Thursday, November 6, 2014

How to Raise Story to Talk

ការលើករឿងមកនិយាយ
ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ក្នុង​សង្គម គឺ​ជា​រឿង​មួយ​ដ៏​មាន​សារ​សំខាន់ ជា​ពិសេស​គឺ​ការ​និយាយ​ស្តីបើ​សិន​ជា​យើង​ពុំបាន​ដឹង​ពី​កាលៈ​ទេសៈ​ក្នុង​ការ​និយាយ​ទេ​នោះ នោះ​ប្រាកដ​ណាស់ អ្នក​ប្រាកដ​ជា​ត្រូវ​អ្នក​ដទៃ​ស្អប់​មើល​​ងាយ
​មើល​ស្រាល ឬ​វាយ​តម្លៃ​អ្នក​ក្នុង​អត្ថន័យ​ផ្សេងៗ ឬ​ពេល​ខ្លះ​អ្នក​អាច​ត្រូវ​បាន​អ្នក​ដទៃ​ទាញ​យក​អ្នក​ទៅ​ប្រើប្រាស់
ដោយ​មិន​ដឹង​ខ្លួន។ដោយ​ហេតុ​នេះ​ហើយ ដើម្បី​ជៀស​វាង និង​បង្កា​នូវ​បញ្ហា​ផ្សេងៗ ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​នោះយើង​ខ្ញុំ​សូម​លើក​យក​នូវ​សិល្បៈ​នៃ​ការ​និយាយបន្តិច​បន្តួច ​ដើម្បី​ឱ្យ​យើង​ត្រៀម​ខ្លួន និង​ដឹង​ពី​ពេល​​ណា​ត្រូវ​និយាយ​រឿង​អ្វីនោះ។
ខាង​ក្រោម​នេះ​ជា​ការ​លើក​មួយ​ចំនួន​ដែល​យើង​ខ្ញុំ​បាន​ដក​ស្រង់​ចេញ​មក​បង្ហាញ៖

១.រឿងបន្ទាន់និយាយសន្សឹមៗ
២.​រឿងធំនិយាយឱ្យច្បាស់លាស់
៣.រឿងតូចតាចនិយាយដោយកំប្លែងស្ងួត
៤.រឿងមិនប្រាកដក្នុងចិត្តនិយាយដោយប្រុងប្រយ័ត្ន
៥.រឿងដែលមិនមានកើតឡើងកុំនិយាយផ្តេសផ្តាស់
៦.រឿងដែលធ្វើមិនបានកុំនិយាយផ្តេសផ្តាស់
៧.រឿងឈឺចិត្តកុំជួបនរណាក៏និយាយ
៨.រឿងព្យាបាទគេកុំនិយាយ
៩.រឿងដែលមិនសប្បាយចិត្តរកដៃគូរនិយាយ
១០.រឿងដែលសប្បាយចិត្តនិយាយមើលទីកន្លែង
១១.រឿងអ្នកដទៃនិយាយដោយប្រយ័ត្នប្រយែង
១២.រឿងរបស់ខ្លួនឯងត្រូវស្តាប់អ្នកដទៃនិយាយយ៉ាងណា
១៣.រឿងរបស់ចាស់ទុំស្តាប់ឱ្យច្រើននិយាយឱ្យតិច
១៤.រឿងប្តីប្រពន្ធពិភាក្សាហើយចាំនិយាយ
១៥.រឿងរបស់កូនចៅនិយាយដោយការណែនាំ
១៦.រឿងបច្ចុប្បន្នធ្វើហើយចាំនិយាយ
១៧.រឿងថ្ងៃក្រោយថ្ងៃក្រោយចាំនិយាយ

No comments:

Post a Comment