Showing posts with label StoJoke. Show all posts
Showing posts with label StoJoke. Show all posts

Saturday, November 15, 2014

Thank you for visit us.

Sunday, November 9, 2014

ប្រតិកម្មច្រាស

នាយកក្រុមហ៊ុនមួយ មានភរិយាជាមនុស្សប្រច័ណ្ឌហួសហេតុ។នៅថ្ងៃបុណ្យកំណើតក្រុមហ៊ុន ពេលជប់លៀង បុរសរូបនេះ ដោយចង់យកចិត្តថ្លើមប្រពន្ធ ក៏ក្រោកឈរនិយាយថាៈ
- នៅទីនេះ មានតែប្រពន្ធខ្ញុំទេ ដែលអស្ចារ្យជាងគេ!ស្មានតែប្រពន្ធរំភើប ដឹងអី នាងនោះបានក្តិចមួលភ្លៅយ៉ាងខ្លាំង ហើយខ្សឹបបុរសនោះថាៈ
- បងឯងប្រាកដជាបានសាកជាមួយស្រីៗ នៅទីនេះអស់ហើយឬ បានជាហ៊ាននិយាយថា ខ្ញុំអច្ចារ្យជាងគេនោះ 
ត្រូវទេ?

មិនគួរសោះ

ប្រុសស្អាត រាងសង្ហាដូចតារាភាពយន្ដម្នាក់ ទើបតែផ្លាស់មកនៅថ្មី ធ្វើឲ្យចិន្ដានាងរំភើបស្ទើរតែហើបខ្លួនពីដី ជាមួយនឹងស្នាមញញឹមដ៏គួវឲ្យក្ដិចខ្ញាំរបស់គេ គ្រប់ពេលដែលដើរជួបមុខគ្នាម្ដងៗ។ ចិន្ដាតែងតែលួចគយគន់គួរជាប្រចាំ ព្រមទាំងលួចញញឹមគិតក្នុងចិត្តថា “ប្រុសអីក៏ស្អាតអីស្អាតយ៉ាងនេះ បើសិនជាបានថ្នាក់ថ្នមបមបី ជាតិនេះមិនដឹងជាមានសេចក្ដីសុខយ៉ាងណានោះទេ” ។ ប៉ុន្ដែយប់នេះ ចិន្ដាបាន(លប ស្ដាប់ឮសំឡេងមនុស្សស្រីនៅក្នុងបន្ទប់របស់គេ ធ្វើឲ្យមនាការខកចិត្ត សេចក្ដីអស់សង្ឃឹម ការច្រណែនឈ្នានីស កើតឡើងពេញខួរក្បាលរបស់នាងក្នុងពេលនេះ នាងគិតក្នុងចិត្តថា“ តើមីស្រីណាមួយ វាហ៊ានមកលូកថ្លើមអញយ៉ាងនេះ???” ប៉ុន្ដែទន្ទឹមជាមួយគ្នានេះ ការចង់ដឹងចង់ឮរឿងគេក៏មានទំហំប៉ុនគ្នាដែរ ទើបខំផ្ទៀងត្រចៀកស្ដាប់បន្ដ ថាមាន
រឿងអីកើតឡើងខាងក្នុង....“ឆាប់ដោះអាវ និងសំពត់របស់ខ្ញុំចេញភ្លាម! ” ជាពាក្យបង្គាប់បញ្ជារបស់ស្រីនោះ “ហើយដោះអាវទ្រនាប់ព្រមទាំង ស្រោមបាររបស់ខ្ញុំផង!”នាងនោះបញ្ជាបន្ដ ។ សំឡេងដែលបានឮ ធ្វើឲ្យចិន្ដារមួលពោះ ស្រៀបស្រៀវអស់ហើយពេញអង្គប្រាណ នឹកស្រមើស្រមៃដល់ឋានតុសិតឯណោះ ប៉ុន្ដែត្រូវរំងាប់អា
រម្មណ៍ទុកម៉ាកណ្ដុកសិន មកផ្ទៀងត្រចៀកស្ដាប់បន្ដទៀត ។ ស្ងាត់មួយសន្ទុះទើប មានសំឡេងឮឡើងមកទៀត “ឥឡូវនេះដោះលីអូខ្ញុំចេញ!” នាងនោះបញ្ជាទៅប្រុស ស្អាតដល់ចំណុចចិន្ដាស្ទើរតែគាំងបេះដូងស្លាប់ ព្រោះតែក្ដីស្រើបស្រាល ពុះកញ្ជ្រោល ពេញឱរ៉ាតែនាងត្រូវភ្ញាក់ក្រញាងដូចត្រូវគេចាក់គូទអ៊ីចឹង នៅពេលដែលឮសំឡេងពី ខាងក្នុងនោះមកថា “បានហើយ....ចាំទុកណាហ៎ង....លើកមុខលើកក្រោយ ឈប់ លួចខោអាវរបស់ខ្ញុំទៅស្លៀកទៀតណា....ឮទេ!!” ។

