ជំនឿលើព្រលឹងម្តាយឪពុក
ក្នុងសង្គមគ្រួសារខ្មែរ ម្តាយឪពុកទុកដូចជាព្រះនៅក្នុងផ្ទះ។ កូនត្រូវតែដឹងគុណ និងសងគុណទៅលោកទាំងពីរវិញជាចាំបាច់។ ក្រោយម្តាយឪពុកមរណកាលទៅ ព្រលឹងរបស់លោកទាំងពីរតែងតែនៅចាំជួយថែរក្សារកូនចៅតទៅទៀត។ កូនចៅចូលចិត្តសុំធ្មេញម្តាយឪពុក យកទៅស្រោបមាស ឫឆ្លាក់ជារូបព្រះ ពាក់ជាខ្សែកដើម្បីនឹកឃើញដល់គុណូបការៈរបស់លោកទាំពីរជាប្រចាំ។ ការរំលឹកនឹកឃើញ គុណូបការៈរបស់ម្តាយឪពុក នាំឲ្យព្រលឹងគាត់តាម ជួយថែរក្សា ឲ្យបានសេចក្តីសុខជានិច្ច។ ជាទូទៅរាល់ថ្ងៃសីល កូនចៅតែងតែដុតធូប រៀបថ្វាយផ្លែឈើ និងផ្កាៗ ។ រៀងរាល់ឆ្នាំ គេតែងសង្កេត ឃើញកូនចៅនាំគ្នាទៅសែនព្រេន និងបង្សុកូលនៅតាមផ្នូរ ឫចេតិយម្តាយឪពុក ដើម្បីរំលឹកគុណូបការៈរបស់លោក ហើយសុំសេចក្តីសុខពីលោក និងឧទ្ទិសកុសលជូនទៅលោក។ ពេល ណាមានទុក្ខលំបាក កូនចៅតែងបន់ស្រន់រកជំនួយពីម្តាយឪពុក មុនគេបង្អស់៕
No comments:
Post a Comment