ប្លយផឹកស៊ីរាល់យប់ ហើយគាត់កុហកប្រពន្ធថាមកយាមការិយាល័យ ។ថ្ងៃនេះ គាត់មកផឹកស៊ីដូចសព្វដង មានស្រីកំដរឆ្វេងស្ដាំមហាសែនសប្បាយ។
- កំពុងផឹកស៊ី ប្លយ អ៊ុតមើលគម្របកំប៉ុងស្រាបៀររករង្វាន់ អញសង្ស័យតែត្រូវមួយកំប៉ុង...?ប្លយនិយាយទៅកាន់មិត្តភក្តិ ។
- មិនបាច់សង្ស័យទេ...ឯងច្បាស់ជាត្រូវមួយកំប៉ុងហើយមិត្តប្លយនិយាយទៅកាន់ប្លយ នៅពេលដែលឃើញប្រពន្ធប្លយមុខមាំ ឈរពីក្រោយប្លយ ដោយមានកាន់កំប៉ុងស្រាបៀរនៅក្នុងដៃផង ។
No comments:
Post a Comment