អត្ថប្រយោជន៍នៃការទទួលទានទឹកឲ្យបានច្រើន ដែលអ្នកគូរយល់ដឹង
ទឹកមានសារៈប្រយោជន៍ខ្លាំងបំផុត សម្រាប់មនុស្សរស់នៅក្នុងភពផែនដីទាំងអស់ វាគឺជាអាហារមួយដែលយើង
ទឹកមានសារៈប្រយោជន៍ខ្លាំងបំផុត សម្រាប់មនុស្សរស់នៅក្នុងភពផែនដីទាំងអស់ វាគឺជាអាហារមួយដែលយើង
ត្រូវការជាចាំបាច់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ បើគ្មានទឹកនោះទេ ក៏គ្មានជីវិតមនុស្សសត្វរស់នៅលើផែនដីនេះផងដែរ។ ទឹកគឺជាវត្ថុរាវដែលត្រូវការយ៉ាងចាំបាច់បំផុតសម្រាប់រាងកាយ មនុស្សគ្រប់រូប ដែលវាមានមុខងារធ្វើអោយខួរក្បាល និងចលនារាងការរបស់យើងទាំងមូលដំណើរការបានល្អ ហេតុនេះហើយការទទួលទានទឹកអោយបានច្រើនជាជាងការទទួលទានភេសជ្ជៈ ផ្សេងៗទៀត ដែលមានលក់នៅក្នុងទីផ្សារអាចជួយអោយសុខ
ភាពរបស់អ្នកមានតុល្យភាពល្អ។ ដូច្នេះ តើប្រិយមិត្តចូលចិត្តទទួលទានទឹកឆ្អិនច្រើនដែលឬទេ? ចុះ អត្ថប្រយោជន៍របស់វាមានអ្វីខ្លះទៅ? ចំពោះអ្នកទទួលទានទឹកច្រើនលីត្រក្នុងមួយថ្ងៃគាត់នឹងមានសុខភាពល្អ ព្រោះកាលណាក្នុងខ្លួនប្រាណគាត់មានជាតិទឹកច្រើន វានឹងជួយទៅដល់ផ្នែកជាច្រើននៃរាងកាយ ធ្វើអោយយើងមានកម្លាំង គ្រប់គ្រាន់ក្នុងការប្រកបការងារ រកស៊ី លក់ដូរជាដើម -ល- ហើយអ្នកទទួលទានទឹកច្រើនក៏អាចជៀសវាងពីជម្ងឺផ្សេងៗដូចជា ឈឺសន្លាក់ រលាកសន្លាក់ ឈឺខ្នង ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល លើសឈាម ពុកឆ្អឹង មហារីកឈាម មហារីកកូនកណ្ដុរ ជំងឺធ្លាក់ទឹកចិត្ត ខ្វះថាមពល និងផ្សេងៗជាច្រើនទៀត។
សារៈប្រយោជន៍របស់ទឹកមានដូចជា៖
ជួយអោយរាងកាយមិនងាយកើតជំងឺ មហារីកពោះវៀនធំដល់ទៅ 45%
ជួយរាងកាយមិនអោយងាយកើតជំងឺ មហារីកប្លោកនោមដល់ទៅ 50%
ជួយអោយខួរក្បាលដំណើរការបានល្អ ងាយចងចាំ និងរហ័សរហួន
ធ្វើអោយប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល បើគ្មានសារធាតុរាវគ្រប់គ្រាន់អាចបណ្ដាលអោយមានជំងឺទល់លាមកជាដើម
ជួយទៅដល់ស្បែកអោយមានសំណើមល្អ និងទន់ល្មើយ
ធ្វើការប្រព័ន្ធគ្រប់គ្រងទម្ងន់ក្នុងរាងកាយដំណើរការបានប្រសើរ
បង្កើនសមត្ថភាពកាត់បន្ថយ ភាពតានតឹងក្នុងអារម្មណ៍
ជួយទៅដល់ការកាត់បន្ថយជំងឺឈឺតាមសន្លាក់ដៃជើង
កាត់បន្ថយការឈឺក្បាល
បញ្ចេញជាតិពុល និងកាកសំណល់ចេញពីរាងកាយបានល្អ
