ពូផ្លយបានដូរអាជីពរបស់គាត់ពីមុនមកធ្វើជាអ្នករត់តាក់ស៊ី។ មានថ្ងៃមួយគាត់បានដឹកអ្នកដំណើរម្នាក់ដែលអង្គុយពីក្រោយគាត់ទៅ តាមខេត្ត។ ចៃដន្យអីមេឃងងឹតស្លុបឈឹងដូចយប់អ្នកធ្វើដំណើរដែលនៅពីក្រោយ គាត់នោះបានកេះស្មាគាត់សួរថាតើដល់កន្លែងណាហើយ? គ្រាន់តែកេះស្មាគាត់ភ្លាមក៏ភ្ញាក់ព្រឺត រួចក៏រ៉េចង្កូតទៅបុកដើមឈើធំមួយដែលនៅតាមដងផ្លូវ។ ពេលនោះអ្នកដំណើរសួរទៅគាត់ថាៈខ្ញុំគ្រាន់តែកេះពូសួរថា តើដល់ណាហើយម៉េចក៏ពូភ្ញាក់យ៉ាងសាហាវបែបនេះ? ពូផ្លយឆ្លើយថា ខ្ញុំទើបតែមកបើកតាក់ស៊ីប៉ុន្មានថ្ងៃនេះឯង ពីមុនខ្ញុំជាអ្នកបើកឡានដឹកខ្មោច!!!
No comments:
Post a Comment