បទសន្ទនា១តាមហ្វេសប៊ុក
បុរស ក៖ សួស្តី
នារី ខ ៖ សួស្តី
បុរស ក៖ តើអ្នកនាងមានសង្សារឬនៅ?
នារី ខ ៖ មានហើយចាស៎!
បុរស ក៖យឹស!! មីកូនជើងល្អ! អញ!ណ្ណឹងហើយឪឯង...
នារី ខ ៖...!!
Tuesday, November 4, 2014
រឿងកំប្លែង៖ មានសង្សារហើយឬនៅ?
លំអាន៖ មុន និងក្រោយមានប្រពន្ធ
- ប្រុសៗមុនពេលមានប្រពន្ធ
-សំលៀកបំពាក់៖មានភ្លីស្អាតបាត
-សក់៖ព៌ណខ្មៅក្រាស់ សិតយ៉ាងមានរបៀបរៀបរយ
-ចរិក៖ស្រស់ស្រាយចង់រស់នៅលើលោកនេះ អ្វីៗក៏ល្អ
- ប្រុសៗក្រោយពេលមានប្រពន្ធហើយ
-សំលៀកបំាំពាក់៖អ៊ុតខ្លះ មិនអ៊ុតខ្លះតាមអារម្មណ៍ប្រពន្ធ
-សក់៖ជ្រុះស្ទើរតែត្រងោល ព្រោះតែប្រពន្ធបោចរាល់ថ្ងៃ
-ចរិក៖ស្រងូតស្រងាត់ទៅបានតែ១កន្លែងគត់ គឺកន្លែងធ្វើការ និងបាននៅតែមួយកន្លែងគត់ គឺនៅផ្ទះ៕
-
រឿងកំប្លែង៖ ឆ្កែស្មោះនឹងម្ចាស់
បុរសម្នាក់យកឆ្កែទៅលក់។
អ្នកទិញសួរ៖ "ឆ្កែណ្ណឹងស្មោះនឹងម្ចាស់វាឬអត់?"
អ្នកលក់៖ "ស្មោះត្រង់ណាស់!" ខ្ញុំលក់វា(បានលុយ)៣ដងហើយ ទីបំផុតវាលួចរត់មកនៅជាមួយខ្ញុំវិញតែរហូត!។
អ្នកទិញសួរ៖ "ឆ្កែណ្ណឹងស្មោះនឹងម្ចាស់វាឬអត់?"
អ្នកលក់៖ "ស្មោះត្រង់ណាស់!" ខ្ញុំលក់វា(បានលុយ)៣ដងហើយ ទីបំផុតវាលួចរត់មកនៅជាមួយខ្ញុំវិញតែរហូត!។
រឿងកំប្លែង៖ ថាសហោះ
បុរសម្នាក់នៅពេលទៅដល់កន្លែងធ្វើការ ពួកមិត្តភក្តិរួមការងារចោមសួរ៖
-នែ៎!មុខបងឯងម៉េចជាំម្ខាងអីចឹង?
-ត្រូវថាសហោះបុក!
-ថាសហោះ!?ថាហោះមកពីណា?
-ខ្ញុំក៏មិនដឹងថាប្រពន្ធខ្ញុំទិញមកពីណាដែរ!
-នែ៎!មុខបងឯងម៉េចជាំម្ខាងអីចឹង?
-ត្រូវថាសហោះបុក!
-ថាសហោះ!?ថាហោះមកពីណា?
-ខ្ញុំក៏មិនដឹងថាប្រពន្ធខ្ញុំទិញមកពីណាដែរ!
រឿងកំប្លែង៖ ផោម អើយ ផោម
ក្នុងឡានតាក់ស៊ី ១២កៅអីមួយមានមនុស្សជិះណែនដូចកន្តំ។ បរិយាកាសក្នុងឡានមហាអាប់អួរដោយសារមានក្លិនផោមស្អុយទ្រាំមិនបាន។ ពួកអ្នកធ្វើដំណើរមានការខឹងសំបាយ៉ាងខ្លាំងរកមុខអ្នកផោមិនឃើញ អ្នកដំណើរខ្លះវិលមុខ ខ្លះពុលឡានដោយសារក្លិនផោម២នាទីម្តងៗ ស្អុយដូចកណ្តុរងាប់។ ពេលដល់ចំណត អ្នកបើកបរសួរព្រូឡាន "ឯងយកលុយអស់ហើយឬនៅ?"។"យកអស់ហើយ! នៅសល់តែអាផោមស្អុយម្នាក់ទេ!" ព្រូឡានតម។ ភ្លាមនោះ" យី!ខ្ញុំឲ្យហើយ!នេះ!ក្រដាស១ម៉ឺនរបស់ខ្ញុំ!"
រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ១)
សេចក្តីផ្តើម
ដើម្បីរក្សាការពារកេរដំណែលវប្បធ៌ម អក្សរសាស្ត្រជាតិ គ្រឹះស្ថានបោះពុម្ភ និងចែកផ្សារ បានទទួលការអនុញ្ញាតិក្រសួងអប់រំ យុវជន និងកីឡា ឲ្យបោះពុម្ភរឿង "កុលាបប៉ៃលិន" ដែលជាស្នាដៃនិពន្ធរបស់លោក ញ៉ុ ថែម ឡើងវិញដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រិយមិត្តអ្នកអាន និងសិស្សានុសិស្ស។ ក្នុងការបោះពុម្ភផ្សាយឡើងវិញនេះយើងខ្ញុំបានរក្សា អត្ថន័យ អត្ថរស ខ្លឹមសារ និងឃ្លោងឃ្លា នៅដដែលទាំងស្រុង។យើងខ្ញុំរីករាយនឹងរង់ចាំទទួលនូវការរិះគន់កែលំអ ក្នុងន័យស្ថាបនាពីសំណាក់ប្រិយមិត្តអ្នកអាន និងសិស្សានុសិស្ស ដើម្បីធ្វើឲ្យការបោះពុម្ភលើកក្រោយៗកាន់តែសុក្រឹតថែមទៀង។
បោះពុម្ភផ្សាយឡើងវិញតាមច្បាប់ដើម
ដោយគ្រឹះស្ថានបោះពុម្ភ នឹងែចែកផ្សាយ
នៃក្រសួងអប់រំ យុវជន និងកីឡា
ចំនួណ ៥០០០ច្បាប់
រោងពុម្ភ អប់រំ
គ.ស. ២០០៣ ព.ស. ២៥៤៧
ជីវប្រវត្តិសង្ខេបរបស់ លោក ញ៉ុក ថែម
លោក ញ៉ុក ថែម កើតនៅថ្ងៃទី២២ មិថុនា ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោកឈ្មោះ ហៀក ជាតិខ្មែរ ជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។
ការពីកុមារភាព គឺក្នុងឆ្នាំ ១៩១៣ លោកបានទៅរៀននៅវត្តពោធិវាល ស្រុកសង្កែ ខេ្តតបាត់ដំបង។ លោកបានសិក្សាអក្សរជាតិក្នុងសំណាក់លោកគ្រូអាចារ្យ សន ហើយនបានសិក្សាធម៌វិន័យក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល។ នៅឆ្នាំ១៩១៨ លោកមានបុព្វជាសាមណេរ។ ក្នុងឋានៈជាសាមណេរនេះ លោកបានសិក្សារវិន័យ និង ភាសាបាលីក្នុងសំណាក់គ្រូអាចរ្យផ្សេងៗក្នុងខេត្តបាត់ដំបង។ លោកបានទៅសិក្សានៅបរទេសដែរ គឺក្នុងឆ្នាំ១៩១៩ លោកបានបន្តវិជ្ជានៅបាងកកប្រទេសថៃ។ ោកបានជាប់សញ្ញាប័ត្រ ធម្មសិក្សាជាន់ត្រី នៅកំលុងឆ្នាំ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុងឆ្នាំ ១៩២៣។ នៅឆ្នាំ ១៩២៤ លោកបានឧបសម្ប័ទជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែលនេះ លោកបានជាប់សញ្ញប័ត្របរិយត្តិភាសាបាលី ទីមហា៣ប្រយោគ។ ពីរឆ្នាំក្រោយមកគឺឆ្នាំ១៩២៦ លោកបានជាប់ទីមហា ៤ប្រយោគ ហើយ២ឆ្នាំតមកទៀត "១៩២៨" ជាប់ទីមហា៥ប្រយោគ និងជាទីបញ្ចប់ លោកបានជាប់ទីមហា៦ ប្រយោគនៅក្នុងឆ្នាំ១៩២៩។លោបានលាចាកសិក្ខបទមកជា្រគហស្ថ នៅឆ្នាំ១៩៣៦។
ពេលោកទៅសិក្សានៅប្រទេសថៃ លោកក៏បានធ្វើការនៅទីនោះដែរ លោកធ្វើជាគ្រូបង្រៀនភាសាបាលី នៅទីក្រុងបាងកកចាប់ពី គ.ស ១៩២៧ ទៅទល់នឹងគ.ស ១៩៣០ ទើបត្រលប់មកកាន់ទីក្រុងភ្នំពេញវិញ ដោយចូលធ្វើជាសមាជិកគណៈកម្មការប្រែព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត។ នៅឆ្នាំ១៩៣៨ លោកធ្វើការនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា មានមុខងារជាអ្នកចាត់ចែងបោះពុម្ភផ្សាយនូវសៀវភៅផ្សេងៗ និងទស្សនាវដ្តីកម្ពុសុរិយា។ នៅឆ្នាំបន្ទាប់មក ១៩៣៩ លោកបានជាតំណាងសម្តេចព្រះនរោត្តមសុធារស និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយតំណាងផ្សេងៗទៀត បានទៅរៀបចំកម្មវិធីសិក្សា និងពិធីសម្ភោធពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង និក្រុងវៀងច័ន្ទនាប្រទេសលាវ។ ឆ្នាំ១៩៤២ លោកបានទៅសម្ភោធមន្ទីរសាសនបណ្ឌិត្រខេត្តឃ្លាំងប្រទេសវៀតណាមភាគខាងត្រូង និឆ្នាំ១៩៤៣ ជាតំនាងរៀបចំកម្មវិធីសិក្សសំរាប់ពុទ្ធសាសនបណ្ឌិត្យ នៅប៉ាក់សេប្រទេសលាវ។ លោក ញ៉ុក ថែម បានធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ ព្រទាំងជាសាស្រ្តាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិទៀតផង។ តែក្នុងឆ្នាំ១៩៥០ លោកលាឈប់ពីសាសនបណ្ឌិត្យ ចូលមកបំរើតែក្រសួង សិក្សាធិការជាតិ ក្រោពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មកជាសម្បត្តិជាតិ ហើយលោកធ្វើជាសាស្ត្រចារ្យ ជាប់សន្យារហូតមក។ ប្រាំមួយឆ្នាំក្រោយមកលោកសុំផ្លាស់ទៅធ្វើជាសស្ត្រចារ្យខ្មែរ នៅវិទ្យាល័យមុនីវង្ស នាក្រុងបាត់ដំបង តែក្នុងឆ្នាំ១៩៥៨ លោកបានផ្លាស់មកធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំេពញវិញ ក្នុងឋានៈជាសស្ត្រាចារ្យខ្មែរ នៅសាលាភូមិន្ទរដ្ឋបាល។
ស្នាដែ៖ កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។
ស្នាដៃទាំងនោះ មានជាអាទិ៍គឺ៖
ស្នាដែ៖ កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។
ស្នាដៃទាំងនោះ មានជាអាទិ៍គឺ៖
- នមោកថា
- នានាជាតកវណ្ណនា
- ធម្មនិទេ្ទសភាគ១
- ទេវតាភាសិត និងពុទ្ធភាសិត
១.ពុទ្ធប្បវត្តិសង្ខេប
២.អនុពុទ្ធប្បវត្តិ ភាគ១ ដល់២
៣.ប្រជុំភាសិត ភាគ១ ដល់២
៤.មហាវេស្សន្តរជាតក
៥.ប្រជុំពុទ្ធភាសិត
៦.ជាតិសាសនាមហក្សត្រ
៧.បិសាចស្នេហា"ប្រលោមលោកបោះពុម្ភឆ្នាំ១៩៤២"
៨.កុលាបប៉ៃលិន បោះពុម្ពឆ្នាំ១៩៣៦" ?" ឬ ១៩៤៣
៩.ឯកសហរាត្រី"ភាគខ្លះ-ប្រែ"
១០.ចូឡវេទល្លសូត្រ"ប្រែ"
១១.វិធីប្រតិបត្តិធម៌
១២.ពន្លីអាស៊ីទ្វិប"ប្រែ"