ប្រុសចាំតែខុស

ពេលប្ដីចង់ធ្វើមេគ្រួសារ គេថាមិនទុកសិទ្ធិឱ្យនារី
ពេលប្ដីឱ្យប្រពន្ធធ្វើមេគ្រួសារ គេថាប្ដីហ្នឹងជាប្រុសងោះ ចាំស្រីដឹកមុខ
ពេលប្ដីធ្វើបាបប្រពន្ធ គេថាប្រុសអាងកម្លាំងបាយ ប្រើអំពើហិង្សា
ពេលប្ដីទ្រាំឱ្យប្រពន្ធវាយ ជេរធ្វើបាប គេថាជាប្រុសកំសាក
ពេលប្ដីក្បត់ចិត្តប្រពន្ធ គេថាអាប្រុសថោកទាប អាប្រុសក្បត់
ពេលប្រពន្ធក្បត់ប្ដី គេថាឱ្យប្ដីថា ជាអាវែក ទ្រាំឱ្យប្រពន្ធក្បត់

ដាក់មួយអង្គមួយវែក

ម្ដាយ៖ កូនអ្ហាស៍! លោកនិមន្តមកបិណ្ឌបាតហើយ កូនទៅដាក់អោយម៉ែបន្តិច, ដាក់មួយអង្គមួយវែកទៅណា!
កូនប្រុស៖ បាទ ម៉ែ!កូនប្រុសគាត់ក៏ទៅដាក់, បន្តិចក្រោយមក ម្ដាយក៏ស្រែកសួរកូនពីក្រោយផ្ទះ។
ម្ដាយ៖ ដាក់បាតលោកហើយឬនៅកូន?
កូនប្រុស៖ ដាក់ហើយម៉ែ! តែដាក់បានតែបីអង្គទេ។
ម្ដាយ៖ អ្ហា៎!! ម៉េចអ៊ីចឹង???
កូនប្រុស៖ ម៉ាអង្គទៀតរត់លឿនណាស់ម៉ែអើយ ខ្ញុំដាក់អត់ទាន់ទេ។

ដាក់មួយអង្គមួយវែក

ពូរុនមានសំបុត្រសម្រាប់ទស្សនាការប្រកួតបាល់ទាត់ពិភពលោក ២សន្លឹក ។ ពេលគាត់កំពុងអង្គុយរង់ចាំការប្រកួតចាប់ផ្ដើមស្រាប់តែមានក្មេង ម្នាក់សួរគាត់ ៖
ក្មេងប្រុស ៖ កន្លែងអង្គុយជាប់ពូមាននរណាអង្គុយទេ?
ពូរុន ៖ អត់មានទេក្មួយ!
ក្មេងប្រុស ៖ វាពិតជាមិនគួរឲ្យជឿទេដែលការប្រកួតបាល់ទាត់ពិភពលោកទាំងមូលមានកន្លែងទំនេរ!
ពូរុន ៖ ការពិតវាជាកន្លែងរបស់ប្រពន្ធពូទេ តែនាងបានស្លាប់ទៅហើយ!
ក្មេងប្រុស ៖ ឲ្យខ្ញុំសុំទោស! ចុះហេតុអ្វីពូមិនហៅ បងប្អូនឬអ្នកជិតខាង មកជាមួយ?
ពូរុន ៖ ពួកគេរវល់រៀបចំបុណ្យសពប្រពន្ធរបស់ពូ!ក្មេងប្រុស ៖ !!!????

