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង និក្រុងវៀងច័ន្ទនាប្រទេសលាវ។ ឆ្នាំ១៩៤២ លោកបានទៅសម្ភោធមន្ទីរសាសនបណ្ឌិត្រខេត្តឃ្លាំងប្រទេសវៀតណាមភាគខាងត្រូង និឆ្នាំ១៩៤៣ ជាតំនាងរៀបចំកម្មវិធីសិក្សសំរាប់ពុទ្ធសាសនបណ្ឌិត្យ នៅប៉ាក់សេប្រទេសលាវ។ លោក ញ៉ុក​ ថែម បានធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ ព្រទាំងជាសាស្រ្តាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិទៀតផង។ តែក្នុងឆ្នាំ១៩៥០ លោកលាឈប់ពីសាសនបណ្ឌិត្យ ចូលមកបំរើតែក្រសួង សិក្សាធិការជាតិ ក្រោពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មកជាសម្បត្តិជាតិ ហើយលោកធ្វើជាសាស្ត្រចារ្យ ជាប់សន្យារហូតមក។ ប្រាំមួយឆ្នាំក្រោយមកលោកសុំផ្លាស់ទៅធ្វើជាសស្ត្រចារ្យខ្មែរ នៅវិទ្យាល័យមុនីវង្ស នាក្រុងបាត់ដំបង តែក្នុងឆ្នាំ១៩៥៨ លោកបានផ្លាស់មកធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំេពញវិញ ក្នុងឋានៈជាសស្ត្រាចារ្យខ្មែរ នៅសាលាភូមិន្ទរដ្ឋបាល។

ស្នាដែ៖ កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ  លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។
ស្នាដៃទាំងនោះ មានជាអាទិ៍គឺ៖

  • នមោកថា
  • នានាជាតកវណ្ណនា
  • ធម្មនិទេ្ទសភាគ១
  • ទេវតាភាសិត និងពុទ្ធភាសិត
ក្រោយពីនេះលោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖
១.ពុទ្ធប្បវត្តិសង្ខេប
២.អនុពុទ្ធប្បវត្តិ ភាគ១ ដល់២
៣.ប្រជុំភាសិត ភាគ១ ដល់២
៤.មហាវេស្សន្តរជាតក
៥.ប្រជុំពុទ្ធភាសិត
៦.ជាតិសាសនាមហក្សត្រ
៧.បិសាចស្នេហា"ប្រលោមលោកបោះពុម្ភឆ្នាំ១៩៤២"
៨.កុលាបប៉ៃលិន បោះពុម្ពឆ្នាំ១៩៣៦" ?" ឬ ១៩៤៣
៩.ឯកសហរាត្រី"ភាគខ្លះ-ប្រែ"
១០.ចូឡវេទល្លសូត្រ"ប្រែ"
១១.វិធីប្រតិបត្តិធម៌
១២.ពន្លីអាស៊ីទ្វិប"ប្រែ"
១៣.បញ្ញាសជាតកសង្ខេប ភាគ១ ដល់២

វគ្គទី១
រឿងកុលាបប៉ៃលិន
គ្រានោះ ព្រះសុរិយទេវបុត្រ ទ្រង់គង់លើវិមានកែវផលិក (ផ្លេក) ដែលជារថព្រះទីនាំង ទឹមដោយសេះអាជានេយ្យ១ពាន់ ទ្រងបរប្រទក្សិណភ្នំព្រះសិនេរុរាជតាំងអំពីទិសបូពាហ៌ យាត្រាសំដៅទៅទិសបស្ចឹម តាមចក្ររាសីនៃសុរិយចក្រវាឡ លុះដល់កំណត់បត់ព្រះរាជរថ ចូលបាំងជ្រងមហាបព្វតា រស្មីព្រះសុរិយា ក៏ជ្រេងជ្រេចូលកាន់សន្ធ្យារាត្រី នាវេលានោះ ជាខាងខ្នើត ១៥កើតខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៧០ ព្រះចន្ទទេវបុត្រ យាងឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីនាំង បរចេញមកពីទិសបូពា៌ប្រាក់ ទៅសព្វផែនពសុធា ព្រះចន្ទហាក់ដូចជារមៀលមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហស្ថានមួយ នៅខាងលិចផ្សារស្វាយប៉ោដែលជាផ្សារវិល ក្នុងទីរួមខេត្តបាត់ដំបង។

ឯគេហស្ថាននោះ ជាផ្ទះចាស់ ប្រក់ក្បឿង ដំបូលពីរជាន់ ជញ្ជាំងក្តារ ក្រាលក្តារ សសរមូល នៅហោជាងមានរូបចម្លាក់ឈើធ្វើជារូបរាហូលេបខែ នៅខាងក្រោយរូបនេះ កេឆ្លាក់ជាអក្សរមូលធំៗថា "សិរីពង្ស" ជាផ្ទះខ្មែរបែបបុរាណដែលនៅសេសសល់មកសម័យឥឡូវនេះ។

ក្នុងវេលារាត្រីនោះ ពន្លឺរស្មីនៃដូចចន្ទ្រា កំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អូចហើយមានខ្យល់ត្រជាក់បក់ផាត់ផាយចូលមកយ៉ាងរំភើយៗ ល្ហើយត្រសៀកល្មមត្រជាក់ស្រួល នៅខាងក្នុងគេហស្ថាននោះមានចង្កៀងប្រេងកាត១ ចងព្រួរនឹងជញ្ជាំងក្តារល្មមតែឆ្លុះពន្លឺ ឲ្យមើលមកឃើញបុរសជរាម្នាក់ មានរាងកាយស្គាំងស្គមឥតសាច់ឈាមមានតែស្បែកដណ្តប់ឆ្អឹង ដេកស្តូកស្តឹងនាកណ្តាលល្វែងបន្ទប់ នៅក្បែរខាងបុរសជរានេះមាន ក្មេងប្រុសកំឡោះម្នាក់ មុខមាត់ស្រស់បស់ អង្គុយចាំបំរើ ថែរក្សាជម្ងឺរបស់បុរសជរា ដោយកិរិយាឫកពាស្រពោនស្រពាប់ ស្រងូតស្រងាត់ឥតមានរីករាយបន្តិចសោះ ដោយអ្នកខំអត់ងងុយទ្រាំជម្ងឺរបស់បុរសជរាដែលត្រូវជាឪពុកបង្កើតរបស់ខ្លួនអត់អស់វេលា៣រាត្រីមកហើយ។

ឯបុរសដែលមានជម្ងឺជាទម្ងន់ កំពុដេកស្តូកស្តឹងនៅលើដំណេកនេះឈ្មោះ"ចឹម" កំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរា យូរៗគាត់ដកដង្ហើមធំវែងៗ ហើយគាត់ខំបើកភ្នែក ក្រឡេកមលើទៅពាសពេញទាំងល្វែងបន្ទប់ដេក រួចភ្នែកទាំងគូររបស់គាត់សំឡឹងទៅចំមុខក្មេងកំឡោះម្នាក់ដលែលអង្គុយនៅក្បែរខាងខ្លួនគាត់។ ឯកំឡោនោះឈ្មោះចៅ "ចិត្ត" ជាកូនបណ្តូលចិត្តរបស់គាត់ ហើយជាអ្នកទទួលបន្តវង្សត្រកូលរបស់គាត់តទៅអនាគតផង ទើបគាត់ខំញញឹមទាំងក្រៀមក្រំ ប្រឹងនិយាយដោយ (ចុចអានបន្តទំព័រ២)

​ 

My Diary " The Day of water Festival's Eve"

It’s Tuesday and also water festival’s eve, everywhere talked about this festival and their holiday. Some of them said “I will go to homeland” and other said “I will join this festival in Phnom Penh.” For me today simply go to study, in my class is so quiet as well. Because some of my fiends go to homeland. There are only 5 student attend the class this evening. My lecture Graphic Editing, owing to there are small amount of student, he was decided to cancel this section. Yes, I came back home and go to check utility for renting –house, and room; and do the bill for renter, that is my normal work every early month.

រឿងព្រេង៖ ចៅតប់ប្រមល់

កាល​ពី​ព្រេង​នាយ មាន​បុរស​ពីរនាក់បាន​ធ្វើ​កង​ការ​កុសល​ជា​មួយ​គ្នា លុះ​បុរស​ទាំង​ពីរ​រំលាយ​ខន្ធ​ទៅ បុរស​ម្នាក់

​បាន​ទៅ​កើត​ជា​ព្រះឥន្រ្ទ បុរស​ម្នាក់​ទៀត​ទៅកើត​ជា​បុរស​កម្សត់ មាន​ប្រពន្ធក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់

​លប​យក​ត្រី ជា​អម្រស់​អម្រ​ចិញ្ចឹម​ជីវិត ។ គ្រា​១ ព្រះ​ឥន្រ្ទ​បាន​បើក​ទិព្វ​ចក្ខុ ទត​ឃើញ​បុរស​នោះ វេទ​នា​លំបាក

​ដូច្នោះ មាន​សេចក្តី​អាសូរ​ករុណា វេលា​យប់​ព្រះឥន្រ្ទ​យក​មាស​៣​ដុំ ទៅ​ដាក់​ក្នុង​លប​បុរស​នោះ ។ លុះ​ព្រឹក​ឡើង បុរស

​នោះ​ទៅ​លើក​លប​មើល ឃើញ​មាស​មិន​ស្គាល់​ជា​មាស សម្គាល់​ថា​ជា​ថ្ម ក៏​ចោល​ទៅ​ក្នុង​ទឹក ហើយ​ដាក់​លប​ទៅ​ក្នុង

​ទឹក​វិញ ។ បុរស​បាន​មើល​លប​ទៀត​គម្រប់​៣ដង ។ ព្រះឥន្រ្ទ​យក​មាស​ដាក់​ក្នុង​លប​ដូច​មុន​ទៀត ។ បុរស​ឃើញ

​ដូច្នោះ នឹក​ខឹង ក៏​ចង​មាស​ទាំង​៣ដុំ​នោះ​ពុន​យក​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​ដាំ​បាយ ។ ប្រពន្ធ​បុរស មិន​ស្គាល់​មាស ក៏

​យក​ដុំ​មាស​នោះ​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​តាម​បង្គាប់​ប្តី ។

           ក្រោយ​នោះ មាន​ព្រះរាជ​អាជ្ញា​មក​ទារ​ពន្ធ មើល​ទៅ​ឃើញ​ដុំ​មាស ដែល​បុរស​នោះ​ធ្វើ​ថ្ម​ជើង​ក្រាន ក៏​ឱ្យ​​បុរស