១៣.បញ្ញាសជាតកសង្ខេប ភាគ១ ដល់២
វគ្គទី១
រឿងកុលាបប៉ៃលិន
គ្រានោះ ព្រះសុរិយទេវបុត្រ ទ្រង់គង់លើវិមានកែវផលិក (ផ្លេក) ដែលជារថព្រះទីនាំង ទឹមដោយសេះអាជានេយ្យ១ពាន់ ទ្រងបរប្រទក្សិណភ្នំព្រះសិនេរុរាជតាំងអំពីទិសបូពាហ៌ យាត្រាសំដៅទៅទិសបស្ចឹម តាមចក្ររាសីនៃសុរិយចក្រវាឡ លុះដល់កំណត់បត់ព្រះរាជរថ ចូលបាំងជ្រងមហាបព្វតា រស្មីព្រះសុរិយា ក៏ជ្រេងជ្រេចូលកាន់សន្ធ្យារាត្រី នាវេលានោះ ជាខាងខ្នើត ១៥កើតខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៧០ ព្រះចន្ទទេវបុត្រ យាងឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីនាំង បរចេញមកពីទិសបូពា៌ប្រាក់ ទៅសព្វផែនពសុធា ព្រះចន្ទហាក់ដូចជារមៀលមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហស្ថានមួយ នៅខាងលិចផ្សារស្វាយប៉ោដែលជាផ្សារវិល ក្នុងទីរួមខេត្តបាត់ដំបង។
ឯគេហស្ថាននោះ ជាផ្ទះចាស់ ប្រក់ក្បឿង ដំបូលពីរជាន់ ជញ្ជាំងក្តារ ក្រាលក្តារ សសរមូល នៅហោជាងមានរូបចម្លាក់ឈើធ្វើជារូបរាហូលេបខែ នៅខាងក្រោយរូបនេះ កេឆ្លាក់ជាអក្សរមូលធំៗថា "សិរីពង្ស" ជាផ្ទះខ្មែរបែបបុរាណដែលនៅសេសសល់មកសម័យឥឡូវនេះ។
ក្នុងវេលារាត្រីនោះ ពន្លឺរស្មីនៃដូចចន្ទ្រា កំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អូចហើយមានខ្យល់ត្រជាក់បក់ផាត់ផាយចូលមកយ៉ាងរំភើយៗ ល្ហើយត្រសៀកល្មមត្រជាក់ស្រួល នៅខាងក្នុងគេហស្ថាននោះមានចង្កៀងប្រេងកាត១ ចងព្រួរនឹងជញ្ជាំងក្តារល្មមតែឆ្លុះពន្លឺ ឲ្យមើលមកឃើញបុរសជរាម្នាក់ មានរាងកាយស្គាំងស្គមឥតសាច់ឈាមមានតែស្បែកដណ្តប់ឆ្អឹង ដេកស្តូកស្តឹងនាកណ្តាលល្វែងបន្ទប់ នៅក្បែរខាងបុរសជរានេះមាន ក្មេងប្រុសកំឡោះម្នាក់ មុខមាត់ស្រស់បស់ អង្គុយចាំបំរើ ថែរក្សាជម្ងឺរបស់បុរសជរា ដោយកិរិយាឫកពាស្រពោនស្រពាប់ ស្រងូតស្រងាត់ឥតមានរីករាយបន្តិចសោះ ដោយអ្នកខំអត់ងងុយទ្រាំជម្ងឺរបស់បុរសជរាដែលត្រូវជាឪពុកបង្កើតរបស់ខ្លួនអត់អស់វេលា៣រាត្រីមកហើយ។
ឯបុរសដែលមានជម្ងឺជាទម្ងន់ កំពុដេកស្តូកស្តឹងនៅលើដំណេកនេះឈ្មោះ"ចឹម" កំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរា យូរៗគាត់ដកដង្ហើមធំវែងៗ ហើយគាត់ខំបើកភ្នែក ក្រឡេកមលើទៅពាសពេញទាំងល្វែងបន្ទប់ដេក រួចភ្នែកទាំងគូររបស់គាត់សំឡឹងទៅចំមុខក្មេងកំឡោះម្នាក់ដលែលអង្គុយនៅក្បែរខាងខ្លួនគាត់។ ឯកំឡោនោះឈ្មោះចៅ "ចិត្ត" ជាកូនបណ្តូលចិត្តរបស់គាត់ ហើយជាអ្នកទទួលបន្តវង្សត្រកូលរបស់គាត់តទៅអនាគតផង ទើបគាត់ខំញញឹមទាំងក្រៀមក្រំ ប្រឹងនិយាយដោយ (ចុចអានបន្តទំព័រ២)
My Diary " The Day of water Festival's Eve"
It’s Tuesday and also water festival’s eve, everywhere
talked about this festival and their holiday. Some of them said “I will go to
homeland” and other said “I will join this festival in Phnom Penh.” For me today
simply go to study, in my class is so quiet as well. Because some of my fiends go to
homeland. There are only 5 student attend the class this evening. My lecture
Graphic Editing, owing to there are small amount of student, he was decided to cancel
this section. Yes, I came back home and go to check utility for renting –house,
and room; and do the bill for renter, that is my normal work every early month.
រឿងព្រេង៖ ចៅតប់ប្រមល់
កាលពីព្រេងនាយ មានបុរសពីរនាក់បានធ្វើកងការកុសលជាមួយគ្នា លុះបុរសទាំងពីររំលាយខន្ធទៅ បុរសម្នាក់
បានទៅកើតជាព្រះឥន្រ្ទ បុរសម្នាក់ទៀតទៅកើតជាបុរសកម្សត់ មានប្រពន្ធក្រលំបាកណាស់ រកស៊ីនេសាទដាក់
លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១ ព្រះឥន្រ្ទបានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាក
ដូច្នោះ មានសេចក្តីអាសូរករុណា វេលាយប់ព្រះឥន្រ្ទយកមាស៣ដុំ ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរស
នោះទៅលើកលបមើល ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក ហើយដាក់លបទៅក្នុង
ទឹកវិញ ។ បុរសបានមើលលបទៀតគម្រប់៣ដង ។ ព្រះឥន្រ្ទយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរសឃើញ
ដូច្នោះ នឹកខឹង ក៏ចងមាសទាំង៣ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរស មិនស្គាល់មាស ក៏
យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តី ។
ក្រោយនោះ មានព្រះរាជអាជ្ញាមកទារពន្ធ មើលទៅឃើញដុំមាស ដែលបុរសនោះធ្វើថ្មជើងក្រាន ក៏ឱ្យបុរស
យកមាស៣ដុំនោះបង់ពន្ធ ដែលបុរសនោះជំពាក់រាជការ ។ បុរសនោះ នឹកអរណាស់ ដោយខ្លួនទ័លក្រ ហើយ
ព្រះរាជអាជ្ញា យកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាម បានប្រគល់ថ្មជើងក្រានទាំង ៣ ដុំនោះទៅឱ្យព្រះរាជ
អាជ្ញាភ្លាម ។ លុះព្រះអាជ្ញាបានដុំមាសពីបុរសនោះហើយ ក៏យក ១ ដុំទៅ ថ្វាយព្រះមហាក្សត្រ ។ លុះទ្រង់សាកសួរពី
ហេតុផលបានមាសនោះ ព្រះរាជអាជ្ញាទូលតាមដំណើរ ។ ស្តេចទ្រង់ជ្រាបថា មានមាសពីបុរសដូច្នោះ ទ្រង់ឱ្យ
ហៅបុរសនោះៗ ទៅដល់ទ្រង់សាកសួរទៀត ។ បុរសក្រាបទូលថា «មាសរបស់ខ្លួន ៣ ដុំបានជូនមកព្រះរាជ
អាជ្ញាហើយ» ។ ស្តេចឱ្យទារយកមាស ២ ដុំពីព្រះរាជអាជ្ញានោះ ហើយទ្រង់បង្គាប់ឱ្យបុរសនោះ រកមាសមកថ្វាយ
ព្រះអង្គថែមទៀត ។ បុរសនោះក្រាបទូលថា «រកមាសទៀតពុំបានទេ» ។ ស្តេចទ្រង់ឱ្យយកបុរសនោះទៅឃុំ ។
ព្រឹកឡើង នាយតម្រួតដែលជាអ្នករក្សានោះ ប្រើឱ្យធ្វើការដោយជេរស្តីបុរសនោះ ។ លុះទ្រង់ជ្រាបដល់ស្តេចៗ ទ្រង់ឱ្យ
ហៅបុរសនោះ មកសួរពីហេតុធ្វើការឱ្យមានទាស់ចិត្តនាយតម្រួត ។ បុរសនោះក្រាបទូលថា « ទូលព្រះបង្គំមាន
សេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់» ។ ស្តេចក៏មានព្រះបន្ទូលថា «បើដូច្នោះ ត្រូវចៅឯងរកសត្វតប់
ប្រមល់នោះមកឱ្យអញ បើឯងរកពុំបានទេ អញនឹងឱ្យគេពិឃាតឯង ក្នុងគ្រានេះ» ។ បុរសឮដូច្នោះក៏ភ័យ
គិតថា «មុខជាស្លាប់ហើយក្នុងគ្រានេះ មិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេ» តែមិនហ៊ានប្រកែក
ដោយខ្លាចអំណាចស្តេច ក៏ក្រាបបង្គំលាស្តេចដើរចេញទៅ ដោយបំណងថា នឹងដើរឱ្យស្លាប់ក្នុងព្រៃ លុះដើរចូល
ព្រៃឆ្ងាយទៅ ។ ព្រះឥន្រ្ទបើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្តីវេទនា លំបាកដូច្នោះ ក៏និមិត្ត
ជាអាស្រម ១ នៅខាងមុខទីដែលបុរសដើរទៅ ហើយព្រះឥន្រ្តកាឡាខ្លួនធ្វើជាព្រះមហាឥសី ។ បុរសមើលទៅឃើញ
អាស្រមដូច្នោះ ក៏មានចិត្តត្រេកអរ ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ ។ ឥសីសួរថា «ចៅមានហេតុ
អ្វី?» ។ បុរសនោះ ទូលឥសីតាមដំណើរ ដែលស្តេចឱ្យរកសត្វតប់ប្រមល់យកទៅថ្វាយ ។ ឥសីថា «ចៅកុំព្រួយ»
រួចឥសីបានយកបំពង់ពក ១ មកសែកមន្តវិជ្ជាសិល្ប៍សាស្រ្តកើតជាខ្លា សិង្ហ ដំរី ពស់ រមាស សុទ្ធតែជាសត្វ
សាហៅទាំងអស់ ហើយឥសីសែកជប់បង្រួញសត្វទាំងនោះ ច្រកក្នុងបំពង់ពក ប្រគល់បំពង់ពកនោះឱ្យទៅបុរស
រួចផ្តាំថា «ឱ្យយកទៅថ្វាយស្តេច ប៉ុន្តែមុននឹងបើកឆ្នុក ឱ្យស្តេចប្រមូលព្រះរាជវង្សានុវង្សមកជួបជុំ ហើយបិទទ្វារ