ផាកពិន័យ

បុរសម្នាក់ ត្រូវបានពួកម៉ាកបបួលទៅផឹកស៊ី តែដោយគាត់ទៅយឺតជាងគេ ហេតុនេះ គ្រាន់តែអង្គុយចុះភ្លាម មិត្តភ័ក្តិក៏ស្រែកព្រមៗគ្នាថាៈ
- អ្នកមកយឺតត្រូវផាក! គឺផាកឲ្យធ្ងន់!
- បុរសរូបនេះ ត្រូវផឹកពីមួយកែវ ទៅមួយកែវ ទៅតាមចំនួនអ្នករួមតុ។
- ពេលផឹកស៊ីចប់សព្វគ្រប់ គាត់ក៏ស្រវឹងធ្លាក់ភ្នែក រួចក៏ជិះម៉ូតូ មើលភ្លើងក្រហមលែងឃើញ ក៏ត្រូវប៉ូលីសឃាត់ ហើយប្រាប់ថាៈ លោកត្រូវតែផាកពិន័យ!
- ដោយភ្នែកបើកស្ទើរពុំរួចផងនោះ ហើយអារម្មណ៍ខឹង ដែលត្រូវគេផាកពិន័យក្នុងពេលផឹកស៊ី ហើយកំពុងដិតជាប់ក្នុងខួរក្បាល បុរសរូបនេះ ស្រែកថាៈ ផាកទៀតអ្ហេស! ផាកក៏ផាកទៅ ចាក់ស្រាមកចឹង!!!
- ប៉ូលីសៈ គ្រវីក្បាល!!!

ថ្លៃថ្នូរតាម

យុវជនក្រីក្រម្នាក់ក្លាហាន ចូលទៅសារភាពចំពោះមុខឪពុក-ម្ដាយខាងស្រី ។
យុវជន ៖ សូមអ៊ំមេត្តាឲ្យខ្ញុំ និងកូនស្រីអ៊ំ បានរៀបការជាប្ដីប្រពន្ធផងចុះ !
ម្ដាយកូនស្រី ៖ យើងមិនឲ្យកូនស្រីយើងទៅថោកទាប ល្ហេមល្ហាមតាមឯងទេ !
យុវជន ៖ តែវាធ្វើឲ្យខ្ញុំថ្លៃថ្នូរតាមអ៊ំទេតើ !

ល្បិចរកប្រពន្ធ

ជីមី ប្រាប់ ថម ដែលជាមិត្តរបស់ខ្លួន ៖
-ខ្ញុំបរាជ័យទៀតហើយ ។ នាងនោះទោះបីដឹងថាខ្ញុំមាន
ទ្រព្យសម្បត្តិច្រើនក៏នៅតែមិនព្រមរៀបការជាមួយខ្ញុំ។
-ចុះឯងប្រាប់នាងថាឯងអាយុប៉ុន្មាន ?
-ខ្ញុំប្រាប់តាមត្រង់ថាអាយុ៥០ឆ្នាំ ។
-អ៊ីចឹងបានជាបរាជ័យ ។
-ចុះអាយុ៥០ឆ្នាំមែនប្រាប់ថានៅក្មេងយ៉ាងម៉េចទៅ ?
-មិនមែនប្រាប់នៅក្មេងទេ គឺប្រាប់បង្កើនអាយុចាស់ជាងនេះ, យ៉ាងតិចក៏ត្រូវប្រាប់នាងថាឯង អាយុ ៧០ ឬ ៧៥ឆ្នាំដែរ ។ ឮអញ្ចឹងនាងសង្ឃឹមថាឯងនិងឆាប់ស្លាប់បានក្តោបក្តាប់ទ្រព្យសម្បត្តិ របស់ឯង មុខជាយល់ព្រមភ្លាម ។ នេះជាល្បិចរក ប្រពន្ធក្មេងរបស់ប្រុសមានទ្រព្យសម្បត្តិ ច្រើន?

