Monday, November 3, 2014

រឿងកំប្លែង៖ បុរសចុះពីលើមេឃ

មានបុរសម្នាក់ដែលជាមនុស្សចូលចិត្តបោកបញ្ជោតគេយកប្រាក់។ ថ្ងៃមួយបុរសនោះបានជួបដូចចាស់ម្នាក់នៅតាមផ្លូវ។​ ដូនចាស់ដ៏និយាយទៅកាន់គាត់ថា៖
-អ្នកឯងមកពីណា?ទៅណា?
-ខ្ញុំចុះពីលើមេឃ។ បុរសនៅឆ្លើយធ្វើវាហី។
មែនហ៎ែ្អ!!??​ ដូនចាស់សួរបញ្ជាក់។​ អីចឹងឯងប្រហែលជាស្គាល់ប្តីរបស់ខ្ញុំហើយមើលទៅ? គាត់ទើបនឹងស្លាប់កាលពីឆ្នាំទៅ។
-ពិតណាស់ខ្ញុំពិតជាស្គាល់គាត់។ ប៉ុន្តែគាត់មិនសូវសុខសប្បាយទេ! គាត់រកការងារធ្វើមិនទាន់បាន ហើយថែមទាំងគ្មានសំលៀកបំពាក់ និងគ្មានអាហារបរិភោគទៀត!!!
-គួរឲ្យសង្វេកមែន!​ ដូនចាស់បន្លឺឡើង។ បើខ្ញុំចង់ផ្ញើរអាវរងាមួួយឲ្យគាត់ តើឯងអាចយកទៅបានទេ?
-មិនបានទេនៅច្រកចូលទ្វាឋានសួគ៌គេឆែកឆេតឹងតែងណាស់ ខ្ញុំអាចយកទៅបានតែប្រាក់ទេ ព្រោះងាយលាក់ក្នុងហោប៉ៅបាន។
-ឯងនិយាយសមហេតុសមផលមែន។​ អីចឹងយកប្រាក់នេះទៅ។​ ខ្ញុំផ្ញើរឲ្យគាត់ផង។​​ ដូនចាស់បានឲ្យប្រាក់របស់គាត់ទាំងអស់ទៅបុរស់មិនស្គាល់មុខនោះ ហើយថ្លែងអំណរគុណគេយ៉ាងខ្លាំងចំពោះការយកអាសារនេះ។
-អ្នកណាទៅដឹងណ៎!! ទៅដល់ឋានសួគ៌ហើយនៅខ្វះអាវស្លៀកពាក់ ម្ហូបអាហារទៀត!!​ ដូនចាស់ដើរបណ្តើរនិយាយបណ្តើរ៕

No comments:

Post a Comment