នៅបន្ទាយទាហាន មេទាហានកំពុងតែបង្ហាត់កូនទាហានបាញ់កាំភ្លើង។ កូនទាហានឈរជាជួររួចបាញ់កាំភ្លើងតម្រង់ទៅដបស្រាដែលដាក់នៅពី ចំងាយ ម្នាក់ម្តងៗ តែពុំមានកូនទាហានមួយណាដែលបាញ់ត្រូវទាល់តែសោះ។ ឃើញដូច្នេះ មេទាហានខឹងក្រេវក្រោដយ៉ាងខ្លាំង ភ្លាមនោះក៏ទាញកាំភ្លើងមកហើយប្រាប់ទៅកូនទាហានថា សុទ្ធតែពួកអាអត់បានការ ចាំមើលយើងបាញ់អោយមើល...មេទាហានលើកកាំភ្លើងយ៉ាងសង្ហាតែបាញ់ មួយគ្រាប់ខុស ពីរគ្រាប់ ខុស បីគ្រាប់នៅតែខុសដដែល។ ភ្លាមនោះមេទាហានក៏ដាក់កាំភ្លើងចុះរួចថា ឃើញទេ! របៀបដែលពួកឯងបាញ់កាំភ្លើងគឺវាអញ្ចឹង!!!៕
No comments:
Post a Comment