ចង់វែង

ក្នុងថ្នាក់រៀនមួយនាចុងសប្ដាហ៍នេះអ្នកគ្រូបានដើរឆែក មើលក្រចកដៃជើងរបស់សិស្សដើម្បីដាក់ពិន្ទុលើវិញ្ញាសា មួយដែលអ្នកគ្រូបានកំណត់ថា“អនាម័យនាំមកនូវសុខ ភាព”…
អ្នកគ្រូ ៖ សុភី! កាត់ខ្លីបានល្អណាស់ អ្នកគ្រូឲ្យ ១០ ពិន្ទុ!
សុភី ៖ អរគុណអ្នកគ្រូ!
អ្នកគ្រូ ៖ ឆ្លូញ ក៏កាត់បានខ្លីដែរ តែទុកសក់វែងពេក អ្នកគ្រូឲ្យ ៨ពិន្ទុ!
ឆ្លួញ ៖ អរគុណអ្នកគ្រូ!
អ្នកគ្រូ ៖ ចុះកល្យាណ ម៉េចក៏ទុកក្រចកវែងម្លេះ?
កល្យាណ ៖ ខ្ញុំចង់ទុកឲ្យវែងជាងអ្នកគ្រូ! ព្រោះក្រចកអ្នកគ្រូមិនសូវវែងផង ស្អាតយ៉ាង នេះហើយ ចុះទំរាំទុកវែងជាងនេះទៀត…អស់ទាស់តែម្ដង…
អ្នកគ្រូ ៖ !!!???

Saturday, November 8, 2014

ជឿទេ

ជឿទេ
សំឡេងផោមរបស់អ្នកពេលខ្លះ
ធ្វើឲ្យគេងាកមើលអ្នកច្រើនជាង
សំឡេងដែលអ្នកនិយាយទៅទៀត!!

គួរឲ្យខឹងហ្អេស៎

គួរឲ្យខឹងហ្អេស៎? នៅធនាគារគេភ្ជាប់ប៊ិចអញ្ចឹង
ព្រោះគេខ្លាចយើងលួចប៊ិចគេ
ទាំងដែលយើងទុកចិត្តគេដល់ថ្នាក់ផ្ញើយលុយរាប់ពាន់ម៉ីន! ;D

ម្ដេចប៉ាមិនខំរៀន

ក្មេងប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា…បើមានគេជ្រុះលុយ ៥០០៛ មួយសន្លឹក និង ១០០០៛ មួយសន្លឹកក្មេងប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា…បើមានគេជ្រុះលុយ ៥០០៛
មួយសន្លឹក និង ១០០០៛ មួយសន្លឹក តើប៉ារើសយកមួយណា?” ប៉ាប្រាកដជារើសយកក្រដាស ១០០០៛ ហើយ ។ “ចុះហេតុអ្វី…ប៉ាមិនរើសយកទាំង២សន្លឹកទៅ” កូនតប។ “ប៉ា! កូនសួរប៉ាមួយទៀត… ថ្ងៃមុនគេមកទារលុយប៉ាជំពាក់គេ ប៉ាថាមិនមានលុយទេចាំលើកក្រោយទៅ បើសិនជាគេមកទាប៉ាម្ដងទៀត តើប៉ាឆ្លើយថាយ៉ាងម៉េច?” “ប៉ាឆ្លើយថាមិនមានលុយដដែលហ្នឹង…!” “ហេតុអ្វីទៅប៉ា?” “ព្រោះប៉ាជាមនុស្សនិយាយថាម៉េច គឺថាអញ្ចឹងណាកូនប្រុស…” ។ “អញ្ចឹងកូនសួរប៉ាជាលើកចុងក្រោយ! ហេតុអ្វីផ្ទះគេរាល់គ្នាសុទ្ធតែធំ បែជាផ្ទះរបស់យើងវិញតូចអញ្ចឹងប៉ា…!” “នោះគឺដោយសារប៉ាគ្មានលុយសង់ឲ្យធំដូចគេហ្នឹងណា…!” ឪពុកតប “ដើម្បីឲ្យផ្ទះរបស់យើងធំ តើយើងត្រូវធ្វើដូចម្ដេច?” កូនសួរ ។ “ដើម្បីបានផ្ទះធំកូនត្រូវខិតខំរៀនសូត្រឲ្យចប់ចុងចប់ដើមហើយរកការងារឲ្យបានប្រាក់ខែច្រើន នោះយើងអាចមានផ្ទះធំបានហើយកូន…!” ឪពុកឆ្លើយ “ចុះកាលពីប៉ានៅក្មេង ម្ដេចប៉ាមិនខំរៀនដែរទៅ?” កូនសួរ “យើស! អាកូននេះ!”

