Thursday, November 6, 2014

Advantage of Drinking Water

អត្ថប្រយោជន៍នៃការទទួលទានទឹកឲ្យបានច្រើន ដែលអ្នកគូរយល់ដឹង
ទឹក​មាន​សារៈ​ប្រយោជន៍​ខ្លាំង​បំផុត សម្រាប់​មនុស្ស​រស់​នៅ​ក្នុង​ភព​ផែនដី​ទាំង​អស់ វា​គឺ​ជា​អាហារ​មួយ​ដែល​យើង
ត្រូវ​ការ​ជា​ចាំ​បាច់​ក្នុង​ជីវិត​រស់​នៅ​​ប្រចាំ​ថ្ងៃ​ បើ​គ្មាន​ទឹក​នោះ​ទេ​ ក៏​គ្មាន​ជីវិត​មនុស្ស​សត្វ​រស់​នៅ​លើ​ផែនដី​នេះ​ផង​ដែរ។​ ទឹក​គឺ​ជា​វត្ថុ​រាវ​ដែល​ត្រូវ​ការ​យ៉ាង​ចាំ​បាច់​បំផុត​សម្រាប់​រាង​កាយ​ មនុស្ស​គ្រប់​រូប​ ដែល​វា​មាន​មុខ​ងារធ្វើ​អោយ​ខួរ​ក្បាល​ និង​ចលនា​រាង​ការ​របស់​យើង​ទាំង​មូល​ដំណើរ​ការ​បាន​ល្អ ​ហេតុ​នេះ​ហើយ​ការ​ទទួល​ទាន​ទឹក​អោយ​បាន​ច្រើន​ជា​ជាង​ការ​ទទួល​ទាន​ភេសជ្ជៈ ​ផ្សេងៗ​ទៀត​ ដែល​មាន​លក់​នៅ​ក្នុង​ទីផ្សារ​អាច​ជួយ​អោយ​សុខ
​ភាព​របស់​អ្នក​មាន​តុល្យភាព​ល្អ។​ ដូច្នេះ​ តើ​ប្រិយមិត្ត​ចូលចិត្ត​ទទួល​ទាន​ទឹក​ឆ្អិន​ច្រើន​ដែល​ឬ​ទេ?​ ចុះ​ អត្ថ​ប្រយោជន៍​របស់​វា​មាន​អ្វីខ្លះ​ទៅ? ​ចំពោះ​អ្នក​ទទួល​ទាន​ទឹក​ច្រើន​លីត្រ​ក្នុង​មួយ​ថ្ងៃ​គាត់​នឹង​មាន​សុខ​ភាព​​ល្អ​ ព្រោះ​កាល​ណា​ក្នុង​ខ្លួន​ប្រាណ​គាត់​មាន​ជាតិ​ទឹក​ច្រើន​ វា​នឹង​ជួយ​ទៅ​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ​ ធ្វើ​អោយ​យើង​មាន​កម្លាំង​ គ្រប់​គ្រាន់​ក្នុង​ការ​ប្រកប​ការងារ​ រក​ស៊ី ​លក់​ដូរ​ជា​ដើម​ -ល- ហើយ​អ្នក​ទទួល​ទាន​ទឹក​ច្រើន​ក៏​អាច​ជៀស​វាង​ពី​ជម្ងឺ​ផ្សេងៗ​ដូច​ជា​ ឈឺ​សន្លាក់​ រលាក​សន្លាក់ ​ឈឺ​ខ្នង​ ជំងឺ​បេះដូង ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ លើស​ឈាម​ ពុក​ឆ្អឹង​ មហា​រីក​ឈាម​ មហា​រីក​កូន​កណ្ដុរ​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ខ្វះ​ថាម​ពល​ និង​ផ្សេងៗ​ជា​ច្រើន​ទៀត។

