Tuesday, November 11, 2014
Taprom's History
ប្រវត្តិតាព្រហ្ម
យើងតែងតែលឺសូរឈ្មោះតាព្រហ្មជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយចំនួន ក៏មាន ឈ្មោះ ជាប្រាសាទតាព្រហ្មដែរ។ តាមពិត តាព្រហ្មនេះ មិនមែនជា ព្រះអាទិទេព នៅក្នុងព្រហ្មញ្ញសាសនានោះទេ ក្នុងពង្សាវតារ ខ្មែរ យើងអាចកត់សំគាល់ឃើញមាន តួអង្គតាព្រហ្មដល់ទៅពីរ មួយ គឺតាព្រហ្មណ៍ រឺ អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រហ្មឈ្មួញគោ ដែលជាព្រះមហាក្សត្រ ក្នុង សម័យក្រោយ។នៅក្នុងសៀភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៥ ក្រោមចំនងជើង រឿងតាព្រហ្មនៅវត្ដ នគរបា ជ័យ នៅខេត្ដកំពុងចាម គេមាននិយាយចែងចងមកថា បុរសម្នាក់ឈ្មោះព្រហ្ម ជាកូន ស្ដេចក្រាញ់ក្រោយដែលបានបែកចេញអំពីអូវពុកម្ដាយ ទៅរៀនសូត្រស្រុកចិនអស់ រយៈពេល៣ឆ្នាំមក ហើយកាលបើបានវិលត្រលប់មកស្រុកកំនើតវិញ បានមកស្រលាញ់ រៀប ការរួមរស់នៅជាមួយ និងម្ដាយបង្កើត។អំពីអង្គព្រហ្មកាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំនើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិ ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី ។ ចៅហ្វាយ ខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ ដំនាក់ថ្វាយព្រះអង្គ នៅជាប់មាត់ ទន្លេ បាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋ ប្រុសស្រីក្មេង ចាស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និង គាល់ព្រះអង្គ ក្នុងចំនោមនោះ នាងពៅបុត្រីមហាសេដ្ឋី ក៏បានធ្វើ ដំនើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោម លោមពណ៌សម្ជស្សសមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសង អិតរុញរា។ ចំនែកសេដ្ឋីជាអូវពុកម្ដាយ កាលបើយល់ឃើញ ជាក់ច្បាស់ថា ស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូនក្រមុំ របស់ខ្លួនហើយ មានសេចក្ដីរីក រាយសោមនស្សអិតអុបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហាក្សត្រ ទុកអោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលាបាន រស់នៅជាមួយនាងពៅ អស់ជា ច្រើនខែរហូតទាល់តែព្រះនាងទ្រង់គភ៌។ ថ្ងៃមួយព្រះ អង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិត អាសូរដល់ មាតា បិតាក្មេកដែលកាន់តែចាស់ជរា ព្រកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅ មហានគរ ជាមួយទេម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមក នូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំនើរ។ មុននឹងចេញដំនើរ ព្រះអង្គបាន ប្រទានទ្រព្យធនជាច្រើនដល់ អូវពុក ក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទាន ហុយទៅអោយ ទុកជាចំនងដៃ និងភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹង ត្រូវប្រសូត្រ។ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង ពង្សាវតារសំដេចវាំងជួនមួយ តែប៉ុណ្ណោះ រីអែពង្សាវតារ ឯទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុចនេះទេ។ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុង គ្នាទេ។អែកសារនិមួយៗ សុទ្ធ តែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសំដេចវាំង ជួនបានបញ្ជាក់ថា ព្រះកេតុមាលា និង ព្រះនាងពិនសុវណ្ណបាន បុត្រច្បងមួយឈ្មោះ ទេវង្សកុមារអង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះ កេតុមាលាជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំ ម្សាញ់។កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាង ពៅដើម្បីសុំធ្វើដំនើរទៅព្រះមហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ ព្រមទៅតាមបំនងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេតុមាលាទុកប្រគល់អោយ កូនសំរាប់ធ្វើជា សាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយ បង្គំលាម្ដាយស្រេច ហើយកាលណា អង្គព្រហ្ម, ដោយមានអ្នកបំរើ ៩នាក់ហែហមអម ដំនើរផងនាំគ្នាជិះសេះ ធ្វើដំនើរសំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់ បិតាហើយរៀបរាប់គ្រប់អស់ហេតុផល និង គ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសន្ដាប់តាមដំនើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដីមន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួក សេនាអាមាត្យរៀបចំសាងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារសំដេចវាំងជួន គឺប្រាសាទអង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំនែកអែអង្គ ព្រហ្មវិញជាមួយនិងបងព្រះទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ អិតបីហ៊ានធ្វេសប្រហែសឡើយ។ថ្ងៃមួយ, ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និងព្រះទេវេស សុទ្ធតែមានម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅ សប្បាយរីក រាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់ស្រយាលឆ្ងាយអំពីម្ដាយ និង ក្រុម គ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រហ្ម ជាព្រះ វង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្មនិងមានអោកាសវេលា ថែរទាំទំនុកបំរុងម្ដាយ ផងគឺនៅឆ្នាំមមីក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។អង្គព្រហ្ម, បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយ ត្រជាក់ត្រជុំ។ ព្រះអង្គបានកសាងសង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាង ត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិច ព្រះអង្គ បានសាង ប្រាសាទ មួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺ នាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរព បូជា។រហូតមកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្មបានក្លាយ ឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយ ប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេង និទានដែលគេធ្លាប់បានកត់ត្រាទុកមកដែរ។ រឿងព្រេងនិទាននេះបានដំនាលថា កាល នោះ,ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដ ទន្លេបាទី។ នៅទីនោះ មាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខ ចិត្ដយកមក ធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរ ព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់ និងនាងខ្មៅ នាងខ្មៅ មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត នាងសុខចិត្ដ ចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជា មួយនិងព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាម ដងមាត់ទន្លេបាទី, ព្រះអង្គបានជួបនិងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥតខ្ចោះ នឹង រកនារី អែណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិ ព័ទ្ធស្នេហាមួយរំពេច អិតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់ អោយចាស់ ទុំចូលស្ដីដន្ដឹង ស្នើសុំរៀបចំអភិសេកជាមួយនាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ, ស្នេហារវាងព្រះព្រហ្ម កុមារនិង នាងពៅមិនមានបានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ្ឌមួយដែលកំនត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាងពៅ ក្រុមបុរសរបស់អង្គ ព្រហ្មនិង ក្រុមនារីរបស់នាងពៅ ត្រូវនាំងគ្នាប្រណាំងសង់ប្រាសាទមួយ អោយហើយ ក្នុង រយៈពេលតែមួយយប់មុនថ្ងៃរះ។ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ។ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោត ធ្វើអោយមើពីចំងាយ ឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅ ក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែងសង់ប្រាសាទតទៅទៀត។ ចំនែកខាង នាងពៅវិញគេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះ ហើយដែលចាស់ៗតែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជាយើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្ម នៅគរពាសវាល ពាសកាល គឺមានតែប្រាសាទយាយពៅទេ ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយ ត្រឹមត្រូវ។

Labels:
Acknowledge,
AckOther,
KhmAckOther,
KhmStoNovel,
Novel,
StoNovel
រឿង៖ គង់ហ៊ាន
កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់ ១-ឈ្មោះនាងអាំ មួយឈ្មោះនាងគំ។ ថ្ងៃមួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយ។ តាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លាចេញខាំមនុស្សក្របី គោស៊ីជារឿយៗ។ លុះដល់អ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមក។ អ្នកគង់រត់ចូលរូងឈើ រាកនោម ព្រោះភ័យញ័រដៃញ័រជើង។ នាងអាំនិងនាងគំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ។ ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះ ថែមទៀត។ ប្រពន្ធទាំងពីរបន្ទោសប្តីថា “ខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ”។អ្នកគង់ជេបំពានទៅប្រពន្ធថា “មិនដែលមានស្រីណាវាយខ្លាស្លាប់ទេ មានតែប្រុសបានហ៊ានវាយខ្លាទាល់តែស្លាប់” ហើយអ្នកគង់ក៏បោចវល៌្លចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុក។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញៗហើយគេសួរថា “អ្នកឯងធ្វើដូចម្តេចបានជាចាប់បានខ្លានេះ ខ្លានេះសាហាវណាស់” ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា “អ្នកគង់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរនាក់ស្រីៗ ព្រួតគ្នាវាយខ្លាទាល់តែស្លាប់ ”។ អ្នកគង់ឮប្រពន្ធនិយាយប្រាប់ គេដូច្នោះគាត់ក៏បញ្ចោររំលោភប្រពន្ធថា “មិនដែលមានស្រីណាខ្លាំងហ៊ានវាយខ្លាស្លាប់ នោះទេមានតែប្រុស ទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន ” ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា“កាលដែលខ្លាវាស្ទុះមកខាំ ខ្ញុំបានប្រើស្នៀតគុណពិសេសរបស់ខ្ញុំ ដូច្នេះបានជាវាយវាបាន” ថាហើយអ្នកគង់ធ្វើជាលោតគុណ វាយខ្លាឱ្យអ្នកស្រុកមើល។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែរាល់គ្នាហើយឱ្យឈ្មោះថា “គង់ហ៊ាន” តាំងពីថ្ងៃនោះមកឮល្បីឈ្មោះ គង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់ រឿងនេះជ្រាបទៅដល់ស្តេចៗ ទ្រង់ឱ្យយកទៅចិញ្ចឹមធ្វើជាសេនា សំរាប់ច្បាំងសង្គ្រាម។ លុះដល់យូរបន្តិចទៅជួន ជាមានសឹកគេលើកមកច្បាំងយកនគរស្តេចទ្រង់ប្រើគង់ហ៊ានឱ្យទៅច្បាំង។ គង់ហ៊ានឮ ស្តេចទ្រង់ប្រើឱ្យទៅជួយច្បាំងសឹកសង្គ្រាមដូច្នោះ ភ័យណាស់ពុំដឹងធ្វើម្តេចនឹងប្រកែកបាន ដ្បិតស្តេចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកផ្ទះវិញដេកសន្ធឹងសន្ធៃអត់បាយ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា “ម្តេចបានជាអ្នកដេកអត់បាយដូច្នេះ តើមានហេតុភេទប្រការដូចម្តេច? ”។ គង់ហ៊ានប្រាប់ថា “ដ្បិតស្តេចទ្រង់ប្រើឱ្យទៅច្បាំងសឹកឥឡូវនេះ បងខ្លាចសឹកនោះណាស់មិនដឹង បើគិតដូចម្តេចទេ”។ ប្រពន្ធឡើងឆ្លើយថា “អ្មកកុំព្រួយចិត្ត ធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើងពិសារបាយឱ្យឆ្អែត ងូតទឹកឱ្យសប្បាយខ្លួនចុះ ”។ គង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះ បានធូរចិត្ត ក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់និងទៅច្បាំង។ លុះរៀបរួចហើយដល់បានវេលាល្អ ក៏ចូលទៅក្រាបបង្គំលាស្តេចទៅច្បាំងយកទាំងប្រពន្ធទៅផង។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៏ពលហែរហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ។ លុះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដ គង់ហ៊ានភ័យណាស់លេចអាចម៏ លេចនោមញ័រដៃញ័រជើងដូចអង្រួនក្បាលដំរី។ ឯដំរីគិតស្មានថាគេអង្រួនឱ្យខ្លួនបោលចូល ក៏ចេះតែបោលមុនរេហ៏ពលទាំងអស់ គ្មាននរណាតាមទាន់។ ឯងសត្រូវឃើញ គង់ហ៊ានបំបោលដំរីចូលដូច្នោះស្មានថាមេទ័ព នេះពូកែណាស់ ក៏បាក់ទ័ពរត់យក តែប្រាស់អាយុដោយខ្លួនទៅ។ គង់ហ៊ានឃើញខ្មាំងរត់ ទាំងអស់ក៏ធ្វើជាអួតក្អេងក្អាង ឱ្យអស់នាហ្មឺននឹងរេហ៏ពលកោតខ្លាច។ អស់នាហ្មឺនឃើញគង់ ហ៊ានលេចអាចម៏ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នោះគេសួរថា លោកមេទ័ពថ្មីម្តេចក៏ លេចលាមកដូច្នេះ? ” ។ គង់ហ៊ានឆ្លើយថា “បើកំពុងតែច្បាំងនឹងសត្រូវហើយផ្ទៃនឹងចុះទៅ ដោះទុក្ខសត្វឯណា មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នោះឯង បើរវល់តែដោះទុក្ខសត្វ។ ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ? ។ អស់នាហ្មឺននឹងរេហ៏ពលគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញគេដឹងថា គង់ហ៊ានខ្លាច អ្នកខ្លះមិនសូវមានប្រាជ្ញកោតខ្លាចគង់ហ៊ានណាស់។ ឯគង់ហ៊ានបានឈ្នះទ័ព ត្រឡប់ចូលមកនគរវិញ ហើយចូលទៅក្រាបបង្គំស្តេច ។ ស្តេចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់រាជទានយសស័ក្តិជានាហ្មឹនធំ ហើយព្រះរាជទានព្រះរាជទ្រព្យនិងគ្រឿងបណ្តាការជាច្រើន។តាំងអំពីថ្ងៃនោះមកគង់ហ៊ានរិតតែអួត ខ្លាំងពូកែក្អេងក្អាងឡើងទៀត។លុះក្រោយមក ទៀតមានក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នា អ្នកឈ្មួញដើររកស៊ីខាងជើងទឹក ជើងកំពង់ គេខ្លាចរអាគ្រប់គ្នាមិន មានអ្នកណាហ៊ានចុះងូតទឹកឬដើរទូកសោះ។ អស់រាស្ត្រពិបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្តេចៗ ទ្រង់ត្រាស់ប្រើគង់ហ៊ានឱ្យទៅចាប់ក្រពើ ។ ឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ ប៉ុន្តែមិនហ៊ានទទឺងព្រះបន្ទូលក៏ទទួលថា និងយកអាសារសូមទ្រង់កុំព្រួយព្រះរាជហរទ័យ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា”គេហ៏អើយ! ឥឡូវនេះទ្រង់ឱ្យយើងទៅចាប់ក្រពើក្នុងទន្លេដ្បិតក្រពើសាហាវ ណាស់ម្តងនេះយើងឃើញថាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខានពីមុន នៅលើគោកគ្រាន់និងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹកធ្វើម្តេចនិងគេចរួច? ប៉ុន្តែស្តេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឱ្យក្រពើវាខាំស្លាប់តែម្តងទៅ ”។ គង់ហ៊ាន គិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។ អស់មនុស្សម្នាមហាជនឮថា