លក់ថ្លៃគិតសរុប

បុរសម្នាក់ទៅជួបអ្នកលក់សត្វ ៖
-ឆ្មានេះថ្លៃប៉ុន្មាន?
-១០០ដុល្លារ ។
-យី, ម៉េច១០០ដុល្លារទៅហើយ, ក្រែងម្សិលមិញពេល យាយម្នាក់ចង់ទិញវាបងឯងទារគាត់ ២០ដុល្លារនោះអី ។ទើបតែម្សិលមិញកំណត់ថ្លៃ២០ដុល្លារ ហេតុអីរំលងមួយយប់ឡើងថ្លៃដល់ ១០០ដុល្លារ?
-បើធម្មតា ខ្ញុំលក់វា២០ដុល្លារមែន តែយប់មិញវាស៊ីសេកមួយក្បាលដែលខ្ញុំទុកលក់ ៨០ដុល្លារ, ដូច្នេះខ្ញុំត្រូវគិតលុយសរុបទាំងសេកនោះទៀត ។

៣នាក់ទៀតទៅណា

លោកវេជ្ជបណ្ឌិតឯកទេសវះកាត់ប្រចាំគ្លីនិកឯកជននៅ ជនបទសួរម្ចាស់ហាងលក់ម៉ូតូ ៖
-ខែកន្លងមកនេះលោកលក់ម៉ូតូបានប៉ុន្មានគ្រឿង ?
-បាទ, ១៣គ្រឿង ។
-អុញ ! ចុះ៣នាក់ទៀតនៅឯណា ?
-សុំទោស ! លោកវេជ្ជបណ្ឌិតចង់និយាយ ពីស្អី ?
-រឿងគឺអញ្ចោះ ។ កាលខែមុនខ្ញុំវះកាត់ឱ្យយុវជន១០នាក់ សុទ្ធតែពួកគ្រោះថ្នាក់ជិះម៉ូតូលឿន។ ខ្ញុំស្មានថាហាងលោកទើបតែលក់ម៉ូតូបាន១០គ្រឿង តែលោកថាលក់បាន១៣គ្រឿង ទើបខ្ញុំ ឆ្ងល់ តើអា៣នាក់ទៀតនៅឯណាមិនឃើញចូលវះកាត់សង្គ្រោះបន្ទាន់កន្លែងខ្ញុំ ?

អំណោយថ្ងៃកំណើត

អ្នកទិញ ៖ ខ្ញុំចង់ទិញអាវរងាឲ្យឆ្កែរបស់ខ្ញុំ
អ្នកលក់ ៖ តើវាពាក់លេខប៉ុន្មានដែរអ្នកនាង?
អ្នកទិញ ៖ ខ្ញុំភ្លេចបាត់ទៅហើយ
អ្នកលក់ ៖ ហេតុអ្វីបានជាមិននាំវាមកតែម្ដងទៅ?
អ្នកទិញ ៖ មិនបានទេ! ថ្ងៃនេះជាថ្ងៃកំណើតរបស់វា ខ្ញុំចង់ឲ្យវាមានការភ្ញាក់ផ្អើល
អ្នកលក់ ៖ !!!

