Sunday, November 2, 2014

រឿង៖​ ដុសបង្គន់ដើម្បីបំបាត់កំហឹងពេលត្រូវបងស្រី ជេរ

នៅក្នុងគ្រួសារមួយ​ មានសមាជិកជាច្រើននាក់ក្នុងចំណោមនៅមានម្នាក់ជាបងស្រី និង​ម្នាក់ទៀតជាប្អូនស្រី ពួកគេទាំង២តែងតែមានទំនាស់នឹងគ្នាស្ទើររាល់ថ្ងៃ។ បងស្រីតែងតែ ប្រើអំណាចជាបង ស្ដីបន្ទោសប្អូនស្រីរាល់លើក៖
-នាងឯងនេះពិតជាចង្រៃខ្លាំងណាស់! អាញ់ស្តីប្រដៅតាំងតែពីតូចរហូតដល់ពេលនេះនៅតែគ្មានបានការអ្វីទាំងអស់។ បើធ្វើការប៉ុណ្ណឹងមិនបាន ថ្ងៃនេះមិនបាច់ស៊ីបាយទេវ៉ើយ! 
ជារៀងរាល់ថ្ងៃបន្ទាប់ពីត្រូវបានបងស្រីខ្លួនជេរ នាងជាប្អូនតែងរកមធ្យោបាយបំបាត់កំហឹងរបស់ខ្លួន ក្នុងចំណោមវិធីនោះ ការចូលទៅសំងាតបន្ទប់ទឹក និងបង្គន់គឺជាជម្រើស១ដែលនាងតែងធ្វើដោយយកចិត្តទុកដាក់ដើម្បីកាត់បន្ថយភាពក្ដៅក្រហាយក្នុចិត្ត។ មានថ្ងៃមួយ នៅពេលនារីបងមានអារម្មណ៍ល្អ ក៏បានសួរទៅប្អូនស្រី៖
-ប្អូនស្រី! បងសួរប្អូន១សំនួរបានទេ? គឺថា តាំងពីតូចមកទល់នឹងពេលនេះ បងតែងតែជេរស្ដីឲ្យប្អូនឯងស្ទើររាល់ថ្ងៃ បងមិនដេលឃើញប្អូនឯងខឹងនឹងបងសោះ?
ប្អូនស្រីសើច ហើយឆ្លើតប៖
-គឺថា បន្ទាប់ពីបងឯងជេរ ខ្ញុំក៏ចូលទៅបន្ទប់ទឹក និងដុសសំអាតបង្គន់។
បងស្រីឆ្ងល់ក៏សួរបន្តទៀត៖
-ដុសសំអាតបង្គន់អាចធ្វើឲ្យឯងបាត់ខឹងបង?
ប្អូនស្រីតប៖
-ចាស៎! គឺខ្ញុំយកច្រាសដុសធ្មេញរបស់បងឯងមកដុសបង្គន់!
- ពុទ្ធោ (បងស្រី)

No comments:

Post a Comment