វាំងឱ្យជិត សឹមបើកឆ្នុកមើល ព្រោះសត្វនោះរត់រហ័សណាស់» ។
លុះបុរសនោះទទួលបណ្តាំឥសីស្រេចហើយ ក៏នាំយកសត្វដែលច្រកក្នុងបំពង់ពក ទៅថ្វាយស្តេច ក្រាបទូល
ថា «ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ នៅក្នុងបំពង់ពកនេះ «ហើយក៏ទូលតាមដំណើរ ដែលឥសីផ្តាំមក
។ ស្តេចឱ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយ ទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេច ទ្រង់ឱ្យអាមាត្យបើកឆ្នុក
បំពង់ពកនោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏ចេញពីក្នុងបំពង់ពកមកខាំស្តេចនិងព្រះរាជវង្សានុវង្សទាំងនោះឱ្យ
ដល់នូវមរណភាពអស់ទៅ ។
ក្រោយមក ពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះឱ្យឡើង
សោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ ។
សត្វទាំងឡាយក៏លាស្តេចបុរសនោះចូលទៅនៅព្រៃ ផ្តាំថា «បើស្តេចមានភ័យ ឬមានការអ្វី គ្រាន់តែនឹក
ដល់ នឹងមកជួយយកអាសារជាដរាប» ។
កម្លាំងអ្វី មិនស្មើកម្លាំងកម្ម
(ចុចដើម្បីអានរឿងព្រេង៖ បុរសចេះថ្នាំពឹសពស់)
បានទៅកើតជាព្រះឥន្រ្ទ បុរសម្នាក់ទៀតទៅកើតជាបុរសកម្សត់ មានប្រពន្ធក្រលំបាកណាស់ រកស៊ីនេសាទដាក់
លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១ ព្រះឥន្រ្ទបានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាក
ដូច្នោះ មានសេចក្តីអាសូរករុណា វេលាយប់ព្រះឥន្រ្ទយកមាស៣ដុំ ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរស
នោះទៅលើកលបមើល ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក ហើយដាក់លបទៅក្នុង
ទឹកវិញ ។ បុរសបានមើលលបទៀតគម្រប់៣ដង ។ ព្រះឥន្រ្ទយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរសឃើញ
ដូច្នោះ នឹកខឹង ក៏ចងមាសទាំង៣ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរស មិនស្គាល់មាស ក៏
យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តី ។
ក្រោយនោះ មានព្រះរាជអាជ្ញាមកទារពន្ធ មើលទៅឃើញដុំមាស ដែលបុរសនោះធ្វើថ្មជើងក្រាន ក៏ឱ្យបុរស
យកមាស៣ដុំនោះបង់ពន្ធ ដែលបុរសនោះជំពាក់រាជការ ។ បុរសនោះ នឹកអរណាស់ ដោយខ្លួនទ័លក្រ ហើយ
ព្រះរាជអាជ្ញា យកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាម បានប្រគល់ថ្មជើងក្រានទាំង ៣ ដុំនោះទៅឱ្យព្រះរាជ
អាជ្ញាភ្លាម ។ លុះព្រះអាជ្ញាបានដុំមាសពីបុរសនោះហើយ ក៏យក ១ ដុំទៅ ថ្វាយព្រះមហាក្សត្រ ។ លុះទ្រង់សាកសួរពី
ហេតុផលបានមាសនោះ ព្រះរាជអាជ្ញាទូលតាមដំណើរ ។ ស្តេចទ្រង់ជ្រាបថា មានមាសពីបុរសដូច្នោះ ទ្រង់ឱ្យ
ហៅបុរសនោះៗ ទៅដល់ទ្រង់សាកសួរទៀត ។ បុរសក្រាបទូលថា «មាសរបស់ខ្លួន ៣ ដុំបានជូនមកព្រះរាជ
អាជ្ញាហើយ» ។ ស្តេចឱ្យទារយកមាស ២ ដុំពីព្រះរាជអាជ្ញានោះ ហើយទ្រង់បង្គាប់ឱ្យបុរសនោះ រកមាសមកថ្វាយ
ព្រះអង្គថែមទៀត ។ បុរសនោះក្រាបទូលថា «រកមាសទៀតពុំបានទេ» ។ ស្តេចទ្រង់ឱ្យយកបុរសនោះទៅឃុំ ។
ព្រឹកឡើង នាយតម្រួតដែលជាអ្នករក្សានោះ ប្រើឱ្យធ្វើការដោយជេរស្តីបុរសនោះ ។ លុះទ្រង់ជ្រាបដល់ស្តេចៗ ទ្រង់ឱ្យ
ហៅបុរសនោះ មកសួរពីហេតុធ្វើការឱ្យមានទាស់ចិត្តនាយតម្រួត ។ បុរសនោះក្រាបទូលថា « ទូលព្រះបង្គំមាន
សេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់» ។ ស្តេចក៏មានព្រះបន្ទូលថា «បើដូច្នោះ ត្រូវចៅឯងរកសត្វតប់
ប្រមល់នោះមកឱ្យអញ បើឯងរកពុំបានទេ អញនឹងឱ្យគេពិឃាតឯង ក្នុងគ្រានេះ» ។ បុរសឮដូច្នោះក៏ភ័យ
គិតថា «មុខជាស្លាប់ហើយក្នុងគ្រានេះ មិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេ» តែមិនហ៊ានប្រកែក
ដោយខ្លាចអំណាចស្តេច ក៏ក្រាបបង្គំលាស្តេចដើរចេញទៅ ដោយបំណងថា នឹងដើរឱ្យស្លាប់ក្នុងព្រៃ លុះដើរចូល
ព្រៃឆ្ងាយទៅ ។ ព្រះឥន្រ្ទបើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្តីវេទនា លំបាកដូច្នោះ ក៏និមិត្ត
ជាអាស្រម ១ នៅខាងមុខទីដែលបុរសដើរទៅ ហើយព្រះឥន្រ្តកាឡាខ្លួនធ្វើជាព្រះមហាឥសី ។ បុរសមើលទៅឃើញ
អាស្រមដូច្នោះ ក៏មានចិត្តត្រេកអរ ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ ។ ឥសីសួរថា «ចៅមានហេតុ
អ្វី?» ។ បុរសនោះ ទូលឥសីតាមដំណើរ ដែលស្តេចឱ្យរកសត្វតប់ប្រមល់យកទៅថ្វាយ ។ ឥសីថា «ចៅកុំព្រួយ»
រួចឥសីបានយកបំពង់ពក ១ មកសែកមន្តវិជ្ជាសិល្ប៍សាស្រ្តកើតជាខ្លា សិង្ហ ដំរី ពស់ រមាស សុទ្ធតែជាសត្វ
សាហៅទាំងអស់ ហើយឥសីសែកជប់បង្រួញសត្វទាំងនោះ ច្រកក្នុងបំពង់ពក ប្រគល់បំពង់ពកនោះឱ្យទៅបុរស
រួចផ្តាំថា «ឱ្យយកទៅថ្វាយស្តេច ប៉ុន្តែមុននឹងបើកឆ្នុក ឱ្យស្តេចប្រមូលព្រះរាជវង្សានុវង្សមកជួបជុំ ហើយបិទទ្វារ
វាំងឱ្យជិត សឹមបើកឆ្នុកមើល ព្រោះសត្វនោះរត់រហ័សណាស់» ។
លុះបុរសនោះទទួលបណ្តាំឥសីស្រេចហើយ ក៏នាំយកសត្វដែលច្រកក្នុងបំពង់ពក ទៅថ្វាយស្តេច ក្រាបទូល
ថា «ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ នៅក្នុងបំពង់ពកនេះ «ហើយក៏ទូលតាមដំណើរ ដែលឥសីផ្តាំមក
។ ស្តេចឱ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយ ទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេច ទ្រង់ឱ្យអាមាត្យបើកឆ្នុក
បំពង់ពកនោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏ចេញពីក្នុងបំពង់ពកមកខាំស្តេចនិងព្រះរាជវង្សានុវង្សទាំងនោះឱ្យ
ដល់នូវមរណភាពអស់ទៅ ។
ក្រោយមក ពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះឱ្យឡើង
សោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ ។
សត្វទាំងឡាយក៏លាស្តេចបុរសនោះចូលទៅនៅព្រៃ ផ្តាំថា «បើស្តេចមានភ័យ ឬមានការអ្វី គ្រាន់តែនឹក
ដល់ នឹងមកជួយយកអាសារជាដរាប» ។
កម្លាំងអ្វី មិនស្មើកម្លាំងកម្ម
(ចុចដើម្បីអានរឿងព្រេង៖ បុរសចេះថ្នាំពឹសពស់)
រឿងព្រេង៖ មាយាស្ត្រី
កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន លុះយូរទៅ ប្រពន្ធនោះមានសាហាយ
នាំមកដេកក្នុងផ្ទះតែសព្វថ្ងៃ ។ ថ្ងៃមួយ ប្ដីទៅជីកដំឡូងក្នុងព្រៃ ដល់ថ្ងៃក្ដៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា១ ។
ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ ឱ្យទៅធ្វើប្ដីឱ្យស្លាប់នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយ ក៏យកអីវ៉ាន់
នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះ ។ ប្ដីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថាប្រពន្ធអញ វាមករក
អ្វីក្នុងខ្ទមអ្នកតានេះ ? គិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតា លបស្ដាប់ប្រពន្ធ ។ ឯប្រពន្ធ ក៏ចូលទៅអុជ
ទៀនធូប ហើយបន់អ្នកតាថា «ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំឱ្យស្លាប់ទៅ ខ្ញុំនឹង
ថ្វាយជ្រូកមួយ» ។ ប្ដីឮដូច្នោះ ក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតា «អើ បើនាងមានសាហាយហើយបើចង់ឱ្យ
កាច់ប្ដីនាងឯងឱ្យស្លាប់នោះ ងាយទេ វិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសម្បុក ស្ងោរឱ្យប្ដីនាង
ឯងស៊ីទៅ វាស្លាប់ហើយ» ។ មេនោះឮដូច្នោះ ស្មានថាអ្នកតាបង្គាប់ ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបាន
មេមាន់ក្រាបមួយសម្បុក ស្ងោរទុកឱ្យប្ដីស៊ី ដើម្បីនឹងឱ្យស្លាប់ ហើយនឹងបានយកសាហាយ ។
លុះដល់ព្រលប់ ប្ដីមកពីជីកដំឡូង ដល់ផ្ទះហើយ សូរថា «គេហ៍អើយ! បានអីស៊ីបាយ ? » ។ មេនោះឆ្លើយថា
«ខ្ញុំបានមេនិងពង មាន់ក្រាបមួយសម្បុកស្ងោរទុកឱ្យអ្នក» ។ ប្ដីថា «រៀបបាយមកស៊ី» ។ ប្រពន្ធក៏លើក
បាយ ព្រមទាំងមេនិងពងមាន់ក្រាប មកឱ្យប្ដីស៊ី ។ ប្ដីស៊ីអស់ហើយធ្វើជាឈឺ ដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់គិត
ស្មានថា ប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយ ដ្បិតឮថ្ងូរ ។ ឯប្ដីក៏ធ្វើជាដេកទៅ ។ មេនោះគិតស្មានថាប្ដី
ស្លាប់ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ ។ អ្នកទាំងពីរកំពុងតែនិយាយគ្នា ប្ដីក៏ក្រោកឡើងអង្គុយ
ហៅប្រពន្ធមកប្រាប់ថា «រងាណាស់» ។
ឯប្រុសសាហាយ ឃើញប្ដីមេនោះ ក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ ក៏ចូលទៅពួនក្នុងពាងធំ១ នៅខាង
ដំណេក សម្ងំចាំប្ដីនោះដេក ខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀត ។ ប្ដីបានឃើញ តែធ្វើមិនឃើញមិន
ដឹង ប្រាប់ប្រពន្ធថា «រងាណាស់ ឯងដាំទឹកឱ្យគ្នាងូតបន្តិច នឹងអាលស្លាប់» ។ មេនោះ ឮថាចង់ស្លាប់ដូច្នោះ
អរណាស់ ដ្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតា ។
លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាក់បាន១ក្អមមកយកមកលាយនឹងទឹកក្ដៅនេះ» ។
ប្រពន្ធឮប្ដីប្រើដូច្នោះ ក៏យកក្អមចេញទៅដងទឹក ។ ប្ដីឃើញប្រពន្ធចេញទៅបាត់ ក៏ក្រោកឡើងដើរទៅលើកទឹក
ពុះ១ខ្ទះ នោះយកទៅស្រោចលើសាហាយ ដែលនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកវិញ ធ្វើជាថ្ងូរហ៊ឹៗទៀត។
មេនោះវិលពីដងទឹកមកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសរសៃដូចគេដកចេញពីពាងមក ក៏ឱនខ្សឹប
ថា «ថ្វីក៏មិនឱនទៅវាមិនទាន់ទេ» ។ អានោះឆ្ងក់ដដែល ។ មេនោះយកដៃទៅចាប់ជ្រមុជទៅ ត្រូវស្លឹក
ត្រចៀក រលេះជ្រុះទាំងសក់ មើលបានដឹងជាប្ដីស្រោចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដី យកគម្របពាងមក
គ្រប ហើយយកទឹកឱ្យប្ដីងូត ។ ឯប្ដីក៏មិនស្ដី ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា អញគ្រាន់បើហើយ» ។ ហើយ
ហៅប្រពន្ធចូលទៅដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះ ពុំដឹងបើគិតដូចម្ដេច និងយកខ្មោចឱ្យរួចចេញផុតពីផ្ទះ ក៏នឹកឃើញថា
«ក្នុងស្រុកនេះ មានចោរ៤នាក់ តែងតែលបលួចអីវ៉ាន់អ្នកផងសព្វថ្ងៃ សព្វយប់គ្រប់ភូមិ ដូច្នេះអញនឹងគិតឱ្យ
ចោរទាំង៤នាក់នោះ យកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឱ្យបាន» គិតហើយក៏ដើរខ្ចី សំពត់ ហូល អាវ
ព្រែគេ យកមកហាលជុំវិញផ្ទះ ។ ឯចោរទាំង៤នាក់នោះឃើញហើយគិតគ្នាថា «ជើ! មេនោះមានណាស់តើ! យប់
នេះ យើងទៅលបលួចវាឱ្យបានកុំខាន សព្វថ្ងៃយើងស្មានថាវាក្រ» ។ មេនោះក៏ហាលសំពត់ហូលអាវព្រែនោះ
លុះដល់ពេលល្ងាចយកទៅជូនគេវិញ ហើយយកខ្សែចងរឹតរូតពាងខ្មោចនោះឱ្យជាប់ ទុកឱ្យចោរចូលលួចមក
សែងយកទៅ។
ឯចោរទាំង៤នាក់ លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញ,ប្រទះឃើញតែពាងមួយ
ចងមាត់ជាប់ បើកពុំរួច ។ ចោរទាំង៤នាក់ និយាយគ្នាថា «របស់អស់នោះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះត្រូវ
យើងសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាងនេះទៅ ដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល ។
អាមួយលូកដៃទៅ ត្រូវសក់ថា «វើយ សូត្រ» ដកដៃចេញ ។ អាមួយលូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក
ច្រមុះ ស្រែកថា «វើយខ្មោចទេ» ។ អាមួយ មិនជឿ លូកដៃទៀត ត្រូវដើមទ្រូង ដឹងថាខ្មោចមែន ក៏ស្ទុះរត់
ចោលហើយខឹងណាស់ថា ដ្បិតមេនោះ បញ្ឆោតឱ្យសែងខ្មោចចោលបាន ។ ចោរទាំង៤នាក់គិតគ្នាថា «យើងឃ្លាំ
មើលមេនោះ បើឃើញវាដើរទៅណាតែម្នាក់ឯង ត្រូវគ្នាយើងចោមរោម ចាប់វាវាយឱ្យវារាង កុំឱ្យវាបញ្ឆោតយើង
ទៀត ។ ចួនជាថ្ងៃមួយ មេនោះចុះទៅកំពង់រកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។
មេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោរទាំង៤នាក់នោះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿង
ដែលវាបញ្ឆោតនោះ ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំ ក៏ឥតប្រយោជន៍ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពី
នាយសំពៅ ដូច្នេះចូរមក! អញ្ជើញទៅនឹងខ្ញុំៗទារប្រាក់បាន ចែកគ្នាចាយលេង» ។
ចោរទាំង៤នាក់ឮថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ មេនោះផ្ដាំចោរទាំង៤នាក់ថា «អស់
អ្នកឈរចាំខ្ញុំ នៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះ អ្នកនាំគ្នាចុះទៅចុះ បានប្រាក់ហើយ» ។
មេនោះ និយាយផ្ដាំចោរទាំង៤នាក់ ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅ លក់ចោរទាំង៤នាក់
វាថាចោរនេះជាខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា «នុះហ្ន! វាទាំង៤នាក់ បើវាចុះមក ខ្ញុំឡើង
ទៅលើគោក សូមអ្នកចាប់ដាក់ច្រវាក់វាឱ្យជាប់ទៅ កុំឱ្យវារត់បាន» ។ នាយសំពៅព្រមហើយ សួរថា «ខ្ញុំនាង
ឯងទាំង៤នាក់លក់ថ្លៃប៉ុន្មាន ? ។ មេនោះថា «ម្នាក់ថ្លៃពីរណែន» ។ នាយសំពៅឱ្យមួយណែនកន្លះ វាក៏ព្រម
លក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង៤នាក់ ។ ចោរទាំង៤នាក់គិតស្មានថាវាហៅឱ្យទៅយកប្រាក់ ក៏នាំ
គ្នាចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សឱ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា ។ មេនោះក៏យក
ប្រាក់ឡើងមកបាត់ ។ បានប្រាក់ហើយ មេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចួនជាយប់ពុំហ៊ានដើរទៅទៀត
ក៏ឡើងទៅដេក លើដើមឈើមួយនៅប្របផ្លូវនោះ ។ ឯចោរទាំង៤នាក់ លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយ ក៏
និយាយគ្នាថា «ជើមេនេះហៅពេញជាប្រាជ្ញាធំ វាបញ្ឆោតឱ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយ ឥឡូវវាលក់
យើងបានទៀត» ។ ចោរទាំង៤នាក់ខឹងណាស់ កាច់ច្រវាក់បាក់រត់ចេញពីសំពៅ ដើរឡើងមកលើគោក រត់មក
ទាំងយប់នោះ ចួនជាយប់យូរណាស់ ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ឡើង
ទៅដេកលើមែកដោយខ្លួនពីគ្នា ។ ចោរម្នាក់ឡើងទៅក៏ជួបនាងនោះ នៅលើចុងឈើ អាចោរនោះថា «អី ! ហង
ឯងស្លាប់ហើយម្ដងនេះ! ហងឯងធ្លាប់បញ្ឆោតយើង ឥឡូវហងឯងរត់ចុះបើរួច!» ។ មេនោះលើកប្រាក់បង្ហាញ
ហើយឱនខ្សឹបថា «ណ្ហើយអ្នក! អ្នកកុំស្ដីកុំឱ្យអ្នកទាំងបីនាក់ទៀតដឹង ហើយយើងត្រូវយកគ្នាជាប្ដីប្រពន្ធ នឹង
យកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអ្វី» ។
អាចោរឮដូច្នោះក៏មិនស្ដីខិតចូលទៅជិត លូកឱបកៀកមេនោះហើយថា «អើប្អូនឯងហៅប្រាជ្ញាធំ
បញ្ឆោតខ្ញុំពីរបីដងហើយ ឥឡូវបងបាននាងជាប្រពន្ធ ដោយសារព្រេងសំណាងយើង» និយាយហើយក៏ឱប
តាមចិត្តមេត្រី ។ មេនោះពុំបម្រះហើយថា «ខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយ
ហើយ» ។ អាចោរនោះថា «បងស្រឡាញ់ស្មោះហើយ នាងពុំដឹងចិត្តបង ចង់ឱ្យបងស្បថ ឬឱ្យបងធ្វើម្ដេច ?»