​យក​មាស៣ដុំ​នោះ​បង់​ពន្ធ ដែល​បុរស​នោះជំពាក់​រាជការ ។ បុរស​នោះ នឹក​អរ​ណាស់ ដោយ​ខ្លួន​ទ័ល​ក្រ​ ហើយ

​ព្រះរាជអាជ្ញា យក​ដុំ​ថ្ម​ជើង​ក្រាន​ដូច្នោះ ក៏​ព្រម​តាម បាន​ប្រគល់​ថ្ម​ជើង​ក្រាន​ទាំង ៣ ដុំ​នោះ​ទៅ​ឱ្យ​​ព្រះរាជ

​អាជ្ញា​ភ្លាម ។ លុះ​ព្រះ​អាជ្ញា​បាន​ដុំ​មាស​ពី​បុរស​នោះ​ហើយ ក៏​យក​ ១ ដុំ​ទៅ ថ្វាយ​ព្រះមហាក្សត្រ ។ លុះ​ទ្រង់​សាក​សួរ​ពី

​ហេតុ​ផល​បាន​មាស​នោះ ព្រះរាជអាជ្ញា​ទូល​តាម​ដំណើរ ។ ស្តេច​ទ្រង់​ជ្រាប​ថា មាន​មាស​ពី​បុរស​ដូច្នោះ ទ្រង់​ឱ្យ

​ហៅ​បុរស​នោះៗ ទៅ​ដល់​ទ្រង់​សាក​សួរ​ទៀត ។ បុរស​ក្រាប​ទូល​ថា «មាស​របស់​ខ្លួន ៣ ដុំ​បាន​ជូន​មក​ព្រះរាជ

​អាជ្ញា​ហើយ» ។ ស្តេច​ឱ្យ​​ទារ​យក​មាស ២ ដុំ​ពី​ព្រះរាជ​អាជ្ញានោះ ហើយ​ទ្រង់​បង្គាប់​ឱ្យ​បុរស​នោះ រក​មាស​មក​ថ្វាយ

​ព្រះ​អង្គ​ថែម​ទៀត ។ បុរស​នោះ​ក្រាប​ទូល​ថា «រក​មាស​ទៀត​ពុំ​បាន​ទេ» ។ ស្តេច​ទ្រង់​ឱ្យ​​យក​បុរស​នោះទៅ​ឃុំ ។

ព្រឹក​ឡើង នាយ​តម្រួត​ដែល​ជា​អ្នក​រក្សា​នោះ ប្រើ​ឱ្យ​ធ្វើ​ការ​ដោយ​ជេរ​ស្តី​បុរស​នោះ ។ លុះ​ទ្រង់​ជ្រាប​ដល់​ស្តេចៗ ទ្រង់​ឱ្យ​

​ហៅ​បុរស​នោះ មក​សួរ​ពី​ហេតុ​ធ្វើ​ការ​ឱ្យ​​មាន​ទាស់​ចិត្ត​នាយ​តម្រួត ។ បុរស​នោះ​ក្រាប​ទូល​ថា « ទូល​ព្រះ​បង្គំ​មាន

​សេចក្តី​តប់​ប្រមល់​នៅ​ក្នុង​ខ្លួន​ខ្លាំង​ណាស់» ។ ស្តេច​ក៏​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ត្រូវ​ចៅ​ឯង​រក​សត្វ​តប់

​ប្រមល់​នោះ​មក​ឱ្យ​​អញ បើ​ឯង​រក​ពុំ​បាន​ទេ អញ​នឹង​ឱ្យ​គេ​ពិឃាត​ឯង ក្នុង​គ្រា​នេះ» ។ បុរស​ឮ​ដូច្នោះ​ក៏​ភ័យ

គិត​ថា «មុខ​ជា​ស្លាប់​ហើយ​ក្នុង​គ្រា​នេះ មិន​ដឹង​ជា​ទៅ​រក​សត្វ​តប់​ប្រមល់​ឯណា​ទេ» តែ​មិន​ហ៊ាន​ប្រកែក

ដោយ​ខ្លាច​អំណាច​ស្តេច ក៏​ក្រាប​បង្គំ​លា​ស្តេច​ដើរ​ចេញ​ទៅ ដោយ​បំណង​ថា នឹង​ដើរ​ឱ្យ​​ស្លាប់​ក្នុង​ព្រៃ លុះ​ដើរ​ចូល

​ព្រៃ​ឆ្ងាយ​ទៅ ។ ព្រះឥន្រ្ទបើក​ព្រះនេត្រ​ទិព្វ​មក​ឃើញបុរស​នោះ​មាន​សេចក្តី​វេទនា លំបាក​ដូច្នោះ ក៏និមិត្ត

​ជា​អាស្រម ១ នៅ​ខាង​មុខ​ទី​ដែល​បុរស​ដើរ​ទៅ ហើយ​ព្រះឥន្រ្ត​កាឡា​ខ្លួន​ធ្វើ​ជា​ព្រះ​មហាឥសី ។ បុរស​មើល​ទៅ​ឃើញ

​អាស្រម​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​ឥសី​ក្នុង​អាស្រម​នោះ ។ ឥសី​សួរ​ថា «ចៅ​មាន​ហេតុ

​អ្វី?» ។ បុរស​នោះ ទូល​ឥសី​តាម​ដំណើរ ដែល​ស្តេច​ឱ្យ​​រក​សត្វ​តប់​ប្រមល់​យក​ទៅ​ថ្វាយ ។ ឥសី​ថា «ចៅ​កុំ​ព្រួយ»

រួច​ឥសី​បាន​យក​បំពង់​ពក ១ មក​សែក​មន្ត​វិជ្ជា​សិល្ប៍​សាស្រ្ត​កើត​ជា​ខ្លា សិង្ហ ដំរី​ ពស់ រមាស សុទ្ធ​តែ​ជា​សត្វ

​សាហៅ​ទាំង​អស់ ហើយ​ឥសី​សែក​ជប់​បង្រួញ​សត្វ​ទាំង​នោះ ច្រក​ក្នុង​បំពង់​ពក ប្រគល់​បំពង់​ពក​នោះ​ឱ្យ​​ទៅ​បុរស

រួច​ផ្តាំ​ថា «ឱ្យ​យក​ទៅ​ថ្វាយ​ស្តេច ប៉ុន្តែ​មុន​នឹង​បើក​​ឆ្នុក ឱ្យ​​ស្តេច​ប្រមូល​ព្រះរាជ​វង្សានុវង្ស​មក​ជួប​ជុំ ហើយ​បិទ​ទ្វារ

​វាំង​ឱ្យ​​ជិត សឹម​បើក​​ឆ្នុក​មើល ព្រោះ​សត្វ​នោះ​រត់​រហ័ស​ណាស់» ។

           លុះ​បុរស​នោះ​ទទួល​បណ្តាំ​ឥសី​ស្រេច​ហើយ ក៏​នាំ​យក​សត្វ​ដែល​ច្រក​ក្នុង​បំពង់​ពក ទៅ​ថ្វាយ​ស្តេច ក្រាប​ទូល

​ថា «ទូល​ព្រះ​បង្គំ​រក​សត្វ​តប់​ប្រមល់​បាន​ហើយ នៅ​ក្នុង​បំពង់​ពក​នេះ «ហើយ​ក៏​ទូល​តាម​ដំណើរ ដែល​ឥសី​ផ្តាំ​មក

។ ស្តេច​ឱ្យ​​ប្រមូល​ព្រះរាជវង្សានុវង្ស​ជួប​ជុំ​ហើយ ទ្រង់​ចាត់​ការ​បិទ​ទ្វារ​កំពែង​វាំង​ស្រេច ទ្រង់​ឱ្យ​​អាមាត្យ​បើក​ឆ្នុក

​បំពង់​ពក​នោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏​ចេញ​ពី​ក្នុង​បំពង់​ពក​មក​ខាំស្តេច​និង​ព្រះរាជវង្សា​នុវង្ស​ទាំង​នោះឱ្យ​

​ដល់​នូវ​មរណភាព​អស់​ទៅ ។

           ក្រោយ​មក ពួក​អ្នក​នគរ​បាន​ឃើញ​បុរស​នោះ​មាន​ឫទ្ធានុភាព​ដូច្នោះ ក៏​រៀប​អភិសេក​បុរស​នោះឱ្យ​​ឡើង

​សោយ​រាជសម្បត្តិ​ ជា​ព្រះមហាក្សត្រ​ក្នុង​នគរ​នោះ​ទៅ ។

           សត្វ​ទាំង​ឡាយក៏​លា​ស្តេច​បុរស​នោះចូល​ទៅ​នៅ​ព្រៃ ផ្តាំ​ថា «បើ​ស្តេច​មាន​ភ័យ​ ឬ​មាន​ការ​អ្វី គ្រាន់​តែ​នឹក

​ដល់ នឹង​មក​ជួយ​យក​អាសារ​ជា​ដរាប» ។

                                                      កម្លាំង​អ្វី មិន​ស្មើ​កម្លាំង​កម្ម
(ចុចដើម្បីអានរឿងព្រេង៖ បុរសចេះថ្នាំពឹសពស់)

រឿងព្រេង៖ មាយាស្ត្រី

កាល​ពីព្រេងនាយ​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​នៅ​ជាមួយ​គ្នា​ តែ​ពុំ​មាន​កូន​ លុះ​យូរ​ទៅ​ ប្រពន្ធ​នោះ​មាន​សាហាយ​ 

នាំ​មក​ដេក​ក្នុង​ផ្ទះ​តែ​សព្វ​ថ្ងៃ ។ ថ្ងៃ​មួយ​ ប្ដី​ទៅ​ជីក​ដំឡូង​ក្នុង​ព្រៃ​ ដល់​ថ្ងៃ​ក្ដៅ​ចូល​ទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា​១ ។  

ប្រពន្ធ​រៀប​ចំ​អីវ៉ាន់​ទៅ​បន់​អ្នកតា​នោះ​ ឱ្យ​​ទៅ​ធ្វើ​ប្ដី​ឱ្យ​​ស្លាប់​នឹង​យក​សាហាយ​ធ្វើ​ប្ដី រៀប​ស្រេច​ហើយ​ ក៏​យក​អីវ៉ាន់