សារៈប្រយោជន៍របស់ទឹកមានដូចជា៖

ជួយ​អោយ​រាង​កាយ​មិន​ងាយ​កើត​ជំងឺ មហារីក​ពោះ​វៀន​ធំ​ដល់​ទៅ 45%
ជួយ​រាង​កាយ​មិន​អោយ​ងាយ​កើត​ជំងឺ មហារីក​ប្លោក​នោម​ដល់​ទៅ 50%
ជួយ​អោយ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ ងាយ​ចង​ចាំ និង​រហ័ស​រហួន
ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ស្រួល បើ​គ្មាន​សារធាតុ​រាវ​គ្រប់​គ្រាន់​អាច​បណ្ដាល​អោយ​មាន​ជំងឺទល់​លាមក​ជា​ដើម
ជួយ​ទៅ​ដល់​ស្បែក​អោយ​មាន​សំណើម​ល្អ និង​ទន់​ល្មើយ
ធ្វើ​ការ​ប្រព័ន្ធ​គ្រប់​គ្រង​ទម្ងន់​ក្នុង​រាង​កាយ​ដំណើរ​ការ​បាន​ប្រសើរ
បង្កើន​សមត្ថភាព​កាត់​បន្ថយ ភាព​តាន​តឹង​ក្នុង​អារម្មណ៍
ជួយ​ទៅ​ដល់​ការ​កាត់​បន្ថយ​ជំងឺ​ឈឺ​តាម​សន្លាក់​ដៃ​ជើង
កាត់​បន្ថយ​ការ​ឈឺ​ក្បាល
បញ្ចេញ​ជាតិ​ពុល និង​កាក​សំណល់​ចេញ​ពី​រាង​កាយ​បាន​ល្អ

ដូច​ទៅ​នឹង​អ្វី​ដែល​ប្រិយ​មិត្ត​ទាំង​អស់​ បាន​អាន​រួច​ជា​ស្រេច​ ការ​ទទួល​ទាន​ទឹក​ល្អ គឺល្អ​ខ្លាំង​ណាស់​សម្រាប់​រាងកាយ​របស់​យើង​ តែ​ត្រូវ​ប្រាកដ​ថា​ទឹក​នោះ​គឺ​ជា​ទឹក​គ្មាន​មេរោគ។ ​ជាង​នេះ​ទៅ​ទៀត​បើ​អ្នក​បាន​ទទួល​ទាន​ទឹក​ច្រោះ ​ឬ​ចម្រោះ​ដោយ​ម៉ាស៊ីន​ ឬ​ធុង​ទឹក​ពិសេស​ (មិន​មែន​ទឹក​ដាំ) វា​នឹង​មាន​អត្ថ​ប្រយោជន៍​កាន់​តែ​ខ្លាំងជា​ជាង​អ្នក​ទទួល​ទាន​ទឹក​ដាំ​ ឆ្អិន​ ព្រោះ​ក្នុង​ទឹក​ច្រោះ​មាន​សារធាតុ​បំប៉ន​ទៅ​ដល់​រាង​កាយ​បាន​ច្រើន​ ហើយ​ថែម​ទាំង​ធ្វើ​អោយ​ទឹក​មាន​គុណភាព​ខ្ពស់​សម្រាប់​ជួយ​ទៅ​ដល់​រាង​កាយ​ ថែម​ទៀត​ផង។​ យ៉ាង​ណា​មិញ​សម្រាប់អ្នក​ទទួល​ទាន​ទឹក​ដាំ​ឆ្អិន​គឺ​មិន​សូវ​ជា​ទទួល​បាន​ លទ្ធផល​ល្អ​នោះ​ឡើយ​ ដោយ​សារ​តែ​សារ​ជាតិ​បំប៉ន ​និង​កោសិកា​របស់​ទឹក​ត្រូវ​បាន​សម្លាប់​អស់​នៅ​ពេល​វា​ឡើង​កម្ដៅ​ខ្លាំង។​ បើ​យើង​និយាយ​ទៅ​ដល់​អ្នក​មិន​បាន​ទទួល​ទាន​ទឹក​គ្រប់​គ្រាន់​ ឬ​មិន​ចូល​ចិត្ត​ទទួល​ទាន​ទឹក​ច្រើន​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ អ្នក​ក៏​អាច​នឹង​ប្រឈម​មុខជា​មួយ​នឹង​ជម្ងឺ​ផ្សេងៗ​ជា​ច្រើន​ដែល​ធ្វើ​អោយ​ រាង​កាយ​របស់​អ្នក​ចុះ​ខ្សោយ ​ទ្រុឌ​ទ្រោម​ មិន​រហ័សរហួន​ ថែម​ទាំងធ្វើ​អោយ​មុខ​ងារ​នៃ​ផ្នែក​ណា​មួយ​របស់​រាង​កាយ​បាត់​បង់​កម្លាំង​ ទៀត​ផង។

