Thursday, November 6, 2014

Positive Thinking of Life

ការគិតវិជ្ជមានចំពោះជីវិត
ពេល​ជួប​ការ​ងារ​ធ្ងន់ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ឱកាស ត្រៀម​ខ្លួន​តស៊ូ​ ចំពោះ​ការងារ​ជា​អាជីព។ពេល​ជួប​បញ្ហា​ស្មុគ​ស្មាញ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​មេរៀន​ដែល​អាច​ដោះ​ស្រាយ​បញ្ហា បាន​យ៉ាង​វិសេស។ពេល​ជួប​​ទុក្ខ​ធ្ងន់ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​របៀប​ហ្វឹក​ហាត់​ដើម្បី​ឲ្យ​មាន​ភាព អំណត់​ក្នុង​ដំណើរ​ជីវិត។ពេល​ជួប​ចៅ​ហ្វាយ​កំពូល​ម៉ត់​ចត់ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ការ​ហ្វឹក​ហ្វឺន​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ សំបូរ​បែប (Perfectionist)។ពេល​ជួប​ពាក្យ​តិះ​ដៀល ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ការ​ចង្អុល​បង្ហាញ​នូវ​រណ្តៅ​មហា​ទ្រព្យ​សម្បត្តិ។ពេល​ជួប​ពាក្យ​និន្ទា ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​អ្នក​ជា​មនុស្ស​មាន​ន័យ។ពេល​ជួប​ភាព​អស់​សង្ឈឹម ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​វិធី​ដែល​ធម្មជាតិ​សាង​រោគ​ស៊ុម​ក្នុង​ខ្លួន​ឲ្យ​ស្ថិត​នៅ​កំដរជីវិត។ពេល​ឈឺ​ថ្កាត់ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ការ​ដាស់​តឿន​ឲ្យ​ដឹង​ថា ខ្លួន​អ្នក​មាន​តំលៃ​នៅ​ក្នុង​ការ​ថែ​រក្សា។ពេល​ជួប​ភាព​ព្រាត់​ប្រាស់ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​មេរៀន​សំរាប់​ឲ្យ​ដឹង​នូវ​ការ​ក្រាញ​ននៀល​ឈរ​ដោយ​ជើង​ខ្លួន​ឯង។
ពេល​ជួប​នឹង​កូន​ក្បាល​រឹង ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ឱកាស​មាស​សំរាប់​ការ​ពិសោធន៍​ធ្វើ​ជា​ឪពុក​ម្តាយ​ដ៍​ពិតប្រាកដ។ពេល​សង្សារ​បោះ​បង់​ចោល ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ភាព​អនិច្ចំ​ ដែល​គ្រប់​ជីវិត​មនុស្ស​តែង​ជួប​ប្រទះ។ពេល​ជួប​អ្នក​ដែល​មាន​គូរ​ហើយ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា គ្មាន​ជន​ណា​ម្នាក់​ បាន​អ្វី​គ្រប់​យ៉ាង​តាម​ចិត្ត​ប៉ង​ឡើយ។ពេល​ជួប​ស្ថាន​ភាព​ធ្លាក់​ពី​អំណាច ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​អនត្តា (ដែល​​មិន​​មែន​​ជា​​របស់​ចិត្ត, ដែល​មិនលុះ​ក្នុង​អំណាច​ចិត្ត; ដែល​ឥត​ខ្លឹម​សារ ) ​របស់​​ជីវិត និង​ជា​ភាព​មិន​ទៀង​នៃ​វត្ថុ​គ្រប់​យ៉ាង​ទាំង​អស់។ពេល​ជួប​មនុស្ស​ដុន​ដាប ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ឧទាហរណ៍ នៅ​ក្នុង​ជីវិត​ ដែល​មិន​គួរ​ដើរ​តាម​ស្នាក​ស្នាមនោះ​ឡើយ។ពេល​ជួប​មនុស្ស​អាក្រក់ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ការ​បញ្ជាក់​នៅ​ក្នុង​ជីវិត​ថា មិន​គួរ​ប៉ង​ប្រាថ្នា​ឲ្យ​សម​តាម​បំណង។ពេល​ជួប​ឧប្បត្តិ​ហេតុ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ពាក្យ​ដាស់​តឿន​កុំ​ឲ្យ​ប្រមាថ និង​ធ្វេស​ប្រហែស​ជា​ដាច់​ខាត។ពេល​ជួប​សត្រូវ​ចង់​ឈ្នានីស ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​បទពិសោធន៍​ដូច​ពាក្យ​ថា​ “មារ​គ្មាន​បារមី​ធ្វើ​អ្វី​យើង​កើត​ឡើយ” ។ពេល​ជួប​វិបត្តិ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ការ​ពិសោធន៍​នៃ​សច្ចៈ​ធម៌​មួយ ដែល​ថា “នៅ​ក្នុង​វិបត្តិ​តែង​មាន​ដំណោះ​ស្រាយ” ។ពេល​ជួប​ភាព​ក្រី​ក្រ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​វិធី​ធម្មជាតិ​មួយ ដែល​បើក​ឱកាស​ឲ្យ​អ្នក​បាន​តស៊ូ​នៅ​ក្នុង​ជីវិត។នៅ​ពេល​ជួប​នឹង​សេចក្តី​ស្លាប់ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ នេះ​ជា​ឆាក​ជីវិត​ចុង​ក្រោយ​ ដែល​បញ្ជាក់​ថា​ ជីវិត​ពិត​ជា​មាន​ភាព​សំបូរ​បែប។

សូម​រីក​រាយ​ក្នុង​ការ​អាន ទទួល​យក និង​ព្យាយាម​ចែក​រំលែក​ ផ្សព្វ​ផ្សាយ​ទៅ​កាន់​មនុស្ស​ជាតិ​ដទៃៗ​ទៀត​ ឱ្យ​បាន​ដឹង​គ្រប់ៗ​គ្នា ដើម្បី​ជា​ធម្ម​ទាន។ឈើ​ដែល​ជុង​ភ្នែក វា​នៅ​មិន​ឆ្ងាយ​ពី​ភ្នែក​របស់​អ្នក​ឡើយ ដូច្នេះ​ អ្នក​គ្រាន់​តែ​យក​នូវ​ឈើ​នោះ​ឱ្យ​ចេញ​​ឆ្ងាយ​ពី​ភ្នែក​របស់​អ្នក​ ជា​ការ​ស្រេច។ ត្រូវ​ចង​​ចាំ​ថា រាល់​បញ្ហា​ទំាង​អស់ តែង​មាន​ដំណោះ​ស្រាយ ការ​គិត​បែប​វិជ្ជមាន គឺជា​គន្លឹះ​នាំ​ខ្លួន​អ្នក​ ទៅ​កាន់​ភាព​ជោគ​ជ័យ​ជា​និរន្តរ៍៕
អត្ថបទដកស្រង់៖ ការគិតវិជ្ជមានចំពោះជីវិត

No comments:

Post a Comment