រូបសំណាក់អ្នកតា |
អ្នកតាព្រៃពុំមែនកើតឡើងដោយឯកឯង ឬក៏មានស្រាប់ដូចផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុស្ស មិនខុសគ្នាពីអាទិទេពនោះឡើយ ។ មនុស្សបង្កើតអាទិទេព ឬអ្នកតា ហើយមនុស្សនាំគ្នាជឿ គោរពអាទិទេព អ្នកតានោះវិញ ។ ចាស់ៗតែងបានដំណាលប្រាប់ថា នៅក្នុងព្រៃហ័តព្រៃហោង ដែលមានដើមឈើក្រាស់ជិតស្ទឺមើលមិនឃើញពន្លឺថ្ងៃនោះ តែងមានទេព្រ័ក្ស ទេព្តា អ្នកតានៅចាំថែរក្សាព្រៃនោះ។ ប៉ុន្តែអ្នកស្រុកនៅក្នុងតំបន់ជិតខាងព្រៃនោះ ពុំដឹងច្បាស់អំពីទីកន្លែងដែលពពួកអមនុស្សទាំងនោះតាំងនោះឡើយ ។ គេច្រើននាំគ្នាសន្មតថា ទេព្រ័ក្ស អ្នកតាទាំងនោះស្នាក់អាស្រ័យនៅលើដើមឈើធំខ្អស់ជាងគេ នៅលើថ្មធំ នាកំពូលភ្នំ ឬនៅត្រពាំងធំនៅក្នុងព្រៃនោះ។ ការសម្មតនេះ ពុំមានកិច្ចធានាជាក់លាក់ ធ្វើឲ្យអ្នកស្រុកកត់សម្គាល់ច្បាស់លាស់ថា កន្លែងនោះពិតជាលំនៅស្ថានរបស់អ្នកតានោះឡើយ។ គេនៅតែមានការសង្សៃជាប់ជានិច្ច។ គឺក្នុងស្មារតីចង់ដឹងច្បាស់លាស់ ចង់ឃើញទីតាំងពិតប្រាកដ៏ របស់ទេព្រ័ក្សអ្នកនេះហើយ បានជាមានដុះគំនិតឧបកិច្ចឲ្យកើតមានទីលំនៅរបស់អ្នកតាព្រៃដូច របៀបតទៅនេះ៖
ថ្មើព្រៃមួយក្រុមបានឈប់សម្រាករកកន្លែង
ហូបបាយកញ្ចប់ក្រោមដើមឈើធំមួយ នៅក្បែរផ្លូវ ដែលជាធម្មតា
តែងផ្តល់នូវម្លប់ដ៏ត្រជាក់ ហើយជាកន្លែងស្ថិតនៅជិតប្រភពទឹកផង។
ពេលអង្គុយដំកង់ជាវង់ ក៏បានប្រទះឃើញអាចម៍ឆ្កែមួយដុំ នៅក្បែរនោះ។
ដើម្បីបិតបាំងទិដ្ឋភាពគួរអោយខ្ពើមឆ្អើមនៅពេលបរិភោគបាយកញ្ចប់
គេក៏កាច់ស្លឹកឈើ៤-៥ មែកគ្របអាចម៍ឆ្កែនោះ ដរាបទាល់តែជិតបាត់ទាំងរូបរាង
បាត់ទាំងក្លិន។ គេនាំគ្នាបិរភោគដោយក្សេមក្សាន្ត
ដេកសម្រាកយកកម្លាំងបន្តិច រួចក៏បន្តដំណើរទៅមុខទៀត។
ក្រោយមកមានថ្មើរព្រៃមួយក្រុមផ្សេងៗទៀត បានមកដល់ទីនោះ ឃើញគំនរស្លឹកឈើ
ក៏គិតស្មានថា ទីនោះជាស្នាក់អាស្រ័យនៅរបស់អ្នកតា
ដោយឃើញគេកាច់ស្លឹកឈើថ្វាយ ក៏នាំគ្នាធ្វើតាម។ លុះយូរៗទៅ
នៅត្រង់កន្លែងនោះមានគំនរស្លឹកឈើយ៉ាងខ្ពស់ដែលធ្វើឲ្យអ្នកផង
យល់ដូចៗគ្នាថា ជាលំនៅរបស់អ្នកតាព្រៃ។ ដំណក្រោយៗមកទៀត
ប្រហែលជាមានអ្នកណាទៅបែបន់កន្លែងនោះដើម្បីសុំអ្វី ហើយអ្វីដែលគេសុំនោះ
បានសម្រេចតាមបំណង គេក៏នាំគ្នាសង់ខ្ទមត្រង់គំនរស្លឹកឈើនោះ
ទុកជាទីស្នាក់នៅដ៏សមរម្យរបស់អ្នកតា ហើយដើម្បីឲ្យមានជារូបតំណាងអ្នកតា
គេក៏យកដុំថ្មមួយដុំមកដាក់នៅលើខ្ទមនោះទុកជានិមិត្តរូប។
ចំណេរតមកក្រោយមកក្រោយទៀត អាចមានរូបចម្លាក់ធ្វើពីឈើខ្លឹមតំណាងឲ្យអ្នកតា
ត្រូវបានដាក់ជំនួសដុំថ្មឥតរាងរៅនោះវិញ។ មានខ្ទម មានម្ចាស់ខ្ទម
មានការគោរពបូជា មានបរិស័ទអ្នកជឿគាំទ្រ ទីស្ថានមួយ
ដែលកាលពីមុនគ្មានអ្វីទាល់តែសោះនោះ ក៏ក្លាយជាទៅជាអាសនៈរបស់អ្នកតា។
ចាប់ពីពេលនោះមកផ្សែងធូបហុយស្ទើរមិនដាច់រយៈ តង្វាយផ្សេងៗមានចេកទុំ ពងមាន់
បំពង់ទឹក បាយពំនូត ផ្លែឈើ ស្លាបារី ផ្កា មានជាប្រចាំនៅទីនោះ។ អ្នកជឿ
អ្នកគោរព គេបន់ស្រន់សុំឲ្យដេញសត្វបាន សូមកាប់ឈើបានសុខសាន្ត ឥតគ្រោះថ្នកា់
អ្នកស្រុកបន់សុំសុខសប្បាយ សុំឲ្យជាពីជម្ងឺរោគាផ្សេងៗ ។ល។
នេះហើយជាប្រវត្តិរបស់អ្នកតាព្រៃ តែសូមជម្រាបបញ្ចាក់ផងដែរថា
អ្នកតាព្រៃមិនមែនសុទ្ធតែមានប្រវត្តិដូចពោលខាងលើទាំងអស់នោះទេ។
មានអ្នកតាខ្លះទៀតអាចមានប្រវត្តិផ្សែងពីនេះ។ គឺយ៉ាងដូច្នេះហើយ
បានជាអ្នកស្រុកខ្លះនិយាយថា “អ្នកតាកើតពីអាចម៍ឆ្កែ!”
No comments:
Post a Comment