Sunday, November 2, 2014

រឿង៖ អន្ទង់វែងឆ្នាំងវែង

ក្នុងកាលកន្លងទៅហើយ មនាមនុស្ស២នាក់ជាប្តីប្រពន្ធ។ ថ្ងៃមួយ ប្តីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា "ចូរឯងយកអន្ទង់នេះទៅស្លស៊ី" ។ ប្រពន្ធឆ្លើយថា "ចុះបើអន្ទង់នេះវែងមេ្ល៉ះបានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន"។ ប្តីឮហើយ នឹកក្នុងចិត្តថា "ប្រពន្ធអញល្ងង់មេ្ល៉ះ!" ហើយប្រាប់ប្រពន្ធថា "បើឯងរកឆ្នាំវែងពុំបានទេ​ ឯងយកអន្ទង់នេះទៅព្រួរទុកទៅ!"។ ប្រពន្ធក៏យកងន្ទង់ទៅព្រួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ។​ប្តីក៏យកអន្ទង់នោះមកកាប់ចិញ្ច្រាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ។ លុះឆ្អិនក៏ដោះដួស រួចហោះប្រពន្ធឲ្យមកស៊ីៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង ប្តីមិនលាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាតទៅ។ ឯប្រពន្ធ​ ដឹងចេញទៅបាត់ហើយ នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិត។​ ដល់ខំលិតណាស់ទៅ ក្បាលក៏នាងនោះចូលទៅក្នុងឆ្នាំងៗ គ្របជាប់ពីលើ មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង។ លុះប្តីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ ឮសូរឆ្លើយសំឡេងនោះក្រងួរក្រងល់ ហាក់ដូចជាចំឡែកណ​ាស់ ប្តីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាងនោះបំបែកទៅ។ ប្រពន្ធលាន់មាត់ស្រែកថា "យ៉ាឈ អញពួននឹងគាត់ឯងសោះ"។ ប្តីនឹងអស់សំណើចក៏ដើរចេញទៅ៕

No comments:

Post a Comment