![]() |
មី |
មីកញ្ចប់ ជាអាហារដែលយើងចូលចិត្តញ៉ាំ ដោយសារវាមានរសជាតិឆ្ងាញ់ ងាយស្រួលក្នុងការចម្អិន ។
ប៉ុន្តែតាមពិតទៅ បើញ៉ាំវាលើសពីមួយកញ្ចក់ ក្នុង១ថ្ងៃ
អាចប៉ះពាល់ដល់សុខភាព ព្រោះមីកញ្ចប់ ភាគច្រើនធ្វើពីម្សៅ
អង្ករសាលី ៦០-៧០% រីឯខ្លាញ់ ១៥-២០% (ផ្សំនៅក្នុងគ្រឿង) ចំណែក
៥-៦% ជាអំបិល និងប៊ីចេង។
ដូច្នេះ
រាងកាយទទួលបរិមាណសូដ្យូម លើសពីតម្រូវការ រហូតដល់ទៅ ៥០% ទៅ
១០០% ដែលអាចបង្ករគ្រោះថ្នាក់ដល់តម្រងនោម និងធ្វើអោយសម្ពាធឈាម
ឡើងខ្ពស់ (លើសឈាម) ទៀតផង ។
វិធីកែខៃ
គឺឆុងមី លាយជាមួយពងមាន់ ឬពងទា បន្លែ ឬសាច់ផង
ដើម្បីបង្កើនសារធាតុអាហារ និងការពារកុំអោយរាងកាយ
ទទួលយកសូដ្យូម ច្រើនហួសហេតុពេក ។ពេលទិញមី គួរជ្រើសយក
មីណា ដែលសរសេរផ្លាកនៅកញ្ចប់ថា បន្ថែមសារធាតុអ៊ីយ៉ូដ
ជាតិដែក និងវីតាមីន A ។ គួរចៀសវាង ទទួលទានមីឆៅ
ព្រោះសរសៃវារីកនៅក្នុងក្រពះ អាចនាំអោយឆ្អល់ពោះ ។
អ្វីដែលសំខាន់បំផុត គឺមិនគួរញ៉ាំមី លើសពី១កញ្ចប់
ក្នុង១ថ្ងៃឡើយ ។
No comments:
Post a Comment