Sunday, November 23, 2014

Speech's Definition

និយមន័យនៃការនិយាយ

ការនិយាយបានល្អ ឬនិយាយឲ្យអ្នកដទៃដឹងអំពីគោលបំណង របស់អ្នកនិយាយនោះ មិនមែនជារឿងដែលធ្វើបានដោយងាយៗនេះទេ។
តើការនិយាយគឺជាអ្វី?
មានអ្នកឲ្យនិយមន័យនៃការនិយាយជាច្រើន ដូចជា៖
     ការនិយាយ គឺជាការបញ្ចេញនូវអារម្មណ៍។
     ការនិយាយ គឺជាដំណើរការនៃទំនាក់ទំនង រវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬមនុស្សមួយក្រុមទៀត ដែលមានភាសា សំឡេង និងអាកប្បកិរិយាជាប្រព័ន្ធទំនាក់ទំនង។
     ការនិយាយ គឺជាឧបករណ៍ទំនាក់ទំនង ដែលមានអានុភាពខ្លាំងបំផុតក្នុងលោក។
     ការនិយាយ គឺជានិមិត្តសញ្ញានៃការយល់រវាងមនុស្សនិងមនុស្ស។
     ការនិយាយ គឺជាដំណើរការផ្ទេរនូវការយល់ឃើញ រឺទិន្នន័យផ្សេងៗ ឲ្យដល់អ្នកស្ដាប់។
     ការនិយាយ គឺជាសកម្មភាពរួមគ្នានឹងការស្ដាប់ ដែលជាប្រតិកម្មតបតមកវិញ ហើយដើម្បីឲ្យបានផលល្អជាទីពេញចិត្តនោះ គួរតែមានគោលការណ៍ និងសិល្បៈប្រកបផង។
     ការនិយាយ គឺជាក្លោងទ្វារឆ្ពោះទៅរកជោគជ័យ ឬបរាជ័យ។
     ការនិយាយ គឺជាវត្ថុមានសារៈសំខាន់ក្នុងជីវិត។ ការនិយាយដែលល្អនឹងធ្វើឲ្យការទំនាក់ទង ការពីភាក្សា ឬការបញ្ចេញយោបល់ទទួលបានជោគជ័យ។
     ការនិយាយ គឺជាការសំដែលចេញម្យ៉ាងរបស់ការប្រើភាសា។
     ការនិយាយ គឺជាការសំដែលចេញនូវការមានអារម្មណ៍ ដោយប្រើភាសានិងសំឡេងសំរាប់យល់អត្ថន័យ។
     ការនិយាយ គឺជាឧបករណ៍ចង្អុលបង្ហាញដែលមានតំលៃបំផុត។ 
    ការនិយាយ គឺជាការបង្ហាញអត្ថន័យដើម្បីឲ្យយល់រវាងគ្នានឹងគ្នា ហើយមនាលទ្ធផលជាបន្តបន្ទាប់ និងជាខ្សែសង្វាក់ ដែលប្រកបទៅដោយអ្នកនិយាយ ពាក្យសំដី និងអ្នកស្ដាប់។
   ការនិយាយ គឺជាធាតុដ៏សំខាន់ក្នុងទំនាក់ទំនងផ្សេងៗ ។ តាមការពិតអ្នកណាក៏អាចនិយាយបានដែរ ប៉ុន្តែពេលដែលនិយាយហើយ តើនឹងបានលទ្ធផលយ៉ាងណា? តើជាទីគាប់ចិត្តដែរឬទេ? ទើបជាកត្តាសំខាន់។


No comments:

Post a Comment