សុខ ជាអ្នកយកព័តមានឆ្នើមប្រចាំការសែតក្នុងស្រុកមួយ ជានិច្ចកាលគាត់ប្រើគ្រប់មធ្យោបាយដើម្បីបានចូលដល់កន្លែងកើតហេតុដើម្បីយកព័តមាន។ ថ្ងៃមួយ នៅម្តុំផ្សារថ្មី សុខឃើញមនុស្សជាច្រើនកំពុងចោមរោមនៅកណ្តាលផ្លូវ។ សុខទាញម៉ាស៊ីនថត ស្ទុះវឹងប្រជ្រៀតចូល ហើយស្រែកឮៗ "ខ្ញុំជាបងប្អូនជនរងគ្រោះ! សូមបើកផ្លូវឲ្យខ្ញុំចូលផង! ខ្ញុំជាបងប្អូនជនរងគ្រោះ!"។ ឮបែបនោះ ម្នាក់ៗបើកផ្លូវឲ្យសុខចូលតាមសំរួល។ "អុញ! ឡានកិនឆ្កែ..."
No comments:
Post a Comment