បិទភ្នែកម្ខាងបើកភ្នែកម្ខាង

មានស្រ្តីពីរនាក់កំពុងនិយាយគ្នាអំពីស្វាមីរបស់នាង។
មីងចាន់ ៖ “ អារឿនប្រសិនបើប្ដីរបស់ឯងបណ្ដើរស្រី ផ្សេងនៅតាមទីសាធារណៈហើយត្រូវឯងមើលឃើញ តើឯងត្រូវធ្វើម៉េចទៅ?”
មីងរឿន ៖ “ ខ្ញុំមិនធ្វើអ្វីទេគឺបិទភ្នែកម្ខាងបើកភ្នែកម្ខាងទៅ!”
មីងចាន់ ៖ “ យី!ឯង ចិត្តធ្ងន់ណាស់ន៎ បើខ្ញុំវិញខ្ញុំនឹងទៅប្រដៅអាតាកញ្ចាស់ហ្នឹងឲ្យដឹងដៃរបស់ ខ្ញុំម្ដងឲ្យដឹងថាយ៉ាងម៉េចឃើញខ្ញុំស្លូតចង់បានដៃ”
មីងរឿន ៖ អាចាន់!ឯងគិតខុសហើយ បិទភ្នែកម្ខាងបើកភ្នែកម្ខាងនោះគឺតំរង់”
មីងចាន់ ៖ “ អុញ!មើលវាសាហាវជាងឯងទៅទៀត!! “

ប្រពន្ធ និងខ្លា

បុរស២នាក់នាំគ្នានិយាយដើមប្រពន្ធនិយាយចុះឡើង បុរស ក ក៏បានសួរបុរស ខ ពីប្រពន្ធរបស់បុរស ខ។
បុរស​ ក៖នែមិចហើយប្រពន្ធឯងកាចទេវើយ?
បុរស ខ៖ចាំបាច់ឆ្ងល់អីវើយកាចជាងខ្លាទៀត
បុរស ក៖មែនក៏អី?ចុះបើមានខ្លាចេញម៉ោ ឯងជួយនរណាមុនវើយ?
បុរស ខ៖យី!បើអាខ្លាហ្នឹងវាមិនដឹងងាប់អោយវាហក់សាកជាមួយប្រពន្ធអញទៅ!

បើកទ្វាឲ្យអ្នកណាមុន

សំលាញ់២នាក់ និយាយគ្នា
សំលាញ់ទី១: បើសិនជាឆ្កែរបស់ឯងកំពុងតែព្រុសនៅ មាត់ទ្វារក្រោយផ្ទះចំនែកឯប្រពន្ធរបស់ឯងកំពុងតែ ស្រែកជំទាលនៅមាត់ទ្វារមុខផ្ទះអោយឯងបើកទ្វារអោយ តើឯងនឹងបើកទ្វារអោយអ្នកណាមុន?
សំលាញ់ទី២: ខ្ញុំនឹងបើកទ្វារអោយឆ្កែចូលមុន
សំលាញ់ទី១: ហេតុអី?
សំលាញ់ទី២: យ៉ាងហោចណាស់វានឹងឈប់ព្រុសភ្លាម នៅពេលដែលវាចូលដល់ក្នុងផ្ទះ…

គិតហើយត្រូវគូ

បុរសម្នាក់ជិះកង់ថ្មីស្រឡាងមកជួបមិត្តរបស់ខ្លួនមិត្តភក្តិ អូហូ! ឯងទើបតែត្រូវឆ្នោតឬ បានជាទិញកង់ថ្មីយ៉ាងនេះ
បុរសៈ ទេ! គ្នាមិនបានទិញទេ…កាលពីយប់មិញគ្នា ចេញពីមហាវិទ្យាល័យ
កំពុងតែដើរៗ ស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់ជិះកង់មកពេលមកជិតគ្នាស្រាប់តែ នាងនោះចុះពីលើកង់ ហើយដោះសំលៀកបំពាក់ចេញពីខ្លួនអស់ហើយប្រាប់គ្នាថាចង់ យកអីក៏យកទៅទើបគ្នាសម្រេចចិត្តយកកង់នាងតែម្តងទៅ ចំជាសំនាងមែន។ មិត្តភក្តិ ឯងគិតត្រូវហើយ ដែលយកកង់នាងនោះ ព្រោះបើឯងយកខោអាវនាងមកក៏មិនដឹង យកទៅធ្វើអីដែរ ព្រោះឯងគ្មានប្អូនស្រីឯណា មែនទេ!!!