​នោះ​ដើរ​ចូល​ទៅ​ក្នុង​ខ្ទម​អ្នកតា​នោះ ។  ប្ដី​ឃើញ​ប្រពន្ធ​ដើរ​ចូល​​ទៅ​ខ្ទម​អ្នកតា​ ក៏​នឹក​ឆ្ងល់​ថា​ប្រពន្ធ​អញ​ វា​មក​រក

​អ្វី​ក្នុង​ខ្ទម​អ្នកតា​នេះ ? គិត​ហើយ​ក៏​ចូល​ទៅ​ពួន​ក្រោយ​ខ្នង​អ្នកតា​ លប​ស្ដាប់​ប្រពន្ធ ។ ឯ​ប្រពន្ធ​ ក៏​ចូល​ទៅ​អុជ

​ទៀន​ធូប​ ហើយ​បន់​អ្នកតា​ថា «ខ្ញុំ​មិន​ចង់​យក​ប្ដី​ខ្ញុំ​ទេ​ ខ្ញុំ​យក​ប្ដី​ទៀត​ សូម​អ្នកតា​កាច់​ប្ដី​ខ្ញុំ​ឱ្យ​​ស្លាប់​ទៅ​ ខ្ញុំ​នឹង

​ថ្វាយ​ជ្រូក​មួយ» ។ ប្ដី​ឮ​ដូច្នោះ​ ក៏​ឆ្លើយ​ឡើង​ពី​ក្រោយ​ខ្នង​អ្នកតា «អើ​ បើ​នាង​មាន​សាហាយ​ហើយ​បើ​ចង់​ឱ្យ​

​កាច់​ប្ដី​នាង​ឯង​ឱ្យ​​ស្លាប់​នោះ​ ងាយ​ទេ​ វិល​ទៅ​ផ្ទះ​វិញ​ត្រូវ​រក​មាន់​ក្រាប​ទាំង​មេ​ទាំង​ពង​មួយ​សម្បុក​ ស្ងោរ​ឱ្យ​ប្ដី​នាង

​ឯង​ស៊ី​ទៅ​ វា​ស្លាប់​ហើយ» ។ មេ​នោះ​ឮ​ដូច្នោះ​ ស្មាន​ថា​អ្នកតា​បង្គាប់​ ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ​រក​ទិញ​បាន

​មេមាន់​ក្រាប​មួយ​សម្បុក​ ស្ងោរ​ទុក​ឱ្យ​​ប្ដី​ស៊ី​ ដើម្បី​នឹង​ឱ្យ​​ស្លាប់​ ហើយ​នឹង​បាន​យក​សាហាយ ។

          លុះ​ដល់​ព្រលប់​ ប្ដី​មក​ពី​ជីក​ដំឡូង​ ដល់​ផ្ទះ​ហើយ​ សូរ​ថា «គេហ៍​អើយ! បាន​អី​ស៊ី​បាយ ? » ។ មេ​នោះ​ឆ្លើយ​ថា 

«ខ្ញុំ​បាន​មេ​និង​ពង​ មាន់​ក្រាប​មួយ​សម្បុក​ស្ងោរ​ទុក​ឱ្យ​​អ្នក» ។ ប្ដី​ថា «រៀប​បាយ​មក​ស៊ី» ។ ប្រពន្ធ​ក៏​លើក

​បាយ​ ព្រម​ទាំងមេ​និង​ពង​មាន់​ក្រាប​ មក​ឱ្យ​​ប្ដី​ស៊ី ។ ​ ប្ដី​ស៊ី​អស់​ហើយ​ធ្វើ​ជា​ឈឺ​ ដេក​ថ្ងូរ​ហ៊ឹៗ ។  មេ​នោះ​អរណាស់​គិត

​ស្មាន​ថា​ ប្ដី​ឈឺ​មែន​ ត្រូវ​នឹង​ពាក្យ​អ្នកតា​បង្គាប់​ហើយ​ ដ្បិត​ឮ​ថ្ងូរ ។  ឯ​ប្ដី​ក៏​ធ្វើ​ជា​ដេក​ទៅ ។  មេ​នោះ​គិត​ស្មាន​ថា​ប្ដី

​ស្លាប់​​ក៏​បើក​ទ្វារ​នាំ​យក​សាហាយ​ចូល​ទៅ​ដេក​ជាមួយ ។  អ្នក​ទាំងពីរ​កំពុង​តែ​និយាយ​គ្នា​ ប្ដី​ក៏​ក្រោក​ឡើង​អង្គុយ​ 

ហៅ​ប្រពន្ធ​មក​ប្រាប់​ថា «រងា​ណាស់» ។

          ឯ​ប្រុស​សាហាយ​ ឃើញ​ប្ដី​មេ​នោះ​ ក្រោក​ឡើង​អង្គុយ​ដូច្នោះ​ស្ទុះ​រត់​ពុំ​ទាន់​​ ក៏​ចូល​ទៅ​ពួន​ក្នុង​ពាង​ធំ​១​ នៅ​ខាង

​ដំណេក​ សម្ងំ​ចាំ​ប្ដី​នោះ​ដេក​​ ខ្លួន​នឹង​ចេញ​ពី​ពាង​ទៅ​ដេក​នឹង​មេ​នោះ​ទៀត ។  ប្ដី​បាន​ឃើញ​ តែ​ធ្វើ​មិន​ឃើញ​មិន

​ដឹង​ ប្រាប់​ប្រពន្ធ​ថា «រងា​ណាស់​ ឯង​ដាំ​ទឹក​ឱ្យ​​គ្នា​ងូត​បន្តិច​ នឹង​អាល​ស្លាប់» ។ មេ​នោះ​ ឮ​ថា​ចង់​ស្លាប់​ដូច្នោះ​ 

អរណាស់​ ដ្បិត​ត្រូវ​នឹង​ពាក្យ​ដែល​ត្រូវ​បន់​អ្នកតា ។

          លុះ​ប្រពន្ធ​ដាំ​ទឹក​ពុះ​ហើយ​ ប្ដី​ថា «ទៅ​ដង​ទឹក​ត្រជាក់​បាន​១​ក្អម​មក​យក​មក​លាយ​នឹង​ទឹក​ក្ដៅ​នេះ» ។ 

ប្រពន្ធ​ឮ​ប្ដី​ប្រើ​ដូច្នោះ​ ក៏​យក​ក្អម​ចេញ​ទៅ​ដង​ទឹក ។ ប្ដី​ឃើញ​ប្រពន្ធ​ចេញ​ទៅ​បាត់​ ក៏​ក្រោក​ឡើង​ដើរ​ទៅ​លើក​ទឹក

​ពុះ​១​ខ្ទះ​ នោះ​យក​ទៅ​ស្រោច​លើ​សាហាយ​ ដែល​នៅ​ក្នុង​ពាង​នោះ​ស្លាប់​ទៅ​ ហើយ​ចូល​ទៅ​ដេក​វិញ​ ធ្វើ​ជា​ថ្ងូរ​ហ៊ឹៗ​ទៀត។ 

មេ​នោះ​វិល​ពី​ដង​ទឹក​មក​វិញ​ មើល​ទៅ​ឃើញ​សាហាយ​ត្រូវ​ទឹក​ក្ដៅ​រួញ​សរសៃ​ដូច​គេ​ដក​ចេញ​ពី​ពាង​មក​ ក៏​ឱន​ខ្សឹប

​ថា «ថ្វី​ក៏​មិន​ឱន​ទៅ​វា​មិន​ទាន់​ទេ» ។ អា​នោះ​ឆ្ងក់​ដដែល ។ មេ​នោះ​យក​ដៃ​ទៅ​ចាប់​ជ្រមុជ​ទៅ​ ត្រូវ​ស្លឹក

​ត្រចៀក​ រលេះ​ជ្រុះ​ទាំង​សក់​ មើល​បាន​ដឹង​ជា​ប្ដី​ស្រោច​ទឹក​ក្ដៅ​ស្លាប់​សាហាយ​ទៅ​ហើយ​ ក៏​ពុំ​ស្ដី​​ យក​គម្រប​ពាង​មក

​គ្រប​ ហើយ​យក​ទឹក​ឱ្យ​ប្ដី​ងូត ។ ឯ​ប្ដី​ក៏​មិន​ស្ដី​ ទឹក​ក៏​មិន​ងូត​ ប្រាប់​ប្រពន្ធ​ថា​ អញ​គ្រាន់​បើ​ហើយ» ។ ហើយ

​ហៅ​ប្រពន្ធ​ចូល​ទៅ​ដេក​ទៅ ។

          លុះ​ព្រឹក​ព្រហាម​ឡើង​ មេ​នោះ​ ពុំ​ដឹង​បើ​គិត​ដូចម្ដេច​ និង​យក​ខ្មោច​ឱ្យ​រួច​ចេញ​ផុត​ពី​ផ្ទះ​ ក៏​នឹក​ឃើញ​ថា 

«ក្នុង​ស្រុក​នេះ​ មាន​ចោរ​៤​នាក់​ តែង​តែ​លប​លួច​អីវ៉ាន់​អ្នក​ផង​សព្វ​ថ្ងៃ​ សព្វ​យប់​គ្រប់​ភូមិ ដូច្នេះ​អញ​នឹង​គិត​ឱ្យ

​ចោរ​ទាំង​៤​នាក់​នោះ​ យក​ខ្មោច​ចេញ​ពី​ផ្ទះ​អញ​ទៅ​ចោល​ក្នុង​ព្រៃ​ឱ្យ​បាន» គិត​ហើយ​ក៏​ដើរ​ខ្ចី​ សំពត់​ ហូល​ អាវ

​ព្រែ​គេ​ យក​មក​ហាល​ជុំវិញ​ផ្ទះ ។ ឯ​ចោរ​ទាំង​៤​នាក់​នោះ​​ឃើញ​ហើយ​គិត​គ្នា​ថា «ជើ! មេ​នោះ​មាន​ណាស់​តើ! យប់

​នេះ​ យើង​ទៅ​លប​លួច​វា​ឱ្យ​​បាន​កុំ​ខាន សព្វ​ថ្ងៃ​យើង​ស្មាន​ថា​វា​ក្រ» ។  មេ​នោះ​ក៏​ហាល​សំពត់​ហូល​​អាវ​ព្រែ​នោះ​ 

លុះ​ដល់​ពេល​ល្ងាច​យក​ទៅ​ជូន​គេ​វិញ​ ហើយ​យក​ខ្សែ​ចង​រឹតរូត​ពាង​ខ្មោច​នោះ​ឱ្យ​​ជាប់​ ទុក​ឱ្យ​ចោរ​ចូល​លួច​មក