។ មេនោះថា «បងស្រឡាញ់ចិត្តមួយនឹងគ្នា មានតែលិឍអណ្ដាតគ្នា» ទើបមេនោះលៀនអណ្ដាត ហើយឱន
ទៅរកអាចោរនោះ ។ ឯអាចោរលិឍអណ្ដាតមេនោះ ហើយលៀនអណ្ដាតឱ្យមេនោះលិឍវិញ មេនោះខាំអណ្ដាត
អាចោរនោះដាច់អស់មួយកំណាត់ ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកឮតែឡុលៗ ។ ឯចោរបីនាក់
គិតស្មានថា នាយសំពៅចោមចាប់ ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ឺយ! គ្នាយើងរត់នាយ
សំពៅដេញហើយ» ។ អាចោរដែលដាច់អណ្ដាតនោះ ស្រែកហៅគ្នាវាថា «មេនោះ នៅលើចុងឈើ ត្រូវមកចាប់»
ប៉ុន្តែវាដាច់អណ្ដាតដូច្នោះ និយាយមិនច្បាស់ ឮតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យក
តែប្រះអាយុរៀងខ្លួន ។ ឯមេនោះ ចុះពីលើចុងឈើ យកប្រាក់ទៅផ្ទះឱ្យប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយត
ទៅ ។
អ្នកមានប្រាជ្ញា តែងនាំអាត្មាឱ្យសុខចម្រើន
រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ៦)
(អានទំព័រ៥)
ចៅចិត្រកើតគំនិតថ្មី
តាំងពីថ្ងៃនោះមក ចៅចិត្រក៏បានធ្វើជាកម្មករជីកត្បូងនៅគេហស្ថាន របស់ហ្លួងរតនសម្បត្តិទោះបីការនោះជាការធ្ងន់ក៏ដោយ ចៅចិត្រក៏ឥតមានចិត្តធុញទ្រាន់ តែងតែខំធ្វើការនោះដោយខ្មីឃ្មាតអស់ពីចិត្តពីថ្លើម មិនមាននឹកនាដល់សេចក្ដីនឿយហត់ឡើយ ។ ភាសិតមួយ បទថា ខ្លួនជាទីពឹងរបស់ខ្លួន ដែលជាពាក្យបណ្ដាំរបស់បិតានោះ នៅឮសូរកងរំពងក្នុងត្រចៀករបស់ចៅចិត្រ ហាក់ដូចជាមានទេវតាមកចាំខ្សឹបប្រាប់នឹងត្រចៀកជានិច្ច ។ ការខំប្រឹងធ្វើការយ៉ាងម៉ឺងម៉ាត់ឥតមានទម្រន់នឹងអធ្យាស្រ័យល្អ របស់ចៅចិត្រនោះ ជាហេតុធ្វើឱ្យពួកអ្នកធ្វើការផងគ្នាស្រឡាញ់រាប់អានជាច្រើន រហូតដល់ហ្លួងរតនសម្បត្តិ ក៏មានចិត្តមេត្តាក្មេងកំលោះនោះជាច្រើនដែរ ។
ចៅចិត្រកើតគំនិតថ្មី
តាំងពីថ្ងៃនោះមក ចៅចិត្រក៏បានធ្វើជាកម្មករជីកត្បូងនៅគេហស្ថាន របស់ហ្លួងរតនសម្បត្តិទោះបីការនោះជាការធ្ងន់ក៏ដោយ ចៅចិត្រក៏ឥតមានចិត្តធុញទ្រាន់ តែងតែខំធ្វើការនោះដោយខ្មីឃ្មាតអស់ពីចិត្តពីថ្លើម មិនមាននឹកនាដល់សេចក្ដីនឿយហត់ឡើយ ។ ភាសិតមួយ បទថា ខ្លួនជាទីពឹងរបស់ខ្លួន ដែលជាពាក្យបណ្ដាំរបស់បិតានោះ នៅឮសូរកងរំពងក្នុងត្រចៀករបស់ចៅចិត្រ ហាក់ដូចជាមានទេវតាមកចាំខ្សឹបប្រាប់នឹងត្រចៀកជានិច្ច ។ ការខំប្រឹងធ្វើការយ៉ាងម៉ឺងម៉ាត់ឥតមានទម្រន់នឹងអធ្យាស្រ័យល្អ របស់ចៅចិត្រនោះ ជាហេតុធ្វើឱ្យពួកអ្នកធ្វើការផងគ្នាស្រឡាញ់រាប់អានជាច្រើន រហូតដល់ហ្លួងរតនសម្បត្តិ ក៏មានចិត្តមេត្តាក្មេងកំលោះនោះជាច្រើនដែរ ។
ចៅចិត្រចូលមកធ្វើការនៅផ្ទះលោកហ្លួងរតនសម្បត្តិ អស់វេលា២ខែកន្លងមកហើយនោះ តែងបានជួបប្រទះនឹងធម្មជាតិថ្មីៗ ដូចជាព្រៃភ្នំក្រំថ្ម ព្រឹក្សាលតាវល្លិ និងអាកាសស្រស់បរិសុទ្ធ ដែលជារបស់ចម្លែកក្នុងជីវិតចៅចិត្រ តែដែលចម្លែកយ៉ាងពន្លឹកជាងនេះទៅទៀតនោះ គឺនាងនារីចៅហ្វាយក្រមុំរបស់ចៅចិត្រ ដែលជាស្រ្តីប្រកាន់ខ្លួនមានឫកពាឆ្មើងឆ្មៃ ហើយជានារីមានរូបឆោមយ៉ាងល្អឯកក្នុងស្រុកបប៉ៃលិន ហាក់ដូចជាផ្កាកុលាបកំពុងរីក ផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងវស្សានរដូវ ។ វេលាដែលចៅចិត្រអង្គុយក្នុងផ្ទះស្ងាត់ៗតែម្នាក់ឯង ច្រើនប្រមូលយករឿងអស់នេះមកគិតនឹកជានិច្ច ហើយនឹកឆ្ងល់តែម្នាក់ឯងថា «ចុះហេតុដូចម្ដេចបានជាអញចេះតែរំពឹងនឹកដល់នាងក្រមុំនេះអី ម្ល៉េះ ចុះអញជាប់ចិត្តប្រតិពទ្ធនាងក្រមុំនេះឬអ្វី ? អា ! មិនបានទេ នាងនេះរូបឆោមល្អមែនហើយ ប៉ុន្តែឫកពាឆ្មើងឆ្មៃប្រកាន់ខ្លួនហួសពេក ថែមទាំងយសសក្តិក៏ខ្ពង់ខ្ពស់ណាស់ ហួសវិស័យនឹងឈោងតោងបេះប្រលេះយកឱ្យបាន ចុះមានប្រយោជន៍អ្វីដែលអញនៅខំគិតនឹកដល់គេ ទុកជាខំទប់ចិត្តមិនឱ្យនឹកគិតដូចម្ដេចៗ ក៏នៅតែមានចិត្តរិះរេទៅរករូបារម្មណ៍នោះទាល់តែបាន !!!»
ចំណែកខាងនារីក៏ធ្លាប់គិតថា កម្មករថ្មីរបស់នាងនេះ ជាមនុស្សចម្លែកជាងគេ មិនចេះប្រចុបប្រចែងចៅហ្វាយនាយ និយាយដូចជាគេចោលដឹងទាំងដង ឥតចេះក្រែងចិត្តគេសោះ ថែមទាំងចេះនិយាយសម្ដីទាន់សម័យទៀតផង បានជានាងមិននឹកជឿថា កម្មករកំលោះនោះបានរៀនសូត្រត្រឹមសាលាជាន់ទាប គ្រាន់តែចេះសរសេរ ចេះមើលប៉ុណ្ណោះទេ ។ ចួនកាលនាងបានឮបុរសកំលោះនោះ ស្រែកច្រៀងរាយទំនុកតាមការកម្សត់របស់ខ្លួនក៏មាន ច្រៀងទំនុកយុវាភិរម្យជាពាក្យរំឭកយុវជនក៏មាន ទើបនាងយល់ថា កម្មករកំលោះនោះ ច្បាស់ជាចេញមកពីសាលាបឋមសិក្សាជាន់ខ្ពស់ជាប្រាកដ ។ នៅវេលាព្រលប់ថ្ងៃនោះជាខាងរនោច ព្រះចន្រ្ទក៏រះឡើងបំព្រាងៗ មើលឃើញឆែបមួយចំហៀង ឆ្លុះពន្លឺពណ៌ប្រផេះគងលើចុងព្រឹក្សាយ៉ាងត្រចះត្រចង់ នារីចុះមកដើរលេងកម្សាន្តចិត្តជាមួយនឹងស្រីបម្រើម្នាក់ នៅទីធ្លាសួនច្បារមុខផ្ទះដែលមានស្មៅរាបស្អាតដូចកម្រាលព្រំ នាងតែងតែចោលភ្នែកក្រឡេកមើលទៅកូនផ្ទះមួយ ដែលចៅចិត្រនៅជាញយៗ ។ ពេលនោះនាងបានឃើញផ្ទះនោះងងឹតឥតពន្លឺភ្លើង ទើបនាងនាំក្មេងស្រីបម្រើ ហើយលបដើរឆៀងចូលទៅឈរនៅគុម្ពផ្កាដកខិមខាងមុខបង្អួច ក៏ស្រាប់តែឮសូរសំឡេងមនុស្សច្រៀង ទំនុកយុវាភិរម្យយ៉ាងពីរោះចាប់ចិត្តថា៖
ពួកយើងជាគណយុវជន ស្រុះស្រួលលើសលន់ទាំងប្រុសទាំងស្រី
ចូរយុវសាលាដែលទើបកើតថ្មី ប្រយោជន៍ដើម្បីជួយជ្រោមជ្រែងគ្នា ។
ឱ្យបានចងបាច់ជាក្រុមមិត្រភក្ដិ ស្រឡាញ់រួមរក្សជាសាមគ្គា
សាមគ្គីទាំងជាតិយើងផងនានា មេត្រីគ្រប់គ្នាជាសុខក្សេមក្សាន្ត ។
គួរជួយអ្នកខ្សត់ឱ្យបានចេញទៅ ដើរមើលលំនៅសព្វទីភូមិឋាន
មើលស្រែចម្ការនឹងច្បារឧទ្យាន កិច្ចការប៉ុន្មានតោងចងចាំទុក ។ល។………
នាងនារីឈរស្ដាប់ទំនុកនោះហើយ ទើបនាងដើរឡើងស្លៅទៅលើផ្ទះនោះយ៉ាងរួសរាន់ ដើម្បីចាប់អ្នកច្រៀងនោះឱ្យស្គាល់មុខច្បាស់ តើគឺនរណា ? តែនាងមិនបានឃើញមនុស្សអង្គុយច្រៀងនៅទីនោះទេ បែរជាឃើញចៅចិត្រដេកលក់សណ្ដូកជើងត្រង់ស្ដូក ស្រមុខគឃរ នៅលើគ្រែក្បែរមាត់បង្អួច ក្រឡេកមើលឆ្វេងមើលស្ដាំ ក៏ឥតឃើញនរណាម្នាក់សោះ ក្រៅពីរូបចៅចិត្រកំពុងដេកលក់ស្រមុខគឃរតែម្នាក់ឯង នាងនឹកឆ្ងល់ណាស់ ព្រោះអម្បាញ់មិញនេះឮសូរស្រែកច្រៀងក្ដែងៗ ចុះអ្នកឯណាមកលបស្រែកច្រៀងនៅទីនេះអេះ ?
