ការលើករឿងមកនិយាយ
ការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម គឺជារឿងមួយដ៏មានសារសំខាន់ ជាពិសេសគឺការនិយាយស្តីបើសិនជាយើងពុំបានដឹងពីកាលៈទេសៈក្នុងការនិយាយទេនោះ នោះប្រាកដណាស់ អ្នកប្រាកដជាត្រូវអ្នកដទៃស្អប់មើលងាយ
ការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម គឺជារឿងមួយដ៏មានសារសំខាន់ ជាពិសេសគឺការនិយាយស្តីបើសិនជាយើងពុំបានដឹងពីកាលៈទេសៈក្នុងការនិយាយទេនោះ នោះប្រាកដណាស់ អ្នកប្រាកដជាត្រូវអ្នកដទៃស្អប់មើលងាយ
មើលស្រាល ឬវាយតម្លៃអ្នកក្នុងអត្ថន័យផ្សេងៗ ឬពេលខ្លះអ្នកអាចត្រូវបានអ្នកដទៃទាញយកអ្នកទៅប្រើប្រាស់
ដោយមិនដឹងខ្លួន។ដោយហេតុនេះហើយ ដើម្បីជៀសវាង និងបង្កានូវបញ្ហាផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនោះយើងខ្ញុំសូមលើកយកនូវសិល្បៈនៃការនិយាយបន្តិចបន្តួច ដើម្បីឱ្យយើងត្រៀមខ្លួន និងដឹងពីពេលណាត្រូវនិយាយរឿងអ្វីនោះ។
ខាងក្រោមនេះជាការលើកមួយចំនួនដែលយើងខ្ញុំបានដកស្រង់ចេញមកបង្ហាញ៖
១.រឿងបន្ទាន់និយាយសន្សឹមៗ
២.រឿងធំនិយាយឱ្យច្បាស់លាស់
៣.រឿងតូចតាចនិយាយដោយកំប្លែងស្ងួត
៤.រឿងមិនប្រាកដក្នុងចិត្តនិយាយដោយប្រុងប្រយ័ត្ន
៥.រឿងដែលមិនមានកើតឡើងកុំនិយាយផ្តេសផ្តាស់
៦.រឿងដែលធ្វើមិនបានកុំនិយាយផ្តេសផ្តាស់
៧.រឿងឈឺចិត្តកុំជួបនរណាក៏និយាយ
៨.រឿងព្យាបាទគេកុំនិយាយ
៩.រឿងដែលមិនសប្បាយចិត្តរកដៃគូរនិយាយ
១០.រឿងដែលសប្បាយចិត្តនិយាយមើលទីកន្លែង
១១.រឿងអ្នកដទៃនិយាយដោយប្រយ័ត្នប្រយែង
១២.រឿងរបស់ខ្លួនឯងត្រូវស្តាប់អ្នកដទៃនិយាយយ៉ាងណា
១៣.រឿងរបស់ចាស់ទុំស្តាប់ឱ្យច្រើននិយាយឱ្យតិច
១៤.រឿងប្តីប្រពន្ធពិភាក្សាហើយចាំនិយាយ
១៥.រឿងរបស់កូនចៅនិយាយដោយការណែនាំ
១៦.រឿងបច្ចុប្បន្នធ្វើហើយចាំនិយាយ
១៧.រឿងថ្ងៃក្រោយថ្ងៃក្រោយចាំនិយាយ
No comments:
Post a Comment