គង់ហ៊ានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ។ លុះគង់ហ៊ាន ទៅដល់កំពង់ទឹក បានឃើញក្រពើហែលមកប្របច្រាំង ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឱ្យ ក្រពើវាខាំស្លាប់ទៅទេ ប៉ុន្តែក្រពើវាឮសន្ធឹកគង់ហ៊ានលោតចុះ ក៏ភ្ញាក់ព្រើតប្រឹងលោតឡើងដូចជាគេ ប្រហកក្នុងប្រគាបឈើ ជាប់ពាក់កណ្តាលខ្លួនរុលទៅមុខក៏មិនរួច ថយមកក្រោយក៏មិនរួច។ គង់ហ៊ានមុជទៅ ក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្គាប់ឱ្យកូនក្មួយយក លំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ ឯអ្នកមើលទាំងប៉ុន្មានគេគិតស្មានថា គង់ហ៊ានចាប់ក្រពើ នោះបោះមកឱ្យជាប់នឹងមែកឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក។ គង់ហ៊ានបានឃើញក្រពើស្លាប់យ៉ាងដូច្នោះ ក៏រិតតែអួតក្អេងក្អាង ខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្តេចថាខ្លួនចាប់ក្រពើចោល ឡើងមកលើគោក។ ស្តេចទ្រង់ក៏សព្វព្រះរាជហរទ័យ ប្រោសប្រទានយសស័ក្តិឱ្យគង់ហ៊ានឡើងធំលើសពីមុនទៀត ព្រះរាជទានអំណាចនឹងរង្វាន់ជាច្រើន៕
រឿងព្រេង៖ ឪពុកក្មេករើសកូនប្រសារ
កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់នៅស្រុកមួយ ។ តាចាស់យាយចាស់នោះ មានកូនក្រមុំ
ម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា << អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ >> ។ ជួនជាថ្ងៃមួយនោះមានកម្លោះម្នាក់ រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ៗថា << អើ អញឲ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែឯងត្រូវតមជេរម្ដាយគេ ហើយទទួលបម្រើអញតាមពាក្យអញ ទើបបានអញឲ្យឯង បើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុន, លុះក្រោយទៅ ឯងកុំថាអញកាចណា >> ។ កម្លោះនោះថា<< ខ្ញុំបាទតមជេរម្ដាយគេបាន ហើយធ្វើការអ្វីៗ ក៏បានទាំងអស់ ខ្ញុំបាទទទួលសព្វគ្រប់ប្រការ តាមប្រសាសន៍លោកឪពុក >> ។តានោះថា << អើបើឯងតមជេរម្ដាយគេបានមែន ឯងទៅសិនចុះ ព្រឹកត្រូវឯងមកវិញពីព្រលឹម >> ។ កម្លោះនោះ ក៏លាវិលទៅផ្ទះវិញ ។ ព្រឹកឡើង កម្លោះនោះមកវិញ ចូលទៅបម្រើឪពុកម្ដាយក្មេកៗនោះ ប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹក ឲ្យអ្នកកម្លោះនោះស៊ីៗរួចហើយតានោះ ក៏ប្រាប់ទៅកូនប្រសារថា << នែកូន ! ចូរកូនទៅចាប់ក្របីទៅភ្ជួរស្រែ, កូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំតេវៗ ហើយសឹមឯងដោះក្របី >> ។ អ្នកកម្លោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ ថ្ងៃត្រង់ក៏ថ្មពុំយំ, ក្របីដើរពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះ។អ្នកកម្លោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថា <<ម្ដាយអាថ្មនេះកាលណានឹងយំឡើង>>។កម្លោះនោះជេរតែ ប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថា << ណ្ហើយចុះ ! ឯងដោះក្របីលែង ហើយទៅផ្ទះឯងចុះ អញផ្ដាច់កូនហើយ ត្បិតឯងតមជេរម្ដាយមិនបាន >> ។ កម្លោះនោះក៏ដោះក្របីលែង ហើយទៅផ្ទះវិញ ។ ថ្ងៃក្រោយមក មានកម្លោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀត គាត់ក៏បង្គាប់ដូចកម្លោះមុន, តែអ្នកកម្លោះក្រោយគេមានប្រាជ្ញា គេទៅភ្ជួរស្រែវេចបាយទៅស៊ីផង លុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយ, រួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំ ក្របីក៏អស់ជើងដើរពុំរួច ។ កាលបើអ្នកកម្លោះបរក្របីទៅដល់ជិតថ្មនោះអ្នកធ្វើជាស្ដីថា << ឱ ! លោកថ្មអើយ យំឡើង, ក្របីដើរពុំរួចទេ អាណិតក្របីផងទៅ, ខ្លួនខ្ញុំឥតបើអីទេ ខ្ញុំមានបាយស៊ីហើយ ភ្ជួរដល់យប់ក៏បានដែរ, បើមិនអាណិតខ្ញុំអាណិតតែក្របីចុះ ត្បិតវាជាសត្វ >>។ កម្លោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំ, អ្នកកម្លោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្ម លុះនិយាយយូរៗទៅតានោះមើលមកឃើញក្របីដើរពុំរួចមែន គាត់នឹកអាណិតក្របីគាត់ ក៏យំក្រោយថ្មនោះឮតែតែវៗ, អ្នកកម្លោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញ ។ តានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកម្លោះនោះស៊ី។លុះល្ងាចតានោះប្រាប់ថា << កូនអើយ ! ទៅផ្ទះឯងចុះ, ព្រឹកសឹមឯងមកវិញ >>។ កម្លោះនោះក៏លាទៅផ្ទះ លុះយប់មកលបចាំស្ដាប់យកការណ៍ នៅក្រោមដំណេកតានោះ ព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់ទាល់តែដេកលក់ ។ វេលាយប់តាចាស់ចូលដេក ក៏និយាយនឹងយាយថា << ដូន ! អានេះវាតមជេរម្ដាយបាន ប៉ុន្តែរូបរាងវាអាក្រក់ មិនសមនឹងកូនយើងដូច្នេះ យើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយ ហើយយើងនឹងផ្ដាច់វាទៅ ? ។ ដូនឆ្លើយថា << ងាយទេ, បើដូច្នេះចូរតាឯងចូលក្នុងការុងមួយ ការុងមួយទៀតដាក់អង្ករ, ព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់ឧសលើភ្នំមុន ហើយខ្ញុំឲ្យវារែកតាឯងនិងអង្ករទៅលើភ្នំ, បើវាធ្ងន់ វាខឹងវាជេរនោះ តាឯងនៅក្នុងការុងស្រាប់នឹងឮ ហើយមក វិញផ្ដាច់វាបានដោយងាយ >> ។ តាយាយគិតគ្នាដូច្នោះហើយ ក៏ដេកទៅ ។ ឯអ្នកកម្លោះលបស្ដាប់ក្រោមផ្ទះឮដឹងការណ៍ហើយ ក៏វិលទៅដេកឯផ្ទះ ។ព្រឹកឡើងអ្នកកម្លោះនោះទៅបម្រើម្ដាយក្មេក ក៏ស្រាប់តែឃើញយាយចាស់បង្ហាញអម្រែកហើយប្រាប់ថា <<កូនអើយ ! ឪឯងទៅកាប់ឧសលើភ្នំហើយ គាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះ ឡើងទៅតាមឲ្យឆាប់ ត្បិតគាត់ទៅតាំងតែពីព្រឹក មិនទាន់ទាំងហូបបាយផង មានតែកូនឯងរែកទៅឲ្យឆាប់ និងអាលដណ្ដាំបាយឲ្យឪឯងហូប >> ។ កម្លោះនោះទទួលអម្រែកហើយ ក៏រែកទៅតាមជើងភ្នំ, ដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ ក៏រែកចុះមកវិញ ហើយស្ដីថា ឱ! ឪអើយ, ខ្ញុំឃ្លានបាយណាស់ ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេ បើវាធ្ងន់ម្ល៉េះនរណានឹងរែកឡើងទៅវិញរួច បើឪមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួល >> ។ និយាយហើយរែកចុះមកវាលវិញ, លុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អ ក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះ ហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញ យកភ្លើងដុតអម្រែក, លុះភ្លើងឆេះស្បូវជុំវិញ ហើយក្ដៅដល់តាចាស់ដែលនៅក្នុងអម្រែកនោះ គាត់ក៏បម្រះញ័ររង្គើទាំងការុង ភ័យក្រែងភ្លើងឆេះស្លាប់ ប៉ុន្តែចេញមិនរួច ។ អ្នកកម្លោះធ្វើជារត់មកពីណាស្រែកថា << ជើរ ! នរណាដុតភ្លើងឆេះអម្រែកអញអស់ ធ្វើដូចម្ដេចអញនឹងចូលទៅបាន បើភ្លើងឆេះជុំវិញដូច្នេះ ចូលមិនចុះទេ >> ថាហើយឈរស្រែកនៅក្រៅ, លុះភ្លើងឆេះដល់ការុងដឹងថាតាចាស់ក្ដៅណាស់ហើយ ទើបស្ទុះចូលទៅអូសអម្រែកចេញពីភ្លើង រួចហើយភ្លើងក៏ឆេះដាច់ខ្សែការុង លោកតាចាស់បម្រះញ័រៗ ទើបអ្នកកម្លោះស្រាយការុងចេញ ឃើញតាឪពុកក្មេករលាកភ្លើង ឆេះទាំងសក់ក្បាលក៏ជំរាបថា << ជើ លោកឪ ! ម្ដេចក៏មិនប្រាប់កូន កុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយ >>។តាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេច ឡើងដើរតយង៉យមកផ្ទះវិញ ទ្រមខ្លួនមួយថ្ងៃណាមួយដោយវាអូសចេញពីភ្លើង ណាមួយដោយរលាកភ្លើង ។ មកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់, ដល់ផ្ទះហើយប្រាប់កូនប្រសារថា<< ទៅផ្ទះចុះ, ព្រឹកសឹមមក >> ។ ឯកូនប្រសារលាទៅផ្ទះ, ដល់យប់ក៏មកពួនក្រោមផ្ទះលបចាំស្ដាប់ទៀត ។ លុះយប់ តាចាស់ដូនចាស់ចូលដេក ក៏និយាយគិតគ្នាទៀត ។ តាថាគិតដូចម្ដេចនឹងផ្ដាច់វាបាន ? អានេះមានប្រាជ្ញាណាស់តែបើឲ្យកូនយើងទៅវា វាមិនសមនឹងកូនយើង, ពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់ តែវាមិនជេរម្ដាយទេ វារកទីណាមានស្បូវស្ងួត វារែកអម្រែកទៅដាក់កណ្ដាលស្បូវ ហើយវាដើរទៅរកភ្លើងមកដុតជុំវិញ, លុះដល់ភ្លើងឆេះវាធ្វើជាស្រែកថា << នរណា ដុតភ្លើងនេះឆេះអម្រែកវាអស់ >> ។ ហើយវាឈរស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះ ដល់ក្ដៅរលាកឯងទៅហើយទើបបានវារត់ចូលទៅអូសចេញមក, អញភ័យណាស់ ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ការុងជាប់ អញរលាកអស់ទាំងខ្លួន, ឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបាន ? ។ យាយថា << ឥឡូវនេះ យើងគិតថាតាឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើររកអណ្ដើក ឲ្យវាវារដូចឆ្កែ, បើវារកអណ្ដើកមិនបាន ឬវាបោលមិនទាន់ទេនោះយើងផ្ដាច់វាបាន >>។ តាចាស់ថា << អើ ! តាចាស់ថា << អើ ! ដូនគិតដូច្នេះត្រូវ,ព្រឹកអញធ្វើដូចជាឯងថា >> ។ តាយាយគិតគ្នាហើយ ដេកទៅ ។ ឯអ្នកកម្លោះនោះស្ដាប់ដឹងការណ៍អស់ហើយ វិលទៅដេកឯផ្ទះវិញ , ដល់មាន់រងាវទើបពុនអណ្ដើកយកទៅចងទុកក្នុងគម្ពោតស្មៅវាល ឯនេះ ឯនោះ ពាសពេញតែវាល ដែលតាចាស់គាត់គិតទៅរកអណ្ដើកនោះ ហើយវិលមកផ្ទះ ដេកធ្វើព្រងើយទៀត។ លុះព្រឹកព្រហាមឡើង ចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេកៗ ក៏ឲ្យកូនក្រមុំគាត់រៀបបាយលើកយកមកឲ្យស៊ីៗ រួចហើយក៏ប្រាប់ថា << កូន ! ឥឡូវនេះ យើងទៅបណ្ដើរអណ្ដើក ប៉ុន្តែយើងគ្មានឆ្កែ កូនឯងធ្វើឆ្កែ ឪធ្វើម្ចាស់ យើងទៅរកក្រែងបានមួយពីរយកមកស៊ី >>។ ចៅនោះឆ្លើយបាទ ! ហើយតាចាស់ពុនបាយសំណុំ ទឹកបំពង់ដើរចេញពីផ្ទះទៅ។ ចៅនោះក៏បោលជើង៤តាមក្រោយ ទៅដល់វាលកន្លែងវាចងអណ្ដើកនោះ វាក៏បោលទៅមុខចូលគុម្ពោតស្មៅមួយ ធ្វើជាកោះង៉ុងៗ។ តាចាស់រត់ទៅដល់វាខាំបានអណ្ដើកមួយ ហើយទៅទៀត ខាំបានអណ្ដើកប្រាំមួយប្រាំពីរ ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់ ក៏អង្គុយគិតនឹងស្រាយបាយស៊ី។ ឆ្កែមើលទៅខាងឃើញក្របីមួយហ្វូង ក៏បោលទៅដេញខាំក្របីៗបោលចូលស៊ីស្រូវស្រែអ្នកស្រុក។តាចាស់ឃើញហើយ រត់ទៅដញក្របីចេញពីស្រែ ឆ្កែបោលមកស៊ីបាយអស់ហើយបោលទៅបាត់ ។ ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញរកបាយស៊ីគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ ដេញវាយវាពុំទាន់ ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយ ក៏ខំដើរមកផ្ទះវិញទាំងអត់បាយ ដើរពុំចង់រួច បន្ទោសឆ្កែមិនបាន ត្បិតវាចំណាំអីចឹង ។ ដល់ផ្ទះស៊ីបាយរួចហើយ ប្រាប់កូនប្រសារថា << ទៅផ្ទះចុះព្រឹកសឹមមកវិញ>> ដល់យប់កូនប្រ