​សែង​យក​ទៅ។

          ឯ​ចោរ​ទាំង​៤​នាក់​ លុះ​យប់​​ក៏​បបួល​គ្នា​ទៅ​លួច​ ចូល​ទៅ​រក​របស់​ទាំងនោះ​ពុំ​ឃើញ,ប្រទះ​ឃើញ​តែ​ពាង​មួយ​ 

ចង​មាត់​ជាប់​ បើក​ពុំ​រួច ។ ចោរ​ទាំង​៤​នាក់​ និយាយ​គ្នា​ថា «របស់​អស់​នោះ​វា​ដាក់​ក្នុង​ពាង​នេះ​ហើយ បើ​ដូច្នេះ​ត្រូវ

​យើង​សែង​ពាង​នេះ» ថា​ហើយ​ក៏​នាំ​គ្នា​សែង​ពាង​នេះ​ទៅ​ ដល់​ព្រៃ​ឆ្ងាយ​ក៏​ស្រាយ​លូក​មើល ។

          អាមួយ​លូក​ដៃ​ទៅ​ ត្រូវ​សក់​ថា «វើយ ​សូត្រ» ដក​ដៃ​ចេញ ។  អាមួយ​លូក​ដៃ​ទៅ​ត្រូវ​ស្លឹក​ត្រចៀក​ ត្រូវ​ភ្នែក​ 

ច្រមុះ​ ស្រែក​ថា​ «វើយ​ខ្មោច​ទេ» ។  អាមួយ​ មិន​ជឿ​ លូក​ដៃ​ទៀត​ ត្រូវ​ដើម​ទ្រូង​ ដឹង​ថា​ខ្មោច​មែន​ ក៏​ស្ទុះ​រត់

​ចោល​ហើយ​ខឹង​ណាស់​ថា​ ដ្បិត​មេ​នោះ​ បញ្ឆោតឱ្យ​​សែង​ខ្មោច​ចោល​បាន ។ ចោរ​ទាំង​៤​នាក់​គិត​គ្នា​ថា «យើង​ឃ្លាំ

​មើល​មេ​នោះ​ បើ​ឃើញ​វា​ដើរ​ទៅ​ណា​តែ​ម្នាក់​ឯង​ ត្រូវ​គ្នា​យើង​ចោមរោម​ ចាប់​វា​វាយ​ឱ្យវា​រាង​ កុំ​ឱ្យ​​វា​បញ្ឆោត​យើង

​ទៀត ។  ចួន​ជា​ថ្ងៃ​មួយ​ មេ​នោះ​ចុះ​ទៅ​កំពង់​រក​ទិញ​អីវ៉ាន់​ ដ្បិត​មាន​សំពៅ​ទើប​នឹង​មក​ដល់​ពី​ស្រុក​ក្រៅ ។ 

មេ​នោះ​ដើរ​ដល់​កណ្ដាល​ផ្លូវ​​ក៏​ជួប​នឹង​ចោរ​ទាំង​៤​នាក់​នោះ​ ចោរ​ឃើញ​ក៏​នាំ​គ្នា​ព្រួត​ចាប់​នឹង​វាយ​ ហើយ​ជេរ​ពី​រឿង

​ដែល​វា​បញ្ឆោត​នោះ ។ មេ​នោះ​ឆ្លើយ​ថា «ណ្ហើយ​អ្នក​ បើ​អ្នក​វាយ​ខ្ញុំ​ ក៏​ឥត​ប្រយោជន៍​ដែរ​ ដ្បិត​ខ្ញុំ​ទៅ​ទារ​ប្រាក់​ពី

​នាយ​សំពៅ ដូច្នេះ​ចូរ​មក! អញ្ជើញ​ទៅ​នឹង​ខ្ញុំ​ៗ​ទារ​ប្រាក់​បាន​ ចែក​គ្នា​ចាយ​លេង» ។

          ចោរ​ទាំង​៤​នាក់​ឮ​ថា​វា​ទៅ​ទារ​ប្រាក់​ដូច្នោះ​ ក៏​ចូលចិត្ត​បបួល​គ្នា​ទៅ​ មេ​នោះ​ផ្ដាំ​ចោរ​ទាំង​៤​នាក់​ថា «អស់

​អ្នក​ឈរ​ចាំ​ខ្ញុំ​ នៅ​លើ​ច្រាំង​ចុះ​ បើ​កាលណា​ឃើញ​ខ្ញុំ​បោយ​ដៃ​នោះ​ អ្នក​នាំ​គ្នា​ចុះ​ទៅ​ចុះ​ បាន​ប្រាក់​ហើយ» ។

          មេ​នោះ​ និយាយ​ផ្ដាំ​ចោរ​ទាំង​៤​នាក់​ ហើយ​ក៏​ចុះ​ទៅ​សំពៅ​និយាយ​នឹង​នាយ​សំពៅ​ លក់​ចោរ​ទាំង​៤​នាក់ 

វា​ថា​ចោរ​នេះ​ជា​ខ្ញុំ​របស់​វា​ ហើយ​ចង្អុល​បង្ហាញ​នាយ​សំពៅ​ថា «នុះហ្ន! វា​ទាំង​៤​នាក់​ បើ​វា​ចុះ​មក​ ខ្ញុំ​ឡើង

​ទៅ​លើ​គោក​ សូម​អ្នក​ចាប់​ដាក់​ច្រវាក់​វា​ឱ្យ​​ជាប់​ទៅ​ កុំ​ឱ្យ​​វា​រត់​បាន» ។ នាយ​សំពៅ​ព្រម​ហើយ​ សួរ​ថា «ខ្ញុំ​នាង

​ឯង​ទាំង​៤​នាក់​លក់​ថ្លៃ​ប៉ុន្មាន ? ។  មេ​នោះ​ថា «ម្នាក់​ថ្លៃ​ពីរ​ណែន» ។ នាយ​សំពៅ​ឱ្យ​​មួយ​ណែន​កន្លះ​ វា​ក៏​ព្រម

​លក់​ ហើយ​ចេញ​មក​ក្រៅ​ បក់​ដៃ​ហៅ​ចោរ​ទាំង​៤​នាក់ ។ ចោរ​ទាំង​៤​នាក់​គិត​ស្មាន​ថា​វា​ហៅ​ឱ្យ​​ទៅ​យក​ប្រាក់​ ក៏​នាំ

​គ្នា​ចុះ​ទៅ ដល់​ហើយ​ស្រាប់​តែ​នាយ​សំពៅ​ប្រើ​មនុស្ស​ឱ្យ​​ដាក់​ច្រវាក់​នៅ​បាត​សំពៅ​ទាំងអស់​គ្នា ។ មេ​នោះ​ក៏​យក

​ប្រាក់​ឡើង​មក​បាត់ ។ បាន​ប្រាក់​ហើយ​  មេ​នោះ​ដើរ​វិល​មក​ផ្ទះ​វិញ​ ដល់​កណ្ដាល​ផ្លូវ​ចួន​ជា​យប់​ពុំ​ហ៊ាន​ដើរ​ទៅ​ទៀត​ 

ក៏​ឡើង​ទៅ​ដេក​ លើ​ដើម​ឈើ​មួយ​នៅ​ប្រប​ផ្លូវ​នោះ ។ ឯ​ចោរ​ទាំង​៤​នាក់​ លុះ​នាយ​សំពៅ​ដាក់​ច្រវាក់​ជាប់​ហើយ​ ក៏

​និយាយ​គ្នា​ថា​ «ជើ​មេ​នេះ​ហៅ​ពេញ​ជា​ប្រាជ្ញា​ធំ​ វា​បញ្ឆោត​ឱ្យ​​យើង​សែង​ខ្មោច​ទៅ​ចោល​ក្នុង​ព្រៃ​ហើយ​ ឥឡូវ​វា​លក់

​យើង​បាន​ទៀត» ។ ចោរ​ទាំង​៤​នាក់​ខឹង​ណាស់​ កាច់​ច្រវាក់​បាក់​រត់​ចេញ​ពី​សំពៅ​ ដើរ​ឡើង​មក​លើ​គោក​ រត់​មក

​ទាំង​យប់​នោះ​ ចួន​ជា​យប់​យូរ​ណាស់​ ក៏​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ដើម​ឈើ​ធំ​ ដែល​មេ​នោះ​ដេក ។ ចោរ​បី​នាក់​ឡើង

​ទៅ​ដេក​លើ​មែក​​ដោយ​ខ្លួន​ពី​គ្នា ។ ចោរ​ម្នាក់​ឡើង​ទៅ​ក៏​ជួប​នាង​នោះ​ នៅ​លើ​ចុង​ឈើ អាចោរ​នោះ​ថា «អី ! ហង

​ឯង​ស្លាប់​ហើយ​ម្ដង​នេះ! ហង​ឯង​ធ្លាប់​បញ្ឆោត​យើង​ ឥឡូវ​ហង​ឯង​រត់​ចុះ​បើ​រួច!» ។  មេ​នោះ​លើក​ប្រាក់​បង្ហាញ​ 

ហើយ​ឱន​ខ្សឹប​ថា «ណ្ហើយ​អ្នក! អ្នក​កុំ​ស្ដី​​កុំ​ឱ្យ​​អ្នក​ទាំង​បី​នាក់​ទៀត​ដឹង ហើយ​យើង​ត្រូវ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ នឹង

​យក​ប្រាក់​នេះ​ទៅ​ចាយ​រក​ស៊ី​ស្រួល​ជាង​ អ្នក​កុំ​ធ្វើ​បាប​ខ្ញុំ​ធ្វើ​អ្វី» ។

          អាចោរ​ឮ​ដូច្នោះ​​ក៏​មិន​ស្ដី​​ខិត​ចូល​ទៅ​ជិត​ លូក​ឱប​កៀក​មេ​នោះ​ហើយ​ថា​ «អើ​ប្អូន​ឯង​ហៅ​ប្រាជ្ញា​ធំ​ 

បញ្ឆោត​ខ្ញុំ​ពីរ​បី​ដង​ហើយ​ ឥឡូវ​បង​បាន​នាង​ជា​ប្រពន្ធ​ ដោយ​សារព្រេង​សំណាង​យើង» និយាយ​ហើយ​ក៏​ឱប

​តាម​ចិត្ត​មេត្រី ។ មេ​នោះ​ពុំ​បម្រះ​ហើយ​ថា «ខ្ញុំ​ខ្លាច​ក្រែង​អ្នក​ស្រឡាញ់​ខ្ញុំ​មិន​ស្មោះ ឯ​ខ្ញុំ​ស្រឡាញ់​អ្នក​ស្មោះ​ចិត្ត​មួយ

​ហើយ» ។  អា​ចោរ​នោះ​ថា «បង​ស្រឡាញ់​ស្មោះ​ហើយ​ នាង​ពុំ​ដឹង​ចិត្ត​បង​ ចង់​ឱ្យ​បង​ស្បថ​ ឬ​ឱ្យ​​បង​ធ្វើ​ម្ដេច ?» 

