Thursday, November 6, 2014

ដើមឈើ

ដើមឈើមួយដើម     ត្រូវទឹកសន្សើម      ស្លឹកខៀវលាស់ខ្ចី
គន់មើលទៅលើ       ល្អល្អះប្រពៃ           ផ្កាផ្ញីខ្មៀតខ្មី
                            ឥតបីព៌ណនា។
ដល់កាលរដូវ          ផ្លាស់ប្ដូរមិននៅ     បាត់បងគន់នា
អ្នកផងមកផង        មិនខ្ចីងាករា          សរសើរគ្រប់គ្នា
                          ដូចគ្រាឡើងខ្លួន។
 (មូលន័យ៖ ការប្រៀបដើមឈើ ទៅនឹងមនុស្សស្រី)
ដោយ៖ អាត់​ រស្មី
កាលបរិច្ឆេត ២៥, ០៤, ២០១៤

រឿងកំប្លែង៖ ម្ចាស់កសិដ្ឋានត្រូវគោធាក់

តាមរយៈ​ភ្នាក់ងារ​យើង​បាន​ឲ្យ​ដឹង​ថា​ម្សិល​មិញ វេលា​ម៉ោង ៥ល្ងាច ម្ចាស់​កសិដ្ឋាន​ម្នាក់ (សូម​មិន​បញ្ចេញឈ្មោះ) ត្រូវ​គោ​ធាក់​សន្លប់​ធំ។ក្រោយ​ពីធ្វើ​ការ​ស៊ើបអង្កេតអស់​រយៈពេល២ម៉ោង​នៅ​កន្លែង​កើត​ហេតុ​ទើបដឹងថា​​ មិន មែន​កំហុស​គោ​ទេ គឺមក​ពី​ជន​រងគ្រោះ​លេង​ពង​គោ ពេល​និយាយ​ទូរស័ព្ទជាមួយ​ស្រី​ស្នេហ៍។ ព័ត៌មានខ្លី​របស់​ភ្នាក់​ងារ​យើង​​សម្រាប់ថ្ងៃ​នេះ​សូម​ចប់​តែ​ប៉ុណ្ណេះ។

រឿងកំប្លែង៖ ផ្អើលអស់មួយសង្កាត់

តាម​ប្រភពត​គ្នាមួយ​បាន​ឲ្យដឹងថា​ម្សិលម៉ិញ វេលាម៉ោង​១​ថ្ងៃត្រង់​មាន​គ្រោះ​ថ្នាក់​ចរាចរមួយ​គួរ​ឲ្យ​រន្ធត់។តាមលឺ 
សាក្សី​បាន​ឲ្យ​ដឹងថា​ស្រ្តី​បី​នាក់​ត្រូវ​រ៉ូឡូ​កិន​សំប៉ែត​ដូច ចេក​ចៀន។ទទួល​ដំណឹង​ភ្លាម​ភ្នាក់ងារ​យើង​ក៏​​រត់​ឡើង​ស៊ីក្លូ​ដើម្បី​ទៅ​ថត​ ព្រឹត្តការណ៍ជាក់​ស្ដែង។ ទៅ​ដល់​កន្លែង​កើតហេតុទើបដឹងថា​ពុំមាន​ស្រ្តី​ណា​ម្នាក់​ត្រូវ​កិន​ ស្លាប់ដោយ​សាររ៉ូឡូ​ទេ គឺ​រ៉ូឡូ​កិន​សំបក​ត្រី​ខ​កំប៉ុងរូបស្រី​​បីនាក់​តែ​ប៉ុណ្ណោះ។ ព័ត៌មានខ្លី​សម្រាប់​ថ្ងៃ​នេះ​សូម​ចប់​តែ​ប៉ុណ្ណេះ។

រឿងកំប្លែង៖ ត្រូវរង្វាន់

គ្រួសារ​មួយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​​នោះ ក្រ មហា​ក្រ ​ជំពាក់​លុយគេ រក​អង្ករ​ច្រក​ឆ្នាំ​គ្មាន​ទេ។ ដល់​លំបាក​ខ្លាំង​ពេក​ទៅក៏​នឹក​រក​កល​​សម្លាប់​ខ្លួន​ទាំង​ពីរ​នាក់។គិត​ស្រេច​ហើយ ក៏​បបួល​គ្នា​ទៅ​ទិញ​ថ្នាំ​កណ្ដុរ លុយ​ទិញ​បាន​តែ​មួយ​កញ្ចប់​។ មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច បើ​រំលែក​ចែក​គ្នា​ម្នាក់​កន្លះ​កញ្ចប់​ខ្លាច​វា​មិន​ងាប់ តែ​សម្រេច​ថា​ចែក​គ្នា​ម្នាក់​កន្លះ​កញ្ចប់​ចុះ​ព្រោះ​វា​អស់​ជម្រើស​ហើយ ​ហែក​កញ្ចប់​ថ្នាំ​ ត្រូវ​រង្វាន់​បាន​ថ្នាំ​​មួយ​កញ្ចប់​ទៀត​… ហេង​ពួក​គាត់​មែន :D រឿង​រង្វាន់​ហ្នឹង ឮ​គេ​និយាយថា​ដូង​ក៏​មាន​រង្វាន់​ដែរ។ ​ផឹក​ទឹក​ដូង​រួច កុំ​ភ្លេច​មើល​កូដ​​ដូង… មាន​រង្វាន់​ម៉ូតូ​ហ្វីណូ​អី​ឯណា​ទៀត​ហ្ន៎ :D

អត្ថបទរឿង

No. 411

សំនួនលំអាន

No 411

រូបត្លុក

No. 411