Thursday, November 6, 2014

The Way to Make Freedom

តើ​មាន​វិធីសាស្រ្ត​ណា ដើម្បី​បង្កើត​សន្តិភាព​បាន​នោះ?




សូម​ក្រឡេក​មើល​វិធីសាស្រ្ត​ខាង​ក្រោម​នេះ៖ how to build the peaceត្រីកោណខាងលើបង្ហាញពីវិធីសាស្រ្ត បង្កើតសន្តិភាពផ្លូវចិត្ត៖

១. បញ្ញា

មានភាពម្ចាស់ការ
មានការគិតពិចារណា រៀនស្តាប់ និងរៀនស្វែងយល់ពីគំនិតថ្មីៗ
មានមនសិការល្អ
មានសមត្ថភាព
មានចំណេះដឹង
មានបទពិសោធន៍ ជំនាញ
មានសុខភាពល្អ
មានបញ្ញា
មានទម្លាប់អានសៀវភៅល្អៗដូចជា ការអប់រំស្មារតី និងទស្សនៈ ពិចារណា។

២. សមាធិ

មេត្តា ករុណា មុទិតា
ការសេពគប់ ការអត់ឱន សេចក្តីអត់ធ្មត់
សេចក្តីស្មោះត្រង់
ការធ្វើសមាធិ
រីករាយនឹងអ្វីដែលខ្លួនមាន
រៀនមើលពីចំណុចវិជ្ជមានរបស់មនុស្ស
មានចិត្តសប្បុរសធម៌
មិនលោភលន់ខ្លាំងពេក
មានជំនឿលើខ្លួនឯង
មិនកុហកខ្លួនឯង
មិនអាត្មានិយម
យុត្តិធម៌
គ្មានអំពើហិង្សា
គ្មានគំនុំគំគួន
គ្មានកំហឹង
ចិត្តធ្ងន់
ចិត្តស្ងប់
ចិត្តខន្តី
ចិត្តអហិង្សា
មិនវង្វេង
មានក្តីសង្ឃឹម

៣. សីលធម៌

មានសីលធម៌ល្អ
គំរូល្អ ទម្លាប់ល្អ និងទំនាក់ទំនងល្អ
មានអនាម័យ និងហាត់ប្រាណឱ្យបានទៀងទាត់
សាមញ្ញ
គោរពច្បាប់
គោរពខ្លួនឯង
មានការប្រាស្រ័យទាក់ទងល្អ
គោរពអ្នកដទៃ
មានការអធ្យាស្រ័យល្អ
គោរពវិន័យ
មានសេចក្តីថ្លៃថ្នូរ
(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ សន្តិភាព​ជា​អ្វី? ភ្នំពេញ ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ទំព័រ​ទី​៧-៩ រៀប​រៀង​ដោយ 

អង្គការ​យុវ​សន្តិភាព)

No comments:

Post a Comment