។ មេ​នោះ​ថា «បង​ស្រឡាញ់​ចិត្ត​មួយ​នឹង​គ្នា​ មាន​តែ​លិឍ​អណ្ដាត​គ្នា» ទើប​មេ​នោះ​លៀន​អណ្ដាត​ ហើយ​ឱន

​ទៅ​រក​អាចោរ​នោះ ។  ឯ​អាចោរ​លិឍ​អណ្ដាត​មេ​នោះ​ ហើយ​លៀន​អណ្ដាត​ឱ្យមេ​នោះ​លិឍ​វិញ មេ​នោះ​ខាំ​អណ្ដាត

​អា​ចោរ​នោះ​ដាច់​អស់​មួយ​កំណាត់​ ហើយ​ច្រាន​ទម្លាក់​ពី​លើ​ចុង​ឈើ​ធ្លាក់​ដល់​ដី​ ស្រែក​ឮ​តែ​ឡុលៗ ។ ឯ​ចោរ​បី​នាក់​ 

គិត​ស្មាន​ថា​ នាយ​សំពៅ​ចោម​ចាប់​ ក៏​លោត​ពី​លើ​មែក​ឈើ​រត់​ទៅ​ហើយ​ស្រែក​ហៅ​គ្នា​ថា «វ៉ឺយ! គ្នា​យើង​រត់​​នាយ

​សំពៅ​ដេញ​ហើយ» ។ អា​ចោរ​ដែល​ដាច់​អណ្ដាត​នោះ​ ស្រែក​ហៅ​គ្នា​វា​ថា «មេ​នោះ​ នៅ​លើ​ចុង​ឈើ​ ត្រូវ​មក​ចាប់» 

ប៉ុន្តែ​វា​ដាច់​អណ្ដាត​ដូច្នោះ​ និយាយ​មិន​ច្បាស់​ ឮ​តែ​ឡុលៗ គ្នា​វា​គិត​ស្មាន​ថា​គេ​ដេញ​ចាប់​ចេះ​តែ​ប្រឹង​រត់​យក

​តែ​ប្រះ​អាយុ​រៀង​ខ្លួន ។ ឯ​មេ​នោះ​ ចុះ​ពី​លើ​ចុង​ឈើ​ យក​ប្រាក់​ទៅ​ផ្ទះ​ឱ្យ​​ប្ដី​ នៅ​រក​ស៊ី​ជា​មួយ​នឹង​ប្ដី​​ជា​សុខ​សប្បាយ​ត

​ទៅ ។



អ្នក​មាន​ប្រាជ្ញា​ តែង​នាំ​អាត្មា​ឱ្យ​​សុខ​ចម្រើន​

រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ៦)

(អានទំព័រ៥)​
ចៅចិត្រកើតគំនិតថ្មី
តាំងពីថ្ងៃនោះមក ចៅចិត្រក៏បានធ្វើជាកម្មករជីកត្បូងនៅគេហស្ថាន របស់ហ្លួងរតនសម្បត្តិទោះបីការនោះជាការធ្ងន់ក៏ដោយ  ចៅចិត្រក៏ឥតមានចិត្តធុញទ្រាន់ តែងតែខំធ្វើការនោះដោយខ្មីឃ្មាតអស់ពីចិត្តពីថ្លើម មិនមាននឹកនាដល់សេចក្ដីនឿយហត់ឡើយ ។ ភាសិតមួយ បទថា ខ្លួនជាទីពឹងរបស់ខ្លួន ដែលជាពាក្យបណ្ដាំរបស់បិតានោះ នៅឮសូរកងរំពងក្នុងត្រចៀករបស់ចៅចិត្រ ហាក់ដូចជាមានទេវតាមកចាំខ្សឹបប្រាប់នឹងត្រចៀកជានិច្ច ។ ការខំប្រឹងធ្វើការយ៉ាងម៉ឺងម៉ាត់ឥតមានទម្រន់នឹងអធ្យាស្រ័យល្អ របស់ចៅចិត្រនោះ ជាហេតុធ្វើឱ្យ​ពួកអ្នកធ្វើការផងគ្នាស្រឡាញ់រាប់អានជាច្រើន រហូតដល់ហ្លួងរតនសម្បត្តិ ក៏មានចិត្តមេត្តាក្មេងកំលោះនោះជាច្រើនដែរ ។

ចៅចិត្រចូលមកធ្វើការនៅផ្ទះលោកហ្លួងរតនសម្បត្តិ អស់វេលា២ខែកន្លងមកហើយនោះ តែងបានជួបប្រទះនឹងធម្មជាតិថ្មីៗ ដូចជាព្រៃភ្នំក្រំថ្ម ព្រឹក្សាលតាវល្លិ និងអាកាសស្រស់បរិសុទ្ធ ដែលជារបស់ចម្លែកក្នុងជីវិតចៅចិត្រ តែដែលចម្លែកយ៉ាងពន្លឹកជាងនេះទៅទៀតនោះ គឺនាងនារីចៅហ្វាយក្រមុំរបស់ចៅចិត្រ ដែលជាស្រ្តីប្រកាន់ខ្លួនមានឫកពាឆ្មើងឆ្មៃ ហើយជានារីមានរូបឆោមយ៉ាងល្អឯកក្នុងស្រុកបប៉ៃលិន ហាក់ដូចជាផ្កាកុលាបកំពុងរីក ផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងវស្សានរដូវ ។ វេលាដែលចៅចិត្រអង្គុយក្នុងផ្ទះស្ងាត់ៗតែម្នាក់ឯង ច្រើនប្រមូលយករឿងអស់នេះមកគិតនឹកជានិច្ច ហើយនឹកឆ្ងល់តែម្នាក់ឯងថា «ចុះហេតុដូចម្ដេចបានជាអញចេះតែរំពឹងនឹកដល់នាងក្រមុំនេះអី ម្ល៉េះ ចុះអញជាប់ចិត្តប្រតិពទ្ធនាងក្រមុំនេះឬអ្វី ? អា ! មិនបានទេ នាងនេះរូបឆោមល្អមែនហើយ ប៉ុន្តែឫកពាឆ្មើងឆ្មៃប្រកាន់ខ្លួនហួសពេក ថែមទាំងយសសក្តិក៏ខ្ពង់ខ្ពស់ណាស់ ហួសវិស័យនឹងឈោងតោងបេះប្រលេះយកឱ្យ​បាន ចុះមានប្រយោជន៍អ្វីដែលអញនៅខំគិតនឹកដល់គេ ទុកជាខំទប់ចិត្តមិនឱ្យនឹកគិតដូចម្ដេចៗ ក៏នៅតែមានចិត្តរិះរេទៅរករូបារម្មណ៍នោះទាល់តែបាន !!!»

ចំណែកខាងនារីក៏ធ្លាប់គិតថា កម្មករថ្មីរបស់នាងនេះ ជាមនុស្សចម្លែកជាងគេ មិនចេះប្រចុបប្រចែងចៅហ្វាយនាយ និយាយដូចជាគេចោលដឹងទាំងដង ឥតចេះក្រែងចិត្តគេសោះ ថែមទាំងចេះនិយាយសម្ដីទាន់សម័យទៀតផង បានជានាងមិននឹកជឿថា កម្មករកំលោះ​នោះ​បានរៀនសូត្រត្រឹមសាលាជាន់ទាប គ្រាន់តែចេះសរសេរ ចេះមើលប៉ុណ្ណោះទេ ។ ចួនកាលនាងបានឮបុរសកំលោះនោះ ស្រែកច្រៀងរាយទំនុកតាមការកម្សត់របស់ខ្លួនក៏មាន ច្រៀងទំនុកយុវាភិរម្យជាពាក្យរំឭកយុវជនក៏មាន ទើបនាងយល់ថា កម្មករកំលោះនោះ ច្បាស់ជាចេញមកពីសាលាបឋមសិក្សាជាន់ខ្ពស់ជាប្រាកដ ។ នៅវេលាព្រលប់ថ្ងៃនោះជាខាងរនោច ព្រះចន្រ្ទក៏រះឡើងបំព្រាងៗ មើលឃើញឆែបមួយចំហៀង ឆ្លុះពន្លឺពណ៌ប្រផេះគងលើចុងព្រឹក្សាយ៉ាងត្រចះត្រចង់ នារីចុះមកដើរលេងកម្សាន្តចិត្តជាមួយនឹងស្រីបម្រើម្នាក់ នៅទីធ្លាសួនច្បារមុខផ្ទះដែលមានស្មៅរាបស្អាតដូចកម្រាលព្រំ នាងតែងតែចោលភ្នែកក្រឡេកមើលទៅកូនផ្ទះមួយ ដែលចៅចិត្រនៅជាញយៗ ។ ពេលនោះនាងបានឃើញផ្ទះនោះងងឹតឥតពន្លឺភ្លើង ទើបនាងនាំក្មេងស្រីបម្រើ ហើយលបដើរឆៀងចូលទៅឈរនៅគុម្ពផ្កាដកខិមខាងមុខបង្អួច ក៏ស្រាប់តែឮសូរសំឡេងមនុស្សច្រៀង ទំនុកយុវាភិរម្យយ៉ាងពីរោះចាប់ចិត្តថា៖

ពួកយើងជាគណយុវជន ស្រុះស្រួលលើសលន់ទាំងប្រុសទាំងស្រី
ចូរយុវសាលាដែលទើបកើតថ្មី ប្រយោជន៍ដើម្បីជួយជ្រោមជ្រែងគ្នា ។
ឱ្យ​បានចងបាច់ជាក្រុមមិត្រភក្ដិ ស្រឡាញ់រួមរក្សជាសាមគ្គា
សាមគ្គីទាំងជាតិយើងផងនានា មេត្រីគ្រប់គ្នាជាសុខក្សេមក្សាន្ត ។
គួរជួយអ្នកខ្សត់ឱ្យ​បានចេញទៅ ដើរមើលលំនៅសព្វទីភូមិឋាន
មើលស្រែចម្ការនឹងច្បារឧទ្យាន កិច្ចការប៉ុន្មានតោងចងចាំទុក ។ល។………
នាងនារីឈរស្ដាប់ទំនុកនោះហើយ ទើបនាងដើរឡើងស្លៅទៅលើផ្ទះនោះយ៉ាងរួសរាន់ ដើម្បីចាប់អ្នកច្រៀងនោះឱ្យ​ស្គាល់មុខច្បាស់ តើគឺនរណា ? តែនាងមិនបានឃើញមនុស្សអង្គុយច្រៀងនៅទីនោះទេ បែរជាឃើញចៅចិត្រដេកលក់សណ្ដូកជើងត្រង់ស្ដូក ស្រមុខគឃរ នៅលើគ្រែក្បែរមាត់បង្អួច ក្រឡេកមើលឆ្វេងមើលស្ដាំ ក៏ឥតឃើញនរណាម្នាក់សោះ ក្រៅពីរូបចៅចិត្រកំពុងដេកលក់ស្រមុខគឃរតែម្នាក់ឯង នាងនឹកឆ្ងល់ណាស់ ព្រោះអម្បាញ់មិញនេះឮសូរស្រែកច្រៀងក្ដែងៗ ចុះអ្នកឯណាមកលបស្រែកច្រៀងនៅទីនេះអេះ ?

