មានមនុស្សពីរនាក់ ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុក
ក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឱ្យទៅស៊ីផឹកនៅផ្ទះគាត់ ប្អូនថ្លៃនោះ បានមកជួបនឹងបង បបួល
ទៅស៊ីឯផ្ទះឪពុកក្មេក បងថ្លៃនិយាយប្រាប់តាមត្រង់ថា «មិនហ៊ានទៅស៊ីទេ» ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ី
ម្ហូបចំណីល្អ ក្រែងមិនត្រូវបែបទេ ខ្មាសគេ ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា «មិនអី
ទេ ទៅពីរនាក់ចុះ បើមិនដឹង ឱ្យតែធ្វើតាមខ្ញុំៗ ស៊ីអី ស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ» ។
បងក៏ព្រមទៅ លុះទៅបរិភោគនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ ដល់គេលើកសម្លខ្ចៅមក ប្អូនក៏យក
ចង្កឹះចាប់មួយមកពម រួចជញ្ជក់អស់ ខ្ជាក់សម្បកខ្ចៅនោះដាក់នៅនឹងកន្លែង ហើយគេចោលសម្បកនោះទៅ ។
ឯបងនោះមិនដឹង ដោយមិនបានឃើញគេធ្វើដូច្នោះ ក៏ខំជញ្ជក់ហើយខំទាំងទំពាសម្បកខ្ចៅនោះទាល់
តែល្អិត ខំលេបទៅ ។ ប្អូនឃើញដូច្នេះ ក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅ ដែលគេឡៅទុកនៅចាននោះមក
ស៊ីៗ រួចគេយកកន្សែងខ្ចប់ដាក់ ហើយចោលទៅទៀត ។ បងឃើញគេស៊ីអំពៅ ក៏យកអំពៅនោះ មកស៊ីនឹង
គេទៀត ខំទំពាអំពៅទាល់តែល្អិតកាក លេបទៅទៀត ប្អូនលែងស៊ីអំពៅ វាទៅស៊ីសម្លមីសួរទៀត ទើបតែនឹងពម
ចូលក្នុងមាត់ នឹកឃើញបងស៊ីអំពៅទាំងកាកនោះ ហើយអស់សំណើចទប់មិនឈ្នះ ក៏ចេញសំឡេងមកឮតែឃឹក ។
ដោយហេតុខ្យល់ទប់ឃឹកនោះ មីសួរវាស្ទុះឡើងទៅចូលឯរន្ធច្រមុះទាំងពីរ ចេញមីសួរនោះមកក្រៅដោយអំណាច
ខ្យល់ ។ បងថ្លៃឃើញដូច្នោះ ក៏ចោលចង្កើះទៅក្នុងថាសថា «ទេ! លែងស៊ីហើយ ស៊ីឯទៀតធ្វើតាម សូម្បីខ្ចៅនិង
អំពៅទាំងសម្បក ទាំងកាក ក៏ស៊ីបានទាំងអស់ ដល់មីសួរ ខ្លុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេ ប្អូនឯងស៊ី
តែឯងចុះ បងលែងស៊ីហើយ ស៊ីទៅទៀតមិនកើតទេ» ។
ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក
No comments:
Post a Comment