ដូចទៅនឹងអ្វីដែលប្រិយមិត្តទាំងអស់ បានអានរួចជាស្រេច ការទទួលទានទឹកល្អ គឺល្អខ្លាំងណាស់សម្រាប់រាងកាយរបស់យើង តែត្រូវប្រាកដថាទឹកនោះគឺជាទឹកគ្មានមេរោគ។ ជាងនេះទៅទៀតបើអ្នកបានទទួលទានទឹកច្រោះ ឬចម្រោះដោយម៉ាស៊ីន ឬធុងទឹកពិសេស (មិនមែនទឹកដាំ) វានឹងមានអត្ថប្រយោជន៍កាន់តែខ្លាំងជាជាងអ្នកទទួលទានទឹកដាំ ឆ្អិន ព្រោះក្នុងទឹកច្រោះមានសារធាតុបំប៉នទៅដល់រាងកាយបានច្រើន ហើយថែមទាំងធ្វើអោយទឹកមានគុណភាពខ្ពស់សម្រាប់ជួយទៅដល់រាងកាយ ថែមទៀតផង។ យ៉ាងណាមិញសម្រាប់អ្នកទទួលទានទឹកដាំឆ្អិនគឺមិនសូវជាទទួលបាន លទ្ធផលល្អនោះឡើយ ដោយសារតែសារជាតិបំប៉ន និងកោសិការបស់ទឹកត្រូវបានសម្លាប់អស់នៅពេលវាឡើងកម្ដៅខ្លាំង។ បើយើងនិយាយទៅដល់អ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់ ឬមិនចូលចិត្តទទួលទានទឹកច្រើនក្នុងការរស់នៅប្រចាំថ្ងៃ អ្នកក៏អាចនឹងប្រឈមមុខជាមួយនឹងជម្ងឺផ្សេងៗជាច្រើនដែលធ្វើអោយ រាងកាយរបស់អ្នកចុះខ្សោយ ទ្រុឌទ្រោម មិនរហ័សរហួន ថែមទាំងធ្វើអោយមុខងារនៃផ្នែកណាមួយរបស់រាងកាយបាត់បង់កម្លាំង ទៀតផង។
រោគសញ្ញានៃកង្វះជាតិទឹក
ស្រេកទឹកហួសហេតុ
អស់កម្លាំងច្រើន
ឧស្សាហ៍ឈឺក្បាល
ស្ងួតមាត់
ឈឺសាច់ដុំច្រើន
វិលមុខញឹកញាប់
នោមតិច ឬគ្មានសោះ
ទល់លាមក
បញ្ហាពោះវៀនធំ ពោះវៀនតូច
ស្បែកស្ងួត
មិនរហ័សរហួន
និងផ្សេងៗជាច្រើនទៀត
សរុបសេចក្ដីមក ទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សគ្រប់រូបទូទាំង ពិភពលោក ដែលយើងរាល់គ្នាមិនអាចរស់ដោយគ្មានវាបានឡើយ ហេតុដូច្នេះបន្ទាប់ពីអ្នកទាំងអស់គ្នាបានអានពត៌មាននេះរួច តើអ្នក
មានដឹងខ្លួនដែរឬទេថា ជារៀងរាល់ថ្ងៃតើអ្នកទទួលទានទឹកបានគ្រប់គ្រាន់ត្រឹមចំនុះ 1.5 លីត្រ សម្រាប់រាងកាយរបស់អ្នកហើយឬនៅ? សម្រាប់អ្នកធ្វើការដោយកម្លាំង អ្នកអាចនឹងមានតម្រូវការទទួលទានទឹកអោយបានកាន់តែច្រើន ដែលច្រើនជាង 1.5 លីត្រក្នុងមួយថ្ងៃ ព្រោះរាងកាយរបស់អ្នកបានបញ្ចេញនូវជាតិពុលតាមញើស ហេតុនេះជាតិទឹកនៅក្នុងខ្លួនអាចនឹងបាត់បង់ច្រើនជាជាងអ្នក ធ្វើការនៅការិយាល័យផ្សេងៗ តែដូចអ្វីដែលខ្ញុំបានប្រាប់ពីខាងលើអញ្ចឹង យល់ល្អអ្នកគប្បីទទួលទានទឹកច្រោះ ឬចម្រោះចេញពីម៉ាស៊ីនទៅល្អជាងទឹកដាំ។ ជាចុងក្រោយសង្ឃឹមថាអ្នកដែលឧស្សាហ៍ទទួលទានទឹកច្រើន នឹងបន្តការទទួលទានដូចសព្វដង តែសម្រាប់អ្នកទទួលទានទឹកតិច សូមគិតឡើងវិញអំពីបញ្ហានេះ យល់ល្អអ្នកគួរជៀសវាងការទទួលទានភេសជ្ជៈប៉ូវកម្លាំង ឬទឹកផ្លែឈើជាដើម ដោយផ្លាស់ប្ដូរមកទទួលទានទឹកវិញ ដែលអ្នកនឹងចំនេញថវិកា ហើយថែមទាំងទទួលបានសុខភាពល្អថែមទៀតផង៕
អត្ថបទដកស្រង់
No comments:
Post a Comment