ដើមឈើមួយដើម ត្រូវទឹកសន្សើម ស្លឹកខៀវលាស់ខ្ចី
គន់មើលទៅលើ ល្អល្អះប្រពៃ ផ្កាផ្ញីខ្មៀតខ្មី
ឥតបីព៌ណនា។
ដល់កាលរដូវ ផ្លាស់ប្ដូរមិននៅ បាត់បងគន់នា
អ្នកផងមកផង មិនខ្ចីងាករា សរសើរគ្រប់គ្នា
ដូចគ្រាឡើងខ្លួន។
(មូលន័យ៖ ការប្រៀបដើមឈើ ទៅនឹងមនុស្សស្រី)
ដោយ៖ អាត់ រស្មី
កាលបរិច្ឆេត ២៥, ០៤, ២០១៤
No comments:
Post a Comment