វេលានោះ រស្មីព្រះចន្រ្ទកំពុងតែចាំងចូលមកតាមចន្លោះបង្អួច នឹងចន្លោះទ្វារ ទើបនាងមើលទៅឃើញរាងកាយចៅចិត្រដេកលក់ស្ដូកស្ដឹង នៅទីនោះយ៉ាងច្បាស់លាស់ នាងក៏ស្រែកដាស់ចៅចិត្រ ពីរ បី ម៉ាត់ ចៅចិត្រក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយងោក កាលឃើញអ្នកដែលចូលមកដាស់ច្បាស់ហើយ ក៏ម្នីម្នានិយាយអញ្ជើញឱ្យអង្គុយដោយកិរិយាឱនលំទោន ។
អញ្ជើញអង្គុយ ឃុននារី ។
ចៅចិត្រនិយាយព្រមទាំងលើកកៅអីមួយជូននាងអង្គុយ ហើយនិយាយថា៖
ការដែលឃុនអញ្ជើ្មញលេងផ្ទះខ្ញុំបាទនេះ ខ្ញុំបាទមានសេចក្ដីត្រេកអរណាស់ទុកដូចបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ !
នាងនារីធ្វើមុខក្រញូវបន្តិចហើយស្ដីទៅថា៖
អ្នកណានិយាយថា ខ្ញុំមកលេងនឹងអ្នកឯង !
ចៅចិត្រនឹកសង្ស័យក៏សួរទៅវិញថា៖
ចុះឃុនអញ្ជើញមកមានការអ្វី ?
នាងតបទៅវិញយ៉ាងកំបុតកំបុយថា៖
ខ្ញុំមកស្ដាប់មនុស្សច្រៀងទេតើ ចុះអម្បាញ់មិញនេះអ្នកណាច្រៀងទំនុកយុវាភិរម្យក្ដែងៗក្នុងទីនេះ ?
ចៅចិត្រធ្វើភ្នែកឡឹងឡង់ និយាយសួរទៅនាងថា៖
ទានប្រោស យុវាភិរម្យជាអ្វី ជាសត្វឬជាមនុស្ស ខ្ញុំបាទមិនដែលឮឈ្មោះសោះឡើយ ?
នាងនារីខឹងឡើងមុខក្រហម ហើយប្រាប់ទៅថា៖
នែ ! អ្នកភ្លើ យុវាភិរម្យជាទំនុកភ្លេងមួយ ខ្ញុំចង់ដឹងតើអម្បាញ់មិញនេះនរណាច្រៀង ?
ចិត្រ៖ អេ ទេ នរណាច្រៀងខ្ញុំបាទឥតដឹងសោះឡើយ តែខ្ញុំបាទមិនមែនច្រៀងទេ ឯខ្ញុំបាទនេះកុំថាដល់ទៅភ្លេងយុវាភិរម្យ ជាទំនុកទំនើបថ្មីអ្វីនោះឡើយ តែបទសកវាទ៌ចុះផែអុំទូករាល់ឆ្នាំនោះ ខ្ញុំបាទក៏ឥតចេះនឹងគេសោះឡើយ។
នារី៖ កុំភូត ខ្ញុំបានឮសូរសំឡេងច្រៀង អំពីខាងលើផ្ទះនេះឯង ហើយនៅលើផ្ទះនេះ ក៏មានតែអ្នកឯងម្នាក់ឯងមែនទេ ?
ចិត្រ៖ បាទ មានតែខ្ញុំបាទម្នាក់ឯងមែន តែខ្ញុំបាទមិនមែនជាអ្នកច្រៀងទេ !
អ្នកឯងច្រៀងក្ដែងៗនៅតែប្រកែកនឹងគេទៀត។
នារីផ្ទួនពាក្យ ។
ចៅចិត្រសើចហើយថា៖
ខ្ញុំបាទជម្រាបហើយថា ខ្ញុំបាទមិនចេះច្រៀងទេ ក៏នៅតែបង្ខំឱ្យច្រៀងទៀត ឃុននារី បើខ្ញុំបាទចេះច្រៀង នឹងច្រៀងជូនឃុនស្ដាប់ឥឡូវនេះឯង ។
នាងនារីនឹកខឹងរលាស់មុខស្ទុះក្រោកឡើងឈរហើយថា៖
មនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេ ។
ចិត្រ៖ បើមិនចេះស្ដាប់ភាសាខ្មែរ ហេតុអ្វីក៏និយាយឆ្លើយឆ្លងគ្នាបាន ?
នារី៖ ឈប់ៗចិត្រ កុំនិយាយថ្លង់ណាស់។
នាងលើកដៃហាម ហើយនាងប្រុងនឹងចុះពីផ្ទះនោះទៅដោយរួសរាន់ តែចៅចិត្រអង្វរឃាត់ថា៖
ពុទ្ធោ ! ឃុននារី ឃុនប្រញាប់អញ្ជើញទៅណាភ្លាម ?
នាងឆ្លើយយ៉ាងសោះកក្រោះថា
ទៅដេក។
ចិត្រ៖ ឃុន កុំអាលអញ្ជើញទៅ ឃុនមិនគួរលះបង់ធម្មជាតិល្អៗ ដ៏ត្រកាលដែលគួរពិតពិលរមិលមើលក្នុងវេលានេះទៅទេ ។
នារី៖ ខ្ញុំក៏ចូលចិត្តធម្មជាតិល្អៗដូច្នេះដែរ តែស្អប់មនុស្សឆ្កួតព្រើលៗ ។
នៅទីនេះឥតមានមនុស្សឆ្កួតទេ ឃុន ។
ចៅចិត្រខ្ជិលនិយាយជជែកតទៅទៀត បែរជានិយាយបបួលដោយស្រួលថា៖
ណ្ហើយឃុន មិនបាច់និយាយជជែកគ្នាច្រើនទេ សូមអញ្ជើញចុះទៅសន្ទនាលេងក្នុងសួនច្បារឯណោះ មើលធម្មជាតិល្អៗ ដ៏ត្រកាលកម្រមានណាស់ !
មិនដឹងជាអំណាចអ្វី មកគ្របសង្កត់នាំឱ្យនាងនារីធ្វើតាមចិត្តរបស់ចៅចិត្រ ស្រាប់តែចុះដើរនាំមុខទៅដោយស្រួល ទៅអង្គុយលើជើងម៉ាវែងក្បែរដើមចំប៉ីមួយដើម ។ ឯចៅចិត្រក៏អង្គុយលើស្មៅក្បែរជើងម៉ានុះដែរ តែភ្នែករំពៃងើយមើលទៅព្រះចន្រ្ទឆែបពាក់កណ្ដាល ដ៏ដេរដាសទៅដោយពពួកផ្កាយ មានចំនួនច្រើនលើសលន់គណនា ហើយចៅចិត្រនិយាយឡើងថា៖
ឃុនគាប់ចិត្តពន្លឺរស្មីដួងព្រះចន្រ្ទឬទេ ?
នារី៖ ខ្ញុំចូលចិត្តដែរ ចិត្រ ។
ចៅចិត្រនិយាយដោយសម្ដីទន់ផ្អែមថា៖
មែនហើយ ! ឃុននារី ! ធម្មជាតិជារបស់ចម្លែកនេះ អាចប្រលោមលួងលោមអារម្មណ៍របស់មនុស្សយើងឱ្យបានសុខស្រួល ពន្លឺរស្មីព្រះចន្រ្ទ ខ្យល់រំភើយផាត់ និងក្លិនក្រអូបឈ្ងុយឈ្ងប់របស់ផ្កានានា អាចធ្វើចិត្តគំនិតរបស់យើងឱ្យមានអារម្មណ៍រីករាយទៅបានយ៉ាងចម្លែក ។
នាងអង្គុយស្ដាប់សម្ដីចៅចិត្រនិយាយដោយអារម្មណ៍អណ្ដែតអណ្ដូង ក៏គិតថា៖
កម្មកកំលោះនេះ ជាមនុស្សចម្លែកជាងកម្មករឯទៀតៗរបស់នាង សម្ដីគ្រប់ៗម៉ាត់របស់កម្មករនេះ ពេញទៅដោយសំនួនវោហារមុខគួរឱ្យចង់ស្ដាប់ មិនសមជាមនុស្សខ្សោយចំណេះចេះដឹងទេ ។
នាងនារីស្ងាត់មាត់ទៅមួយស្របក់ ចៅចិត្រក៏ផ្ដើមនិយាយឡើងមុនថា៖
បើឃុនតែម្នាក់ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះ តើឃុនធ្លាប់នឹកប្រវត្តិដល់ញាតិមិត្រសម្លាញ់ ដែលនៅឆ្ងាយខ្លះដែរឬ ?