វេលានោះ រស្មីព្រះចន្រ្ទកំពុងតែចាំងចូលមកតាមចន្លោះបង្អួច នឹងចន្លោះទ្វារ ទើបនាងមើលទៅឃើញរាងកាយចៅចិត្រដេកលក់ស្ដូកស្ដឹង នៅទីនោះយ៉ាងច្បាស់លាស់ នាងក៏ស្រែកដាស់ចៅចិត្រ ពីរ បី ម៉ាត់ ចៅចិត្រក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយងោក កាលឃើញអ្នកដែលចូលមកដាស់ច្បាស់ហើយ ក៏ម្នីម្នានិយាយអញ្ជើញឱ្យ​អង្គុយដោយកិរិយាឱនលំទោន ។

អញ្ជើញអង្គុយ ឃុននារី ។
ចៅចិត្រនិយាយព្រមទាំងលើកកៅអីមួយជូននាងអង្គុយ ហើយនិយាយថា៖

ការដែលឃុនអញ្ជើ្មញលេងផ្ទះខ្ញុំបាទនេះ ខ្ញុំបាទមានសេចក្ដីត្រេកអរណាស់ទុកដូចបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ !
នាងនារីធ្វើមុខក្រញូវបន្តិចហើយស្ដីទៅថា៖

អ្នកណានិយាយថា ខ្ញុំមកលេងនឹងអ្នកឯង !
ចៅចិត្រនឹកសង្ស័យក៏សួរទៅវិញថា៖

ចុះឃុនអញ្ជើញមកមានការអ្វី ?
នាងតបទៅវិញយ៉ាងកំបុតកំបុយថា៖

ខ្ញុំមកស្ដាប់មនុស្សច្រៀងទេតើ ចុះអម្បាញ់មិញនេះអ្នកណាច្រៀងទំនុកយុវាភិរម្យក្ដែងៗក្នុងទីនេះ ?
ចៅចិត្រធ្វើភ្នែកឡឹងឡង់ និយាយសួរទៅនាងថា៖

ទានប្រោស យុវាភិរម្យជាអ្វី ជាសត្វឬជាមនុស្ស ខ្ញុំបាទមិនដែលឮឈ្មោះសោះឡើយ ?
នាងនារីខឹងឡើងមុខក្រហម ហើយប្រាប់ទៅថា៖

នែ ! អ្នកភ្លើ យុវាភិរម្យជាទំនុកភ្លេងមួយ ខ្ញុំចង់ដឹងតើអម្បាញ់មិញនេះនរណាច្រៀង ?
ចិត្រ៖ អេ ទេ នរណាច្រៀងខ្ញុំបាទឥតដឹងសោះឡើយ តែខ្ញុំបាទមិនមែនច្រៀងទេ ឯខ្ញុំបាទនេះកុំថាដល់ទៅភ្លេងយុវាភិរម្យ ជាទំនុកទំនើបថ្មីអ្វីនោះឡើយ តែបទសកវាទ៌ចុះផែអុំទូករាល់ឆ្នាំនោះ ខ្ញុំបាទក៏ឥតចេះនឹងគេសោះឡើយ។
នារី៖ កុំភូត ខ្ញុំបានឮសូរសំឡេងច្រៀង អំពីខាងលើផ្ទះនេះឯង ហើយនៅលើផ្ទះនេះ ក៏មានតែអ្នកឯងម្នាក់ឯងមែនទេ ?
ចិត្រ៖ បាទ មានតែខ្ញុំបាទម្នាក់ឯងមែន តែខ្ញុំបាទមិនមែនជាអ្នកច្រៀងទេ !
អ្នកឯងច្រៀងក្ដែងៗនៅតែប្រកែកនឹងគេទៀត។
នារីផ្ទួនពាក្យ ។

ចៅចិត្រសើចហើយថា៖

ខ្ញុំបាទជម្រាបហើយថា ខ្ញុំបាទមិនចេះច្រៀងទេ ក៏នៅតែបង្ខំឱ្យ​ច្រៀងទៀត ឃុននារី បើខ្ញុំបាទចេះច្រៀង នឹងច្រៀងជូនឃុនស្ដាប់ឥឡូវនេះឯង ។
នាងនារីនឹកខឹងរលាស់មុខស្ទុះក្រោកឡើងឈរហើយថា៖

មនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេ ។
ចិត្រ៖ បើមិនចេះស្ដាប់ភាសាខ្មែរ ហេតុអ្វីក៏និយាយឆ្លើយឆ្លងគ្នាបាន ?
នារី៖ ឈប់ៗចិត្រ កុំនិយាយថ្លង់ណាស់។
នាងលើកដៃហាម ហើយនាងប្រុងនឹងចុះពីផ្ទះនោះទៅដោយរួសរាន់ តែចៅចិត្រអង្វរឃាត់ថា៖

ពុទ្ធោ ! ឃុននារី ឃុនប្រញាប់អញ្ជើញទៅណាភ្លាម ?
នាងឆ្លើយយ៉ាងសោះកក្រោះថា

ទៅដេក។
ចិត្រ៖ ឃុន កុំអាលអញ្ជើញទៅ ឃុនមិនគួរលះបង់ធម្មជាតិល្អៗ ដ៏ត្រកាលដែលគួរពិតពិលរមិលមើលក្នុងវេលានេះទៅទេ ។
នារី៖ ខ្ញុំក៏ចូលចិត្តធម្មជាតិល្អៗដូច្នេះដែរ តែស្អប់មនុស្សឆ្កួតព្រើលៗ ។
នៅទីនេះឥតមានមនុស្សឆ្កួតទេ ឃុន ។
ចៅចិត្រខ្ជិលនិយាយជជែកតទៅទៀត បែរជានិយាយបបួលដោយស្រួលថា៖

ណ្ហើយឃុន មិនបាច់និយាយជជែកគ្នាច្រើនទេ សូមអញ្ជើញចុះទៅសន្ទនាលេងក្នុងសួនច្បារឯណោះ មើលធម្មជាតិល្អៗ ដ៏ត្រកាលកម្រមានណាស់ !
មិនដឹងជាអំណាចអ្វី មកគ្របសង្កត់នាំឱ្យ​នាងនារីធ្វើតាមចិត្តរបស់ចៅចិត្រ ស្រាប់តែចុះដើរនាំមុខទៅដោយស្រួល ទៅអង្គុយលើជើងម៉ាវែងក្បែរដើមចំប៉ីមួយដើម ។ ឯចៅចិត្រក៏អង្គុយលើស្មៅក្បែរជើងម៉ានុះដែរ តែភ្នែករំពៃងើយមើលទៅព្រះចន្រ្ទឆែបពាក់កណ្ដាល ដ៏ដេរដាសទៅដោយពពួកផ្កាយ មានចំនួនច្រើនលើសលន់គណនា ហើយចៅចិត្រនិយាយឡើងថា៖

ឃុនគាប់ចិត្តពន្លឺរស្មីដួងព្រះចន្រ្ទឬទេ ?
នារី៖ ខ្ញុំចូលចិត្តដែរ ចិត្រ ។
ចៅចិត្រនិយាយដោយសម្ដីទន់ផ្អែមថា៖

មែនហើយ ! ឃុននារី ! ធម្មជាតិជារបស់ចម្លែកនេះ អាចប្រលោមលួងលោមអារម្មណ៍របស់មនុស្សយើងឱ្យ​បានសុខស្រួល ពន្លឺរស្មីព្រះចន្រ្ទ ខ្យល់រំភើយផាត់ និងក្លិនក្រអូបឈ្ងុយឈ្ងប់របស់ផ្កានានា អាចធ្វើចិត្តគំនិតរបស់យើងឱ្យ​មានអារម្មណ៍រីករាយទៅបានយ៉ាងចម្លែក ។
នាងអង្គុយស្ដាប់សម្ដីចៅចិត្រនិយាយដោយអារម្មណ៍អណ្ដែតអណ្ដូង ក៏គិតថា៖

កម្មកកំលោះនេះ ជាមនុស្សចម្លែកជាងកម្មករឯទៀតៗរបស់នាង សម្ដីគ្រប់ៗម៉ាត់របស់កម្មករនេះ ពេញទៅដោយសំនួនវោហារមុខគួរឱ្យចង់ស្ដាប់ មិនសមជាមនុស្សខ្សោយចំណេះចេះដឹងទេ ។
នាងនារីស្ងាត់មាត់ទៅមួយស្របក់ ចៅចិត្រក៏ផ្ដើមនិយាយឡើងមុនថា៖

បើឃុនតែម្នាក់ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះ តើឃុនធ្លាប់នឹកប្រវត្តិដល់ញាតិមិត្រសម្លាញ់ ដែលនៅឆ្ងាយខ្លះដែរឬ ?
នាង៖ ខ្ញុំធ្លាប់នឹកដែរ ចិត្រ ។
ចិត្រ៖ ខ្ញុំបាទក៏ធ្លាប់នឹកដែរ ហើយច្រើនតែជាប់នៅនឹងចិត្តជានិច្ចផង ឱ ! ឃុននារីតាំងអំពីខ្ញុំបាទមកនៅអាស្រ័យនឹងផ្ទះឃុននេះ ខ្ញុំបាទមិនដែលឃើញអ្នកម្ដាយរបស់ឃុនដល់ម្ដងសោះ ។
ចិត្រ៖ អេះ ! ចម្លែកដែរ បើឃុនគ្មានម្ដាយ ឃុនកើតមកដូចម្ដេចបាន ?
នារី៖ យីអើ ! នែ គាត់ឯងកុំនាំអុចអាលបណ្ដាលឱ្យ​កើតទោសោណា ពាក្យដែលថាគ្មានម្ដាយនោះ គឺថាម្ដាយនោះគាត់អនិច្ចកម្មទៅ ហើយយល់ទេ ?
ចិត្រ៖ ឱ ដូច្នោះទេឬ ? យល់ហើយទានប្រោស តែឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន !
នារី៖ អើ ! ម្ដាយគាត់ឯង គាត់ខូចបង់ទៅហើយដែរឬ ?
ចៅចិត្រធ្វើមុខស្រពោនហើយថា៖

ឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន ព្រោះមានឪពុកបីបាច់រក្សា ចំណែកខាងខ្ញុំបាទ គ្មានទាំងឪពុកទាំងម្ដាយ។
ត្រង់នេះ នាងនារីសង្កេតមើលទឹកមុខចៅចិត្រ ឃើញស្ងួតស្រពោនទៅច្រើន ចៅចិត្រសន្សឹមៗងើយមុខមើលទៅមុខនាង ហើយនិយាយថា៖

ប្រសិនបើធៀបខ្លួនឃុនជាខ្ញុំបាទវិញ ហើយថែមទាំងជាស្រ្តីផង ឃុនតោងគិតថា ការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯងនុះ តើវាមានរសជាតិដូចម្ដេចខ្លះ ? តែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់សេចក្ដីលំបាកបានគ្រប់ៗយ៉ាង ហើយធ្លាប់តទល់នឹងសេចក្ដីក្រីក្រតោកយ៉ាកមកច្រើនហើយ ចួនកាលខ្ញុំបាទអត់បាយពេញ១ថ្ងៃក៏មាន ។
នាងនារីអង្គុយសម្ងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយ តែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯងថា បើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះផង តើនឹងមានសេចក្ដីលំបាកយ៉ាងណាទៅ !

នារី៖ ចុះចិត្រមកនៅទីនេះ បានស្រួលខ្លះហើយឬនៅឡើយទេ ?
នាងនិយាយតិចៗហើយមានសំឡេងទន់ជាងមុនច្រើន ។

ចៅចិត្រសម្លឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរោះរាយឆ្លើយថា៖

ខ្ញុំបាទបានស្រួលច្រើន ! ឃុននារី តាំងអំពីខ្ញុំបាទចូលមកអាស្រ័យនៅក្នុងផ្ទះឃុននេះ ស្រួលចិត្តឡើងច្រើន មិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ បើបប៉ៃលិននៅតែមានមេត្តាខ្ញុំបាទយ៉ាងនេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅតំបន់នេះជាប្រាកដ !
អាកាសនៅបប៉ៃលិន តាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើចួនជាត្រូវរដូវរងាដូចក្នុងវេលានោះ ក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតជាច្រើន លុះឮសូរទឹកសន្សើមស្រក់ចុះពីស្លឹកឈើមិនដាច់រយៈ ដួងចន្រ្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅ ខ្យល់ត្រជាក់ក៏កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឱ្យ​ត្រជាក់ញាក់ដល់បេះដូងកំលោះ​ក្រមុំទាំងពីរនាក់។  ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនស្រពន់ ហើយនិយាយឡើងថា៖

យប់ជ្រៅហើយ ឃុននារី អញ្ជើញឡើងទៅផ្ទះវិញចុះ អំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះ អាចធ្វើឱ្យ​ឃុនផ្ដាសាយ ឬទៅជាគ្រុនក៏សឹងបាន !
ឯនាងនារីក្រោកដើរឡើងទៅលើផ្ទះដោយស្រួល ដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែនាងមកនឹកឆ្ងល់ក្នុងចិត្តថា៖

កម្មករកំលោះនេះ មានអំណាចអ្វីហ្ន៎ ! អាចហ៊ានបង្គាប់អញឱ្យ​ធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ ។
តែនាងក៏គិតយល់ថា៖

ប្រសិនបើអញនៅហាលសន្សើមយូរពេកអាចធ្វើឰឱ្យ​គ្រុនរងា ឬផ្ដាសាយបានមែន  ។
លុះដល់ព្រឹកឡើង ចៅចិត្រក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូង ត្រង់ទិសខាងកើតដូចសព្វដង ដែលធ្លាប់ធ្វើមករាល់ៗថ្ងៃ បានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោ រ៉ឺណូត៍ ដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែ ។ ឯតាសុន ជាអ្នកបររថនោះ ខំប្រឹងរវៃទាល់តែបែកញើស ក៏នៅតែមិនឆេះសោះ ដល់យូរពេកណាស់ទើបលោក ហ្លួងស្រែកសួរទៅថា៖

តាសុន រថយន្តមិនឆេះទេឬ ?
តាសុនគ្រវីក្បាល យកកន្សែងជូតញើសមុខ ហើយជម្រាបទៅលោកហ្លួងថា៖

មិនឆេះទេ ទានប្រោស ! ខ្ញុំបាទបានដោះលាងសម្អាតគ្រឿងអំពីយប់មិញនេះឯង ស្រាប់តែព្រឹកឡើងវាកៀចដូច្នេះទៅ !
ចៅចិត្រដើរចូលមកជិត លើកដៃសំពះលោកហ្លួង ហើយជម្រាបសួរថា៖

ទានប្រោស ព្រះតេជព្រះគុណអញ្ជើញទៅឯណា ?
លោក ហ្លួងតបទៅថា៖

ខ្ញុំទៅទទួលលោក បាឡាត់ស្រុក ឯស្រុកសង្កែបន្តិច តែរថវាមិនព្រមឱ្យទៅសោះ ចៅចិត្រ !
នាងនារីសម្លឹងមើលចៅចិត្រមួយភ្លែត ឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មានកិរិយាអង់អាចខុសពីកម្មករឯទៀតៗ ។

នារី៖ ប៉ា ! យើងទៅមិនរួចទេឬអ្វី ?
នាងសួរដោយសេចក្ដីព្រួយ ។

ចិត្រ៖ សុំឱ្យ​ខ្ញុំបាទរវៃមើលបន្តិច ក្រែងលោឆេះឡើងបាន។
ហើយចៅចិត្របើកគ្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹម ហើយនិយាយថា៖

ទានប្រោស ទាស់ត្រង់ណេះ រវៃម្ដងទៀតឆេះជាប្រាកដ ហើយប្រាប់តាសុនឱ្យ​រវៃម្ដងទៀត ។
តាសុនចាប់រវៃម្ដងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកង មួយរំពេចឡើង អ្នកទាំងអស់គ្នាក៏ញញឹម តាសុនក៏ទៅទះស្មាចៅចិត្រហើយ លាន់មាត់ថា៖​

ពូកែគ្រាន់បើ អ្នកក្មួយអញ !
លោកហ្លួង ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា៖

ចៅចិត្រពូកែមែន រៀនចេះពីណា ប្រសប់លាក់ចំណេះណាស់ ?
ចៅចិត្រនឹកត្រេកអរ បង្អោនខ្លួនជម្រាបទៅលោកហ្លួងថា៖

ទានប្រោស មិនបានរៀនឯណាទេ គ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើតចំពោះតែគ្រឿង ដែលខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
ហើយចាប់ចបលើកលីលើស្មា ។

ឯតាសុន បានឮសម្ដីចៅចិត្រថា ធ្លាប់បររថយន្តមកដែរ  ក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះ ស្រាប់តែជាប់រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែ ទើបគាត់ជម្រាបសុំច្បាប់លោកហ្លួងថា៖

ទានប្រោស ថ្ងៃនេះខ្ញុំបាទមានធុរៈ ដ្បិតប្រពន្ធខ្ញុំបាទទើបមកដល់ផ្ទះព្រឹកមិញនេះ ខ្ញុំបាទមិនទាន់បានសាកសួរសុខទុក្ខ វាថាប្រញាប់វិលទៅស្រុកវិញ ក្នុងវេលាថ្ងៃត្រង់នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តាឱ្យ​ចៅចិត្របររថយន្តជំនួសខ្ញុំ បាទមួយពេលសិនចុះ ។
ហ្លួងរតនៈសម្បត្តិស្ងៀមមួយស្របក់ហើយ បែរទៅសួរចៅចិត្រថា៖

ចិត្រ ឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេ ?
ចៅចិត្របែរទៅមើលតាសុន ឃើញសម្ដែងអាការអង្វរ ទើបចៅចិត្រជម្រាបទៅលោកហ្លួងថា៖

ខ្ញុំបាទបរជូនបាន ទានប្រោស។
តាសុនត្រេកអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រអង្រួនថា៖

អរគុណអ្នកក្មួយណាស់ សូមអ្នកក្មួយសម្លាញ់ជួយយកតែបុណ្យទៅចុះ ហើយគាត់ងាកមកលើកដៃសំពះលាហ្លួងរតនសម្បត្តិដើរចេញទៅ ។
ចៅចិត្រយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់សំពត់អាវកម្មករជាអ្នកបររថយន្ត ឡើងកាន់ចង្កូតបរចេញពីទីនោះទៅ ទំនងជាអ្នកឆ្លាតប៉ិនប្រសប់ដោយមិនមានឧបសគ្គ រវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែ ដែលជាទីក្រុងបាត់ដំបង ។ ឪពុកនឹងកូន ក៏ចុះពីរថយន្តដើរសំដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុក ប្រហែលជាកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក ។ (ចុចអានទំព័រ៧)

រូបត្លុក៖ ផ្លែចេកជាអ្វី?


រូបត្លុក៖ ដាក់ក្បាលម៉ាវែក


រូបត្លុក៖ អូប៉ាម៉ា


រូបត្លុក៖ អ្នកប្រមាញ់វ័យក្មេង


រូបត្លុក៖ អូម៉ាយកត


រឿងកំប្លែង៖ វិកលចរិក

បុរស៣នាក់អង្គុយជជែកគ្នាលើបង់១។
បុរសទី១៖ដឹងទេ!អញគឺជាស្តេចផែនដី!
បុរសទី២៖អញមិនជឿ!អ្នកណាតែងតាំងឯង?
បុរសទី១៖គឺព្រះ!ព្រះតែងតាំងអញ!
បុរសទី៣៖ហ្អាក!អញតែងតាំងឯងតាំងពីអង្កាល់?

