ការគិតវិជ្ជមានចំពោះជីវិត
ពេលជួបការងារធ្ងន់ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាឱកាស ត្រៀមខ្លួនតស៊ូ ចំពោះការងារជាអាជីព។ពេលជួបបញ្ហាស្មុគស្មាញ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាមេរៀនដែលអាចដោះស្រាយបញ្ហា បានយ៉ាងវិសេស។ពេលជួបទុក្ខធ្ងន់ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជារបៀបហ្វឹកហាត់ដើម្បីឲ្យមានភាព អំណត់ក្នុងដំណើរជីវិត។ពេលជួបចៅហ្វាយកំពូលម៉ត់ចត់ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាការហ្វឹកហ្វឺនខ្លួនឲ្យក្លាយជាមនុស្ស សំបូរបែប (Perfectionist)។ពេលជួបពាក្យតិះដៀល ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាការចង្អុលបង្ហាញនូវរណ្តៅមហាទ្រព្យសម្បត្តិ។ពេលជួបពាក្យនិន្ទា ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាការបញ្ជាក់ឲ្យដឹងថាអ្នកជាមនុស្សមានន័យ។ពេលជួបភាពអស់សង្ឈឹម ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាវិធីដែលធម្មជាតិសាងរោគស៊ុមក្នុងខ្លួនឲ្យស្ថិតនៅកំដរជីវិត។ពេលឈឺថ្កាត់ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាការដាស់តឿនឲ្យដឹងថា ខ្លួនអ្នកមានតំលៃនៅក្នុងការថែរក្សា។ពេលជួបភាពព្រាត់ប្រាស់ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាមេរៀនសំរាប់ឲ្យដឹងនូវការក្រាញននៀលឈរដោយជើងខ្លួនឯង។

ពេលជួបនឹងកូនក្បាលរឹង ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាឱកាសមាសសំរាប់ការពិសោធន៍ធ្វើជាឪពុកម្តាយដ៍ពិតប្រាកដ។ពេលសង្សារបោះបង់ចោល ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាភាពអនិច្ចំ ដែលគ្រប់ជីវិតមនុស្សតែងជួបប្រទះ។ពេលជួបអ្នកដែលមានគូរហើយ ត្រូវប្រាប់ខ្លួនឯងថាៈ នេះសបញ្ជាក់ឲ្យឃើញថា គ្មានជនណាម្នាក់ បានអ្វីគ្រប់យ៉ាងតាមចិត្តប៉ងឡើយ។ពេលជួបស្ថានភាពធ្លាក់ពីអំណាច ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាអនត្តា (ដែលមិនមែនជារបស់ចិត្ត, ដែលមិនលុះក្នុងអំណាចចិត្ត; ដែលឥតខ្លឹមសារ ) របស់ជីវិត និងជាភាពមិនទៀងនៃវត្ថុគ្រប់យ៉ាងទាំងអស់។ពេលជួបមនុស្សដុនដាប ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាឧទាហរណ៍ នៅក្នុងជីវិត ដែលមិនគួរដើរតាមស្នាកស្នាមនោះឡើយ។ពេលជួបមនុស្សអាក្រក់ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាការបញ្ជាក់នៅក្នុងជីវិតថា មិនគួរប៉ងប្រាថ្នាឲ្យសមតាមបំណង។ពេលជួបឧប្បត្តិហេតុ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាពាក្យដាស់តឿនកុំឲ្យប្រមាថ និងធ្វេសប្រហែសជាដាច់ខាត។ពេលជួបសត្រូវចង់ឈ្នានីស ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាបទពិសោធន៍ដូចពាក្យថា “មារគ្មានបារមីធ្វើអ្វីយើងកើតឡើយ” ។ពេលជួបវិបត្តិ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាការពិសោធន៍នៃសច្ចៈធម៌មួយ ដែលថា “នៅក្នុងវិបត្តិតែងមានដំណោះស្រាយ” ។ពេលជួបភាពក្រីក្រ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាវិធីធម្មជាតិមួយ ដែលបើកឱកាសឲ្យអ្នកបានតស៊ូនៅក្នុងជីវិត។នៅពេលជួបនឹងសេចក្តីស្លាប់ ត្រូវប្រាប់ខ្លួនឯងថាៈ នេះជាឆាកជីវិតចុងក្រោយ ដែលបញ្ជាក់ថា ជីវិតពិតជាមានភាពសំបូរបែប។
សូមរីករាយក្នុងការអាន ទទួលយក និងព្យាយាមចែករំលែក ផ្សព្វផ្សាយទៅកាន់មនុស្សជាតិដទៃៗទៀត ឱ្យបានដឹងគ្រប់ៗគ្នា ដើម្បីជាធម្មទាន។ឈើដែលជុងភ្នែក វានៅមិនឆ្ងាយពីភ្នែករបស់អ្នកឡើយ ដូច្នេះ អ្នកគ្រាន់តែយកនូវឈើនោះឱ្យចេញឆ្ងាយពីភ្នែករបស់អ្នក ជាការស្រេច។ ត្រូវចងចាំថា រាល់បញ្ហាទំាងអស់ តែងមានដំណោះស្រាយ ការគិតបែបវិជ្ជមាន គឺជាគន្លឹះនាំខ្លួនអ្នក ទៅកាន់ភាពជោគជ័យជានិរន្តរ៍៕
អត្ថបទដកស្រង់៖ ការគិតវិជ្ជមានចំពោះជីវិត
No comments:
Post a Comment