នាង៖ ខ្ញុំធ្លាប់នឹកដែរ ចិត្រ ។
ចិត្រ៖ ខ្ញុំបាទក៏ធ្លាប់នឹកដែរ ហើយច្រើនតែជាប់នៅនឹងចិត្តជានិច្ចផង ឱ ! ឃុននារីតាំងអំពីខ្ញុំបាទមកនៅអាស្រ័យនឹងផ្ទះឃុននេះ ខ្ញុំបាទមិនដែលឃើញអ្នកម្ដាយរបស់ឃុនដល់ម្ដងសោះ ។
ចិត្រ៖ អេះ ! ចម្លែកដែរ បើឃុនគ្មានម្ដាយ ឃុនកើតមកដូចម្ដេចបាន ?
នារី៖ យីអើ ! នែ គាត់ឯងកុំនាំអុចអាលបណ្ដាលឱ្យកើតទោសោណា ពាក្យដែលថាគ្មានម្ដាយនោះ គឺថាម្ដាយនោះគាត់អនិច្ចកម្មទៅ ហើយយល់ទេ ?
ចិត្រ៖ ឱ ដូច្នោះទេឬ ? យល់ហើយទានប្រោស តែឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន !
នារី៖ អើ ! ម្ដាយគាត់ឯង គាត់ខូចបង់ទៅហើយដែរឬ ?
ចៅចិត្រធ្វើមុខស្រពោនហើយថា៖
ឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន ព្រោះមានឪពុកបីបាច់រក្សា ចំណែកខាងខ្ញុំបាទ គ្មានទាំងឪពុកទាំងម្ដាយ។
ត្រង់នេះ នាងនារីសង្កេតមើលទឹកមុខចៅចិត្រ ឃើញស្ងួតស្រពោនទៅច្រើន ចៅចិត្រសន្សឹមៗងើយមុខមើលទៅមុខនាង ហើយនិយាយថា៖
ប្រសិនបើធៀបខ្លួនឃុនជាខ្ញុំបាទវិញ ហើយថែមទាំងជាស្រ្តីផង ឃុនតោងគិតថា ការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯងនុះ តើវាមានរសជាតិដូចម្ដេចខ្លះ ? តែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់សេចក្ដីលំបាកបានគ្រប់ៗយ៉ាង ហើយធ្លាប់តទល់នឹងសេចក្ដីក្រីក្រតោកយ៉ាកមកច្រើនហើយ ចួនកាលខ្ញុំបាទអត់បាយពេញ១ថ្ងៃក៏មាន ។
នាងនារីអង្គុយសម្ងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយ តែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯងថា បើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះផង តើនឹងមានសេចក្ដីលំបាកយ៉ាងណាទៅ !
នារី៖ ចុះចិត្រមកនៅទីនេះ បានស្រួលខ្លះហើយឬនៅឡើយទេ ?
នាងនិយាយតិចៗហើយមានសំឡេងទន់ជាងមុនច្រើន ។
ចៅចិត្រសម្លឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរោះរាយឆ្លើយថា៖
ខ្ញុំបាទបានស្រួលច្រើន ! ឃុននារី តាំងអំពីខ្ញុំបាទចូលមកអាស្រ័យនៅក្នុងផ្ទះឃុននេះ ស្រួលចិត្តឡើងច្រើន មិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ បើបប៉ៃលិននៅតែមានមេត្តាខ្ញុំបាទយ៉ាងនេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅតំបន់នេះជាប្រាកដ !
អាកាសនៅបប៉ៃលិន តាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើចួនជាត្រូវរដូវរងាដូចក្នុងវេលានោះ ក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតជាច្រើន លុះឮសូរទឹកសន្សើមស្រក់ចុះពីស្លឹកឈើមិនដាច់រយៈ ដួងចន្រ្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅ ខ្យល់ត្រជាក់ក៏កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឱ្យត្រជាក់ញាក់ដល់បេះដូងកំលោះក្រមុំទាំងពីរនាក់។ ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនស្រពន់ ហើយនិយាយឡើងថា៖
យប់ជ្រៅហើយ ឃុននារី អញ្ជើញឡើងទៅផ្ទះវិញចុះ អំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះ អាចធ្វើឱ្យឃុនផ្ដាសាយ ឬទៅជាគ្រុនក៏សឹងបាន !
ឯនាងនារីក្រោកដើរឡើងទៅលើផ្ទះដោយស្រួល ដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែនាងមកនឹកឆ្ងល់ក្នុងចិត្តថា៖
កម្មករកំលោះនេះ មានអំណាចអ្វីហ្ន៎ ! អាចហ៊ានបង្គាប់អញឱ្យធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ ។
តែនាងក៏គិតយល់ថា៖
ប្រសិនបើអញនៅហាលសន្សើមយូរពេកអាចធ្វើឰឱ្យគ្រុនរងា ឬផ្ដាសាយបានមែន ។
លុះដល់ព្រឹកឡើង ចៅចិត្រក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូង ត្រង់ទិសខាងកើតដូចសព្វដង ដែលធ្លាប់ធ្វើមករាល់ៗថ្ងៃ បានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោ រ៉ឺណូត៍ ដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែ ។ ឯតាសុន ជាអ្នកបររថនោះ ខំប្រឹងរវៃទាល់តែបែកញើស ក៏នៅតែមិនឆេះសោះ ដល់យូរពេកណាស់ទើបលោក ហ្លួងស្រែកសួរទៅថា៖
តាសុន រថយន្តមិនឆេះទេឬ ?
តាសុនគ្រវីក្បាល យកកន្សែងជូតញើសមុខ ហើយជម្រាបទៅលោកហ្លួងថា៖
មិនឆេះទេ ទានប្រោស ! ខ្ញុំបាទបានដោះលាងសម្អាតគ្រឿងអំពីយប់មិញនេះឯង ស្រាប់តែព្រឹកឡើងវាកៀចដូច្នេះទៅ !
ចៅចិត្រដើរចូលមកជិត លើកដៃសំពះលោកហ្លួង ហើយជម្រាបសួរថា៖
ទានប្រោស ព្រះតេជព្រះគុណអញ្ជើញទៅឯណា ?
លោក ហ្លួងតបទៅថា៖
ខ្ញុំទៅទទួលលោក បាឡាត់ស្រុក ឯស្រុកសង្កែបន្តិច តែរថវាមិនព្រមឱ្យទៅសោះ ចៅចិត្រ !
នាងនារីសម្លឹងមើលចៅចិត្រមួយភ្លែត ឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មានកិរិយាអង់អាចខុសពីកម្មករឯទៀតៗ ។
នារី៖ ប៉ា ! យើងទៅមិនរួចទេឬអ្វី ?
នាងសួរដោយសេចក្ដីព្រួយ ។
ចិត្រ៖ សុំឱ្យខ្ញុំបាទរវៃមើលបន្តិច ក្រែងលោឆេះឡើងបាន។
ហើយចៅចិត្របើកគ្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹម ហើយនិយាយថា៖
ទានប្រោស ទាស់ត្រង់ណេះ រវៃម្ដងទៀតឆេះជាប្រាកដ ហើយប្រាប់តាសុនឱ្យរវៃម្ដងទៀត ។
តាសុនចាប់រវៃម្ដងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកង មួយរំពេចឡើង អ្នកទាំងអស់គ្នាក៏ញញឹម តាសុនក៏ទៅទះស្មាចៅចិត្រហើយ លាន់មាត់ថា៖
ពូកែគ្រាន់បើ អ្នកក្មួយអញ !
លោកហ្លួង ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា៖
ចៅចិត្រពូកែមែន រៀនចេះពីណា ប្រសប់លាក់ចំណេះណាស់ ?
ចៅចិត្រនឹកត្រេកអរ បង្អោនខ្លួនជម្រាបទៅលោកហ្លួងថា៖
ទានប្រោស មិនបានរៀនឯណាទេ គ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើតចំពោះតែគ្រឿង ដែលខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
ហើយចាប់ចបលើកលីលើស្មា ។
ឯតាសុន បានឮសម្ដីចៅចិត្រថា ធ្លាប់បររថយន្តមកដែរ ក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះ ស្រាប់តែជាប់រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែ ទើបគាត់ជម្រាបសុំច្បាប់លោកហ្លួងថា៖
ទានប្រោស ថ្ងៃនេះខ្ញុំបាទមានធុរៈ ដ្បិតប្រពន្ធខ្ញុំបាទទើបមកដល់ផ្ទះព្រឹកមិញនេះ ខ្ញុំបាទមិនទាន់បានសាកសួរសុខទុក្ខ វាថាប្រញាប់វិលទៅស្រុកវិញ ក្នុងវេលាថ្ងៃត្រង់នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តាឱ្យចៅចិត្របររថយន្តជំនួសខ្ញុំ បាទមួយពេលសិនចុះ ។
ហ្លួងរតនៈសម្បត្តិស្ងៀមមួយស្របក់ហើយ បែរទៅសួរចៅចិត្រថា៖
ចិត្រ ឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេ ?
ចៅចិត្របែរទៅមើលតាសុន ឃើញសម្ដែងអាការអង្វរ ទើបចៅចិត្រជម្រាបទៅលោកហ្លួងថា៖
ខ្ញុំបាទបរជូនបាន ទានប្រោស។
តាសុនត្រេកអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រអង្រួនថា៖
អរគុណអ្នកក្មួយណាស់ សូមអ្នកក្មួយសម្លាញ់ជួយយកតែបុណ្យទៅចុះ ហើយគាត់ងាកមកលើកដៃសំពះលាហ្លួងរតនសម្បត្តិដើរចេញទៅ ។
ចៅចិត្រយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់សំពត់អាវកម្មករជាអ្នកបររថយន្ត ឡើងកាន់ចង្កូតបរចេញពីទីនោះទៅ ទំនងជាអ្នកឆ្លាតប៉ិនប្រសប់ដោយមិនមានឧបសគ្គ រវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែ ដែលជាទីក្រុងបាត់ដំបង ។ ឪពុកនឹងកូន ក៏ចុះពីរថយន្តដើរសំដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុក ប្រហែលជាកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក ។ (ចុចអានទំព័រ៧)
រឿងកំប្លែង៖ វិកលចរិក
បុរស៣នាក់អង្គុយជជែកគ្នាលើបង់១។
បុរសទី១៖ដឹងទេ!អញគឺជាស្តេចផែនដី!
បុរសទី២៖អញមិនជឿ!អ្នកណាតែងតាំងឯង?
បុរសទី១៖គឺព្រះ!ព្រះតែងតាំងអញ!
បុរសទី៣៖ហ្អាក!អញតែងតាំងឯងតាំងពីអង្កាល់?
បុរសទី១៖ដឹងទេ!អញគឺជាស្តេចផែនដី!
បុរសទី២៖អញមិនជឿ!អ្នកណាតែងតាំងឯង?
បុរសទី១៖គឺព្រះ!ព្រះតែងតាំងអញ!