រោគសញ្ញានៃកង្វះជាតិទឹក

ស្រេក​ទឹក​ហួស​ហេតុ
អស់​កម្លាំង​ច្រើន
ឧស្សាហ៍​ឈឺ​ក្បាល
ស្ងួត​មាត់
ឈឺ​សាច់​ដុំ​ច្រើន
វិល​មុខ​ញឹក​ញាប់
នោម​តិច ឬ​គ្មាន​សោះ
ទល់​លា​មក
បញ្ហា​ពោះ​វៀន​ធំ ពោះ​វៀន​តូច
ស្បែក​ស្ងួត
មិន​រហ័ស​រហួន
និង​ផ្សេងៗ​ជា​ច្រើន​ទៀត

សរុប​សេចក្ដី​មក ទឹក​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​មនុស្ស​គ្រប់​រូប​ទូទាំង​ ពិភព​លោក​ ដែល​យើង​រាល់​គ្នា​មិន​អាច​រស់​ដោយ​គ្មាន​វា​បាន​ឡើយ​ ហេតុ​ដូច្នេះ​បន្ទាប់​ពី​អ្នក​ទាំង​អស់​គ្នា​បាន​អាន​ពត៌មាន​នេះ​រួច​ តើ​អ្នក
មាន​ដឹង​ខ្លួន​ដែរ​ឬ​ទេ​ថា​ ជា​រៀង​រាល់​ថ្ងៃ​តើ​អ្នក​ទទួល​ទាន​ទឹក​បាន​គ្រប់​គ្រាន់​ត្រឹម​ចំនុះ​ 1.5 លីត្រ សម្រាប់​រាង​កាយ​របស់​អ្នក​ហើយ​ឬ​នៅ? សម្រាប់​អ្នក​ធ្វើ​ការ​ដោយ​កម្លាំង​ អ្នក​អាច​នឹង​មាន​តម្រូវ​ការ​ទទួល​ទាន​ទឹក​អោយ​បាន​កាន់​តែ​ច្រើន​ ដែល​ច្រើន​ជាង​ 1.5 ​លីត្រ​ក្នុង​មួយ​ថ្ងៃ​ ព្រោះ​រាង​កាយ​របស់​អ្នក​បាន​បញ្ចេញ​នូវ​ជាតិ​ពុលតាម​ញើស ​ហេតុ​នេះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​អាច​នឹង​បាត់​បង់​ច្រើន​ជា​ជាង​អ្នក​ ធ្វើ​ការ​នៅ​ការិយាល័យ​ផ្សេងៗ​ តែ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ពី​ខាង​លើ​អញ្ចឹង​ យល់​ល្អ​អ្នក​គប្បី​ទទួល​ទាន​ទឹក​ច្រោះ ​ឬ​ចម្រោះ​ចេញ​ពី​ម៉ាស៊ីន​ទៅ​ល្អ​ជាង​ទឹក​ដាំ។ ជា​ចុង​ក្រោយ​សង្ឃឹម​ថា​អ្នក​ដែល​ឧស្សាហ៍​ទទួល​ទាន​ទឹក​ច្រើន​ នឹង​បន្ត​ការ​ទទួល​ទាន​ដូច​សព្វ​ដង តែ​សម្រាប់​អ្នក​ទទួល​ទាន​ទឹក​តិច​ សូម​គិត​ឡើង​វិញ​អំពី​បញ្ហា​នេះ ​យល់​ល្អ​អ្នក​គួរ​ជៀស​វាង​ការ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ឬ​ទឹក​ផ្លែ​ឈើ​ជា​ដើម​ ដោយ​ផ្លាស់​ប្ដូរ​មក​ទទួល​ទាន​ទឹក​វិញ​ ដែល​អ្នក​នឹង​ចំនេញ​ថវិកា​ ហើយថែម​ទាំង​ទទួល​បាន​សុខ​ភាព​ល្អ​ថែម​ទៀត​ផង៕
អត្ថបទដកស្រង់

No comments:

Post a Comment