រឿងកំប្លែង៖ ច្រកទ្វាឋានសួគ៌

នៅច្រកទ្វាឋានសួគ៌ មានមន្ត្រីសួគ៌ចំណាស់ម្នាក់ឈរកាន់ផ្តិលមាសធំមួយ។ បុរសទើបនឹងស្លាប់៣នាក់បានមកដល់។ "មុននឹងចូលឋាសួគ៌ ត្រូវជំរះកាយជាមុនសិន... ខ្លួនប្រាណចៅមានប្រឡាក់អ្វីទេ?" តាមន្ត្រីសួគ៌គឺសួរបុរសទី១។ "ខ្ញុំចូលបន្ទប់ទឹក១ភ្លេតលាងដៃ"​ បុរសទី១ឆ្លើយ។ "លាងដៃក្នុងផ្ដិលនេះមកអញ្ចឹង!"។ "ខ្លួនប្រាណចៅមានប្រឡាក់អ្វីទេ?" តាមន្ត្រីសួគ៌សួរបុរសទី២។ "ខ្ញុំមកតាមផ្លូវ...ជាន់អាចម៍" បុរសទី២ឆ្លើយ។ "លាងជើងក្នុផ្តិលនេះមកអញ្ចឹង!"។ "ខ្លួនប្រាណចៅមានប្រឡាក់អ្វីទេ?"​តាមន្ត្រីសួគ៌សួរបុរសទែ៣។ "ខ្ញុំញ៉ាំប្រហុកភ្លេចលាងមាត់!" បុរសទី៣ឆ្លើយ។ "ខ្ពុរមាត់ក្នុងផ្តិលនេះមកអញ្ចឹងឈ"។ "ឲ្យទៅនរកវិញក៏បានដែរ...ខ្ញុំដាច់ខាតអត់ខ្ពុលមាត់ទឹកផ្តិលនេះទេ!"

រឿងកំប្លែង៖ខ្មាស់គេជាងភ្លេចរូតខោ

ក្រោយបញ្ចប់ការសិក្សាផ្នែកមេធាវី បញ្ញាបើកការិយាល័យបេធាវីផ្ទាល់ខ្លួន១។ ថ្ងៃទី១ បញ្ញាឮសំលេងគោះទ្វារ គាត់ស្រែកថា  "អញ្ចើញចូល!" ភ្លាមនោះគាត់លើកទូរសព្ទ័មកនិយាយ "ស្អែកខ្ញុំជាប់រវល់ដោះស្រាយរឿងក្ដីដល់ទៅពីរ​ ហើយខានស្អែកក៏ជាប់ដែរ ចាំមួយភ្លែត..."បញ្ញាខ្ទប់ទូរស័ព្ទហើយសួរបុរសដែលទើបចូលមកដល់ថា​"លោកអញ្ចើញមកមានការអ្វីដែរ?"។ "ខ្ញុំមកភ្ជាប់ខ្សែទូរស័ព្ទជូនលោក..." បុរសឆ្លើយ។

រឿងកំប្លែង៖ ប្រុសៗ និងប្រពន្ធ

-ប្រុសៗអត់ប្រពន្ធអាចមាន២ករណី

  •           បើប្រុសនោះក្រ៖គេថាវាមិនខំរកស៊ី ទើបគ្មានអ្នកស្រឡាញ់! ពិតជាប្រុសចោលម្សៀតមែន។      
  •           បើប្រុសនោះមាន៖ គេថាប្រុសរិះ ខ្លាចមានប្រពន្ធមកគេដេកស៊ីទ្រព្យអស់។
-ប្រុសៗស្មោះសរមានប្រពន្ធតែមួយមាន២ករណី

  •           បើប្រុសនោះក្រ៖គេដៀលថាមានប្រពន្ធតែមួយហើយចិញ្ចឹមមិនរស់ទៀត។
  •           បើប្រុសនោះមានគេថាមានលុយហើយមានប្រពន្ធតែមួយពិតជាល្ងង់មែន។
-ប្រុសៗមានប្រពន្ធច្រើន៖

  •          បើប្រុសនោះក្រ៖គេថាមិនគិតខំរកលុយទេ គិតែពីរឿងស្រីញីសាវ៉ា! គ្មានកំណើត!
  •          បើប្រុសនោះមាន៖គេថាពួកអាប្រុសៗនេះឲ្យតែមានលុយមិនបាន គិតតែពីផ្លូវនរក៕

លំអាន៖ ហេតុអ្វីបានជាមនុស្សមួយចំនួនចូលចិត្តជ្រែងហោប៉ៅខោ?

មូលហេតុដែលមនុស្សចូលចិត្តជ្រែងហោប៉ៅខោគឺដោយសារតែពួកគេរមាស់ក្រលៀន ពេលដែលពួកគេរមាស់ក្រលៀន គឺពួកគេតែងតែលូកដៃចូលហោប៉ៅខោដើម្បីអេះក្រលៀន ហើយមើលទៅក៏ដូចជាស្ទាយមួយដែរ បើសិនជាអេះបើកចំហរពេកខ្លាចខ្មាស់គេ ទើបពួកគេធ្វើជាជ្រែងហោប៉ៅខោដើម្បីអេះក្រលៀន៕

កំណាព្យ៖ កំណាព្យសម្រាប់ទូន្មានសិស្សល្អ

សិស្សល្អស្វាតសិក្សា         តាមក្បួនតម្រាដូនតាចាលទុក
ខំរៀនវិទ្យាគ្រប់មុខ           តាងដោយទំនុកសុចិប៉ុលិុ
សុស្តាប់គ្រូត្រាប់ពុទ្ធិ         ផ្តេកគិតស្មាធិពឹងហេតុផល
ពុទ្ធសូរសំនួរងឿយឆ្ងល់    លុិកត់តម្កល់ទុកជាច្បាប់ក្បួន
អ្នកណាប្រាចាកអង្គ៤      ទោះខំផ្ទួនៗពុំបានផលឡើយ។

ដោយ៖ ប៊ិនស៊ិនណារិន
អតីតៈសិស្សថ្នាក់ទី១០A

រឿងកំប្លែង៖ ម៉ោងអប់រំផ្លូវភេទ

សម័យឥឡូវរឿងផ្លូវភេទគេនិយាយ និងអប់រំដោយបើកចំហរ ដោយឃើញកូនទើបតែពេញក្រមុំមីងឆយក៏បាននៅកូនស្រីគាត់នាងឆែបមកអប់រំ
មីងឆយ៖ នែ៎...!កូនឆែប មែ៉ឃើញថាកូនពេលនេះពេញរូបពេញរាង ហើយក៏ដល់ពេលត្រូវ និយាយអំពីបញ្ហាផ្លូវភេទដែរ...
នាងឆែប៖ អញ្ចឹងហ៎ម៉ែ!! ឥឡូវម៉េឯងមានចម្ងល់អីសួរមក កុំខ្មាសអៀនអី...

រឿងកំប្លែង៖ នៅមានសំណាងល្អ

ក្នុងរដូវទេសចរណ៍មមាញឹក ខណៈរថយន្តបឺសនៅទីក្រុងប៉ារីសចង្អៀតផង ស្អុះស្អាប់ផងស្រាប់តែ បុរសម្នាក់ស្រែកឡើង៖
-យី!​កាបូបលុយខ្ញុំទៅណាបាត់ហើយ? អ្នកណាយកកាបូបលុយខ្ញុំ?
បុរសម្នាក់ឈរជិតនោះសើច៖
-លោកប្រហែលជាអ្នកមកពីឆ្ងាយបានជាមនដឹងអីសោះ។ នៅទីក្រុងនេះ គេត្រូវក្តាប់ឲ្យជាប់ របស់២យ៉ាង គឺ កាបូបលុយ និងប្រពន្ធ។ លោកនៅមានសំណាងល្អនៅឡើយបាត់តែកាបូបលុយ ឯប្រពន្ធនៅក្បែរខ្លួនដដែលអត់ទាន់បាត់។

រឿងកំប្លែង៖ ទទួលស្នេហ៍ឬទេ?

ពាក់កណ្តាលយប់នាថ្ងៃមួយ ភរិយាបានដាស់ស្វាមីឲ្យឡើងមកនិយាយគ្នាទាំងយប់អា្រធាត្រ។
ភរិយា៖ ហ៊ឺ! ភ្ញាក់ឡើងមកបង! តើកញ្ញាអាលីហ្សាជានរណាគេ ប្រាប់ខ្ញុំឥឡូវនេះភ្លាមមក!
ស្វាមីដែលកំពុងស្ធិតក្នុងអាការៈងងីងងើរនៅឡើយ​ បានឆ្លើយទាំងកំពុងបិទភ្នែកឡើងថា៖
ស្វាមី៖ បុគ្គលិកគណនេយ្យថ្មី។
ភរិយា៖ ហី!អញ្ចឹងផង ហេតុអីបងហ៊ានសុំស្រឡាញ់នាងទាំងក្នុងមមើល ស្វាមីបើកភ្នែក​ និងប្រញាប់សួរទៅភរិយាវិញភ្លាម៖
ស្វាមី៖ ហើយចុះនាងមានឆ្លើយថាស្រឡាញ់ខ្ញុំវិញឬទេ?

រឿងកំប្លែង៖​ មានភស្ថុតាង

ប៉ូលីសជជីកសួរជនសង្ស័យ៖
-ជនលួចដុតផ្ទះនោះពិតជាអ្នកឯង ចង់ប្រកែកដល់ណាទៀង?
-លោកប៉ូលិស! កុំចេះតែសង្ស័យផ្តេសផ្តាសបានទេ។ ខ្ញុំមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ខ្ញុំមិនមែនជាអ្នកលួចដុតផ្ទះនោះ។
-និយាយមកមើល ភស្តុតាយ៉ាងម៉េច?
-ពេលមានរឿងឆេះផ្ទះកើតឡើង ខ្ញុំកំពុងចូលលួចក្នុងផ្ទះមួយនៅខាងត្បូងនោះ ប្រហែល៥០មែ៉ត្រ។ លោកទៅសួរម្ចាស់ផ្ទះនោះមើលមានបាត់ប្រាក់ជាង ៦.០០០​ដុល្លារឬអត់?