Wednesday, October 29, 2014

រឿងកំប្លែង៖ ឆ្លើយខុសទិសដៅ

កូនឡានតាក់ស៊ីចង្កូតស្ដាំមួយ កំពង់រត់យ៉ាងលឿន ស្រាប់តែនៅពីមុខមានឡានដឹកទំនិញយ៉ាងធំមួយ។តាកុងឡានពិបាកមើលឡានមែនទែនព្រោះឡានចង្កូត ស្តាំក៏សួរអ្នកជិះខាងឆ្វេងថា បងមានឡានទេ? អ្នកជិះឆ្លើយៈ អត់ទេ! តាកុងក៏វ៉ាឡានដឹកទំនិញនោះវ៉ាវ ភ្លាមស្រាប់តែ ផាំង ប្រាវៗ ។ ឡានតាក់ស៊ីនោះជល់នឹងឡានគេមកពីមុខកំពិតឡើង រួញមុខឡាន។ តាកុងសួរអ្នកជិះ ហើយខ្ញុំសួរបងថាមានឡានទេ បងឆ្លើយថាអត់ទេ ឥឡូវហេតុអីក៏មានឡាន។ អ្នកជិះតបៈ ខ្ញុំស្មានថាតាកុងឯងសួរថា ខ្លួនខ្ញុំមានឡានទេ បានជាខ្ញុំថាអត់ទេនឹងណា។ តាកុងៈ អញ្ចឹងទេ! វឹះចូលវត្តព្រះពុទ្ធទាំងអស់គ្នា។

No comments:

Post a Comment