Wednesday, October 29, 2014

រឿងកំប្លែង៖ រៀនបាញ់កាំភ្លើង

នៅ​បន្ទាយ​ទាហាន​ មេ​ទា​ហាន​កំពុង​តែ​បង្ហាត់​កូន​ទា​ហាន​បាញ់​កាំ​ភ្លើង​។​ កូន​ទាហាន​ឈរ​ជា​ជួរ​រួច​បាញ់​កាំភ្លើង​តម្រង់​ទៅ​ដប​ស្រា​ដែល​ដាក់​នៅ​ពី​ ចំងាយ​ ម្នាក់​ម្តង​ៗ​ តែ​ពុំ​មាន​កូន​ទាហាន​មួយ​ណា​ដែល​បាញ់​ត្រូវ​ទាល់តែ​សោះ។ ឃើញ​ដូច្នេះ​ មេ​ទាហាន​ខឹង​ក្រេវ​​​ក្រោដ​​យ៉ាង​ខ្លាំង​ ភ្លាម​នោះ​ក៏​​ទាញ​កាំ​ភ្លើង​មក​ហើយ​ប្រាប់​ទៅ​កូនទាហាន​ថា​ សុទ្ធ​តែ​​ពួក​អា​អត់​បាន​ការ ចាំ​មើល​យើង​បាញ់​អោយ​មើល​...មេ​ទាហាន​លើក​កាំ​ភ្លើង​យ៉ាង​សង្ហា​តែ​បាញ់​ មួយ​គ្រាប់ខុស​ ពីរ​គ្រាប់​ ខុស​ បី​គ្រាប់​នៅ​តែ​ខុស​ដដែល​។ ភ្លាម​នោះ​មេ​ទា​ហាន​ក៏​ដាក់​កាំ​ភ្លើង​ចុះ​រួច​ថា​ ឃើញ​ទេ!​ របៀប​ដែល​ពួក​ឯង​បាញ់​កាំ​ភ្លើង​គឺ​វា​អញ្ចឹង!!!៕

No comments:

Post a Comment