បុរសទី៣៖ហ្អាក!អញតែងតាំងឯងតាំងពីអង្កាល់?
រឿងកំប្លែង៖ ច្រកទ្វាឋានសួគ៌
នៅច្រកទ្វាឋានសួគ៌ មានមន្ត្រីសួគ៌ចំណាស់ម្នាក់ឈរកាន់ផ្តិលមាសធំមួយ។ បុរសទើបនឹងស្លាប់៣នាក់បានមកដល់។ "មុននឹងចូលឋាសួគ៌ ត្រូវជំរះកាយជាមុនសិន... ខ្លួនប្រាណចៅមានប្រឡាក់អ្វីទេ?" តាមន្ត្រីសួគ៌គឺសួរបុរសទី១។ "ខ្ញុំចូលបន្ទប់ទឹក១ភ្លេតលាងដៃ" បុរសទី១ឆ្លើយ។ "លាងដៃក្នុងផ្ដិលនេះមកអញ្ចឹង!"។ "ខ្លួនប្រាណចៅមានប្រឡាក់អ្វីទេ?" តាមន្ត្រីសួគ៌សួរបុរសទី២។ "ខ្ញុំមកតាមផ្លូវ...ជាន់អាចម៍" បុរសទី២ឆ្លើយ។ "លាងជើងក្នុផ្តិលនេះមកអញ្ចឹង!"។ "ខ្លួនប្រាណចៅមានប្រឡាក់អ្វីទេ?"តាមន្ត្រីសួគ៌សួរបុរសទែ៣។ "ខ្ញុំញ៉ាំប្រហុកភ្លេចលាងមាត់!" បុរសទី៣ឆ្លើយ។ "ខ្ពុរមាត់ក្នុងផ្តិលនេះមកអញ្ចឹងឈ"។ "ឲ្យទៅនរកវិញក៏បានដែរ...ខ្ញុំដាច់ខាតអត់ខ្ពុលមាត់ទឹកផ្តិលនេះទេ!"
រឿងកំប្លែង៖ខ្មាស់គេជាងភ្លេចរូតខោ
ក្រោយបញ្ចប់ការសិក្សាផ្នែកមេធាវី បញ្ញាបើកការិយាល័យបេធាវីផ្ទាល់ខ្លួន១។ ថ្ងៃទី១ បញ្ញាឮសំលេងគោះទ្វារ គាត់ស្រែកថា "អញ្ចើញចូល!" ភ្លាមនោះគាត់លើកទូរសព្ទ័មកនិយាយ "ស្អែកខ្ញុំជាប់រវល់ដោះស្រាយរឿងក្ដីដល់ទៅពីរ ហើយខានស្អែកក៏ជាប់ដែរ ចាំមួយភ្លែត..."បញ្ញាខ្ទប់ទូរស័ព្ទហើយសួរបុរសដែលទើបចូលមកដល់ថា"លោកអញ្ចើញមកមានការអ្វីដែរ?"។ "ខ្ញុំមកភ្ជាប់ខ្សែទូរស័ព្ទជូនលោក..." បុរសឆ្លើយ។
រឿងកំប្លែង៖ ប្រុសៗ និងប្រពន្ធ
-ប្រុសៗអត់ប្រពន្ធអាចមាន២ករណី
- បើប្រុសនោះក្រ៖គេថាវាមិនខំរកស៊ី ទើបគ្មានអ្នកស្រឡាញ់! ពិតជាប្រុសចោលម្សៀតមែន។
- បើប្រុសនោះមាន៖ គេថាប្រុសរិះ ខ្លាចមានប្រពន្ធមកគេដេកស៊ីទ្រព្យអស់។
- បើប្រុសនោះក្រ៖គេដៀលថាមានប្រពន្ធតែមួយហើយចិញ្ចឹមមិនរស់ទៀត។
- បើប្រុសនោះមានគេថាមានលុយហើយមានប្រពន្ធតែមួយពិតជាល្ងង់មែន។
- បើប្រុសនោះក្រ៖គេថាមិនគិតខំរកលុយទេ គិតែពីរឿងស្រីញីសាវ៉ា! គ្មានកំណើត!
- បើប្រុសនោះមាន៖គេថាពួកអាប្រុសៗនេះឲ្យតែមានលុយមិនបាន គិតតែពីផ្លូវនរក៕
លំអាន៖ ហេតុអ្វីបានជាមនុស្សមួយចំនួនចូលចិត្តជ្រែងហោប៉ៅខោ?
មូលហេតុដែលមនុស្សចូលចិត្តជ្រែងហោប៉ៅខោគឺដោយសារតែពួកគេរមាស់ក្រលៀន ពេលដែលពួកគេរមាស់ក្រលៀន គឺពួកគេតែងតែលូកដៃចូលហោប៉ៅខោដើម្បីអេះក្រលៀន ហើយមើលទៅក៏ដូចជាស្ទាយមួយដែរ បើសិនជាអេះបើកចំហរពេកខ្លាចខ្មាស់គេ ទើបពួកគេធ្វើជាជ្រែងហោប៉ៅខោដើម្បីអេះក្រលៀន៕
កំណាព្យ៖ កំណាព្យសម្រាប់ទូន្មានសិស្សល្អ
សិស្សល្អស្វាតសិក្សា តាមក្បួនតម្រាដូនតាចាលទុក
ខំរៀនវិទ្យាគ្រប់មុខ តាងដោយទំនុកសុចិប៉ុលិុ
សុស្តាប់គ្រូត្រាប់ពុទ្ធិ ផ្តេកគិតស្មាធិពឹងហេតុផល
ពុទ្ធសូរសំនួរងឿយឆ្ងល់ លុិកត់តម្កល់ទុកជាច្បាប់ក្បួន
អ្នកណាប្រាចាកអង្គ៤ ទោះខំផ្ទួនៗពុំបានផលឡើយ។
ដោយ៖ ប៊ិនស៊ិនណារិន
អតីតៈសិស្សថ្នាក់ទី១០A
ខំរៀនវិទ្យាគ្រប់មុខ តាងដោយទំនុកសុចិប៉ុលិុ
សុស្តាប់គ្រូត្រាប់ពុទ្ធិ ផ្តេកគិតស្មាធិពឹងហេតុផល
ពុទ្ធសូរសំនួរងឿយឆ្ងល់ លុិកត់តម្កល់ទុកជាច្បាប់ក្បួន
អ្នកណាប្រាចាកអង្គ៤ ទោះខំផ្ទួនៗពុំបានផលឡើយ។
ដោយ៖ ប៊ិនស៊ិនណារិន
អតីតៈសិស្សថ្នាក់ទី១០A
រឿងកំប្លែង៖ ម៉ោងអប់រំផ្លូវភេទ
សម័យឥឡូវរឿងផ្លូវភេទគេនិយាយ និងអប់រំដោយបើកចំហរ ដោយឃើញកូនទើបតែពេញក្រមុំមីងឆយក៏បាននៅកូនស្រីគាត់នាងឆែបមកអប់រំ
មីងឆយ៖ នែ៎...!កូនឆែប មែ៉ឃើញថាកូនពេលនេះពេញរូបពេញរាង ហើយក៏ដល់ពេលត្រូវ និយាយអំពីបញ្ហាផ្លូវភេទដែរ...
នាងឆែប៖ អញ្ចឹងហ៎ម៉ែ!! ឥឡូវម៉េឯងមានចម្ងល់អីសួរមក កុំខ្មាសអៀនអី...
រឿងកំប្លែង៖ នៅមានសំណាងល្អ
ក្នុងរដូវទេសចរណ៍មមាញឹក ខណៈរថយន្តបឺសនៅទីក្រុងប៉ារីសចង្អៀតផង ស្អុះស្អាប់ផងស្រាប់តែ បុរសម្នាក់ស្រែកឡើង៖
-យី!កាបូបលុយខ្ញុំទៅណាបាត់ហើយ? អ្នកណាយកកាបូបលុយខ្ញុំ?
បុរសម្នាក់ឈរជិតនោះសើច៖
-លោកប្រហែលជាអ្នកមកពីឆ្ងាយបានជាមនដឹងអីសោះ។ នៅទីក្រុងនេះ គេត្រូវក្តាប់ឲ្យជាប់ របស់២យ៉ាង គឺ កាបូបលុយ និងប្រពន្ធ។ លោកនៅមានសំណាងល្អនៅឡើយបាត់តែកាបូបលុយ ឯប្រពន្ធនៅក្បែរខ្លួនដដែលអត់ទាន់បាត់។
រឿងកំប្លែង៖ ទទួលស្នេហ៍ឬទេ?
ពាក់កណ្តាលយប់នាថ្ងៃមួយ ភរិយាបានដាស់ស្វាមីឲ្យឡើងមកនិយាយគ្នាទាំងយប់អា្រធាត្រ។
ភរិយា៖ ហ៊ឺ! ភ្ញាក់ឡើងមកបង! តើកញ្ញាអាលីហ្សាជានរណាគេ ប្រាប់ខ្ញុំឥឡូវនេះភ្លាមមក!
ស្វាមីដែលកំពុងស្ធិតក្នុងអាការៈងងីងងើរនៅឡើយ បានឆ្លើយទាំងកំពុងបិទភ្នែកឡើងថា៖
ស្វាមី៖ បុគ្គលិកគណនេយ្យថ្មី។
ភរិយា៖ ហី!អញ្ចឹងផង ហេតុអីបងហ៊ានសុំស្រឡាញ់នាងទាំងក្នុងមមើល ស្វាមីបើកភ្នែក និងប្រញាប់សួរទៅភរិយាវិញភ្លាម៖
ស្វាមី៖ ហើយចុះនាងមានឆ្លើយថាស្រឡាញ់ខ្ញុំវិញឬទេ?
រឿងកំប្លែង៖ មានភស្ថុតាង
ប៉ូលីសជជីកសួរជនសង្ស័យ៖
-ជនលួចដុតផ្ទះនោះពិតជាអ្នកឯង ចង់ប្រកែកដល់ណាទៀង?
-លោកប៉ូលិស! កុំចេះតែសង្ស័យផ្តេសផ្តាសបានទេ។ ខ្ញុំមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ខ្ញុំមិនមែនជាអ្នកលួចដុតផ្ទះនោះ។
-និយាយមកមើល ភស្តុតាយ៉ាងម៉េច?
-ពេលមានរឿងឆេះផ្ទះកើតឡើង ខ្ញុំកំពុងចូលលួចក្នុងផ្ទះមួយនៅខាងត្បូងនោះ ប្រហែល៥០មែ៉ត្រ។ លោកទៅសួរម្ចាស់ផ្ទះនោះមើលមានបាត់ប្រាក់ជាង ៦.០០០ដុល្លារឬអត់?
Subscribe to:
Posts (Atom)