សារមកស្ដាប់តាយាយគិតគ្នាទៀត ។ លុះដល់យប់ តាយាយចូលដេក,តាប្រាប់យាយពីរឿងដែលកូនប្រសារនោះធ្វើសព្វគ្រប់ ហើយតាឲ្យយាយជួយគិតទៀត។ដូនចាស់ប្រាប់ថា << ពីមុនវាធ្វើឆ្កែ តាឯងធ្វើម្ចាស់ បានជាវាធ្វើបាបតាឯងបាន ដូច្នោះព្រឹកនេះ តាឯងឲ្យវាធ្វើម្ចាស់ម្ដង ឯតាឯងធ្វើឆ្កែវិញ >> ។ តាយាយគិតគ្នា ហើយដេកទៅ។ ចៅនោះលបស្ដាប់បានការណ៍ហើយ ក៏ទៅដេកឯផ្ទះវាហី។ ព្រឹកឡើងចៅនោះ ទៅបម្រើឪពុកក្មេកម្ដាយក្មេកទៀត។ តាយាយឲ្យកូនក្រមុំលើកបាយមកឲ្យវាស៊ី។ រួចហើយតាក៏ប្រាប់ថា<< កូនអើយ ! ពីម្សិលមិញឯងធ្វើឆ្កែ, ថ្ងៃនេះឯងធ្វើម្ចាស់អញម្ដងអញធ្វើ ឆ្កែវិញ >>។ ចៅនោះឆ្លើយបាទ ! ហើយពុនបាយនិងទឹកទៅ ឯ តាវារធ្វើជាឆ្កែបោលតាមក្រោយ។ លុះហួសពីផ្ទះបន្តិចទៅ វាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលទាន់។ តាបោលពុំទាន់ត្បិតខ្លួនចាស់ ដើរត្រុកៗតាមក្រោយវា, ឯវាក៏បែរមកថា << ឆ្កែអីស៊ីតែបាយបង្អស់ ទៅមុខមិនទៅ ដើរតែក្រោយម្ចាស់ រកអណ្ដើកម្ដេចបាន ? ថាហើយវាយឆ្កែឲ្យបោលទៅមុខ។ តាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយរកអណ្ដើក ក៏មិនបាន, កូនប្រសារវាយស្ទើរស្លាប់ ហត់ស្ទើរដាច់ខ្យល់ តែពុំហានស្ដី ព្រោះខ្មាស់កូនប្រសារ។ លុះទៅឆ្ងាយដល់ថ្ងៃត្រង់វាស្រាយបាយស៊ី ហើយវាថា<<ឆ្កែអីរកអណ្ដើកមិនបានដើរតែក្រោយមនុស្ស ស៊ីតែបាយអង្អស់ >> ហើយវាបង្អត់មិនឲ្យបាយស៊ី វាឲ្យតែឆ្អឹងឆ្អែង, ឆ្កែចាស់អង្គៀមក៏មិនបែកត្បិតគ្មានធ្មេញឃ្លានណាស់អង្គុយមើលតែមុខវា ទាល់តែវាស៊ីហើយវាវាយមួយព្រនង់ទៀតវាថា << ណ្ហើយ ! ទៅផ្ទះចុះ បើមិនផេះទេឆ្កែអីឆ្នែងយ៉ាងហ្នឹង >> ហើយវាឡើងដើរវិលទៅផ្ទះវិញ ។ តាចាស់ហត់ណាស់ វារមិនរួចឡើងដើរទៅតាមក្រោយកូនប្រសារធ្វើមុខស្រមេះ។ លុះទៅដល់ចៅកម្លោះប្រាប់ម្ដាយក្មេកថា << ម៉ែ ! រកអណ្ដើកមិនបានទេ ព្រោះឆ្កែមិនស្វាក់>> ។ តាចាស់ខឹងណាស់ប្រាប់កូនប្រសារថា << ឯងទៅផ្ទះចុះ ព្រឹកសឹមមកវិញ >> ។ ចៅនោះក៏លាទៅ, ដល់យប់មកពួនលបស្ដាប់ក្រោមផ្ទះទៀត ។ លុះដល់យប់ តាយាយចូលដេក, តានិយាយប្រាប់យាយពីរឿងកូនប្រសារបាប ហើយបង្អត់ទាំងបាយផង។ ដូនថា << ណ្ហើយ ! ឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេ, អានេះមានប្រាជ្ញាណាស់ ឯងគិតអីក៏វាដឹងមុនទាំងអស់, វាធ្វើបាបស្ទើរតែស្លាប់ ម្ដេចក៏មិនរាង >>។ តាចាស់ឆ្លើយថា << នឹងឲ្យវាទៅមើលទៅរូបរាងវាមិនសមនឹងកូនយើងសោះ, ប៉ុន្តែយើងធ្វើកលឲ្យវាខឹង ឲ្យវាជេរម្ដាយ វាមិនជេរ ដូច្នេះដូនជួយគិតអញម្ដងទៀត បើវាធ្វើតាមមិនបានសឹមផ្ដាច់វា >> ។ ដូនចាស់ថា << អើ ! ឥឡូវនេះមានតែដល់ពេលមាន់រងាវ តាឯងលុបមុខ ស៊ីស្លា ហូបបាយ ចូលទៅក្នុងការុងមួយការុងមួយទៀតច្រកអង្ករ បើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថា តាឯងទៅផ្សារទិញអីវ៉ាន់, ហើយខ្ញុំប្រាប់ឲ្យវារែកទៅតាមឲ្យទាន់ នៅវេលាស៊ីបាយព្រឹក ត្បិតផ្លូវផ្សារ ក៏ឆ្ងាយដែរ បើវារែក ទៅមិនទាន់ទេនោះលុះមកវិញ នឹងផ្ដាច់កូនពីវាបានងាយ មួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់ វាប្រហែលជាវាគិតឃើញ ថាស្ងាត់ហើយ វាជេរមិនខាន >> ។តាចាស់និងយាយគិតគ្នាហើយក៏ដេកទៅ។ឯកូនប្រសារលបស្ដាប់នៅក្រោមផ្ទះដឹងការណ៍ហើយក៏ទៅដេកផ្ទះ។ លុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកទៀតដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយយកមកឲ្យចៅនោះស៊ីទៀត ស៊ីហើយក៏ប្រគល់អម្រែកឲ្យកូនប្រសារ រែកទៅតាមឪពុកក្មេកឯផ្សារ ដូចគិតគ្នាពីល្ងាចនោះ។ ចៅនោះរែកដើរទៅហើយគិតថា << ម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះ ឲ្យកូនមកអញ កុំឲ្យគាត់រកកលធ្វើបញ្ឆោតអញក្រោយទៀត >>។ ហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវដាក់អម្រែកចុះ ហើយថា ការុងនេះចងមាត់មិនជាប់ >> ។ វាយកខ្សែចងថែមទៀត, លុះរែកទៅដល់កន្លែងមានព្រែក មានស្ពាន ក៏ដាក់អម្រែកលើស្ពាន ឲ្យប្របេះត្រង់ចុងក្ដារនៅតែបន្តិចនឹងធ្លាក់ពីស្ពាន ហើយថា << អញអើយ ថ្ងៃណាស់ហើយ ម្ល៉េះសមឪអញជេរមិនខានអម្រែកធ្ងន់រែកម្ដេចឲ្យទាន់ ! ណ្ហើយ ឪជេរក៏ជេរចុះអញដាក់នៅនេះ ទៅវាលសិនរួចសឹមទៅទៀត >> ។ និយាយបណ្ដើរដើរបណ្ដើរ ។ មួយស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយបុកក្ដារស្ពានឮគ្រាំៗ ធ្វើហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថា<< នរណាដាក់អម្រែកនៅលើស្ពាន ដំរីអញវាជាន់ខូចអស់ហើយ យកចេញឲ្យឆាប់ ស្រែកហើយបុកក្ដារគ្រាំងៗដើរចូលមក ។ ឯតាចាស់នៅក្នុងការុងគិតស្មានថាដំរីមែន ភ័យក្រែងជាន់ស្លាប់ក៏ខំបម្រះជៀសផ្លូវដំរីហួសពីក្ដារធ្លាក់ទៅក្នុងទឹកៗ ចូលការុងគាត់ឈ្លក់ទឹកត្រដរញ័រទាំងការុងស្ទើរតែនឹងស្លាប់ ។ ឯកូនប្រសារឃើញដូច្នោះ ក៏ទុកឲ្យផឹកទឹកបន្តិច ឲ្យអស់ខូចទៀត ហើយធ្វើជាដើរមកពីវាលស្រែកថា << នរណាហ៊ានបរដំរីឆាយអម្រែកអញឲ្យធ្លាក់ក្នុងទឹក ទទឹកអង្ករអញអស់ ! ឱអញអើយ ! ឱជេរថែមទៀតហើយថ្ងៃក៏កាន់តែខ្ពស់ហើយ អង្ករទទឹកថែមទៀត >> ។ អ្នកកម្លោះឃើញឪពុកក្មេកបម្រះញ័រក្នុងការុងក៏ថា << ឱ ! មានត្រីមកប្របេះផង, ណ្ហើយ ! អញចុះទៅស្រង់មកមើល >> ថាហើយក៏
លោតទៅស្រង់ឡើងមកមើលហើយថា<<អើយ !បើវាទទឹកនឹងស្រាយហាលថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪ >>។ថាហើយស្រាយមើលឃើញតានៅក្នុងការុងក៏ថា ឪអើយ! ម្ដេចមិនស្រែកប្រាប់ខ្ញុំ កុំអីស្លាប់ទៅហើយគេបរដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹក>>។តាឮហើយឡើងឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះ ពុំហានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកម្លោះនោះ
ទៅ ។
និយាយយប់ ផ្ទប់ព្រៃ និយាយថ្ងៃ ព្រៃមានត្រចៀក
រឿងព្រេងក្រពើរមិលគុណ
មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើង ព្រៃ រោលរលាកជើងទាំង ៤ និងដើររក
ចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។ បុរសឳពុក និង កូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួន
និងវាពុំបានដូច្នោះហើយ បុរសនោះអាសូរក្រពើបានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំបុរសនោះវិញ បុរសនោះថា "ព្រះស្ដែងកុំខាំអញៗមានគុណលើព្រះស្ដែង" ក្រពើនោះថា "មានគុននឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះអញឆីព្រះស្ដែងឲ្យទាល់តែបាន" ។ឯបុរសថា "ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង" ទើបបុរសនិងក្រពើ នាំគ្នាទៅក្រាបបង្គំទូលពញរះមហាក្សត្រ ដោយនូវដំណើរទីទៃៗ ។ ក្រពើក្រាបបង្គំថា "ខ្ញុំ ព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់ ខាំបុរសនេះឆី"។បុរសក្រាបបង្គំថា "ក្រពើ នេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វាពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ ទើបយកឈើចងអបហើយលើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែងហើយ ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ បើព្រះអង្គពុំជឿសុំទ្រង់ទតជើងក្រពើទាំង ៤ ចុះ" ។ព្រះមហាក្សត្រទ្រង់ពិចារណាថា "ក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយ" ទើបព្រះអង្គកាត់ថា "បើដូច្នេះមានតែព្រះស្ដែងឲ្យគេចង់ព្រះស្ដែងដូចអំពីមុននោះសិន ហើយ សឹមអញពិចារណាឲ្យព្រះស្ដែង" ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន ហើយទ្រង់មានព្រះបន្ទូលថា "ព្រះ ស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមមានពិសទេ"។ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះបុរសនោះចូលចិត្តហោង ។
រឿងពស់កេងកង
កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស និង ពស់ឥតពិសទេមានតែពស់កេងកង។ មាននិទានថា កាលពីដើមឡើយមានមនុស្សពីនាក់ប្តីប្រពន្ធ។ ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយ ឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអងែ្វង។ ថៃ្ងមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអុស ឯនាងនីលឺគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង។ លីដឹងចូលទៅក្នុងព្រៃ បានឃើញអុសមួយធំ នាងនីយកដឹងពុសអុស។ ពុសយូរបន្តិចទៅដឺងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹងថារន្ធពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ។ ឯពស់កេងកងឆ្លើយឡើងថា «អើ!បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញ ធ្វើជា ប្រពន្ធអញនោះ អញមិនឲ្យដឹងទេ»។ នាងនីលឺពស់កេងកងថាដូចេ្នះហើយហេតុតែជាស្រីខូចក៏ព្រម ទទួលថា «អើ! លែងតែអ្នកឯងឲ្យដឹងមកចុះចាំល្ងាចឲ្យមេអេតមកហៅ»។ ពស់កេងកងលឺនាងនីថាដូច្នោះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា «ដល់ល្ងាចសឹមឲ្យមេអេតមកហៅ»។ ហើយនាងនីក៏ទូលអុសទៅផ្ទះ ជាមួយនាងអេត។
លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់រន្ធពស់ឆ្លើយថា «ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ឯពស់កេងកងលឺហើយចេញមក។ នាងអេតឃើញពស់ក៏ភ័យព្រឺស្ញើបអស់ទាំងខ្លួន ប៉ុនែ្តខ្លាចម្តាយព្រោះម្តាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ។ ពស់នោះ ធំណាស់លូនទៅលើស្មៅបាក់រាបអស់។ ដល់ផ្ទះ ហើយក៏ឡើងទៅដេកជាមួយនឹងនាងនី។ នាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្កាំពីរបីឆ្នាំមកម្តងៗ»។ ពស់កេងកងសួរថា «ប្តីនាង ឯងនៅប៉ុន្មានខែប៉ុន្មានថៃ្ងទៀតទើបមកដល់? » នាងនីឆ្លើយថា »មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថៃ្ងទៀតមកដល់ទេ»។ ពស់កេងកងលានាងនីទៅរូងវិញ នាងផ្តាំថា «បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក។ បើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមក»។ ពស់កេងកងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង។ នាងអេតខ្លាចម្តាយក៏ទៅតាមពាក្យម្តាយប្រើ ប៉ុនែ្តក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយ សាហាយ នឹងពស់។ នាងអេតទៅដល់មាត់រូងហៅថា «ពស់កេងកង! ៗ នាងនីឲ្យហៅ» ។ ពស់កេងកង លឺក៏លូនចេញមកហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឱពុកអេតនឹងកាត់អញដាច់ »។នាងអេត ឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងបានលឺនាងអេតប្រាប់ដូច្នោះ ក៏លូនចេញពីរន្ធមក ហើយចេះតែទៅរាល់ថៃ្ង។ នាងនីសាហាយពស់កេងកងទាល់តែផើម។ ដល់យូរបនិ្តចទៅ ប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពោះធំក៏នឹកសង្ស័យ ក៏សួរនាងអេតជាកូន។ នាងអេត ប្រាប់ឱពុកថា «ម៉ែគាត់សាហាយនឹងពស់កេងកង។ តែវេលាព្រលប់កាលណាឲ្យតែខ្ញុំទៅហៅរាល់ថៃ្ង»។ ឪពុកលឺនាងអេតប្រាប់ដូច្នោះ ក៏និយាយនាងអេតថា «ដល់ល្ងាចហងឯងទៅហៅពស់នោះមកទៀត អញកាប់វា នៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហងឯងដឹង»។ ឯនាងអេតលុះ
ដល់ព្រលប់ក៏ទៅហៅពស់កេងកងថា »ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ពស់កេងកងលឺហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញដាច់»។ នាងអេតឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះ ស្មានថាឪពុកមិនទាន់មកពីជួញអង្កាំមែន ក៏ទៅដូចសព្វដង។ ឯឪពុក នាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់កេងកងលូនចូលមាត់ទ្វារបន្តិច ឪពុកនាងអេតកាត់ដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លួះពន្លាត់សែ្បកចោល ហើយផ្តាំនាងអេតថា «កុំឲ្យម្តាយហងដឹង តែត្រូវទុកសាច់ស្លឲ្យម្តាយហងឯងស៊ី»។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់។ ឯនាងនីពុំបានដឹងថាប្តីកាប់ពស់ជាសាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់ទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានឆ្នាំង ក៏សួរនាងអេតថា «បានសាច់អ្វីស្លអេត?» នាងអេតប្រាប់ថា «សាច់ជ្រូក»។ នាងនីនឹកគិតស្មានថា សាច់ជ្រូកមែនក៏ដួសសម្លយកមកស៊ីបាយ។ កាលនាងអេតដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ី មានកែ្អកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រាវាចង់ស៊ីសាច់ពស់ វាបូលថា «ក៏ឡូវៗកេ្លមក្លមលេចសាច់់ប្តីឯងនាងនីកំពុងតែស៊ីបាយលឺកែ្អកបូល ដូច្នោះក៏មើលទៅលើដើមពុទ្រាឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភែ្នក តែនាងនីពុំហ៊ាននយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា។ ប្តីឃើញនាងនីស្រក់ទឺកភែ្នកក៏សួរថា«ហេតុមេ្តចបានជាស្រក់ទឹកភែ្នក?»។ នាងនីឆ្លើយថា «ស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភែ្នក»។ ឯកែ្អកនោះចេះតែបូល »ក៏ឡូវៗក៏កេ្លមក្លមលេបសាច់ប្តីឯងក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើ ស្កាក»។ នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងនៅទីនោះ ឯប្តីនាងនីដឹងថា ប្រពន្ធសាហាយ នឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុនែ្តធើ្វមិនឲ្យនាងនីដឹងខ្លួន។ ដល់នាងនីផើម ចាស់ផៃ្ទជិតនិងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង។ លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា «ទៅទៀត ឲ្យឆ្ងាយពីស្រុកគេយើងនិងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង»។ នាងនីមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ។ លុះឃើញកំពុងមួយរាប
ស្អាតវាលល្អ ប្តី ប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយយើងឈប់កក់សក់នៅនេះចុះ»។ ឯនាងនីមិនដឹងថាប្តី គិតសំលាប់ខ្លួនក៏អង្គុយកក់សក់នៅមាត់ច្រាំង។ ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្តាល ខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធតែជាកូនពោះលូនចេញពីពោះនាងនីមក។ ប្តីនាងនីក៏កាប់កូនពស់ នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹកខ្លះលូនចូលក្នុងព្រៃ ព្រោះហេតុនេះ បានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ។
Subscribe to:
Posts (Atom)