Sunday, November 2, 2014

រឿង៖ រថយន្តខ្មោច

ម៉ោង១១យប់ យុវជនម្នាក់ឈរនៅកន្លែងស្ងាត់ចាំហៅឡានតាក់ស៊ីត្រឡប់ទៅទីក្រុងវីញ។ គេឈរចាំ រហូតដល់ម៉ោង១២យប់ទើបឃើញរថយន្តតូចមួយគ្រឿងបរកាត់ក៏បក់ដៃសុំដោយសារ។ ដោយហេតុអស់ កម្លាំងពេក យុវជនយើងឡើងអង្គុយលើរថយន្តមួយសន្ទុះហើយក៏លង់លក់ក្បែរអ្នកបើកបរ។ ពេលនោះស្រាប់តែមានភ្លៀងមួយមែធំបង្អុរចុះ រួចមានរន្ទះបាញ់ផង! មិនឆ្ងាយប៉ុន្មានពីរថយន្ដ។ ស្នូររន្ទះធ្វើឲ្យ យុវជនយើងភ្ញាក់ស្ទុះងើបអង្គុយត្រង់ខ្លួន តែជាមួយគ្នានោះដែរ គេភ័យស្ទើរលស់ព្រលឹងដោយមិនឃើញ អ្នកបើកបរនៅត្រង់ដៃចង្កូត តែរថយន្ដចេះតែទៅមុខគើមៗ យ៉៉ាងស្ងៀមស្ងាត់។ ភ័យពេកគេស្រែក ស្លន់ស្លោម្នាក់ឯង៖
-ខ្មោច! ខ្មោច! ខ្មោ! ជួយផង!​ ខ្មោចលង!...
ស្រាប់តែឮសម្លេង១និយាយនៅខាងក្រោយ៖
-ខ្មោចអារំបល់យក៍អី! ឡានរលត់ម៉ាស៊ីន អញរុញស្ទើរដាច់ខ្យល់ទៅហើយ ចុះជួយរុញឲ្យឆាប់វ៉ើយ!!!

No comments:

Post a Comment