ធានាឈ្នះ លោកមេធាវីនិយាយជាមួយកូនក្តី៖
-ជាមួយហេតុផលដែលលោកប្រាប់ខ្ញុំនេះ ខ្ញុំធានាថាលោកពិតជាឈ្នះមួយរយភាគរយ។ គូបដិបក្ខរបស់លោកទោះមានបេធាវីពូកែយ៉ាងណាក៏មិនអាចទប់ទល់ពួកយើងរួចដែរ។
-បើអញ្ចឹង ខ្ញុំសំរេចចិត្តឈប់់ប្តឹងហើយ។
-ម៉េចអញ្ចឹង?
-ព្រោះហេតុផលដែលខ្ញុំប្រាប់លោកជាហេតុផលរបស់គូបដិបក្ខ មិនមែនរបស់ខ្ញុំឯណា។
ទើបតែដឹង ប្រពន្ធដណ្ដើមកែវស្រាពីដៃប្តី លើឡើងផឹកមួយក្អឿក តែផឹករួចហាមាត់ស្រែក៖
-យី! ពិបាកផឹកម្លេ៉ះ!
ប្តីឆ្លើយវិញ៖
-ទើបតែដឹងមែនទេ? ស្រាប្រភេទណាក៏ពិបាកផឹកដែរ តែអូនឯងឃើញបងផឹកស្រាម្តងៗ ចេះតែរអ៊ូរទាំធ្វើតែបងផឹកស្រាឆ្ងាញ់៕
No comments:
Post a Comment